ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃនេះកម្ពុជា យើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០លាន ៨៨នាក់ រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ លេខរៀងទី១០លានគឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់ អាយុ ៨៩ឆ្នាំ...
រាល់កិច្ចប្រជុំអន្តរជាតិធំៗ តែងមានរឿងរ៉ាវក្រៅឆាក ដែលខ្ញុំធ្លាប់បានសរសេរច្រើនរួចមកហើយ។ សម្រាប់កិច្ចប្រជុំឆ្នាំនេះ ប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះមួយឆ្នាំពេញ តែមិនបានទទួលមេកដឹកនាំ មកពី១៧ប្រទេសផ្សេងទៀតដោយផ្ទាល់នៅក្នុងប្រទេសខ្លួនឡើយ ដោយសារតែជំងឺរាតត្បាត កូវីដ១៩ ដែលតម្រូវឱ្យកិច្ចប្រជុំ ប្រព្រឹត្តទៅតាមអនឡាញ។ យ៉ាងណាក៏ដោយ សម្រាប់កិច្ចប្រជុំ រយៈពេលបីថ្ងៃ (២៦-២៨ ខែតុលា ឆ្នាំ២០២១) មានរឿងរ៉ាវក្រៅឆាកខ្លះៗ ដែលខ្ញុំសូមបើកវាំងននដូចតទៅ៖ ប្រទេសភូមា បានធ្វើឱ្យអាស៊ានឈឺក្បាល៖...
បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិ នៅថ្ងៃអាទិត្យនេះ បានធ្វើការពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្ត្រីស៊ូដង់ ដែលត្រូវយោធាដេញចេញពីតំណែង អំពីការបោះឆ្នោតសម្រុះសម្រួល និងវិធានការបន្ទាប់ ដែលអាចទៅរួច សម្រាប់ប្រទេសស៊ូដង់ ក្រោយមួយថ្ងៃបន្ទាប់ពី មនុស្សរាប់សែននាក់ ធ្វើការតវ៉ាតាមដងផ្លូវ ទាមទារឲ្យបញ្ចប់ការគ្រប់គ្រង់របស់យោធា។ ការបង្ហាញចេញនូវការមិនពេញចិត្ត ដ៏ធំនេះ បានបង្កឲ្យមានភាពលំបាកខ្លាំងបំផុត ចំពោះលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា មេដឹកនាំ នៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ឬហៅថា G20 របស់ពិភពលោកបានអនុម័តកិច្ចព្រមព្រៀងជាសកល ដែលនឹងមើលឃើញ ពីប្រាក់ចំណេញរបស់អាជីវកម្មធំៗត្រូវបង់ពន្ធ យ៉ាងហោចណាស់១៥ភាគរយ ។ កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីមានការព្រួយបារម្ភថា ក្រុមហ៊ុនពហុជាតិ កំពុងកំណត់ប្រាក់ចំណេញ របស់ពួកគេឡើងវិញតាមរយៈយុត្តាធិការពន្ធទាប ។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា ក្រុមប្រទេសទាំង ២០ ហៅកាត់ថា (G-20) គួរតែដោះស្រាយបញ្ហានៃការទទួលស្គាល់គ្នា ទៅវិញទៅមក នៃវ៉ាក់សាំង និងវិញ្ញាបនបត្រ វ៉ាក់សាំងជំងឺកូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក ពូទីន បានឲ្យដឹង តាមរយៈតំណភ្ជាប់វីដេអូ នៅក្នុងសម័យប្រជុំដំបូង នៃកិច្ចប្រជុំកំពូលមេដឹកនាំ...
រ៉ូម៖ មេដឹកនាំអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានបង្ហាញពីក្តីសង្ឃឹម នៃការវិលត្រឡប់ ទៅរកការអនុលោមពេញលេញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយភាគីទាំងអស់ បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន។ សេចក្តីថ្លែងការណ៍រួម ដែលចេញដោយលោក បៃដិន អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រធានាធិបតីបារាំងបានឲ្យដឹងថា “យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត ដែលបានបង្ហាញយ៉ាងច្បាស់ របស់ប្រធានាធិបតីលោក...
ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេស្វីលីពីន បានជោគជ័យក្នុងការសម្លាប់ នូវមេដឹកនាំសកម្មប្រយុទ្ធមួយ ដែលរដ្ឋាភិបាលតាមចង់បានបំផុត នៅក្នុងការប្រយុទ្ធគ្នាមួយ កាលពីថ្ងៃសៅរ៍ក្នុងខេត្ត Bukidnon។ មេបញ្ជាការ General Romeo Brawner បានបញ្ជាក់ថាកម្លាំងយោធា របស់ហ្វីលីពីន បានបើកប្រតិបត្តិការប្រយុទ្ធ ត្រឹមតែ៣០នាទីប៉ុណ្ណោះ ហើយបានសម្លាប់មេបញ្ជាការ ក្រុមសកម្មប្រយុទ្ធ NPA ដែលមានឈ្មោះថា...
ភ្នំពេញ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) បានថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះការប្រព្រឹត្តអំពើហិង្សា ដោយចេតនាយ៉ាងឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយ លោក ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ លើក្មេងស្រី២រូប ដែលករណីនេះ សមត្ថកិច្ចទទួលពាក្យបណ្ដឹង នាថ្ងៃទី២៧...
បរទេស៖ ក្រុមរដ្ឋមន្ត្រីលីបង់ នៅថ្ងៃសៅរ៍នេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពីជម្លោះការទូតដ៏ខ្លាំងក្លា ជាមួយអារ៉ាប៊ីសាអូឌីត ដែលគេឃើញប្រទេសអារ៉ាប៊ីសាអូឌីត បណ្ដេញប្រេសិតលីបង់ចេញ និងហាមឃាត់ការនាំចូល ទំនិញលីបង់ទាំងអស់។ មន្ត្រីនាំពាក្យស្ថានទូត សហរដ្ឋអាមេរិក១រូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា លោក Richard Michaels ជាអនុប្រធាននៃបេសកកម្មអាមេរិក នៅក្នុងប្រទេសលីបង់ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវិបត្តិនោះផងដែរ ប៉ុន្តែបដិសេធ...
បរទេស៖ ប្រទេសអង់គ្លេស នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន២០ដូសបន្ថែម ឲ្យទៅប្រទេសកំពុងអភិវឌ្ឍនានា នៅចុងឆ្នាំនេះ ហើយនេះជាអ្វី ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រាប់មេដឹកនាំពិភពលោក ដទៃទៀតថា ជាវិធានការដ៏ចាំបាច់ខ្លាំងមួយ ដើម្បីពន្លឿនការងើបឡើង នៃសេដ្ឋកិច្ចក្រោយរោគរាតត្បាត។ មេដឹកនាំនៃប្រទេសដ៏មានបំផុតទាំង២ លើពិភពលោក ជួបជុំគ្នាក្នុងទីក្រុងរ៉ូម នៅក្នុងកិច្ចប្រជុំមួយ ដែលលោក Boris...
បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានមន្ត្រីលីទុយអានី និងអឺរ៉ុប មិនឲ្យរំខានដល់ចំណងមិត្តភាព ជុំវិញការសម្រេចចិត្តធ្វើឡើង ដោយកោះតៃវ៉ាន់ និងប្រទេសតំបន់បាល់ទិកមួយនេះ ដើម្បីបើកការិយាល័យតំណាង។ ប្រទេសចិន កាលពីក្នុងខែសីហា បានធ្វើការទាមទារថា ប្រទេសលីទុយអានី គួរតែដកឯកអគ្គរដ្ឋទូត ក្នុងទីក្រុងប៉េកាំងចេញ និងបាននិយាយថា ចិននឹងហៅត្រឡប់វិញ នូវប្រេសិតចិនប្រចាំនៅទីក្រុង Vilnius ក្រោយតៃវ៉ាន់ប្រកាសថា ការិយាល័យរបស់ខ្លួន...
យូអិន ៖ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកពី “ការរើសអើងជាតិសាសន៍” បន្ទាប់ពីការនិរទេសជន ចំណាកស្រុកហៃទី នាពេលថ្មីៗនេះ ចំពេលមានការកើនឡើង នៃជនជាតិហៃទី នៅតាមព្រំដែន ភាគខាងត្បូងរបស់ខ្លួន។ អ្នកជំនាញបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយ ការិយាល័យ ឧត្តមស្នងការថា “ក្នុងការពន្លឿន ការបណ្ដេញចេញ ជាសមូហភាព...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ និងរឹបអូសបានគ្រឿងញៀន ចំនួន៥ កញ្ចប់ធំ មានទម្ងន់ប្រមាណ ៥គីឡូក្រាម ស្ថិតនៅក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។...
បរទេស៖ ប្រទេសឥណ្ឌា កំពុងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន ជាមួយនឹងសព្វាអាវុធរបស់អាមេរិក ដែលទើបទទួលបាននាពេលថ្មីៗនេះ នៅក្នុងតំបន់ដែលនៅជាប់នឹងផ្នែកខាងកើត នៃតំបន់ស្វយ័តទីបេ (TAR) របស់ប្រទេសចិន ដែលមានព្រំប្រទល់ ជាប់នឹងផ្នែកខាងជើង ឈៀងខាងកើត នៃប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍របស់សារព័ត៌មាន Bloomberg...
វ៉ាស៊ីនតោន៖ អត្ថបទដែលបានចេញផ្សាយ នៅលើគេហទំព័រ Vox បានឲ្យដឹងថា ចាប់តាំងពីរដ្ឋបាលសហរដ្ឋអាមេរិក មានគម្រោងថវិកាតិចតួចពេក លើសុខភាពសាធារណៈ សហរដ្ឋអាមេរិក អាចធ្វើឱ្យមានកំហុស ក្នុងការរៀបចំ ជំងឺរាតត្បាតដូចគ្នាម្តងទៀត។ អត្ថបទនេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលសាធារណៈ និងអ្នកជំនាញខាងក្រៅ បានព្រមានរដ្ឋាភិបាល សហរដ្ឋអាមេរិក អស់ជាច្រើនឆ្នាំមុនពេលការរាតត្បាត នៃមេរោគឆ្លងថា សហរដ្ឋអាមេរិក មិនបានផ្តោតការយកចិត្តទុកដាក់ គ្រប់គ្រាន់លើការការពារ...
កូឡំប៊ី ចាប់បានស្តេចគ្រឿងញៀន ដែលត្រូវបានគេប្រកាស ចង់បានបំផុតhttps://dap-news.com/international/2021/10/25/193084/ តៃវ៉ាន់ និងអាមេរិក ពិភាក្សាគ្នា ពីការចូលរួមអង្គការ សហប្រជាជាតិ នៅមុនគម្រប់ខួបដ៏សំខាន់https://dap-news.com/international/2021/10/25/193077/ អាមេរិក មិនបានចូលរួម ជាមួយចិន ដើម្បីធ្វើឱ្យប្រទេសនេះ ក្លាយជាអ្នកមាននោះទេ ប៉ុន្តែទទួលបាន ផលចំណេញពីវាhttps://dap-news.com/international/2021/10/25/193178/ ប្រធានាធិបតី បារាំង អំពាវនាវឲ្យដោះលែង នាយករដ្ឋមន្ត្រី ស៊ូដង់...
ភ្នំពេញ៖ កម្មវិធី CamID App ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យ ទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា«App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិ ផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ច ដ៏ល្បីល្បាញនៅលើពិភពលោក ។ CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នក...
មូស្គូ៖ អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា មេរោគថ្មីអាចនឹងលេចឡើង “នៅចំណុចណាមួយ” ដែលមិនអាចទប់ស្កាត់បាន និងអំពាវនាវឱ្យពង្រឹង អង្គការសុខភាពពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Ghebreyesus...
បរទេស ៖ រដ្ឋាភិបាល របស់ប្រទេសថៃ បានចេញបទបញ្ជាថ្មី ហាមប្រាមការប្រមូលផ្តុំគ្នា និង សកម្មភាពនានា ដែលចាត់ទុកថា មានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស មុនពេលការបើកដំណើរ ការឡើងវិញ ប្រទេសនាពេលខាងមុខ សម្រាប់អ្នកដំណើរអន្តរជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១...
ក្រោយអាមេរិក អះអាងជួយតៃវ៉ាន់ លោក សយ សុភាព ថា អាមេរិក-ចិន ពិតជាសត្រូវ នឹងគ្នាមែនhttps://dap-news.com/national/2021/10/25/193191/ លោក ឃួង ស្រេង ស្នើក្រសួងធនធានទឹក បង្វែរមុខទឹកចេញពីភ្នំពេញ ព្រោះបើទឹកជន់លិចធ្វើឲ្យ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ (Video)https://dap-news.com/national/2021/10/25/193146/ លោក មុត ចន្ថា ៖ ការប៉ុនប៉ងរៀបចំសមាជ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ បានដាក់ចេញ យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ដែលមានអាយុ៥ឆ្នាំ បន្ថែមទៀត ក្នុងគោលដៅកាត់ផ្តាច់ការ គំរាមគំហែង នៃមេរោគកូវីដ១៩ តាមរយៈការបង្កើន ការគ្របដណ្តប់ នៃវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ។
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ទើបតែកាន់ញញួរ ជាប្រធានអាស៊ានវិលជុំ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង អាមេរិក ចាប់ផ្តើមសង្គ្រាមវោហោរសាសន៍ ចោទកម្ពុជាមិនដាច់ពីបបូរមាត់ ដោយចោទចិន កសាងមូលដ្ឋានយោធា នៅកំពង់ផែរាម។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣១ខែតុលានេះ លោក...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បាន ដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន វិស្សមកាលតារាសាគរ ដើម្បីត្រៀម បើកទទួលទេសចរណ៍ វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាល...
បរទេស៖ របាយការណ៍មុននេះ បានអះអាងថារដ្ឋបាលរបស់ លោក ចូ បៃដិន គ្រោងនឹងបង់ប្រាក់ចំនួន ៤៥០ ០០០ ដុល្លារ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានអះអាងថា ជាការរក្សា “របួសផ្លូវចិត្ត” ដែលជាលទ្ធផល នៃការបំបែកគ្រួសាររបស់ពួកគេ នៅព្រំដែនសហរដ្ឋអាមេរិក។ ការទូទាត់បុគ្គលអាចត្រូវបាន គេរាយការណ៍ថា អាចលើសពី ១លានដុល្លារ។ យោងតាមសារព័ត៌មាន...
ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន បានប្រកាសសៀវភៅស ក្រោមចំណងជើងថា 《គោលនយោបាយ និងប្រតិបត្តិការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ របស់ចិន》 ។ នេះគឺលើកទីពីរ ដែលរដ្ឋាភិបាលចិន ចេញផ្សាយសៀវភៅ ស អំពីការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ចាប់តាំងពីឆ្នាំ២០១១មក ។ ជានិច្ចកាល ប្រទេសចិន តែងតែជាអ្នកអនុវត្តជាក់ស្តែង ក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ៩ ចំនួន៩៥នាក់ថ្មី (លទ្ធផលបញ្ចាក់ដោយ PCR) ខណៈមានករណីជាសះស្បើយ១៩៣នាក់ និងស្លាប់៧នាក់ (មិនបានចាក់វ៉ាក់សាំង៥នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៨ ៥២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១១៤ ៧២៧នាក់ និងស្លាប់២ ៧៨៨នាក់៕
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ប.ស.ស. នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមរណភាព នៅវេលាម៉ោង...
ថ្ងៃទី៣០ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបាន អញ្ជើញចូលរួមការប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។ លោក XiJinping បានថ្លែងថា បុព្វបុរសចិនបាននិយាយថា “អ្នកណាដែលមានចិត្តស្មោះត្រង់ មនុស្សទូទាំងពិភពលោក សុខចិត្តធ្វើជាមិត្ត នេះគឺមានន័យថាភាពស្មោះត្រង់ គឺជាមូលដ្ឋានគ្រឹះ នៃការចងមិត្តភាព...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងចាស់ដៃ ទៅលើលោក ចូ បៃដិនថា “មិនគួរឱ្យជឿ និងគួរឱ្យអស់សំណើច” ចំពោះគំនិតរបស់គាត់ដែលគិតគូរ ដើម្បីផ្តល់ប្រាក់ចំនួន ៤៥០ ០០០ដុល្លារ ទៅឱ្យជនចំណាកស្រុកខុសច្បាប់ ដែលត្រូវបានបំបែកចេញ ពីគ្រួសាររបស់ពួកគេ នៅព្រំដែនភាគខាងត្បូង សម្រាប់ជាការប៉ះប៉ូវ “របួសផ្លូវចិត្ត” ។...
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ អ្នកបោះឆ្នោតជប៉ុន បាននំាគ្នាទៅបោះឆ្នោត ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Fumio Kishida សង្ឃឹមថា នឹងឈ្នះជាសាធារណៈ ដែលធ្វើឲ្យ ថមថយនូវជំងឺរាតត្បាត ជាមួយនឹងការសន្យា...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
