ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក បានបង្ហាញ ទិន្នន័យថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងលើស១៤លាននាក់ នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។ អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១៤.០០៧.៧៩១នាក់ និងមានអ្នកស្លាប់ចំនួន៥៩៧.១០៥នាក់ គិតត្រឹមម៉ោង១០និង៣៥នាទីព្រឹក ត្រូវនឹងម៉ោង៨និង៣៥នាទីល្ងាច ម៉ោងសកល កាលពីថ្ងៃអាទិត្យ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃអាទិត្យ ប្រទេសប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ជិត៨០.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន ៧១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សរុបនាំឲ្យអ្នកស្លាប់ កើនឡើងដល់៧៩.៤៨៨នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនពលរដ្ឋដែលបានធ្វើតេស្តឃើញ លទ្ធផលវិជ្ជមាន...
ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តឬស្សីស្រស់។ នេះបើតាមដំណឹងមរណភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
ភ្នំពេញ ៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍ បានអះអាងថា ឆ្នាំ២០២០នេះ វិបត្តិកូវីដ១៩ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ប្រមាណជា៣ពាន់លានដុល្លារ។ ក្នុងពិធីប្រកាសដាក់ ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា អ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ Texas A&M University កំពុងធ្វើការផលិត សារធាតុប្រូតេអ៊ីន ដែលអាចទប់ស្កាត់ទៅនឹងវីរុស SARS-CoV-2 ផ្សំចេញពីកោសិការបស់មនុស្ស ដើម្បីការពារពលរដ្ឋ កុំឲ្យឆ្លងជំងឺកូវីដ១៩ នាពេលអនាគត ។ យោងតាមការប្រកាសឲ្យដឹងចុងក្រោយ របស់សាកលវិទ្យាល័យបានឲ្យដឹងដូច្នេះ ។...
បរទេស ៖ ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ABC ដែលចាក់ផ្សាយនៅថ្ងៃអង្គារ និងថ្ងៃពុធ លោកស្រី Mary Trump ដែលជាក្មួយស្រី របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសាកសួរពីសមត្ថភាព របស់ពូរបស់លោកស្រី ក្នុងនាមជាមេដឹកនាំម្នាក់ ហើយបានពិពណ៌នាថា គ្រួសាររបស់លោកស្រី ផ្តោតអារម្មណ៍យ៉ាងខ្លាំង ទៅលើលុយ...
បរទេស ៖ លោកស្រី គីម យ៉ូជុង ត្រូវបានគេយកចិត្តទុកដាក់ នៅក្នុងខែមេសា បន្ទាប់ពីអវត្តមាន ជាយូរមកហើយ របស់លោកគីម ជុងអ៊ុន ជាបងប្រុស ពីក្រសែភ្នែកសាធារណជន ដែលបានធ្វើឱ្យមានពាក្យ ចចាម អារ៉ាមថា លោកត្រូវបានផ្ដួលរំលំ នៅក្នុងរដ្ឋប្រហារ ដែលដឹកនាំដោយប្អូនស្រី របស់លោក ដែលត្រូវបានគេជឿថា ជាអ្នកបន្ទាប់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកវគ្គ បណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ក្រោមអធិបតីភាព លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល...
សៀមរាប៖ លោកស្រី ទាង អេង អនុប្រធានសាខា កាកបាទក្រហមខេត្តសៀមរាប និងលោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ខណៈថវិកាសាងសង់ផ្ទះ ឧបត្ថម្ភដោយលោកឧកញ៉ា និងគ្រួសារមានចំនួន ៣៨០០ដុល្លារ។...
បរទេស៖ ក្រុមនិស្សិត សកម្មជន និងប្រជាជនថៃសាមញ្ញ បានធ្វើបាតុកម្មនៅឈៀងម៉ៃ នៅថ្ងៃអាទិត្យដើម្បីទាមទារ ឱ្យបណ្តេញលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់ លោកចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ការធ្វើបាតុកម្មតូចជាងនេះ ត្រូវបានធ្វើឡើងនៅខេត្ត អ៊ូប៊ុនរតថានី ដោយមានការទាមទារដូចគ្នា...
បរទេស៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងឡុងដ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិននឹងឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ការប៉ុនប៉ង របស់អង់គ្លេសដាក់ទណ្ឌកម្ម លើមន្ត្រីចិន ក្រោយពីមានការដាក់ចេញ ច្បាប់សន្តិសុខនៅហុងកុង។ នៅដើមខែនេះ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ចេញនូវទណ្ឌកម្មថ្មីមួយ ផ្តោតគោលដៅលើបុគ្គល ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការ រំលោភបំពានសិទ្ធិមនុស្ស ឬក៏អំពើឧក្រិដ្ឋកម្មដែលរៀបចំទុកជាមុន ហើយសមាជិករដ្ឋសភាខ្លះ នៅក្នុងគណបក្សរបស់...
បរទេស៖ លោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញបានអំពាវនាវឲ្យប៉ូលីសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមេដឹកនាំ បាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីយប់ថ្ងៃសៅរ៍រួមជាមួយសមាជិកសភា ជាច្រើននាក់ដែលបានគាំទ្រពួកគេដោយអះអាងថាពួកគេបាន រំលោភច្បាប់ជាច្រើន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករនៃក្រុមយុវជនសេរី និងសម្ព័ន្ធនិស្សិតថៃ បានទាមទារឱ្យរដ្ឋាភិបាលរំលាយសភាជាបន្ទាន់ បញ្ឈប់ការបំភិតបំភ័យប្រជាជន និងសរសេររដ្ឋធម្មនុញ្ញឡើងវិញ។...
ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ពលរដ្ឋជិត៤លាននាក់ នៅរដ្ឋ Assam ស្ថិតនៅភាគឦសាន នៃប្រទេសឥណ្ឌា និងប្រទេសជាប់ព្រំប្រទល់ គឺនេប៉ាល់ បានត្រូវជម្លៀសខ្លួនចេញដោយសារ គ្រោះទឹកជំនន់ដ៏ខ្លាំងក្លា នារដូវវស្សានេះ ជាមួយគ្នានេះដែរ មានមនុស្សជាច្រើននាក់ កំពុងបាត់ខ្លួន ខណៈដែលអ្នកស្លាប់បានកើនឡើង...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានជំរុញរដ្ឋបាលខេត្ត អាជីវករ ម្ចាសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិនិងអន្តរជាតិក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងចំនួន៥ថ្ងៃនាពេលខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាតឲ្យពលរដ្ឋបានឈប់សម្រាក៥ថ្ងៃចាប់ពីថ្ងៃ១៧ដល់២១សីហា ដើម្បីឈប់សងជំនួសថ្ងៃចូលឆ្នាំខ្មែរ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆមាសទី២ នៅខេត្តសៀមរាបថ្ងៃ១៩ កក្កដា សម្តេច...
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តរតនគិរី» ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ លើផេកផ្លូវការ Dap News Website៖ https://www.facebook.com/dapnewswebsite/ ។ សន្និសីទនេះ ត្រូវបានរៀបចំធ្វើឡើង...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានរាយការណ៍ថា នៅក្នុងកំណត់ត្រានៃការកើនឡើង អ្នកដែលឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកសម្រាប់ថ្ងៃទី២នេះ សរុបមានរហូតដល់២៥៩.៨៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ការកើនឡើងខ្លាំងបំផុត ដែលត្រូវបានគេរាយការណ៍ឲ្យដឹងគិតត្រឹមថ្ងៃសៅរ៍ មានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ។...
បង់ដាសេរីហ្គាវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ថ្ងៃ កន្លងមកនេះ គិតត្រឹមថ្ងៃសៅរ៍ ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនៅត្រឹម១៤១នាក់ដដែល ។ វាជាការកត់សម្គាល់សម្រាប់ រយៈពេល៧២ថ្ងៃ ដោយមិនមានករណីឆ្លងជំងឺថ្មី ចាប់តាំងពីថ្ងៃទី៧ ខែមីនា ។...
ភ្នំពេញ ៖ ក្នុងឱកាសលោកកឹម សុខា បានចុះទៅតាមបណ្តាមួយចំនួននៅកម្ពុជាលោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលស្វាគមន៍រូបលោកជាហូរហែរ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកកឹម សុខា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ មកពីរាជធានី ខេត្តមួយចំនួនដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហ ដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃបងប្អូនដែលបានស្កាត់ មកជួបសួរសុខទុក្ខដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើ...
ស្វាយរៀង ៖ មានក្រុមហ៊ុនដឹកជ្រូកពីប្រទេសថៃ ឆ្លងកាត់មកខេត្តស្វាយរៀងរួចដឹកបន្តឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិ ព្រៃវល្ល៍ក្នុង១ថ្ងៃចាប់ពី៦០០ក្បាលទៅ១,២០០ក្បាល ។ អ្វីដែលគួរឲ្យព្រួយបារមណ៍គឺជ្រូក ដែលឈឺអន់និងងាប់ខាងវៀតណាម មិនទទួលឲ្យយកចូលទៅប្រទេសវៀតណាម គឺត្រូវក្រុមឈ្មួញលក់ឲ្យឡដ៍សត្តឃាត ប្រលះសាច់លក់ចែកចាយតាមផ្សារលក់បន្តទៅឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀងបរិភោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ការបែកធ្លាយរឿងអាជីវករទិញជ្រូកឈឺអន់ និងងាប់ដឹកដាក់តាមឡដ៍សត្តឃាតលក់ ចែកចាយតាមផ្សារនេះកើតឡើងនៅព្រឹកថ្ងៃទី១៩កក្កដា២០២០នៅភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៌។ ទាក់ទិនករណីនេះលោកយស់ ស៊ីម អាយុ៥៥ឆ្នាំជាម្ចាស់ចំណតផ្ទេរជ្រូកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុចប្រឡាយទាហ៊ាន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ថ្មីចំនួន៩២១នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបបានកើនឡើងដល់៧៨.៧៧២នាក់ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន២៨.៥៣២នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនដល់២.០៧៤.៨៦០នាក់ ។ រដ្ឋនៅភាគអាគ្នេយ៏ប្រទេស គឺក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេរបស់ប្រទេសនះ បានរងគ្រោះធ្ងន់ធ្ងរជាងគេ...
បរទេស៖ សម្ព័ន្ធនិស្សិតនៃប្រទេសថៃ និងក្រុមយុវជនសេរី បានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងរដ្ឋាភិបាលដោយគំរាមបង្កើនការតវ៉ារបស់ពួកគេ ខណៈដែលប៉ូលីសបាននិយាយថា ពួកគេមិនបានស្នើសុំការអនុញ្ញាតឱ្យធ្វើបាតុកម្ម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា នៅក្រោមផ្ទាំងបដានៃ“ យើងនឹងលែងអត់ធ្មត់ទៀតហើយ” ការជួបជុំនេះត្រូវបានចូលរួមដោយនិស្សិតមកពីស្ថាប័នជាច្រើន។ Parit Chiwarak, aka Penguin ដែលជានិស្សិតសកលវិទ្យាល័យ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២១៤,៩៧១នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១២៤,២៧១នាក់ អ្នកស្លាប់សរុបចំនួន៖ ៦,១៩១នាក់ ។ គិតត្រឹមយប់ថ្ងៃទី១៩...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់រដ្ឋមន្ត្រីការពារជាតិ អាស៊ែបៃហ្សង់ នៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី នឹងប្រារព្ធសមយុទ្ធយោធា ដើម្បីតេស្តសាកល្បង ការត្រៀមលក្ខណៈប្រយុទ្ធរបស់ខ្លួន ស្របពេលមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងអាស៊ែបៃហ្សង់ និងកងកម្លាំងរបស់អាមេនី។ ក្រសួងការពារជាតិរុស្ស៊ី បានហៅសមយុទ្ធនោះថា ជាការពិនិត្យមើលសមត្ថភាព កងទ័ពតាមធម្មតា ដើម្បីធ្វើឲ្យធានាដល់សន្តិសុខ នៅក្នុងតំបន់ភាគនិរតី នៃប្រទេសរុស្ស៊ី និងបានបដិសេធ ការពាក់ព័ន្ធណាមួយ...
បរទេស ៖ វេបសាយអារ៉ាប់ Aljazeera នៅថ្ងៃសៅរ៍បានសរសេរថា ប្រធានាធិបតីតួកគី បានធ្វើការប្រកាសថ្កោលទោស ប្រទេសអេហ្ស៊ីប និង សហភាព អារ៉ាប់រួម ចំពោះការគាំទ្រ កងកម្លាំងនៅភាគខាងកើត ប្រទេសលីប៊ី បន្ទាប់ពីក្រុមកុលសម្ព័ន្ធ បានអំពាវនាវឱ្យរដ្ឋាភិបាល ក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងការធ្វើអន្តរាគមន៍។ ប្រធានាធិបតីតួកគីលោក Recep Tayyip...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាស្រាវជ្រាវស្ដីពី ស្ថានភាព រស់នៅ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិ តស្បែកជើង ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១៧-៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានឲ្យដឹងថា...
ពេលកន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌលអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ និងច្នៃប្រឌិត ថ្មី Ash នៃវិទ្យាស្ថានKennedyនៃ សកលវិទ្យាល័យ ហាវ៉ាដបាន ចេញផ្សាយរបាយការណ៍ បង្ហាញ ថា ចាប់តាំងពីបានធ្វើប្រជាមតិ នាឆ្នាំ២០០៣មក អត្រាពេញចិត្ត របស់ប្រជាជនចិន ចំពោះរដ្ឋាភិបាល ស្ទើរតែត្រូវលើកកម្ពស់ ដោយគ្រប់ជ្រុងជ្រោយ ប្រជាជនចិន សម្គាល់ឃើញជា ទូទៅ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា ស្ដ្រី ខ្មែរម្នាក់សញ្ជាតិអាមេរិក លួចរត់ចេញពីកន្លែង ធ្វើចត្តាឡីស័ក គឺជាទង្វើលួចចេញដោយមិនគោរពតាម វិធានការចត្តាឡីស័ក សម្រាប់គ្រប់គ្រងប្រទេស ក្នុងគ្រាមានការរាតត្បាតជំងឺឆ្លង ជាអន្តរជាតិ។ កាលពីថ្ងៃទី១៨ កក្កដា មានអ្នកដំណើរស្ដ្រីខ្មែរម្នាក់ សញ្ជាតិអាមេរិក...
បរទេស ៖ នៅថ្ងៃសៅរ៍នេះ មនុស្សយ៉ាងហោចណាស់ ១០០០០ នាក់ បានដើរក្បួន នៅក្នុងទីក្រុង Khabarovsk ភាគខាងកើត នៃប្រទេសរុស្ស៊ី ដើម្បីទាមទារឱ្យមានការដោះលែង អភិបាលខេត្ត ដ៏មានប្រជាប្រិយម្នាក់ ដែលត្រូវបានឃុំខ្លួន កាលពីសប្តាហ៍មុនពីបទសង្ស័យ ឃាតកម្មហើយវាត្រូវបានគេដឹងថា គឺជាការតវ៉ានៅសប្តាហ៍ទី២ មកហើយ ។ លោក Sergei...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមម៉ោង១២និង៣៤នាទីល្ងាច ម៉ោងសកល ត្រូវនឹងម៉ោង១៦និង៣៤នាទីម៉ោងសកល នៅថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៣,៦លាននាក់ហើយ ។ សាកលវិទ្យាល័យបានបញ្ជាក់ថា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
