យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ។ ប្រធានអង្គការ សហប្រជាជាតិ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “យើងស្វាគមន៍ រាល់ការទំនាក់ទំនង ដោយផ្ទាល់រវាងប្រទេស ដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលយើងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការ ផ្លាស់ប្តូរអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩” នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យរបស់លោក គឺលោក Stephane Dujarric ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានជួបជជែកគ្នា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។ ប្រធានាធិបតីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ក្នុងបុណ្យចូលឆ្នាំចិន និងមានការផ្លាស់ប្តូរ យោបល់ស៊ីជម្រៅ លើប្រទេសចិន – សហរដ្ឋអាមេរិក នៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗផ្សេងទៀត៕ ដោយ ឈូក បូរ៉ា
បច្ចុប្បន្នភាព: ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈនេះថា ប្រមុខដឹកនាំយោធា ដ៏មានឥទ្ធិពលរបស់សហភាពមីយ៉ានម៉ា លោក មីន អ៊ុង លាំង (Min Aung Hlain) បានព្រមានដល់បុគ្គលិក បម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល អោយចូលបម្រើ ការងាររបស់ខ្លួនវិញ ដោយកុំទៅចូលរួម ធ្វើបាតុកម្ម ។ នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំកំពូល កងកម្លាំងយោធារូបនេះ ដែលបានចេញនូវការព្រមាន ជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ការព្រមាន របស់លោក មីន អ៊ុង លាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករ កាន់តែច្រើន ប្រមាណជាង១០ម៉ឺននាក់ ដែលបាតុករមួយចំនួន ជាបុគ្គលិកបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីក្រោយថ្ងៃដែល កងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ។ លោក ច ទីន ស្វេ (Kyaw Tint Swe) សមាជិកគណៈកម្មការព័ត៌មាន របស់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បាននិយាយថា បុគ្គលិកនៅក្រសួងសុខាភិបាល ក្រសួងអប់រំ និងបុគ្គលិកនៅស្ថាប័នមួយចំនួនទៀត បានចេញទៅធ្វើបាតុកម្ម ជាមួយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ។ លោក ច ទីន ស្វេ បានបន្ថែមថា ការចេញធ្វើបាតុកម្ម របស់បុគ្គលិករដ្ឋ និងឯកជន បានធ្វើអោយចរន្តការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋ និងឯកជន មានភាពរអាក់រអួល យ៉ាងខ្លាំង ជាពិសេស គឺអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសនេះ កំពុងប្រឈមដោយគ្មាន ក្រុមគ្រូពេទ្យគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺ ខណៈដែលសាលារៀនខ្លះ ត្រូវបានបិទទ្វារ ដោយសារគ្រូបង្រៀន បានចេញទៅធ្វើបាតុកម្ម ។ អ្នកជំនាញខាង កិច្ចការនយោបាយ នៅតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិធំៗ៤យ៉ាង គឺវិបត្តិនយោបាយ វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព ដែលកើតចេញ ពីការឆ្លងរាលដាលវីរុសCovid-19នៅទូទាំងប្រទេស ។ អ្នកជំនាញដដែលបានបន្តថា វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងអូសបន្លាយ រយៈពេលយូរ ប្រសិនបើមេដឹកនាំខាងយោធា និងស៊ីល មិនបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែ កងកម្លាំងយោធាបានប្រកាស ដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ទើបបើកអោយមានការ បោះឆ្នោតឡើងវិញ ។ វិបត្តិសន្តិសុខក៏ដូចគ្នាដែរ ប្រសិនបើក្រុមប្រជា បាតុករនៅតែបន្តចេញទៅ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាហើយកងកម្លាំងយោធា នៅតែបន្តបង្ក្រាបលើក្រុមបាតុករ ដូចនៅពេលបច្ចុប្បន្ននេះ វិបត្តិសន្តិសុខនឹងអាចកើតឡើង ដោយចៀសមិនរួច ដោយសារតែកំហឹងទាំងខាងជនស៊ីវិល និងយោធា ។ វិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមកើតមានដែរ នៅពេលខាងមុខ ដោយសារប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះថា រដ្ឋបាលរបស់លោក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើ របបយោធាមីយ៉ានម៉ា និងបន្តដាក់ទណ្ឌកម្មបន្ថែមទៀតនៅពេលខាងមុខ ។ ចំណែកវិបត្តិសុខភាព ដែលកើតចេញពីការ ឆ្លងរាលដាលវីរុសCovid-19 ក៏នឹងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសនេះដែរនៅពេលខាងមុខ ខណៈដែលនៅពេល បច្ចុប្បន្ននេះ សហភាពមីយ៉ានម៉ា មានការឆ្លងរាលដាលវីរុសCovid-19 សរុបប្រមាណជាង១៤ម៉ឺនករណី និងអ្នកស្លាប់សរុបដោយសារវីរុសនេះ ប្រមាណជាង៣ពាន់នាក់ ។...
បរទេស៖ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារមួយ ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកឧទ្ទាមហូធីនៅយេម៉ែន បានចេញមុខអះអាង ទទួលខុសត្រូវ ដោយនិយាយថា ការរីកសាយនៃកូនដ្រូន បង្កឲ្យគម្រាមកំហែងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយកាលពីថ្ងៃពុធ ទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha បង្កឲ្យមានភ្លើងឆេះ លើយន្តហោះស៊ីវិល មួយគ្រឿង និងពិពណ៌នាវាថា ជាឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ។ នៅក្នុងលិខិតមួយ ដែលអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការថ្កោលទោស ចំពោះការវាយប្រហារនោះ លោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំ នៅអង្គការសហប្រជាជាតិ Abdallah Al-Mouallimi បានសរសេរថា “ទង្វើនៃអំពើភេរវកម្មបង្កឡើង ដោយពួកហូធីបែបនេះ បន្តធ្វើឲ្យអន្តរាយដល់កិច្ចប្រឹងប្រែង របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចដំណោះស្រាយ នយោបាយទូលំទូលាយ នៅក្នុងប្រទេសយេម៉ែន”។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារ ដោយកូនដ្រូនមួយ ទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតនោះ៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ៖ ខេត្តយូណាន ប្រទេសចិន ផ្ញើសារជូនពរ ប្រទេសមេគង្គ ឡានឆាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន។
នៅពេលដែលស្ថានភាព សេដ្ឋកិច្ចវឹកវរ តំលៃហាងឆេងដីធ្លាក់ចុះ របររកស៊ីលក់ទូរស័ព្ទរបស់ខ្ញុំ បានធ្លាក់ដុនដាប ត្រូវវេចបង្វេចចេញ ពីផ្ទះជួល ត្រូវបានរស់នៅ ក្នុងបន្ទប់ជួលតូចមួយ ក្រោយមកប្អូនស្រីរបស់ខ្ញុំ បានអោយផ្ទះជួលរបស់នាង អោយខ្ញុំស្នាក់នៅ ដើម្បីប្រកបអាជីវកម្ម បោកអ៊ុត ក្នុងគោលបំណងរស់១ថ្ងៃ គិត១ថ្ងៃ ជារៀងរាល់ ។ ២ថ្ងៃម្តង ប្រពន្ធរបស់ខ្ញុំទៅទិញអង្ករ ២គីឡូ ពងទា៥ទៅ១០គ្រាប់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា អំឡុងពេលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២១នេះ ក្រុមហ៊ុនទូកដឹកទេសចរណ៍ ក្នុងសមាគមន៍ នឹងអនុវត្តន៍វិធាន ការសុវត្ថិភាព តាមការណែនាំ របស់រដ្ឋបាលខេត្ត ពិសេសការណែនាំផ្ទាល់ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនិងអ្នកទេសចរណ៍...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បេសកកម្ម អ្នកសារព័ត៌មានពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុ ស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ជាពិសេស ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាពេលបច្ចុប្បន្ន។ តាមរយៈសារលិខិតក្នុងឱកាស «ទិវាវិទ្យុពិភពលោក»...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំ និងអង្គភាពយោធាជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងរតនាគារបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានជ្រើសរើសមន្ត្រីយោធាបច្ចុប្បន្ន និងអតីតចំនួន ១០ នាក់ និងបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពចំនួន ៣ ដែលទាក់ទងនឹងកម្លាំងយោធា ឬសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា។ យោងតាមឯកសារអង្គហេតុ ដែលចេញដោយសេតវិមាន ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានកំណត់ការនាំចេញទំនិញ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីសហរដ្ឋអាមេរិក គឺលោកចូបៃដិន បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ចាប់តាំងពីអ្នកទាំងពីរ បានចូលសេតវិមាននៅចុងខែមករា ដោយបានបញ្ជូនសញ្ញាវិជ្ជមាន ជាច្រើនទៅកាន់សហគមន៍ពិភពលោក។ សារវិជ្ជមានទី១ គឺបុណ្យនិទាឃរដូវ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់ បំផុតសម្រាប់ជនជាតិចិន។ ការសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន គឺជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់ការប្រាស្រ័យទាក់ទង ដោយផ្ទាល់ជានិមិត្តរូបនៃសុច្ឆន្ទៈ និងអនុលោមតាមការរំពឹងទុករបស់ជនជាតិចិន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគឺជាជំរើសតែមួយគត់ សម្រាប់ប្រទេសទាំងពីរ ពីព្រោះការប៉ះទង្គិចគ្នានឹងនាំឱ្យ មានគ្រោះមហន្តរាយសម្រាប់ ពិភពលោកទាំងមូល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីចិនលោកស៊ីជិនពីង ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង...
បរទេស៖ ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ ដើម្បីប្រមូលប្រជាជន ងាយរងគ្រោះបំផុតរបស់ខ្លួនចំនួន ១ លាននាក់ ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 នៅខែឧសភា និងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែមិថុនាដោយមាន គោលបំណងប្រើថ្នាំចំនួន ១០លានដូសក្នុងមួយខែ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសនេះគឺជាការកំណត់ ពេលវេលាច្បាស់លាស់ដំបូងបង្អស់...
ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ បានប្តេជ្ញាបង្កើនការតវ៉ារបស់ពួកគេ និងដឹកនាំប្រជាជនឱ្យបានចំនួន ២ លាននាក់ ចូលរួមក្នុងការប្រមូលផ្តុំគ្នានៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Panusaya “Rung” Sithijirawattanakul ដែលជាមេដឹកនាំតវ៉ាដ៏សំខាន់ម្នាក់ បានប្រកាសផែនការរួមទាំង គោលដៅរបស់អ្នកតវ៉ាចំនួន ២លាននាក់ក្នុងមួយថ្ងៃ...
សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងពីបញ្ហានៃការរំលោភសិទ្ធិមនុស្ស នៅតំបន់ ស៊ីនជាំង ប្រទេសចិន ក្នុងអំឡុងពេលនៃការជំនួប តាមទូរស័ព្ទជាមួយសមភាគីចិន លោកប្រធានាធិបតី ស៊ីជីនពីង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden ក៏បានដាក់សម្ពាធលើលោក ស៊ី...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែ កុម្ភៈ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា “ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ការងារក៏រង្វើលតាមនោះ...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សា ស្តីពី “កិច្ចសហប្រតិបត្តិការណ៍ រវាងស្ថាប័ននិងស្ថាប័ន”ក្រោមអធិបបតីភាព លោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកប្រធានាធិបតី ចូ បៃឌិន បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចាត់វិធានការប្រឆំាងនឹង យោធារបស់មីយ៉ាន់ម៉ា ក្នុងនោះបូករួមទាំងការបង្កកទ្រព្យសម្បត្តិ ដែលព្រទ្យសម្បត្តិ នៅមូលដ្ឋានសហរដ្ឋអាមេរិក ដែលគាត់ជំរុញឲ្យមេបញ្ជាការរបស់ខ្លួន នឹងត្រូវបោះបង់អំណាចចោល ។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា...
ណៃរ៉ូប៊ី៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួននៃការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្រ្វិក បានកើនឡើងខណៈដែលទ្វីបនេះ កំពុងប្រយុទ្ធជាមួយនឹងការ ចម្លងវីរុសក្នុងតំបន់ដែលឆ្លងខ្លាំងជាងមុន ឬហៅថាការចម្លងទម្រង់ថ្មី។ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់ អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតបានកើនឡើង ៤០ ភាគរយនៅក្នុងខែមករា ដែលបង្កឡើងដោយរលកនៃការឆ្លង...
ភ្នំពេញ៖ គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខ ណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៧៩ប៊ីលានដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា «គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ...
បង់ដា សេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធថា ប្រទេសប្រ៊ុយណេ បានទទួលវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ និងកំពុងទទួលបានកម្មវិធីចាក់វ៉ាក់សាំង ។ ក្រសួងបានដាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០ ការឆ្លងរាលត្បាតជំងឺកូវីដ១៩...
ភ្នំពេញ៖ គណៈកម្មការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានា ជូនដល់ពលករកម្ពុជា ដែលមិនមានឯកសារគ្រប់គ្រាន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សូមជម្រាបថា យោងតាមរបាយការណ៍នៃ ការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជា ចំនួន ១២៦,១៧២...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា មន្ត្រីការិយាល័យប៉ូលិសជាន់ខ្ពស់ ក្នុងស្រុកមួយរូបបាននិយាយថា មានសាកសព០២បន្ថែមទៀត ត្រូវបានរកឃើញកាលពីថ្ងៃពុធ ដែលបានទាញចេញពីតំបន់ បានរងផលប៉ះពាល់ ដោយបាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand នៅភាគខាងជើងប្រទេសឥណ្ឌា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៣៤នាក់ ។ ពលរដ្ឋលើសពី១៧០នាក់ កំពុងបាត់ខ្លួននៅឡើយ ។ អ្នកស្រុកពីរនាក់ ក្នុងចំណោមបញ្ជីឈ្មោះ...
ភ្នំពេញ ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា បានបង្ហាញពីឆន្ទៈ និងគោលបំណង របស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់ វិស័យបោសសម្អាតមីន នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់លោកទេសរដ្ឋមន្រ្តី លី ធុជ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី...
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Slack បានផ្ញើអ៊ីមែល ទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ជាបន្ទាន់ ព្រោះក្រុមហ៊ុនបានរក្សាទុក លេខសម្ងាត់ទាំងនោះដោយមិន បានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ខែធ្នូដល់ថ្ងៃទី ២១ខែមករាកន្លងទៅនេះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា...
ស៊ីដនី៖ ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានកើតឡើងនៅតំបន់ជុំវិញ រដ្ឋញូកាលីដូ កាលពីថ្ងៃព្រហស្បតិ៍ដែលបង្ក ឱ្យមានការព្រមាន ពីរលកយក្សស៊ូណាមិ សម្រាប់ប្រទេស និងដែនដីនៅប៉ាស៊ីហ្វិកខាងត្បូង ប៉ុន្តែមិនមានការបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិ នៅទូទាំងប៉ាស៊ីហ្វិកនោះទេ។ ការរញ្ជួយដីដ៏ខ្លាំងនេះ ដែលបានកើតឡើងនៅម៉ោង ១២ និង ២០ នាទីម៉ោងក្នុងស្រុកនៅទីតាំងភាគអាគ្នេយ៍នៃកោះលុច្ស មានជម្រៅ ១០ គីឡូម៉ែត្រ នេះបើយោងតាមការស្ទាបស្ទង់...
ប៊ែកឡាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា លោកស្រី Angela Merkel និងបណ្តាមេដឹកនាំរដ្ឋសហព័ន្ធ បានសម្រេចកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ នឹងបន្ថែមពេលវេលាដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន សម្រាប់រយៈពេល៣សប្តាហ៍ រហូតដល់ថ្ងៃទី០៧ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតជំងឺកូវីដ១៩ ។ សេចក្តីសម្រេចបានប្រកាស បន្ទាប់ពីសន្និសីទសារព័ត៌មានវីដេមួយ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ បានបញ្ជាឲ្យក្រសួងសុខាភិបាល រៀបចំថវិកា១៧០លានរៀល និងឃីតចំនួន៨០០កញ្ចប់ បញ្ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ទាំង៩ទៅតាមចំនួន ដែលមានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក៕
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ