យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានសម្រេចចិត្តរួមគ្នា តែងតាំងលោក Eyal Zamir ជាមេទ័ពថ្មី បន្ទាប់ពីលោក Herzi Halevi បានលាលែង ពីតំណែង កាលពីសប្តាហ៍មុន នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយចេញផ្សាយដោយ...
ថ្ងៃទី ២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នៅវេលលាម៉ោងប្រហែល៨ យប់ថ្ងៃទី ១ ខែកុម្ភៈ សេតវិមានអាមេរិកបានប្រកាសសន្លឹកការពិត ប្រកាសដំឡើងពន្ធគយ ១០% លើផលិតផលចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយយកបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតជាលេស។ ភាគីចិនសម្តែងមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់ខាត ចំពោះករណីនេះ ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ការដែលអាមេរិកដំឡើងពន្ធគយដោយឯកតោភាគីបានបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនអំណោយផលដល់ការដោះស្រាយបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កជាការបំផ្លាញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងអាមេរិកទៀតផង។...
រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែលកាន់មុខតំណែងតិចជាងពីរសប្តាហ៍បានដំឡើងពន្ធគយលើប្រទេសជាច្រើន ហើយគោលនយោបាយ “អាមេរិកមានអាទិភាព” បានធ្វើឱ្យមានការរិះគន់និងការព្រួយបារម្ភយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ យោងតាមទិន្នន័យនៃការស្ទង់មតិជាច្រើនដែលចេញផ្សាយដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញជាទូទៅថា ការដំឡើងពន្ធគយដោយឯកតោភាគីរបស់អាមេរិកលើប្រទេសផ្សេងទៀតមិនអាចនាំមកនូវកំណើនសេដ្ឋកិច្ចដល់អាមេរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅៗ ។ នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 90.53% បានរិះគន់ចំពោះវិធានការការពារនិយមខាងពាណិជ្ជកម្មមួយចំនួយដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញាត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 92.14% សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានធ្វើការបង្ខិតបង្ខំខាងសេដ្ឋកិច្ចចំពោះប្រទេសផ្សេងទៀត...
អ្នកកាសែតសួរថា៖ នៅថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើតអាមេរិក ភាគីអាមេរិកប្រកាសថានឹងដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ៖ ភាគីអាមេរិកប្រើបញ្ហាថ្នាំ fentanyl ជាលេស ដើម្បីដំឡើងពន្ធគយចំនួន 10% ចំពោះផលិតផលដែលនាំចេញពីចិន ភាគីចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ ចិននឹងចាត់វិធានការឆ្លើយតបទៅវិញដ៏ចាំបាច់ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍សមហេតុផលរបស់ខ្លួន។ គោលជំហររបស់ភាគីចិនគឺជារៀងរហូតនិងយ៉ាងម៉ឺងម៉ាត់។ ការធ្វើសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកយកឈ្នោះទេ។...
ខេត្តបាត់ដំបង៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន០៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ។ ផ្លូវទាំងនោះរួមមានដូចខាងក្រោម៖ ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងនគបាល ទាហ៊ាន និងកងរាជអាវុធហត្ថ ចុះធ្វើការបង្រ្កាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលក្រុមជនខិលខូច បានធ្វើការលួចដាំខុសច្បាប់ នៅតាមជំរាលភ្នំបាយ៉ងកោរ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ពន្ធ ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ដែលវិធានការការពារពាណិជ្ជកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក និងបានទាក់ទាញការប្រឆាំងយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។ សេតវិមានបានឲ្យដឹងថាពន្ធ ១០ភាគរយគឺលើការនាំចូលទាំងអស់ពីប្រទេសចិននៅលើកំពូលនៃពន្ធដែលមានស្រាប់។ លោក ត្រាំ បានឲ្យដឹងថា ពន្ធគយមានកម្រិតជាមួយនឹងការទទួលយកវិធានការការពារនិយមរបស់លោក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុងគៀវមានប្រធានាធិបតី និងសភាការបោះឆ្នោតដែលមានសក្តានុពលនៅចុងឆ្នាំនេះឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីបេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump សម្រាប់ជម្លោះអ៊ុយក្រែន គឺលោក Keith Kellogg ។ យោងតាមរបាយការណ៍ លោក Kellogg និងមន្ត្រីសេតវិមានផ្សេងទៀតបានពិភាក្សាគ្នាដោយស្នើឱ្យក្រុងគៀវបានសម្រេចរក្សាការបោះឆ្នោតជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូហើយ ថ្លែងទៅកាន់ទីភ្នាក់ងារនេះ លោក...
កំពត៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងមកពីតំបន់ Gaza ចំនួន៣នាក់បន្ថែមទៀតដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។ ព័ត៌មាននេះត្រូវបានចេញផ្សាយបើយោងតាមគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលសម្របសម្រួលការផ្ទេរនេះហើយ ជាថ្នូរនឹងគ្នា រដ្ឋាភិបាលយេរូសាឡឹមខាងលិចបានដោះលែងជនប៉ាឡេស្ទីនចំនួន ១៨៣នាក់ផងដែរ។ ការដោះលែងដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍បានបង្កើនចំនួនអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនសរុបដែលត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងនេះដល់ ៥៨៣ចាប់តាំងពីការផ្លាស់ប្តូរបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ខណៈពេលដែលចំនួនអ្នកចាប់ជនជាតិអ៊ីស្រាអែល ដែលត្រូវបានដោះលែងពីហ្គាហ្សាឥឡូវនេះមានចំនួន ១៨នាក់។ គួរឲ្យដឹងដែរថាការដោះដូរនេះកើតឡើងជាលទ្ធផល នៃកិច្ចព្រមព្រៀងបទឈប់បាញ់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ទីក្រុងប៊ែរឡាំងមិនអាចមានលទ្ធភាពចំណាយ៥ភាគរយនៃ GDP របស់ខ្លួនលើវិស័យយោធា ដូចដែលប្រធានាធិបតីអាមេរិក Donald Trump កំពុងទាមទារពីប្រទេសជាសមាជិកណាតូនោះឡើយ។ លោកPistorius បានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Tagesspiegel កាលពីថ្ងៃសៅរ៍ថាតម្រូវការក្នុងការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យការពារគឺមិនមានជម្លោះអ្វីនោះទេ ប៉ុន្តែមានដែនកំណត់ចំពោះអ្វីដែលអាល្លឺម៉ង់អាចធ្វើបានផងដែរ។ រដ្ឋមន្ត្រីរូបនេះក៏បានពន្យល់ដែរថា៥ភាគរយ៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់យើងនឹងត្រូវគ្នាទៅនឹង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានចាប់ផ្តើមការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឧស្ម័នហ្គាសរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ការវាយប្រហារជាក្រុមត្រូវបានធ្វើឡើងពេញមួយយប់ និងបានកំណត់គោលដៅគាំទ្រដល់ប្រតិបត្តិការនៃអគារឧស្សាហកម្មយោធា និងឧស្សាហកម្មអ៊ុយក្រែនផងដែរហើយជាលទ្ធផលគោលដៅ នៃការធ្វើការវាយប្រហារទាំងនោះត្រូវបានសម្រេចទាំងអស់។ ក្រុមមន្ត្រីបាននិយាយថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ ដោយមិនបានផ្តល់ការរាប់បញ្ចូលទីតាំងដែលរងផលប៉ះពាល់ ឬរាយបញ្ជីកងកម្លាំងដែលពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។ គួរឲ្យដឹងដែរថាក្រុមមន្ត្រីអ៊ុយក្រែនក៏បានបញ្ជាក់អំពីការវាយប្រហារនៅក្នុងតំបន់ជាច្រើន ខណៈពេលដែលរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ដោយបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ Poltava និងតំបន់ Zaporozhye ដែលគ្រប់គ្រងដោយអ៊ុយក្រែន។...
ភ្នំពេញ៖ ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន...
កំពង់ធំ៖ កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាបដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាប សហការជាមួយនឹងកម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៍មានសន្តិសុខ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ចាប់គោយន្តកន្ត្រៃដែលធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់។ ប្រតិបត្តិការនេះនៅម៉ោងប្រមាណ០១និង៥០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុច UTM ( 508517-1395344...
ភ្នំពេញ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញម៉ាស៊ីនបូមទឹកជាង៣០គ្រឿង កម្លាំងជាងមួយរយនាក់ និងសម្ភារៈជាច្រើនទៀត ចុះអន្តរាគមន៍ជួយបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់ប្រជាកសិករចំនួនបីឃុំ នៃស្រុកចន្ទ្រា រាប់ពាន់ហិកតា ជិតផុតដង្ហើម ដោយសារគ្មានទឹកស្រោចស្រពគ្រប់គ្រាន់។ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយ តបសង្រ្គោះបន្ទាន់ និងស្តារឡើងវិញ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្តែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)។ លោក Ishiba បានឲ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការថវិកាសភាថា “សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពពិភពលោក។ តាមទស្សនៈរបស់ប្រទេសជប៉ុន យើងមិនស្វាគមន៍ ចំពោះការផ្លាស់ប្តូរណាមួយដែលធ្វើឱ្យតួនាទីនេះចុះខ្សោយ” ។ កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការសម្រេចចិត្តចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន លើការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មី នឹងមិនជួយកាត់បន្ថយភាពតានតឹងជាមួយទីក្រុងមូស្គូនោះទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃចន្ទ ស្តីពីការបង្កើតប្រព័ន្ធការពារមីស៊ីលថ្មី សម្រាប់ប្រទេសនេះ។ ខែលការពារមីស៊ីល Iron Dome នឹងការពារប្រឆាំងនឹងមីស៊ីលផ្លោង ល្បឿនលឿនជាងសំឡេង កាំជ្រួចធ្វើដំណើរកម្រិតខ្ពស់ និងការវាយប្រហារពីលើអាកាសផ្សេងទៀត។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី...
អាថែន៖ សភាក្រិកបានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសក្នុងការបោះឆ្នោតជុំទីពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សំឡេងភាគច្រើននៃ ២០០សំឡេងនៅក្នុងសភាដែលមាន ៣០០អាសនៈ គឺត្រូវការសម្រាប់បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំងបួន ដើម្បីកាន់តំណែងនេះ។ សមាជិកសភាទាំង ៣០០រូបបានចូលរួមក្នុងការបោះឆ្នោតកាលពីថ្ងៃសុក្រ។ ការព្យាយាមនៅថ្ងៃនេះបានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតមិនទាន់ចប់នៅថ្ងៃទី២៥ ខែមករា។ លោក Constantine Tassoulas អតីតប្រធានសភា និងជាបេក្ខភាពនៃគណបក្សអភិរក្សនិយម New Democracy ដែលកំពុងកាន់អំណាច បានទទួលសម្លេងគាំទ្រ ១៦០សំឡេង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងធ្វើប្រតិកម្ម និងការសម្រេចចិត្តភ្លាមៗ ចំពោះការវាយប្រហារណាមួយ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Araghchi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា ខណៈឆ្លើយតបទៅនឹងសំណួរអំពីការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់ហ៊ូ ក្នុងការវាយប្រហារលើទីតាំង ...
យ៉ាំងហ្គោន៖ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍នេះ បានប្រារព្ធខួប ៤ឆ្នាំចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដោយរបបយោធាបានបន្តដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃមុន ចំពេលមានជម្លោះកាន់តែខ្លាំងឡើងរវាងយោធា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាល។ របបយោធា ដែលបានរៀបចំការបោះឆ្នោតសកលនៅឆ្នាំ២០២៥ មិនបាននិយាយពីកាលបរិច្ឆេទក្នុងការប្រកាសកាលពីថ្ងៃសុក្រនោះទេ។ យោធានឹងដកគណបក្សរបស់លោកស្រី ស៊ូជី ដែលនៅជាប់ឃុំឃាំងចេញពីការបោះឆ្នោតយ៉ាងមានប្រសិទ្ធភាព។ ការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋប្រហារបានក្លាយទៅជាការតស៊ូដោយប្រដាប់អាវុធបន្ទាប់ពីការបង្រ្កាបដោយយោធាដ៏ឃោរឃៅ។ ក្រុមឧទ្ទាម...
កំពង់ធំ៖ ដោយបានទទួលបទបញ្ជាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ចុះពិនិត្យស្ថានភាពផ្លូវដីស ដែលពិបាកធ្វើដំណើរ ចំនួន ២កន្លែង និងស្ពាន១ កន្លែង ដែលប្រជាពលរដ្ឋមានការស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺពីផ្លូវក្រាលដីស ប្រែក្លាយទៅជាផ្លូវក្រាលក្រហម១ខ្សែក្នុងនៅឃុំឈូក ផ្លូវក្រាលគ្រួសក្រហម២ខ្សែ...
ភ្នំពេញ៖ ប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែងគឺជាគម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ នឹងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរដែលធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ នេះបលតាមតេឡេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ...
បរទេស៖ តម្លៃមាសពិភពលោកមានតម្លៃលើសពី ២.៨២០ដុល្លារ ខណៈដែលសន្ទស្សន៍ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ នៅពេលដែលសេតវិមានអាមេរិក បានបញ្ជាក់ពីការដាក់ពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិនចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ៣១ ខែមករា តម្លៃមាសពិភពលោកបានកើនឡើងជិត ១ដុល្លារ គឺដល់...
បរទេស៖ លោក Yann LeCun នាយកផ្នែក AI របស់ Meta បាននិយាយថា វាគឺជា “ការយល់ច្រឡំដ៏ធំមួយ” ដើម្បីប្រៀបធៀបក្រុមហ៊ុនអាមេរិក ដែលចំណាយប្រាក់រាប់ពាន់លានលើ AI ទៅនឹង DeepSeek របស់ចិន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកបាននិយាយថា “ប្រអប់ខ្មៅ” ឧបករណ៍ថតចម្លងពីឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពត្រូវបានគេរកឃើញហើយកាលពីថ្ងៃសុក្រ ខណៈដែលក្រុម គឺបន្តស្វែងរកតម្រុយក្នុងការប៉ះទង្គិចគ្នានៅកណ្តាលអាកាស ដែលបានសម្លាប់មនុស្ស ៦៧ នាក់នៅជិតទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ព...
ភ្នំពេញ៖ ក្រោយពីមានប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃ១ កុម្ភៈ ត្រូវបានក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតបានជាង៩០%ហើយ ដោយមិនបានប៉ះពាល់ដល់បរិស្ថាននៅជុំវិញនោះទេ។ បើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាល្ងាចថ្ងៃ១ កុម្ភៈដដែលនោះគូសបញ្ជាក់ថា ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ អំពីភាពស្មុគស្មាញនៅក្នុងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយទាហានអ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយដែលកំពុងបន្តរបស់ពួកគេចូលទៅក្នុងតំបន់ Kursk ។ ការលើកឡើងរបស់លោកស្រីកាលពីថ្ងៃសុក្របានធ្វើតាមការចោទប្រកាន់ពីមុនរបស់ក្រុមស៊ើបអង្កេតដែលថាទាហានបានរំលោភនិងសម្លាប់ជនស៊ីវិល។ កាលពីដើមខែនេះ កងកម្លាំងរុស្ស៊ីបានរកឃើញអដ្ឋិធាតុមនុស្សនៅក្នុងការតាំងទីលំនៅរំដោះ Russkoye Porechnoye ហើយគណៈកម្មាធិការស៊ើបអង្កេតបានប្រកាសថា ខ្លួនបានកំណត់អត្តសញ្ញាណទាហានអ៊ុយក្រែនជាច្រើននាក់ជាជនសង្ស័យ ដោយបច្ចុប្បន្នម្នាក់កំពុងត្រូវបានឃុំខ្លួនរួចមកហើយដែរ។ លោកស្រី Zakharova បានហៅរូបភាពដែលចេញផ្សាយដោយក្រុមអ្នកស៊ើបអង្កេតថា...
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៥៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តម្លៃហ្គាសនៅអឺរ៉ុបបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានជំរុញដោយការរំខានការផ្គត់ផ្គង់ បន្ទាប់ពីការបដិសេធរបស់អ៊ុយក្រែននាពេលថ្មីៗនេះ ក្នុងការបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយទីក្រុងមូស្គូ។ គួរឲ្យដឹងដែរថាការព្យាករណ៍អាកាសធាតុកាន់តែត្រជាក់បាននិងកំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារថាមពលដ៏តឹងតែងមួយ។ ទីក្រុងគៀវបានសម្រេចចិត្តនៅចុងឆ្នាំ២០២៤ ដើម្បីបញ្ចប់កិច្ចសន្យាដឹកជញ្ជូនឧស្ម័នរយៈពេល ៥ឆ្នាំរបស់ខ្លួនជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នតាមបំពង់របស់រុស្ស៊ី ទៅកាន់ប្រទេសហុងគ្រី រូម៉ានី ប៉ូឡូញ ស្លូវ៉ាគី អូទ្រីស អ៊ីតាលី និងម៉ុលដាវីផងដែរ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រថាលោករំពឹងថានឹងមានអ្វីមួយ សំខាន់នឹងអាច កើតឡើងនៅពេលដែលគាត់បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបញ្ជាក់ថាការពិភាក្សាដ៏ស៊ីជម្រៅមួយជាមួយទីក្រុងមូស្គូកំពុងដំណើរការរួចហើយ។ លោក Trump ដែលចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុន បាននិយាយម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនជាស្រេចដើម្បីនិយាយជាមួយសមភាគីរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចរចាបញ្ចប់ជម្លោះអ៊ុយក្រែនហើយវិមានក្រឹមឡាំងបាននិយាយកាលពីមុនថាខ្លួនកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីរដ្ឋបាល Trump ផងដែរ។ លោក Trump...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ