ព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ មុតកញ្ចក់ដៃខាងធ្វេងដល់ឆ្អឹង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទួត ឆេកូ អាយុ៣៥ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕
ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការចូលរួមឃោសនា រកសំឡេងឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាថ្ងៃទី១ កក្កដា ស្អែកនេះ ។ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ មានគណបក្សនយោបាយ៤បានរៀបចំក្បួន ។...
បរទេស៖ ការបញ្ចៀសពីការបះបោរ និងការនិរទេសខ្លួនរបស់មេដឹកនាំទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ទៅកាន់ប្រទេសបេឡារុស ត្រូវបានគេកំណត់ដើម្បីពង្រីករបៀបវារៈលើសពីប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូនៅថ្ងៃទី១១-១២ ខែកក្កដា ខាងមុខ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម របស់លោកខាងលិច និងការចាកចេញ របស់ក្រុមហ៊ុនបរទេស មានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ចរុស្ស៊ី ដោយសារតែការផ្លាស់ប្តូរបែបនេះ បានពង្រីកឱកាសអាជីវកម្ម សម្រាប់សហគ្រិនរុស្ស៊ី។ វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបានឲ្យដឹងនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចទី៣ “គំនិតខ្លាំងសម្រាប់ពេលវេលាថ្មី” ថា “ដូចដែលខ្ញុំបាននិយាយរួចមកហើយ...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សេចក្តីប្រាថ្នា របស់អ៊ុយក្រែន ក្នុងការចូលរួមសម្ព័ន្ធភាព នឹងត្រូវបានពិភាក្សា បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការណាតូនៅទីក្រុង Vilnius ។ លោក Stoltenberg...
ប៉េកាំង៖ អ្នកនាំពាក្យ របស់ចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ចេញមតិ ដែលមិនទទួលខុសត្រូវ និងគោរពការប្តេជ្ញាចិត្ត របស់ខ្លួនជាមួយ នឹងសកម្មភាពជាក់ស្តែង។ លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើការលើកឡើងនេះ ជាការឆ្លើយតបនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ។ យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អាជ្ញាធររុស្ស៊ីហាក់ដូចជា បានឃុំខ្លួនឧត្តមសេនីយ៍ ស័រហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ជុំវិញការសង្ស័យថា ឧត្តមសេនីយ៍រូបនេះ មានទំនាក់ទំនងទៅនឹងការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ជុំវិញស្ថានភាព...
បរទេស៖ រដ្ឋាភិបាលបារាំងកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពង្រាយប៉ូលីស និងកងអាវុធហត្ថជាង ៤០ ០០០ នាក់នៅជុំវិញប្រទេស រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមកុប្បកម្មដែលបានខឹងសម្បារ ចំពោះការស្លាប់របស់អ្នកដឹកភីហ្សាអាយុ ១៧ឆ្នាំម្នាក់ ដែលនាំឱ្យមានការដុតធនាគារ និងវាយប្រហារពន្ធនាគារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបារាំងបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា...
ភ្នំពេញ៖ សំណាងធំហៀរចូលបងប្អូនខេត្តកំពង់ធំ រហូតដល់ទៅ ៤នាក់ ដែលក្នុងម្នាក់ឈ្នះរង្វាន់ម៉ូតូ ១គ្រឿង ពីផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានដូចជា៖ ភេសជ្ជប៉ូវកម្លាំងវើក និងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។ មិនត្រឹមតែមានលាភប៉ុណ្ណោះទេ ថែមទាំងបាននាយពាក់មីយកម៉ូតូទំនើបស៊េរីថ្មី នោះឌុបពួកគាត់ឲ្យដល់ផ្ទះទៀតផង។ អតិថិជនទាំង ៤រូប មកពីខេត្តកំពង់ធំមាន៖ ១) លី រំពីអះ ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានកែតម្រូវខ្លួនឯង បន្ទាប់ពីបានលើកឡើងកាលពីសប្តាហ៍មុនថា លោកបានបញ្ចុះបញ្ចូល ប្រទេសជប៉ុន ឱ្យបង្កើនថវិកាការពារជាតិ របស់ខ្លួនយ៉ាងខ្លាំង នេះបើយោងតាមប្រតិចារិក សេតវិមាន។ លោក បៃដិន ត្រូវបានដកស្រង់សម្តីដែលនិយាយអំពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងពេលទទួលស្វាគមន៍យុទ្ធនាការកាលពីយប់ថ្ងៃអង្គារនៅផ្ទះឯកជនមួយក្នុងរដ្ឋ Maryland ថា...
តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណប្រើប្រាស់ជាបន្ទាន់ ដែលបានផុតកំណត់កាលពី ៨ឆ្នាំមុន នៅក្នុងការដួលរលំជានិមិត្តរូបនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលបែកបាក់គ្នាជាយូរមក ក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki និងសមភាគីកូរ៉េខាងត្បូងលោក Choo Kyung Ho បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចសន្ទនាហិរញ្ញវត្ថុ លើកដំបូងដែលបានធ្វើឡើង...
បរទេស ៖ ក្រុមមន្ត្រីរបស់ប្រទេស លោកខាងលិច បានធ្វើការបង្ហាញ នូវការមើលឃើញរៀងខ្លួននិងដូចគ្នាថា ផែនការវាយលុករបស់អ៊ុយក្រែន ទៅលើប្រទេសរុស្សីនោះគឺ នឹងមិនទទួលបានលទ្ធផលល្អឡើយ ហើយរំពឹងទុកថាជំនួយយោធា ឲ្យរដ្ឋាភិបាលក្រុងគៀវនឹង មានការធ្លាក់ចុះជាមិនខាន។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា មកទល់ពេលនេះប្រទេសរុស្សី នៅតែអាចកាត់កាន់តំបន់ជាច្រើន ហើយអ៊ុយក្រែនវិញ គឺមិនមានទទួលបានអ្វី គួរឲ្យកត់សំគាល់នោះឡើយ ។...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានា ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន ៤ ក្នុងចំណោមគណបក្សទាំង១៨ នឹងមានសកម្មភាព ។ យ៉ាងណាក៏ដោយយើង បានដឹងហើយថា ក្នុងអំឡុងពេលជួបជុំ...
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនអាចផ្តល់ព័ត៌មាន អំពីឧត្តមសេនីយ៍រុស្ស៊ី លោក Sergei Surovikin ដែលមិនត្រូវបានគេឃើញ ជាសាធារណៈចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលប្រធាន ក្រុមស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានដឹកនាំការប៉ុនប៉ង បះបោរប្រឆាំងនឹងយោធារុស្ស៊ី ។ យោងតាមសារព័ត៌មាន...
បរទេស ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា អង្គការណាតូ គឺមិនមានផែនការក្នុងការពិភាក្សា ស្តីអំពីដំណើរការបញ្ជូលអ៊ុយក្រែន ទៅក្នុងអង្គការណាតូឡើយ នៅក្នុងកិច្ចប្រជុំកំពូល ដែលធ្វើឡើងនៅក្នុងទីក្រុង Vilnius ។ យោងតាមការចេញ ផ្សាយ របស់ RT ប្រធានអង្គការណាតូរូបនេះ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសអ៊ុយក្រែន នឹងរៀនសូត្រពីជំនាញ ធ្វើកោសល្យវិច្ច័យ ពីសមភាគីជប៉ុន របស់ពួកគេដែលទទួលបានបទពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណ សាកសពបន្ទាប់ពីគ្រោះ មហន្តរាយរញ្ជួយដីឆ្នាំ២០១១ ដោយរៀបចំឲ្យពួកគេ សម្រាប់ភារកិច្ច ធ្វើកោសល្យវិច័យលើជនរងគ្រោះ នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលកំពុងហែកហួរ ដោយភ្លើងសង្រ្គាម...
តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក You Si-kun ប្រធានសភានីតិប្បញ្ញត្តិរបស់កោះតៃវ៉ាន់ បានថ្លែងថា លោកគ្រោងនឹងដឹកនាំ ការជិះទូកសាកល្បងមួយ ដែលចេញពីស្រុក Yilan នៅភាគខាងកើតរបស់កោះនេះឆ្ពោះទៅកាន់កោះ Yonaguni ដែលមានប្រជាជនរស់នៅភាគខាងលិច របស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ ការធ្វើបែបនេះក្នុងគោលបំណង...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យ ដែលជាជំនួយការដ៏ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវឱ្យកូរ៉េខាងជើង សម្រេចបាននូវកិច្ចប្រជុំកំពូលដំបូង ដើម្បីដោះស្រាយបញ្ហា នៃការចាប់ជំរិតជនជាតិជប៉ុន កាលពីពេលកន្លងមក ។ លោក Matsuno...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាស ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងខេត្ត Oriental Mindoro របស់ប្រទេសហ្វីលីពីន ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងប្រហែលម៉ោង១០ និង២០នាទីព្រឹកម៉ោងនៅក្នុងស្រុក នៅខាងក្នុងផ្សារទំនើបនៅក្នុងទីក្រុង Calapan ដោយបានបំផ្លាញរថយន្តអស់តិចបំផុត ១៣គ្រឿង...
ឡូសអែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ អាជ្ញាធរបានឲ្យដឹងថា មានអ្នកស្រុកជាង ១.១០០នាក់ រស់នៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានជម្លៀសចេញដោយសារតែ ភ្លើងឆេះព្រៃដែលបណ្តាលមកពី ខ្យល់បោកបក់ខ្លាំង ។ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងអគ្គីភ័យនៅរដ្ឋ Arizona បានបញ្ជាក់ថា ភ្លើងឆេះព្រៃ គេហៅថា...
ស្តុកហូម ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសលោក Pal Jonson បានឲ្យដឹងថា ប្រទេសស៊ុយអែត នឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ២០ភាគរយនៅឆ្នាំក្រោយ ដើម្បីបំពេញតាមគោលដៅរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ស្មើនឹង ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍ថា ថវិកាការពារជាតិនឹងត្រូវបង្កើនចំនួន 20ពាន់លានក្រូន័រ (១,៨៦ ពាន់លានដុល្លារអាមេរិក)...
ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យី បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ BRICS គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងយន្តការស្នូលតំណាងឱ្យប្រទេសនៃភាគខាងត្បូង ដែលតំណាងឱ្យការរំពឹងទុក យ៉ាងស្មោះស្ម័គ្ររបស់ប្រទេស កំពុងអភិវឌ្ឍន៍។ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការ កិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC)...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសលោកខាងលិច បានបន្តបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះអ៊ីរ៉ង់ ដោយសារសង្គ្រាមគីមី តាមរយៈការដាក់ទណ្ឌកម្ម ដែលរារាំងលទ្ធភាព ទទួលបានឱសថសំខាន់ៗ ជាងបីទសវត្សរ៍បន្ទាប់ពីអ៊ីរ៉ាក់ បានទម្លាក់គ្រាប់បែកគីមី នៅឯទីក្រុងនានារបស់អ៊ីរ៉ង់ ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសារមួយ ដើម្បីប្រារព្ធខួបលើកទី៣៦ នៃការវាយប្រហារគីមី របស់ប្រទេសអ៊ីរ៉ាក់នៅឯ Sardasht របស់អ៊ីរ៉ង់...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានជូនដំណឹងដល់សភា កាលពីថ្ងៃពុធថា មិនមានឧបសគ្គណាមួយ ក្នុងការលក់គ្រាប់បែក ទម្លាក់ពីលើអាកាស ៦០០ គ្រាប់ ទៅឱ្យប្រទេស ន័រវេស ប្រើសម្រាប់យន្តហោះ F-35A របស់ពួកគេនោះទេ ។ តម្លៃសរុប នៃកិច្ចសន្យាត្រូវបានប៉ាន់ ប្រមាណថាមានចំនួន ២៩៣ លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រាប់បែក...
បរទេស ៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បាននិយាយថា ការដាក់ទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក កំពុងក្លាយជាឧបសគ្គ នៃកិច្ចសហប្រតិបត្តិការយោធា និងយោធា ជាមួយប្រទេសចិន ។ កន្លងមកទីក្រុងប៉េកាំង បានបដិសេធមិនយល់ព្រមចំពោះជំនួប រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន ដែលទើបតែងតាំងថ្មីគឺលោក Li Shangfu ដែលស្ថិតនៅក្រោមការដាក់ ទណ្ឌកម្មផ្ទាល់ខ្លួន...
បរទេស ៖ កម្មវិធីដើម្បីសាកល្បង និងវាយតម្លៃអាវុធថ្មីរបស់ចិន ត្រូវបានពង្រីកដើម្បីរួមបញ្ចូល សេណារីយ៉ូ នៃជម្លោះជាសាកល ចំពេលមានភាពតានតឹង កើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន, នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ន កំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ ក្នុងថ្ងៃរៀបចំពិធីមិន្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំណពេញ ផ្សព្វផ្សាយកាលពីថ្ងៃទី២៩ មិថុនា ។ គួរឲ្យដឹងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ព្រមទាំងរៀបចំពិធីបុណ្យឯករាជ្យជាតិផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ សម្រាប់ខែមិថុនា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រីជាប់កាតព្វកិច្ចចំនួន ៣៦០នាក់ និងសម្រេចលើពាក្យប្ដឹង៤១។ យោងតាមកិច្ចប្រជុំលើកទី២៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ មិថុនា បានឲ្យដឹងថា ក្នុងខែមិថុនានេះ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ៣៦០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ