ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចតែងតាំង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួ ងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ខណៈកម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ ជាង១.៥លានដូស បន្ថែមទៀត នាពេលខាងមុខនេះ។ តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានារាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះបានចេញសារជាបន្ទាន់មួយដោយសម្រេចឲ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់គ្រូបង្រៀន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង កោះកុង និងព្រះសីហនុ៕ សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន៖
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា កងកម្លាំងរបស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសអេហ្ស៊ីប និងបារាំង បានរួមគ្នាធ្វើលំហាត់សមយុទ្ធយោធា នៅដែនសមុទ្រក្រមហម ។ នាវាចម្បាំង al-Fateh របស់ប្រទេសអេហ្ស៊ីប និងនាវាផ្ទុកយន្តហោះរបស់បារំាង Charles de Gaulle បានចូលរួមនៅក្នុងសមយុទ្ធ ។...
បរទេស៖ សេចក្តីថ្លែងការណ៍ អំពីការព្រមានរបស់កូរ៉េខាងជើង បានកើតឡើងនៅពេលដែលរដ្ឋមន្រ្តីការបរទេស និង រដ្ឋមន្រ្តីការពារជាតិអាមេរិក របស់រដ្ឋបាលលោក ចូល ប៊ីឌិន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនិង ប្រទេសជប៉ុន ជាលើកដំបូងនៅចុងសប្តាហ៍នេះ ដែលគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងចំណោមប្រធានបទសំខាន់ផ្សេងទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន...
បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ១៤៩នាក់បន្ថែមទៀត ដែលភាគច្រើន រកឃើញនៅទីក្រុងបាងកកដែលនាំឱ្យមានចំនួន ករណីឆ្លងវីរុសសរុប ដែលបានបញ្ជាក់ចាប់តាំង ពីការរាតត្បាតរាល កើនដល់ ២៧ ១៥៤នាក់ និងមានចំនួនអ្នកស្លាប់ចំនួន ៨៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ គណៈកម្មាធិកាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៥ នឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ ក្នុងសេចក្ដីជូនដំណឹងរបស់ គ. ជ.ប. នៅថ្ងៃទី១៦...
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកាមូលនិធិមហា គ្រួសារកងរាជអាវុធហត្ថ ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៦០,០០០,០០០រៀល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកទាំង៤រូប របស់ SmallWorld SmallBand ក្រុមតូច ដែលជាទូតសុឆន្ទៈទឹកក្រូចអាយស៍ IZE បានបង្ហោះវីដេអូក្រើនរម្លឹក ដល់អ្នកគាំទ្រ និងពលរដ្ឋកម្ពុជា ទាំងអស់ ឲ្យប្រុងប្រយ័ត្ន ចំពោះការរីករាលដាល នៃវីរុសកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ខ្លឹមសារក្នុងវីឌីអូ ទាំង៤របស់ SmallWorld SmallBand ក្រុមតូច...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល សត្វសំពោជក្រអូប១ក្បាល និង កូនសត្វខ្លាត្រី១ក្បាល (សរុប៤ក្បាល) ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីឲ្យសត្វទាំងនោះ បានរស់រានមានជីវិតឡើងវិញ ក្រោយពីទទួលបាន ពីប្រជាពលរដ្ឋ ។ លោកឧកញ៉ា ទៀ វិចិត្រ មានឲ្យដឹងថា សត្វព្រៃកម្រ ទាំង៤នេះ...
ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេនឹងបញ្ឈប់ការចាក់ថ្នាំបង្ការ AstraZeneca ទប់ទល់នឹងកូវីដ១៩ បន្ទាប់ពីប្រទេសមួយចំនួន បានរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមាន ប៉ុន្តែអង្គការសុខភាពពិភពលោក ហៅកាត់ (WHO)...
រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងជិត២៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.០៥៧នាក់ ដោយសារជំងឺ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់២៧៩.២៨៦នាក់ ។ ក្រសួងក៏បានរាយការណ៍មកថា មានករណីថ្មីចំនួន ៣៦.២៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់...
ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ – និរន្តភាព និងការទំនាក់ទំនងដ៍រលូន របស់អតិថិជនទាំងអស់ គឺជាគោលបំណងចំបង របស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេស នៅក្នុងអំឡុងពេលបច្ចុប្បន្ន។ ដើម្បីគាំទ្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំង ការរាតត្បាតជាសកល នៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើង ក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន ការហៅទូរស័ព្ទក្នុងប្រព័ន្ធ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថាលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ បានក្លាយជាមនុស្សទីមួយ ដែលបានចាក់វ៉ាក់សាំង AstraZeneca ទប់ទល់នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅថ្ងៃអង្គារនេះ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាព ។ លោក ប្រាយុទ្ធ និងសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀត...
ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យដឹងថា ពួកគេបានសម្រេចចិត្តផ្អាកការ ប្រើប្រាស់វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាវិធានការបង្ការជាមុនបន្ទាប់ពីមាន របាយការណ៍អំពីការកកឈាមក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសន័រវេស។ ក្រោយមកទៀតនៅថ្ងៃនោះអេស្បាញ ក៏បានអនុវត្តតាមដែរដោយអះអាងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសយ៉ាងហោចណាស់ពីរសប្តាហ៍។ ការប្រកាសរបស់ប្រទេសទាំង ៤...
ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្រកាស ចូលខ្លួនបំភ្លឺតាម ដីកាកោះរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមីនា ខាងមុខ ដោយសង្ឃឹមថាលោកអ៊ិត សុធា ព្រះរាជអាជ្ញា នឹងលើកលែងការចោទ ប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ ការចោទប្រកាន់ពីបទញុះញង់...
ហ្សឺណែវ៖ អង្គការសុខភាពពិភព លោក (WHO) បានឲ្យដឹងថា ខ្លួននៅតែកំពុងធ្វើការត្រួតពិនិត្យ សុវត្ថិភាពរបស់ខ្លួន លើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca / Oxford ខណៈប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ បានចូលរួមជាមួយក្រុមប្រទេស ដែលបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ដោយមានការរាយការណ៍ថា អ្នកទទួលខ្លះ បានបង្កើតកំណកឈាម ហើយបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការ។...
តូក្យូ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងសម្របសម្រួល យ៉ាងជិតស្និទ្ធលើជំហាននានា ដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី នៅឯកិច្ចពិភាក្សាសន្តិសុខនៅថ្ងៃអង្គារនេះ នៅទីក្រុងតូក្យូ នៅពេលដែលប្រទេសចិន ដាក់ចេញនូវវិធានការបង្ខំកាន់តែខ្លាំង ឡើងនៅទូទាំងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេស...
ប៉េកាំង៖ អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានជូនដំណឹង ដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres អំពីចេតនារបស់ចិន ក្នុងការបរិច្ចាគវ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ចំនួន ៣០ម៉ឺនដូស ដល់កងកម្លាំងថែរក្សាសន្តិភាព របស់អង្គការពិភពលោកមួយនេះ។ បេសកម្មចិន បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា នេះគឺជាជំហានបន្ថែមទៀត ដើម្បីធ្វើឱ្យវ៉ាក់សាំងចិន...
ភ្នំពេញ ៖ ទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាច នៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ ចំពោះព្រះរាជដំណើរ ទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋ ដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។ យោងតាមគេហទំព័រ Royal...
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវឲ្យដឹងនៅមុននេះបន្តិចថា រកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ចំនួន៣នាក់ នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណី អ្នកជំងឺ ឈ្មោះ ចាន់ មករា ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ ក្រុមហ៊ុន អចលនទ្រព្យHIGH GROW PROPERTY មានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ពាណិជ្ជកម្ម ដោយមិនមែនជាក្រុមហ៊ុនបោកប្រាស់ រកស៊ីបោកប្រាស់បងប្អូនប្រជាពលរដ្ឋនោះទេ។ គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ3km និង1kmពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊តម៉ានេរហរិហរាល័យ និងនៅក្បែរគំរោងសាកលវិទ្យាល័យUC2មានផ្ទះប្រជាពលរដ្ធ យ៉ាងច្រើនកុះករ ហើយចុះពីផ្លូវជាតិលេខ6A ត្រឹមតែ1km តែប៉ុណ្ណោះ។...
ម៉ូស្គូ៖ ប្រធានក្រុមប្រឹក្សា សហព័ន្ធរុស្ស៊ីលោកស្រី Valentina Matviyenko បានលើកឡើងថា ទីក្រុងម៉ូស្គូ បានត្រៀមរៀបចំ កិច្ចពិភាក្សាស្មោះត្រង់ និងបើកចំហ ជាមួយក្រុមប្រឹក្សាអឺរ៉ុប (CoE) ទោះបីជាមានការព្យាយាម ប្រើអង្គការនេះ ជាឧបករណ៍ ដើម្បីបង្កើនការប្រឈមមុខក៏ដោយ។ អ្នកនាំពាក្យសភាជាន់ខ្ពស់ នៃសភាសហព័ន្ធបានឲ្យដឹងថា“ គួរឱ្យសោកស្តាយយើង នៅតែប្រឈមមុខនឹងការ ប៉ុនប៉ងប្រើ CoE...
ប៉េកាំង៖ រដ្ឋាភិបាលចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ប្រព្រឹត្ដចំពោះប្រទេសចិន និងទំនាក់ទំនងទ្វេភាគី ដោយមានគោលបំណង និងសមហេតុផល និងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនង ទ្វេភាគីដើរលើផ្លូវ នៃការអភិវឌ្ឍន៍ ប្រកបដោយស្ថេរភាពឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗនេះរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin ថាគោលដៅរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺដើម្បីធ្វើឱ្យប្រាកដថា វាមានសមត្ថភាព...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាស្នើឲ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទូទាំងប្រទេសកម្ពុជាតាមដាននិងចាត់វិធានការចំពោះក្រុមទុច្ចរិតដែលហ៊ានលួចចាក់ដីរំលោភចូលដៃសមុទ្រ មាត់ព្រែក និងព្រៃកោងកាង ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ដីចំណីមាត់ព្រែក និងព្រៃកោងកាងដែលសម្បត្តិរដ្ឋ នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយលួចចាក់អាចម៍ដីបំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានកោតខ្លាចអាជ្ញាធរសោះឡើយខណៈរាជរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។...
ស្វាយរៀង : លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសុំ ច្បាប់ សាងសង់ សំណង់ ដើម្បី ធានា ឲ្យ មាន ភាពរឹងមាំ ធានាបាន នូវ គុណភាព សុវត្ថិភាព និង សោ ភ័...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១០៥នាក់នោះ គឺនៅភូមិព្រែកស៊ីង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមានចំនួនច្រើនជាងគេរហូតដល់ ៦៤នាក់ សម្រាប់នៅភ្នំពេញ ២៩នាក់ ព្រះសីហនុ ៨នាក់ កោះកុង ៣នាក់ និងព្រៃវែងម្នាក់។ ក្រសួងបន្តថា ករណីអ្នកកើតជំងឺកូវីដ១៩ថ្មី...
សៅប៉ូឡូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថាមានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ១១,៤៨៣,៣៧០ ករណី និងមានចំនួនអ្នកស្លាប់រហូតដល់ជិត ២៧៨,២២៩ នាក់។ របាយការណ៍នោះក៏បានរាយការណ៍ផងដែរថា មានករណីឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៤៣,៨១២ ករណីជាមួយនឹងការស្លាប់ ១,១២៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ រដ្ឋសៅប៉ូឡូ ដែលជារដ្ឋដែលរងផលប៉ះពាល់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសហូឡង់បានក្លាយទៅជា ប្រទេសចុងក្រោយគេមួយដែលបានសម្រេចចិត្ត ក្នុងការផ្អាកជាបណ្តោះអាសន្នក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយសារការព្រួយបារម្ភអំពី ផលប៉ះពាល់ជាអវិជ្ជមានរបស់វ៉ាក់សាំងនៃ Oxfordមួយនេះ។ អង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារឱសថរបស់អ៊ឺរ៉ុបឬ EMA ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ខ្លួនគឺមិនអាចរកឃើញភស្តុតាង ណាមួយដែលអាចនិយាយថា AstraZenecaនឹងអាចធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកជំងឺ ឬបញ្ហាកំណកឈាមនោះទេ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើម ធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ របស់ប្រទេសចិន ដែលមានឈ្មោះថាSinovac Biotech ហើយដែលជាផ្នែកមួយនៃ កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតលោក Khairy Jamaluddin បានឲ្យដឹងថាវ៉ាក់សាំង CoronaVac នឹងចាប់ផ្តើមធ្វើការចាក់ជូនពលរដ្ឋរបស់ខ្លួន ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ហើយបន្តលោកគឺនឹងក្លាយទៅជាមនុស្សដំបូងគេ ដែលទទួលយកការចាក់វ៉ាក់សាំងនេះ នៅក្នុងរដ្ឋ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានអះអាងថា សកម្មភាពបំពានយ៉ាងគឃ្លើន ពីសំណាក់ក្រុមយោធាថៃតាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ និងជីកលេណដ្ឋាននៅលើទឹកដីកម្ពុជា បានបំពានសិទ្ធិជាមូលដ្ឋានរបស់កម្ពុជា និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ