ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយ លោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកស្រីអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅកម្ពុជា...
ភ្នំពេញ៖ អស់រយៈកាលជិត ១០ ឆ្នាំមកហើយ ដែលសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន (អតីតសាកលវិទ្យាល័យ ហ្សាម៉ាន់) បានចាប់ផ្តើមដំណើរការ និងបានខិតខំអភិវឌ្ឍខ្លួនរហូតក្លាយ ទៅជាសាកលវិទ្យាល័យឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកគុណភាព នៃការបង្រៀន កិច្ចការស្រាវជ្រាវ ការចាប់ដៃគូជាបណ្ដាសាកលវិទ្យាល័យ នានា ជុំវិញពិភពលោក និងការចូលរួមជាចំណែកសកម្មក្នុងកិច្ចការងារសង្គម ដោយមានសកម្មភាពស្ម័គ្រចិត្តផ្សេងៗ របស់និស្សិត...
ភ្នំពេញ ៖ ក្នុងពេលដែលសហមេធាវី របស់លោក កឹម សុខា បានដាក់សំណើរទៅតុលាការ ឲ្យទំលាក់បទចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា ស្រាប់តែលោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ករណីនេះ មិនមែនជាជម្លោះនយោបាយទេ តែជាបទល្មើសជាក់ស្តែង ។ លោក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានជំរុញឲ្យអ្នកវិនិយោគចិន ចូលរួមសហការជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគលើ វិស័យអាទិភាពនៅកម្ពុជា ជាពិសេស វិស័យសាធារណការ និងដឹកជញ្ជូន ។ ក្នុងព្រឹត្តិការណ៍ជំរុញ ការវិនិយោគ និងពិព័រណ៍គ្រឿងចក្រ របស់ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩...
ភ្នំពេញ ៖ កីឡាករ-កីឡាការិនីកម្ពុជា បានឡើងវគ្គ៨ក្រុម ចុងក្រោយហើយលើវិញ្ញាសា វាយយកពិន្ទុ នៃព្រឹត្តការណ៍ នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើង ឯកពិភពលោកយុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលមាន ៤៩ប្រទេសចូលរួម ។ លោក សូម៉ៃ...
ភ្នំពេញ ៖ នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានិងបង់ក្លាដេស នឹងគ្រោងដាក់សម្ពោធ ឲ្យប្រើប្រាស់ ឈ្មោះផ្លូវ បិតាជាតិបង់ក្លាដេសនៅកម្ពុជា ព្រមទាំងផ្លូវឈ្មោះ ព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅតំបន់អគារស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាល...
ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ការប្រកួតប្រជែងស្នាដៃសិស្ស-និស្សិត ជាលក្ខណៈអន្ដរជាតិ ក្រោមប្រធានបទ “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផ្នៃកវិទ្យាសាស្ដ្រអន្ដរជាតិ ប្រចាំឆ្នាំ២០១៩” នៅប្រទេសក្រូអាត នៅថ្ងៃទី១២-១៦ វិច្ឆិកា កន្លងទៅនេះ មាននិស្សិតសាកលវិទ្យាល័យន័រតុន បានចូលរួមប្រកួតប្រជែង ហើយទទួលបានពានរង្វាន់ និងមេដាយ ជាច្រើនត្រឡប់មកកម្ពុជាវិញ ។ លោកស្រី សូរ សុគន្ធារី...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសស៊ីរី បានឆ្លើយតប ទៅនឹងការវាយប្រហារមីស៊ីលបរទេស មកលើក្រុងដាម៉ាស់ ។ ទូរទស្សន៍រដ្ឋបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់មីស៊ីលមួយចំនួន នៅភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងផ្ទុះបានកើតឡើង នៅទូទាំងរដ្ឋធានី...
ស្វាយរៀង ៖ ព្រោះតែភ្លើងប្រច័ណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតករសំលាប់ប្តីរបស់ខ្លួន ហ៊ានទាញយកញញួរវាយក្បាលប្តី ជាច្រើនញញួរ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថិកច្ចបានឲ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយ បង្កឡើងដោយឈ្មោះ ឡៅ សាម៉ាច ភេទស្រី...
ភ្នំពេញ៖ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូល ខួបលើកទី៣០ អាស៊ាន-កូរ៉េ មេគង្គ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលករ និងនិស្សិតខ្មែរកំពុងស្នាក់នៅ និងបន្តការសិក្សា បានប្រកាស ស្វាគមន៍ ចំពោះដំណើរមកកាន់ កូរ៉េរបស់សម្តេច ៕
បរទេស៖ កងកម្លាំងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រកាសថ្ងៃអង្គារសប្ដាហ៍នេះ នូវគម្រោងទិញយន្តហោះ Globaleye ចំនួនពីរគ្រឿង សម្រាប់ការព្រមាន ប្រាប់មុននិងការត្រួតពិនិត្យ និងយន្តហោះចាក់សាំង ផ្សេងទៀតចំនួន៣គ្រឿង។ យោងតាមសេចក្តី រាយការណ៍ ដែលចេញផ្សាយដោយកាសែត Yahoo News នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន រដ្ឋសហភាពអារ៉ាប់រួម...
សូមអបអរសាទរ ដោយក្តីគោរព ស្មោះត្រង់ និងដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោ ទទួលបានពានរង្វាន់ ” ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ” ពីសហព័ន្ធសន្តិភាពសកល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សូមអបអរសាទរ ដោយក្តីគោរព...
ហ្វីលីពីន៖ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) មន្ត្រី នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចំនួន ១៣រូប បានទៅបំពេញទស្សនៈកិច្ច សិក្សាមួយ ស្តីពី ” ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម ” នៅប្រទេសហ្វីលីពីន ។ តាមការបញ្ជាក់ប្រាប់ ពីសំណាក់...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី ហ្ស៊ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury) ប្រធានរដ្ឋសភាបង់ក្លាដេស បានរួមគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទំាងពីរឲ្យរឹង មាំឡើងថែមទៀត ដើម្បីលើកកម្ពស់និងជំរុញ កិច្ចសហប្រតិបត្តិការ គ្រប់វិស័យដូចជា អប់រំ...
បរទេស៖ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅក្នុងសម្លេងឆ្នោតជាឯកច្ឆ័ន្ទមួយ បានអនុម័តច្បាប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគោលបំណងការពារ សិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ស្របពេលមានការបង្ក្រាបរបស់ចិន ទៅលើចលនាតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលកើតមាននៅក្នុង មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ អស់រយៈពេលជាច្រើនខែ។ ក្រោយការបោះឆ្នោត ដោយសមាជិកព្រឹទ្ធសភាអាមេរិកនោះ នៅក្នុងពេលបច្ចុប្បន្ននេះ “ច្បាប់ស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហុងកុង” បានបញ្ជូលទៅឲ្យសភាតំណាងរាស្ត្រ ដែលបានអនុម័តលើ កំណែទម្រង់ស្តីពីច្បាប់នេះជាមុន ហើយសភាទាំងពីរ នឹងត្រូវតែដោះស្រាយភាព...
បរទេស៖ កិច្ចចរចាគ្នាស្តីពីការចំណាយលើយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ ក្រោយពីមន្ត្រីចរចាអាមេរិក ស្នើឲ្យបញ្ចប់កិច្ចពិភាក្សាចរចាគ្នា។ លោក Jeong Eun-bo ជាប្រធានមន្ត្រីចរចារបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រធានមន្ត្រីចរចាអាមេរិក លោក James DeHart បានបញ្ចប់កិច្ចប្រជុំ ក្រោយរយៈពេល៩០នាទី ហើយលោកបាននិយាយថា លោកមិនអាចទទួលយកសំណើកូរ៉េខាងត្បូង...
បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមានការវល់គំនិត ចំពោះការប្តេជ្ញារបស់តួកគី ធ្វើប្រតិបត្តិការយោធាថ្មីមួយ នៅក្នុងប្រទេសស៊ីរី ភាគខាងជើង ប្រសិនបើតំបន់នោះ មិនត្រូវបានបោសសម្អាតមនុស្ស ដែលទីក្រុងអង់ការ៉ាហៅថា ជាភេរវករ ដោយព្រមានថា ទង្វើបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានលើកឡើងកាលពីថ្ងៃចន្ទថា...
ប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែម បន្លែ និងផ្លែស្រស់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក នេះបើតាមប្រសាសន៍ របស់វេជ្ជបណ្ឌិតជំនាញ។ ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាវាអាចជួយដល់ ជំងឺទឹកនោមផ្អែមរបស់អ្នកទៅ? ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានផ្លែឈើស្រស់ មួយចានក្នុងមួយថ្ងៃ អាចបញ្ឈប់ ឬទប់ស្កាត់ការវិវត្តទៅជាជំងឺទឹកនោមផ្អែម ហើយក៏អាចគ្រប់គ្រងជំងឺនេះផងដែរ សម្រាប់អ្នកដែលបានកើតវាហើយ ដល់ទៅ ១២ភាគរយ។ ហើយគេក៏បានបញ្ជាក់ផងដែរថា អ្នកដែលញ៉ាំផ្លែឈើស្រស់បាន បីដងក្នុងមួយអាទិត្យ...
បរទេស ៖ លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះ ក្នុងសុន្ទរកថាមួយ ដែលលាតត្រដាងពីផែនការ គោលនយោបាយ ក្រោយគណបក្សច្បាប់ និងយុត្តិធម៌ជាតិ ឈ្នះការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែតុលាថា ប្រទេសប៉ូឡូញ នឹងបន្តធ្វើកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌របស់ខ្លួន ។ ក្រុមអ្នករិះគន់នៅក្នុងប្រទេស និងនៅបរទេស តាមសេចក្តីរាយការណ៍...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo តាមសេចក្តីរាយការណ៍ គឺលោកគ្រោងនឹងចាកចេញ ពីតួនាទីជាអ្នកការទូតកំពូលអាមេរិក ដើម្បីទៅឈរឈ្មោះ យកតំណែងព្រឹទ្ធសភា អាមេរិកដែលតំណាងឱ្យរដ្ឋ Kansas នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Pompeo កំពុងពិចារណារក្សាតំណែង...
បរទេស៖ ព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារ លើការគាំទ្រក្រុមបាតុករ នៅហុងកុង និងព្រមានប្រទេសចិន ប្រឆាំង នឹងការបង្ក្រាបបាតុកម្ម ដោយអំពើហិង្សា ដោយទាញយកការ ស្តីបន្ទោសពីអាជ្ញាធរ នៅក្នុងទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា...
ភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ ទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការសោយព្រះពិរាល័យ នៃសម្ដេច រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ។ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំមួយ បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅឆ្នាំ២០២០ ខាងមុខ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបាន ថវិកាជាមធ្យមជាង ១២ម៉ឺនដុល្លារក្នុងនោះ ថវិកាអភិវឌ្ឍតាមមូលដ្ឋានជាមធ្យម ៧ម៉ឺនដុល្លារ។ ក្នុងកិច្ចប្រជុំលើកទី១៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ អះអាងបណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ ២០២០ ក្នុងនោះប្រទេសកម្ពុជា និងថៃ នឹងទទួលរងការវាយប្រហារនេះខ្លាំង ជាងប្រទេសវៀតណាម និងឡាវ។ ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ លោក ឡាំ ហុងសឺន...
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាបៀរ TIGER បានរៀបចំ កម្មវិធីចាប់រង្វាន់លើកចុងក្រោយ របស់ស្រាបៀរ TIGER ដែលបាន ផ្សាយផ្ទាល់ នៅស្ថានីយទូរទស្សន៍ MYTVដោយបានរកឃើញ អ្នកឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ ទីក្រុងស៊ីដនីរួមជាមួយ ទឹកប្រាក់ ១៥០០ ដុល្លាអាមរិក។ ចំពោះរង្វាន់របស់...
ឌុបៃ: មន្ត្រីរបស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ម្សិលមិញ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើម ដាក់ទណ្ឌកម្មទៅលើប្រទេសអេហ្ស៊ីប និងរារាំងមិនឲ្យមានការ លក់ដូរសំភារៈយោធានាពេលអនាគត ប្រសិនបើរដ្ឋាភិបាលក្រុងគែរ នៅតែបន្ត ការទិញយន្តហោះចម្បាំងរបស់រុស្ស៊ី។ រំលឹកដែរថា ប្រទេសអេហ្ស៊ីបកាលពីដើមឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានទំហំរហូតទៅដល់ ២ពាន់លានដុល្លារ ជាមួយប្រទេសរុស្ស៊ី ដើម្បីទិញយន្តហោះចម្បាំង Su-35...
សេអ៊ូល: កញ្ចប់ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានស្នើសុំ ពីខាងភាគីអាមេរិក ដើម្បីចំណាយលើយោធា របស់ខ្លួន ដែលកំពុងមានវត្តមាន លើទឹកដីកូរ៉េខាងត្បូង នោះត្រូវបានរដ្ឋមន្ត្រីការពារបរទេសកូរ៉េ ចេញមកធ្វើការសេចក្តីថ្លែងការណ៍ ឆ្លើយតបមួយថា គឺជាទំហំលុយដ៏ច្រើនហួសហេតុ ហើយរដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយថា មិនអាចទទួលយក បាននោះឡើយ ។ តំណាងភាគីចរចា របស់អាមេរិកលោក James DeHart...
សេអ៊ូល៖ ក្រុមសមាជិកសភា នៃគណៈកម្មាធិការសភា របស់កូរ៉េខាងត្បូង ស្តីពីកិច្ចការបរទេសគ្រោង នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិកនៅដើមខែក្រោយ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីកិច្ចពិភាក្សា ស្តីពីការចែករំលែកតម្លៃការពារជាតិ រវាងប្រទេសសម្ព័ន្ធមិត្ត។ មន្ត្រីគណៈកម្មាធិការមួយរូបបានលើកឡើង ដោយមិនបញ្ជាក់លម្អិតថាតំណាងរាស្រ្ត យ៉ុង សាងហ៊ីន និងសមាជិកសភាដែលមិនបានបញ្ជាក់ច្បាស់ ពីគណបក្សនយោបាយ ដែលជាគូប្រជែងនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ពួកគេនឹងជួបជាមួយសមាជិកសភាសហរដ្ឋអាមេរិក មកពីព្រឹទ្ធសភា និងសភាតំណាងរាស្រ្តក៏ដូចជាអ្នកជំនាញនៃក្រុមអ្នកគិតឯកជនជាដេីម ក្រោយពីបរាជ័យកិច្ចចរចា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំ លើកទី១៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាទីស្តីការក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំនាព្រឹកនេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន៥...