ស៊ីដនី៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសនេះបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសអូស្រ្តាលី ទំនងជានឹងបិទទ្វារភ្ញៀវទេសចរ រហូតដល់ចុងឆ្នាំ២០២២ នៅពេលដែលការកើនឡើង នូវករណីឆ្លងនៅទូទាំងពិភពលោក បានបំផ្លាញក្តីសង្ឃឹមនៃការបើកឡើងវិញ យ៉ាងឆាប់រហ័ស។ លោករដ្ឋមន្រ្តី Dan Tehan បានលើកឡើងថារលកនៃករណីនានានៅលើឧបទ្វីបឥណ្ឌា បានបង្ហាញថា ការហាមឃាត់តាមព្រំដែនរបស់ប្រទេសអូស្ត្រាលី ចំពោះការមកដល់នូវជនបរទេស គឺនៅតែចាំបាច់ ដើម្បីការពារប្រទេសដែលមិនមានមេរោគនេះបន្ដទៀត។ ចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញមុខបញ្ជាក់ថា ផ្សារសិរីសោភ័ណ មិនមានការបិទនោះទេ សូមបងប្អូនអាជីវករ បន្តធ្វើការលក់ដូរ ដោយគោរពតាមមារណែនាំ របស់អាជ្ញាធរ សមត្ថកិច្ច ថើម្បីរក្សាសណ្តាប់ធ្នាប់ ។ លោកបន្តថា សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន...
រដ្ឋបាលរាជធានី៖ សូមពលរដ្ឋ មកទទួលវ៉ាក់សាំង តាមការអញ្ជើញរបស់អាជ្ញាធរ ចៀសវាងចាញ់កល ជនឱកាសនិយម
ភនំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន១២៧នាក់បន្ថែមទៀត នៅមណ្ឌ លព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៧ ឧសភា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អបអសាទរ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់។
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានប្រគល់រថយន្តគិលានសង្រ្គោះ ចំនួន៣៥គ្រឿង ដល់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ឧសភា បានឱ្យដឹងថា ពិធីប្រគល់-ទទួល រថយន្តគិលានសង្រ្គោះ៣៥ គ្រឿង ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រារព្ធឡើង...
ភ្នំពេញ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ បុរស-ស្រ្តី២នាក់ ជាជនជាតិខ្មែរ មានវិជ្ជមានកូវីដ១៩ (Rapid Test) នៅរស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មកពីរាជធានីភ្នំពេញ។
ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៥៣លានអឺរ៉ូ ស្មើ នឹង ៦៣លានដុល្លារ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន កម្ពុជា ឆ្នាំ២០២១-២០២២ ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។ ក្នុងកិច្ចប្រជុំចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍...
ភ្នំពេញ ៖ តុលាការសម្រេចឃុំខ្លួន បណ្តោះអាសន្នបុគ្គលម្នាក់ ដែលមិនគោរពវិធានការ សុខាភិបាល ដោយចេតនា ចម្លងជំងឺកូវីដ១៩ ។ការឃុំខ្លួននេះ បន្ទាប់ពីអនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សម្រេចបញ្ជូនបុគ្គលម្នាក់នេះ ទៅតុលាការ ពេលកន្លងមក ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានលើកឡើងថា ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនា នូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់...
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាព ក្នុងការរៀបចំកម្មវិធី ប្រកួតសរសេរអត្ថបទ ច្នៃប្រឌិត ដែលបានបញ្ចប់ ដោយភាពជោគជ័យ ស្របតាមគោលជំហរ របស់ក្រុមហ៊ុន ក្នុងការប្ដេជ្ញាចិត្ដចូលរួម អភិវឌ្ឍវិស័យអប់រំ នៅកម្ពុជាតាមរយៈការ លើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែង ដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញ កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបន្ថែម។ បន្ទាប់ពីការប្រកាស...
ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈកិច្ចប្រជុំត្រីភាគី បានចែករំលែកបទពិសោធន៍ ការយកឈ្នះឱ្យបាន លើសមរភូមិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាន នៅទីក្រុងទាំង៣ និងនៅលើពិភពលោក ទៅវិញទៅមក។ តាមរយៈ...
ប្រវត្តិសាស្ត្រ: នាថ្ងៃទី២ ខែឧសភា កាលពីក្នុងឆ្នាំ២០១១ អូសាម៉ាប៊ិនឡាដេន ដែលជា មេក្លោងនៅពីក្រោយការ វាយប្រហារភេវរកម្ម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ត្រូវបានសម្លាប់ ដោយកងកម្លាំងពិសេស សហរដ្ឋអាមេរិក នៅក្នុងអំឡុងការវាយឆ្មក់ លើកន្លែងលាក់ខ្លួនមួយ នៅប្រទេសប៉ាគីស្ថាន ។ មេដឹកនាំ អាល់កៃដា ដែលមានអាយុ៥៤ឆ្នាំ...
បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា នាវាចម្បាំងទ័ពជើងទឹក អេស្ប៉ាញ ESPS Cristobal Colon នឹងដឹកនាំសមយុទ្ធអន្តរ ប្រតិបត្តិការពហុជាតិ នៅក្បែរតំបន់ឆ្នេរ ព័រទុយហ្គាល់ ។ សមយុទ្ធមានរយៈពេល២សប្ដាហ៍ ឈ្មោះ Formidable Shield 2021 នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៥...
ភ្នំពេញ-ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រ ក្នុងសហគមន៍ ឱ្យទទួលបានឱកាសរៀនសូត្រ និងការលើកទឹកចិត្តសិស្ស មិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយ ឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំង ជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។ ឥឡូវនេះ លោកគ្រូបានជាប់ជាបេក្ខជនម្នាក់ ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភ ដល់កម្លាំង កងកាំភ្លើងធំ ឈរជើងបិទខ្ទប់ តំបន់វត្តព្រែកចាក ដើម្បីទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។...
ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ បានធ្វើបទបង្ហាញស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ បន្ថែមទៀត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ។
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគថ្មី ចំនួន២បន្ថែមទៀត ដែលមានទុន វិនិយោគ ជាង៤,៧លានដុល្លារ និងអាចបង្កើតការងារជាច្រើនកន្លែងផងដែរ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ បានចុះសំណេះសំណាល និងនាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋជាង ៧៣០គ្រួសារ នៅតាមបណ្តាឃុំកំពុងបឹងខ្ទប់ ក្នុងស្រុកកងមាស ដើម្បីដោះស្រាយជីវភាព ។ លោក...
សេអ៊ូល ៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម លោក Lee In-young បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង ទំនងជាមិនអនុវត្តការ បង្កហេតុធំ ៗ នៅមុនកិច្ចពិភាក្សាកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើនៅចុង ខែនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោកបានប្រាប់កម្មវិធីវិទ្យុក្នុងស្រុកមួយថា “យើងមិនអាចបដិសេធ រាល់លទ្ធភាពរបស់កូរ៉េខាងជើង...
តូក្យូ ៖ រដ្ឋមន្រ្តីទទួលបន្ទុកការឆ្លើយតប នឹងមេរោគឆ្លងរបស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន គ្រោងនឹងពង្រីកភាព អាសន្ននៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងតូក្យូ និងតំបន់អូសាកាដល់ថ្ងៃទី៣១ ខែឧសភា ។ លោក Yasutoshi Nishimura ក៏បានប្រាប់កិច្ចប្រជុំមួយដែរថា តំបន់អាឈី និងហ្វូគូអូកា នឹងត្រូវបន្ថែមទៅក្នុងភាពអាសន្ន ចាប់ពីថ្ងៃពុធនេះដែលអនុញ្ញាត ឱ្យអាជ្ញាធរចាត់វិធានការប្រឆាំងនឹងមេរោគកាន់តែតឹងរឹង ក្នុងគោលបំណង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្វាយដែលដាំដុះ ក្នុងគោលបំ ណងនាំចេញទៅចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន (GACC) ហើយអនុវត្តការដាំដុះតាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ (GAP)។ ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស មួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចសម្រេច បាននូវការវិលត្រឡប់ទៅវិញទៅមក ដើម្បីអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ ធ្វើការសម្រេចចិត្តនយោបាយ ។ មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន តាមទូរស័ព្ទថា កិច្ចចរចាដោយប្រយោលបីលើកចុងក្រោយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងវីយែន បានជួយធ្វើឱ្យជម្រើស មានភាពប្រសើរឡើង...
ភ្នំពេញ ៖ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែ ឧសភា ឆ្នាំ២០២១ ជាថ្មីម្តងទៀត បានពាំនាំនូវសម្ភារ បរិក្ខាពេទ្យមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យ បង្អែកស្រុកពញាឮ មានដូចជា អាល់កុល ចំនួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១នេះរួមនឹងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅ ២កន្លែងផ្សេងគ្នា...
ប៉េកាំង៖ អ្នកនាំពាក្យចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថា រាល់ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ ដល់អធិបតេយ្យភាពរបស់ចិន ឬធ្វើឱ្យប៉ះពាល់ ដល់មុខមាត់ របស់ប្រទេសចិន ក្រោមលេសផ្សេងៗគ្នា ដែលត្រូវបរាជ័យ។ វាជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ថ្មីៗ នេះ របស់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង ៧ (G7) ទាក់ទងនឹងប្រទេសចិន។ សេចក្តីថ្លែងការណ៍រួម ត្រូវបានចេញដោយកិច្ចប្រជុំ...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមប្រទេសអ៊ីស្រាអែល ចូលក្នុងបញ្ជីប្រទេស ដែលពលរដ្ឋនឹងត្រូវអនុញ្ញាត ឲ្យធ្វើដំណើរកំសាន្ត នៅតំបន់អឺរ៉ុប ស្របពេលដែលអឺរ៉ុបស្វះស្វែងស្តារឡើងវិញ នូវការធ្វើដំណើរ និងស្រោចស្រង់ដំណើរ ទេសចរណ៍រដូវក្តៅ ពីបម្រាមកូវីដ១៩ធ្ងន់ធ្ងរ។ ការបើកទទួលភ្ញៀវទេសចរ អ៊ីស្រាអែល ឡើងវិញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល សហភាពអឺរ៉ុប កំពុងតែបែរទៅរក ការបន្ធូរបន្ថយ បម្រាមបច្ចុប្បន្ន...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសមានក្ដីសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងផ្សារភ្ជាប់ជាមួយវិធានការ «៣កុំ និង ៣ការពារ»ដើម្បីការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ ក្នុងការទទួលជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល ស្ដីពី ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មាន២៦ទំព័រ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញពលករ ១នាក់ វិលត្រឡប់ពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានធ្វើការណែនាំអំពីលក្ខណៈវិនិច្ឆ័យ ក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺកូវីដ១៩ និងវិធានការចាំបាច់ ពេលបើកដំណើរការឡើងវិញ។ តាមសេចក្ដីណែនាំរួមរបស់ ក្រសួងការងារ និងក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានអះអាងថា សកម្មភាពបំពានយ៉ាងគឃ្លើន ពីសំណាក់ក្រុមយោធាថៃតាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ និងជីកលេណដ្ឋាននៅលើទឹកដីកម្ពុជា បានបំពានសិទ្ធិជាមូលដ្ឋានរបស់កម្ពុជា និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ