ថ្ងៃទី ១៣ ខែតុលា ប្រធានរដ្ឋចិនលោកXiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើង ពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល ។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិន និងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថា របស់ប្រធានរដ្ឋចិន លោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជន...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានផ្តាំផ្ញើឱ្យនិស្សិតវេជ្ជបណ្ឌិតឯកទេសរបស់កម្ពុជាដែលបន្តការសិក្សានៅបារាំង ត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈមកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងឆ្នាំសិក្សា ២០២៥-២០២៦ នាថ្ងៃ១៦ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំនិស្សិតអាហារូបករណ៍ និងនិស្សិតកំពុងសិក្សា ក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន...
បរទេស ៖ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាឱ្យត្រួតពិនិត្យកាន់តែតឹងរ៉ឹង លើការផ្តល់ជូនការងារតាមអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា និងការសម្របសម្រួលអន្តរជាតិឱ្យកាន់តែជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើនឡើង ដែលផ្តោតលើប្រជាជនកូរ៉េខាងត្បូង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា លោក Lee...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរំដោះនិងកម្ចាត់មីន ព្រមទាំងកាកសំណល់ជាតិផ្ទុះ ពីសម័យសង្គ្រាម ពិតជាមានសារៈសំខាន់ណាស់ក្នុងវិស័យកសិកម្ម ដោយជួយកាត់បន្ថយ ផលប៉ះពាល់ដល់ប្រជាកសិករ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) ស្ថិតក្រោមមូលបទ «កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះ ទៅកម្ពុជាជាមួយគ្មានផលប៉ះពាល់ពីមីន...
បរទេស៖ មន្ត្រីរបស់ថៃម្នាក់ និងជនសកម្ម ប្រយុទ្ធម្នាក់ទៀត ត្រូវបានបាញ់សម្លាប់ អំឡុងពេលមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ នៅសាលាអ៊ីស្លាមមួយក្នុងស្រុក Sai Buri នៃខេត្ត ប៉ាតានី កាលពីរសៀលថ្ងៃពុធ ទី១៥ ខែតុលា។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច...
បរទេស៖ សមាជិកអង្គការណាតូអឺរ៉ុប ត្រូវតែទិញអាវុធ ដែលផលិតដោយអាមេរិកបន្ថែមទៀត ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី , នេះបើតាមរដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធមុន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្លុកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ការដឹកជញ្ជូនសព្វាវុធ...
ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែង ថា អាជ្ញាធររាជធានីភ្នំពេញ បានពង្រឹងការកំណត់បញ្ហាអាទិភាព និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ដេីម្បីបម្រើដល់ផលប្រយោជន៍ និងតម្រូវការនានា ជូនពលរដ្ឋ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន...
ខេត្តតាកែវ ៖ រដ្ឋបាលស្រុកគីរីវង់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ឆ្នាំសិក្សារ ២០២៤ – ២០២៥ ក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកាន...
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលក្រុងពោធិ៍សាត់ បានបើកកិច្ចប្រជុំការងារ «ទីក្រុងស្អាត» ដើម្បីពិនិត្យ និងដាក់ចេញផែនការអនុវត្តជាក់ស្ដែងដល់បណ្តាសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពលោក ក្រូច...
ពោធិ៍សាត់ ÷ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែ អស្សុជ ឆ្នាំម្សាញ់សប្តស័កព.ស.២៥៦៩ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៥ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងណែនាំការងារមួយចំនួនជូនដល់ លោក លោកស្រី ប្រធានការិយាល័យអប់រំ...
ភ្នំពេញ ៖ ក្នុងរយៈពេល ១សប្តាហ៍ ពោលគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៥៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...
បរទេស៖ គ្រាប់បែកដែលបញ្ជាពីចម្ងាយបានផ្ទុះនៅក្បែរហាង តែមួយកន្លែងក្នុងសង្កាត់ Yi-ngo ខេត្ត ណារ៉ាធីវ៉ាត់ នៅព្រឹកថ្ងៃទី ១៦ ខែតុលានេះ ដែលបានធ្វើឱ្យមនុស្ស៩នាក់រងរបួស ហើយក៏បានរកឃើញ ឧបករណ៍បំផ្ទុះទីពីរនៅក្បែរនោះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលា ម៉ោង៨និង៥០នាទីព្រឹក...
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ លោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានបញ្ជាក់ថា លោកបានអនុញ្ញាតឱ្យ CIA ប្រតិបត្តិការលើដី នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែត New York Times...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែងបានស្នើឲ្យមិត្តភិក្តបរទេស ជួយអន្តរាគមន៍ ទប់ស្កាត់ការពង្រីកជម្លោះ ព្រំដែនកម្ពុជា-ថៃ ដើម្បីជៀសវាងការរីករាលដាល កាន់តែធំឡើង ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥បានឱ្យថា នៅចំពោះមុខភាពគឃ្លីន នៃការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា...
ភ្នំពេញ ៖ ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥មកនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២០បណ្ដឹង ។ ក្នុងនោះបានបញ្ជូនទៅក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន១២បណ្តឹង ដើម្បីមុខការ តម្កល់ទុក មិនចាត់ការចំនួន១បណ្ដឹង , កំពុងពិនិត្យសិក្សាចំនួន៩បណ្ដឹង...
ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២ ៣០០កន្លែង លើ ១៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែន ជាក្រុមគោលដៅ...
បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈផ្លូវការមួយ ដោយដាស់តឿនអ្នកទេសចរចិន ឱ្យមានការប្រុងប្រយ័ត្ន នៅពេលកក់សំបុត្រធ្វើដំណើរ និងទិញកញ្ចប់ដំណើរ កម្សាន្តទៅប្រទេសថៃ។ យោងតាមគេហទំព័រ Travel And Tour Word បានឱ្យដឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា ការព្រមានដែលកើតឡើង ជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹង ប្រតិបត្តិករទេសចរណ៍ ដែលបំភ័ន្តភ្នែក...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីចូលរួមពី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ចេញសេចក្តី ជូនដំណឹងស្តីពី ការលើកពេលរៀបចំសន្និសីទ ស្តីពីសភាពការណ៍ វិវត្តបន្ទាប់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ជូនដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលរៀបចំដោយក្រសួងមហាផ្ទៃ ៕
យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានព្រមានថា ប្រសិនបើក្រុមហាម៉ាស់ មិនដកកងទ័ព និងប្រគល់សាកសព ចំណាប់ខ្មាំងទាំងអស់ ដែលខ្លួនកាន់កាប់នោះ អ៊ីស្រាអែល នឹងត្រឡប់ទៅរកការប្រយុទ្ធវិញ ។ ការគំរាមកំហែងនេះបានកើតឡើងនៅថ្ងៃទី៦ នៃបទឈប់បាញ់ដ៏ផុយស្រួយ ខណៈដែលក្រុមហាម៉ាស់ បានប្រគល់អដ្ឋិធាតុ នៃចំណាប់ខ្មាំងពីរនាក់ទៀត ហើយបានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំលើកទី៤ នៅព្រឹកថ្ងៃ១៦ តុលារបស់ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានរារាំងរដ្ឋបាលលោក ដូណាល់ ត្រាំ បណ្តោះអាសន្នពីការបណ្តេញបុគ្គលិកសហព័ន្ធពីការងារ ចំពេលមានការបិទរដ្ឋាភិបាលដែលកំពុងបន្ត។ លោកស្រី Susan Yvonne Illston ចៅក្រមនៃតុលាការស្រុកអាមេរិកខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា “សកម្មភាពដែលកំពុងត្រូវបានអនុវត្តនៅទីនេះគឺផ្ទុយនឹងច្បាប់” ។ ដីកាសម្រេចបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលបានផ្ញើការជូនដំណឹងពីការកាត់បន្ថយកម្លាំងដល់កម្មករសហព័ន្ធជាង ៤.០០០ នាក់។ សហជីពធំៗចំនួនពីរតំណាងឱ្យបុគ្គលិករដ្ឋាភិបាលដាក់ញត្តិប្រឆាំងនឹងការបញ្ឈប់បុគ្គលិក។ លោកស្រី Illston បានឲ្យដឹងថា រដ្ឋបាលអាមេរិកបាន “ទាញយកអត្ថប្រយោជន៍ពីភាពយឺតយ៉ាវក្នុងការចំណាយរបស់រដ្ឋាភិបាល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រីលោកPeter Szijjartoនឹងចាត់ទុកការផ្គត់ផ្គង់មីស៊ីល Tomahawk ផលិតដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែនថាជា ព័ត៌មានដ៏អាក្រក់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកអាចយល់ព្រមលើការផ្គត់ផ្គង់មីស៊ីលនាវាដល់ទីក្រុងគៀវ ប្រសិនបើជម្លោះអ៊ុយក្រែនមិនត្រូវបានដោះស្រាយ។ កាលពីដើមសប្តាហ៍នេះ លោក Trump បានផ្តល់យោបល់ថា លោក Vladimir Zelensky...
ព្រៃវែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង បានណែនាំដល់យុវជនទាំងអស់ជៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ធ្វើឲ្យខូចអនាគតរបស់ខ្លួន។ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥...
បរទេស៖ ពីរសប្តាហ៍មុនពេល ដែលគ្រោងជួបប្រធានាធិបតីចិន Xi Jinping ប្រធានាធិបតី Donald Trump បានប្រាប់អ្នកសារព័ត៌មានថា ជម្លោះរបស់លោកជាមួយប្រទេសចិន ជុំវិញពាណិជ្ជកម្មបានផ្ទុះឡើង ទៅជាសង្រ្គាមពាណិជ្ជកម្ម ពេញលេញហើយ។យោងតាមសារព័ត៌មាន US Today បានឲ្យដឹងថា នៅពេលសួរដោយអ្នកសារព័ត៌មានថា តើអាមេរិកនឹងស្ថិតក្នុង “សង្រ្គាមពាណិជ្ជកម្មប្រកប ដោយនិរន្តរភាព” ជាមួយប្រទេសចិនដែរឬទេ ប្រសិនបើគាត់...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd (YIG), លោក Lu...
ភ្នំពេញ ៖ ក្នុងចំណោមសាលាបណ្ដុះបណ្ដាលនគរបាលជាតិ ដែលក្រសួងមហាផ្ទៃ បានដាក់ពង្រាយ នៅទូទាំងប្រទេស ក៏មានដែរ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានឱ្យដឹងថា សាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានបណ្ដុះបណ្ដាលសិក្ខាកាម ជាមន្ត្រីនគរបាលជាតិ...
ភ្នំពេញ៖ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានអះអាងជាថ្មីម្តងទៀតនូវជំហររបស់ខ្លួនថាជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី ដោយទទួលបានងារជា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី – លើបទពិសោធន៍សេវាកម្មបម្រើអតិថិជនឆ្នើមឆ្នាំ ២០២៥” នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ដ៏ល្បីល្បាញដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង។ ព្រឹត្តិការណ៍ឆ្នាំនេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោក និងអ្នកជំនាញប្រកបដោយវិជ្ជាជីវៈមកពីវិស័យអាកាសចរណ៍ ទេសចរណ៍ និងបដិសណ្ឋារកិច្ច...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
