ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១១នេះ គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) នៃថ្ងៃដែលសម្ដេច សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៩នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៣២នាក់...
បរទេស៖ សមាជិកសភាសាធារណរដ្ឋ (GOP) ចំនួន ៥៦ នាក់ បាននាំគ្នាចុះហត្ថលេខា លើញត្តិមួយកាលពីថ្ងៃសុក្រ ដោយជំរុញ ឱ្យប្រធានាធិបតីអាមេរិក លោក Joe Biden តែងតាំងមន្រ្តីម្នាក់ទៀត ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយស្ថានភាព ជនអន្តោប្រវេសន៍ នៅតាមព្រំដែន និងបានចោទប្រកាន់ អនុប្រធានាធិបតី និងជាអ្នកដឹកនាំគោលនយោបាយ...
សេអ៊ូល៖ បណ្តាញកុំព្យូទ័រ របស់វិទ្យាស្ថានស្រាវជ្រាវ នុយក្លេអ៊ែរ ដែលគ្រប់គ្រង ដោយរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានរំលោភដោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត របស់កូរ៉េខាងជើង កាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្រុមវាយប្រហារតាមអ៊ីនធឺណិត របស់កូរ៉េខាងជើង ត្រូវបានគេរកឃើញថា បានរំលោភលើបណ្តាញផ្ទៃក្នុង នៃវិទ្យាស្ថានស្រាវជ្រាវថាមពល បរមាណូកូរ៉េ (KAERI) កាលពីថ្ងៃទី១៤ ខែឧសភា។ ប្រភពព័ត៌មានបានឲ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤២២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៥៦៩នាក់ និងស្លាប់១០នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលុបចោល កម្មវិធីទាំងអស់ និងកម្មវិធីជួប រដ្ឋមន្ត្រីការបរទេសអង់គ្លេស នាពេលខាងមុខ ដោយសារសម្ដេច ជាប់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងទី៣ កក្កដា ឆ្នាំ ២០២១ ក្រោយពីពាក់ព័ន្ធ...
បរទេស៖ ក្រុមហ៊ែកឃើកូរ៉េខាងជើង ដែលមានឈ្មោះថា Kimsuky បានលួចចូលក្នុងប្រព័ន្ធ នៃវិទ្យាស្ថាននុយក្លេអ៊ែ រដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង កាលពីខែមុន ហើយនេះ គឺជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងចំណោមការវាយប្រហារ តាមអ៊ីនធឺណេត ជាបន្តបន្ទាប់ធ្វើឡើង ដោយកូរ៉េខាងជើង នេះបើតាមសម្ តីរបស់សមាជិកសភា កូរ៉េខាងត្បូងមួយរូប និយាយនៅថ្ងៃសុក្រនេះ។ លោក Ha Tae-keung ជាសមាជិកមួយរូប...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេច ដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងសទី២០...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានតែងតាំងអ្នកនាំពាក្យ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ តាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា សមាសភាព អ្នកនាំពាក្យ ដូចជា ៖...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងជាសះស្បើយចំនួន ៧២នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៧ នាក់ និងមានករណី ជាសះស្បើយចំនួន ៤នាក់ ផងដែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៥២នាក់...
ព្រុចសែល៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហភាពអ៊ឺរ៉ុប ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត ហើយភាពជាដៃគូថ្មី ដែលអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ គឺជា“ ទស្សនវិស័យវែងឆ្ងាយ” ។ លោកបានលើកឡើងថា ខណៈពេលដែលប្រទេសរុស្ស៊ី នៅតែជាប្រទេសជិតខាងធំបំផុត របស់សហភាពអឺរ៉ុប និងជាតួអង្គពិភពលោកដ៏សំខាន់“...
បរទេស៖ សម្ព័ន្ធថ្នាំវ់ាក់សាំងពិភពលោក ហៅកាត់ថា GAVI បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារ ឲ្យដល់កម្មវិធី COVAX ដែលកំពុងតែធ្វើការផ្គត់ផ្គង់ថ្នាំ វ៉ាកសាំងមេរោគកូរ៉ូណា សម្រប់ប្រទេសដែមានចំណូលទាប។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា នៅខែមិថុនានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង បន្ទាប់ពីអវត្តមានរយៈពេលជិតមួយខែ ដោយបានចូលរួមនៅក្នុងកិច្ចប្រជុំ លើកដំបូងនៃការិយាល័យនយោបាយ របស់គណបក្សគ្រប់គ្រងរដ្ឋាភិបាល ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកគីមជុងអ៊ុន...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង សុខាភិបាល បានឲ្យដឹងថា ការចេះខ្លាចជំងឺកូវីដ-១៩ និងមិនមើលស្រាលវិរុសកូវីដ-១៩ គឺដើម្បីការពារអាយុជីវិតខ្លួនឯង ដូច្នេះ ប្រជាពលរដ្ឋទាំងអ ស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងការពាររៀងៗខ្លួន ។ តាមរយៈលិខិតរបស់ នាថ្ងៃទី១៩ ខែមិថុនា...
បរទេស៖ តំណាងអចិន្ត្រៃយ៍រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានពណ៌នាអំពីដំណោះស្រាយថ្មី របស់អង្គការសហប្រជាជាតិ ស្តីពី ប្រទេសមីយ៉ាន់ម៉ាថា មានលក្ខណៈនយោបាយនិងមាននិន្នាការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចចិត្តមួយដោយអំពាវនាវ ឱ្យប្រទេសទាំងអស់បញ្ឈប់ការលក់ អាវុធទៅឱ្យប្រទេសមីយ៉ាន់ម៉ា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានជំរុញឱ្យជនជាតិអាមេរិក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីព្រោះប្រទេសនេះហាក់ដូចជា ខកខានគោលដៅរបស់សេតវិមាន សម្រាប់ការចាក់វ៉ាក់សាំងនៅខែក្រោយ ដោយសារមេរោគថ្មីដែលបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងសុន្ទរកថានៅឯសេតវិមានលោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯសេតវិមានដោយជំរុញឱ្យអ្នក ដែលមិនចេះខ្វល់ខ្វាយ និយាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលបានចាក់ថ្នាំ...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវដំណោះស្រាយមួយ ដែលបរិហារដល់យោធាមីយ៉ាន់ម៉ា ក្នុងន័យខ្លាំងបំផុតលើរដ្ឋប្រហារខែកុម្ភៈរបស់ខ្លួន ដែលបានបណ្តេញមេដឹកនាំដែលជាប់ឆ្នោត ក៏ដូចជាការប្រើប្រាស់ អំពើហឹង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេស។ ដំណោះស្រាយដែល បានព្រមព្រៀងគ្នាក្នុងការ បោះឆ្នោតភាគច្រើនក៏ស្វែងរក “រារាំងលំហូរអាវុធ” ចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ ខណៈដែលអំពាវនាវឱ្យមាន ការដោះលែងជាបន្ទាន់របស់ អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំ ដែលជាប់ឃុំឃាំងដទៃទៀត។ ដំណោះស្រាយនេះ...
ប៉េកាំង៖ លោក Antonio Guterres ត្រូវបានជាប់ឆ្នោតជាថ្មី ក្នុងតំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិបន្ដទៀត និងមានមេដឹកនាំពិភពលោកជាច្រើនរូប បានសាទរចំពោះជ័យជំនះរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របាន ផ្ញើសារអបអរសាទរដល់លោក Antonio Guterres និងប្រធានាធិបតីព័រទុយហ្កាល់លោក Marcelo Rebelo de...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ បាននាំអំណោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាព ដោយសារការរាតត្បាត...
លោក បៃដិន ផ្ញើសារអបអរ នាយករដ្ឋមន្រ្តីថ្មី របស់អ៊ីស្រាអែល ខណៈកំពុងតានតឹង ជាមួយប៉ាឡេស្ទីន វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់ការអបអរសាទរដល់លោក Naftali Bennett ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់អ៊ីស្រាអែល ខណៈភាពតានតឹង នៅមិនទាន់ធូរស្បើយ នៅឡើយទេ រវាងទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យោងតាមសេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៧១ នាក់ទៀត ខណៈមានករណីជាសះស្បើយ ៩២៨នាក់ និងស្លាប់ ២០នាក់។ ក្នុងនោះជាករណីឆ្លងសហគមន៍ ៤២៦នាក់ និងអ្នកដំណើរពីបរទេស៤៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចុងខែមិថុនា វ៉ាក់សាំង ចំនួន២លានដូស និងខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំង ចំនួន៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ដើម្បីបន្ដចាក់ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូរ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិន នាថ្ងៃទី១៩...
បរទេស ៖ នាយករដ្ឋមន្ត្រី អេស្បាញ លោក Pedro Sanchez នៅថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋាភិបាលរបស់លោក គឺនឹងសម្រេចចិត្តក្នុងការលប់ចោលនូវកាតព្វកិច្ច ក្នុងការពាក់ម់ាស នៅតាមទីសាធារណៈនៅទីសាធារណៈចាប់ពីថ្ងៃទី២៦ខែមិថុនា ។ លោកបន្តថា សេចក្តីព្រាង ត្រូវបានធ្វើឡើង រួចរាល់ហើយ និងកំពុងពិនិត្យសំណើរនេះ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ ក្រោយដោយសភាជាតិ របស់ប្រទេស...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យ ល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈ លើសឈាម តង់ស្យុង់ធ្លាក់ចុះយ៉ាងខ្លាំង ស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់...
បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការប្រកាស ជាសាធារណៈជាលើកដំបូង របស់លោក ស្តីពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រនេះ ដោយ និយាយថា ទីក្រុងព្យុងយ៉ាង ត្រូវតែត្រៀមខ្លួន ទាំងសម្រាប់ការពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នា ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ។ លោក...
បរទេស ៖ ក្រុមអ្នកជំនាញលីបង់ បានលើកឡើងថា កិច្ចប្រជុំកំពូលក្រុមប្រទេស ទាំង៧ (G7) និងអង្គការអូតង់នាពេលថ្មីៗនេះ បានលាក់ពុតនូវភាព លាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបង្ហាញជាថ្មី នូវការគិតមមៃរបស់សហរដ្ឋអាមេរិក ជាមួយនឹងការឈ្លានពាន និងភាពលេចធ្លោ។ លោក Adnan Bourji នាយកមជ្ឈមណ្ឌលជាតិ សិក្សាលីបង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូល...
សម្តេចតេជោ អរគុណ ឆែក បានលុបបំណុលមួយ ចំនួនធំពីកម្ពុជា ខណៈបំណុលសេសសល់ បង្វែមកជួយក សាងសាលារៀន ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលឆែក បានលុបបំណុល ពីកម្ពុជាមួយចំនួនធំ ហើយបំណុល នៅសេសសល់មកបង្វែ ជួយសាងសង់សាលារៀន...
ភ្នំពេញ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមកាងារអន្តរ ក្រសួង ដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការចូលរួមដោយផ្ទាល់ តាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នាពេលថ្មីៗនេះ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច តែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ