ភ្នំពេញ៖ លោក Hishammudin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយសម្របសម្រួល ឲ្យពលរដ្ឋម៉ាឡេស៊ីចំនួន ១១១នាក់ ដែលជាប់គាំងនៅកម្ពុជា ត្រឡប់ទៅប្រទេសកំណេីតវិញ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា “ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ចំនួន ១១១នាក់ ដោយសារតែការលុប គ្រប់ជើងហោះហើរទាំងអស់ តាមបទបញ្ជាគ្រប់គ្រង ការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី” ។ លោករដ្ឋមន្ត្រីបន្ថែមថា ជាមួយនេះ យើងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។ លោកថា ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង ៦នាក់នោះបានទៅធ្វើតេស្ត នៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ លោកឧបនាយកតដ្ឋមន្ត្រី បញ្ជាក់មន្ថែមថា “រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការ សម្រួលមាតុភូមិនិវត្តន៏ របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាស ពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុង ក្របខណ្ឌអាស៊ានផង” ។ លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជូនពរលោក Hussein សារជាថ្មី ដែលបានឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃទី៩ មីនាកន្លងទៅ ។ ជាមួយគ្នានេះលោឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការ អនុញ្ញាតឲ្យពលករខ្មែរ បានជិះយន្តហោះពិសេស ហើយក៏បញ្ជាក់ពីការតាំងចិត្ត របស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគី ផងដែរ ៕
អំឡុងពេលស្នាក់នៅផ្ទះ ចៀសវាងការដើរហើរចេញទៅក្រៅ ដែលងាយនឹងឆ្លង វីរុសរាតត្បាតកូវីដ ១៩ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កីឡាករ ធារី ចន្ថាប៊ីន បានបង្ហើបពីវិធីសាស្រ្ត ចម្បងខ្លះៗ ដែលកីឡាករបាល់ទាត់ នៅស្ទើរទូទាំងពិភពលោក បានអនុវត្ត ដើម្បីថែរក្សារូបរាងកាយ និងសុខភាពឲ្យល្អ ដូចខាងក្រោម៖ 1.ហាត់ប្រាណ ដូចជាលោតអន្ទាក់ ទាត់បាល់ផ្ទប់ជញ្ជាំង រត់លើម៉ាស៊ីនប្រមាណ...
ភ្នំពេញ៖ ប្រទេសជប៉ុនកំពុងសម្លឹងមើល ទីផ្សារការងារនៅប្រទេសកម្ពុជាក៏ដូចជាកម្លាំងពលកម្ម ទៅធ្វើការនៅក្រៅប្រទេសខណៈប្រទេសជាមិត្តរបស់កម្ពុជា មួយនេះមានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេស លើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាន រួមទាំងសមាជិក សមាជិកា គ្រប់បណ្តាសាខាខេត្ត នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានធ្វើការបរិច្ចាគថវិកា សរុបចំនួន ២៩,៤៤៥ដុល្លារអាមេរិក...
តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន កំពុងរៀបចំបង្កើត ទីស្នាក់ការពិសេសមួយ ស្តីពីការឆ្លងវីរុសកូវីដ១៩ ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៦ មីនា) ហើយជំហានមួយ ដែលអាចជាដំណាក់កាល សម្រាប់ប្រកាស ស្ថានភាពអាសន្នលើការផ្ទុះឡើងនេះ បន្ទាប់ពីមើលឃើញ ការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងនានា ក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Channel News Asia...
ភ្នំពេញ ៖ ស្របតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល, មន្ត្រីនិងយុវជន សង្កាត់ដង្កោ បានបើកយុទ្ធនាការ ផ្សព្វផ្សាយអប់រំ តាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ដីពីវិធានការប្រឆាំងជំងឺកូវីត-១៩ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាល ។...
បរទេស៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅលើពិភពលោកបាន កើនឡើងដល់ ៣៥០.០០០ នាក់ និងមានអ្នកស្លាប់ច្រើនជាង ១៧.០០០ នាក់។ ប្រទេសរុស្ស៊ី បានចុះបញ្ជីចំនួន ៤៩៥ ករណីនៃការឆ្លងវីរុសនេះ រួមទាំង ៥៧ ករណីថ្មីនៅក្នុងតំបន់ចំនួន ១៤ ក្នុងរយៈពេល ២៤ ម៉ោង។ អ្នកជំងឺដែលឆ្លងវីរុស...
អាមេរិក៖យោងតាមក្រុមអតិថិជនថា តើផ្សារ Amazon និង eBay កំពុងបរាជ័យក្នុងការដោះស្រាយចំពោះអ្នកលក់ដែលមិនចេះ និយាយសម្រាប់ការព្យាយាម រកប្រាក់ចំណេញពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា យោងតាមការចេញផ្សាយពី SkyNews។ ឧទាហរណ៍វាត្រូវបានគេរាប់បញ្ចូល ទាំងដបជែលមាន៥០ មីល្លីក្រាមនៃជែលសម្រាប់លាងដៃដែលត្រូវបានលក់ក្នុងតម្លៃជាង ១០០ ផោនដោយអ្នកលក់ ជាច្រើននៅលើ eBay ទោះបីជាវាមានតម្លៃជាធម្មតា ១.៥០ ផោន និងទែម៉ូម៉ែត្រដែលជា ធម្មតាលក់បានប្រហែល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រសិនបេីស្ថានភាព កាន់តែរីកដាលចំនួនអ្នកផ្ទុកមេរោគ កូវីដ-១៩ នៅកម្ពុជា ចៀសមិនផុតឡេីយ ចំពោះដាក់កម្ពុជា ជាប្រទេសក្នុងគ្រាអា សន្ន។ គម្រោងដាក់ប្រទេស ក្នុងភាពអាសន្ន របស់សម្ដេច ស ខេង បែបនេះបាន ធ្វើឡើងស្របពេលដែលពិភពលោក...
បរទេស៖នៅថ្ងៃពុធទី២៥ខែមិនានេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥នាក់បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍ បាញ់ប្រហារនៅក្នុង អគារសាសនា មួយនៅកណ្តាលទីក្រុងកាប៊ុល ប្រទេស អាហ្គានីស្ថានដោយ ខ្មាន់កាំភ្លើងដែលត្រូវបាន ស្គាល់ថាក្រុមសកម្មប្រយុទ្ធរបស់ ក្រុមអ៊ីស្លាម IS តែម្នាក់ឯងគត់។ ក្នុងហេតុការណ៍ត្រូវបានគេជឿជាក់ថា មិនបាន បញ្ចប់ភ្លាមៗ ឡើយដោយខ្មាន់កាំ ភ្លើងក៏បានចាប់បានចំណាប់ខ្មាំងជាច្រើននាក់ផង និងបាញ់តតាំង ជាមួយនឹង...
ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិចិន កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន ដីគោកបានរាយការណ៍ថា មានករណីនាំចូលថ្មីចំនួន ៦៧ ករណី នៃជំងឺឆ្លងមេរោគថ្មីកូវីដ១៩ (COVID-១៩) កាលពីថ្ងៃពុធ ដែលនាំឱ្យមានករណីនាំចូល សរុបដល់ ៥៤១ ករណី។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម...
ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយគ្រប់ភាគីផ្សេងទៀត ដើម្បីបង្កើនការសម្របសម្រួល ប្រឆាំងនឹងមេរោគកូវីដ-១៩ និង បង្កើនទំនុកចិត្តនៅក្នុង សហគមន៍អន្តរជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា...
ស្វាយរៀង ៖ ជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុម សមត្ថកិច្ចនគបាលក្រុងបាវិត សហការណ៍ ជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង១៧៤នាក់ ក្នុងនោះមានស្រី៣៧នាក់ នោះមកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័...
អ៊ីស្តង់ប៊ុល៖ តួកគីបានណែនាំការរឹតបន្តឹង បន្ថែមទៀតនៅថ្ងៃនេះ ដើម្បីរក្សាវិធានការឱ្យប្រជាជននៅក្នុងផ្ទះ និងទប់ទល់នឹងការឆ្លងវីរុស COVID-19 ដោយសារចំនួនករណី ដែលត្រូវបានបញ្ជាក់ថាឆ្លង បានកើនឡើងយ៉ាងឆាប់រហ័ស និងរាលដាលពាសពេញប្រទេស។ រដ្ឋាភិបាលក៏បានសន្យាថា នឹងបង្កើនការធ្វើតេស្ត៍រកមេរោគ និងកិច្ចខិតខំប្រឹងប្រែងដើម្បី ស្វែងរកវ៉ាក់សាំងផងដែរ។ យោងតាមសារព័ត៌មាន Al Monitor ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក...
មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកលោក Anatoly Antonov បានមានប្រសាសន៍ថា បើចាំបាច់ រដ្ឋាភិបាលទីក្រុងមូស្គូ នឹងត្រៀមខ្លួនជួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លង COVID-១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ថានទូតរុស្ស៊ីបានដកស្រង់សម្តីលោក Antonov...
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដី ព្រាងច្បាប់សំខាន់ៗចំនួន ៣ ។ កិច្ចប្រជុំនេះមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប ។ អង្គប្រជុំរដ្ឋសភា...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសលុបចោលកិច្ចប្រជុំ ជាមួយលោកទាំងអស់ ដោយសារមានបញ្ហា សុខភាពបន្តិចបន្តួច ។ លោករដ្ឋមន្ត្រី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ថ្ងៃនេះ សូមលុបការជួបប្រជុំទាំងអស់ ជាមួយខ្ញុំដោយមានជំងឺ – ថ្ងៃទី២៦ មីនា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញេីព្រះរាជសារ ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ជូនប្រជាជាតិកម្ពុជា ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ មីនា បានសរសេរថា “ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា(ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19) ជូនប្រជាជាតិកម្ពុជា” ។ សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ កេីនដល់ ៩៦នាក់ហេីយ ក្នុងជាសះស្បេីយ ១០នាក់ ៕
ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ221ផ្ទះលេខ35A ក្រុមទី26B ភូមិ៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្តាលឲ្យស្លាប់មនុស្សនិងរបួស៥នាក់ នៅវេលាម៉ោង ១៧៖១៥នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ យោងតាមស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យ នៅសង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក មូលហេតុធ្លាក់ដបសាំង។ ម្ចាស់ឈ្មោះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វេីការណែនាំឲ្យ អាជ្ញាធរច្រកទ្វារព្រំដែន ត្រូវកត់ត្រាបានច្បាស់ នូវអត្តសញ្ញាណប្រជាពលរដ្ឋដែល វិលចូលមកប្រទេសវិញ ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ។ ក្នុងជំនួបសំណេះសំណាលជាមួយ មន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី២៥ ខែមីនា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញនិងលើកទឹកចិត្ត អោយអាជីវករលក់ដូរ តាមផ្សារនានា បន្តអាជីវកម្មរបស់ខ្លួនជាធម្មតា និងប្រកាសថា ផ្សារត្រូវតែដំណើរការ បើទោះជារាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានរកឃើញអ្នកឆ្លង នូវវីរុសរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩ ក៏ដោយ ។ ថ្លែងក្នុងឱកាស ផ្សព្វផ្សាយនូវិធានការការថែទាំ និងរក្សាអនាម័យ ដើម្បីទប់ស្កាត់...
ក្រុមហ៊ុន OPPO កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ បានពញ្ញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្ររបស់ខ្លួន តាមរយៈការដាក់សម្ពោធ ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់ នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ $359។ ចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់ ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការLive លើហ្វេសប៊ុកផ្លូវការ របស់ OPPO...
បរទេស៖ ជនបរទេសនឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសថៃ ក្រោមក្រឹត្យគ្រាមានអាសន្ន ដែលត្រូវបានដាក់ចេញឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតវីរុសកូវីដ១៩។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យគ្រាមានអាសន្ននេះ ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ទី២៥មីនានេះ ហើយនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមេសា។ ក្រឹត្យនេះហាមឃាត់ជនបរទេសទាំងអស់ពីការចូលនៅគ្រប់ច្រកចូលទាំងអស់ លើកលែងតែការដឹកទំនិញ អ្នកការទូត អ្នកបើកបររថយន្ត អ្នកបើកយន្តហោះ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានប្រកាសច្បាប់រដ្ឋក្នុងគ្រាមាន អាសន្នក្នុងប្រទេសហ្វីលីពីនទាំងមូល ដោយសារចំនួនករណីឆ្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៦៣៦ ករណី និងស្លាប់ ៣៨នាក់។ នេះបើយោងតាមច្បាប់ថ្មីដែល ចេញផ្សាយនៅថ្ងៃពុធ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ច្បាប់ដែលលោក...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន បានចុះអនុស្សរណៈ ជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសហការគ្នាលើ “បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ” ដែលកិច្ចសហការនេះ ជាភាពជោគជ័យមួយបន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណែតសម្រាប់សាលារៀន” ដែលធ្លាប់បានសហការ នាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃ ដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំផងដែរ ។ ពិធីចុះហត្ថលេខាលើ អនុស្សរណៈ...
បរទេស ៖ ព្រះអង្គម្ចាស់ឆាល ដែលជាបុត្រារបស់ព្រះមហាក្សត្រីយានីនិងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្កអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវទ្រង់ស្ថិតនៅដាច់ដោយឡែកពីគេ នៅប្រទេសស្កុតឡេន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ វិមាន Clarence House បានឱ្យដឹងថា “ ព្រះអង្គម្ចាស់នៃប្រទេសវែលរូបនេះ បានធ្វើតេស្ត៍រកឃើញវីរុសនេះ។ ទ្រង់បានបង្ហាញរោគសញ្ញាស្រាល...
ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែក ICT កំពុងសហការគ្នាជាធ្លង់មួយ លើគំនិតផ្តួចផ្តើម ដើម្បីជួយការពារ អតិថិជនរបស់ខ្លួន និងធានាថាប្រជាជន មុខជំនួញអាជីវកម្ម និងមន្ទីររដ្ឋាភិបាល នៅកម្ពុជាទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មាន ដែលជាក់លាក់ ក្នុងអំឡុងពេលមួយ ដ៏លំបាក និងមិនស្ថិតស្ថេរនេះ។ ការឆ្លើយតបរួមគ្នារួមមាន ការផ្តល់នូវភាពសំបូរបែប ជាមួយអត្ថប្រយោជន៏ច្រើន ល្បឿនអ៊ីនធើណិតលឿន...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
