បរទេស៖ យ៉ាងហោចណាស់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ២គ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា បានហោះចេញ ពីមូលដ្ឋានទ័ពអាកាស Andersen របស់សហរដ្ឋអាមេរិកនៅកោះហ្គាំ ហើយបានហោះហើរលើផ្នែកខ្លះ នៃសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមកាសែតតៃវ៉ាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះ...
ភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នា រវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន ១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិអនុញ្ញាត នាំចេញទៅប្រទេសចិន ជាពិសេសនោះសហគ្រាសទាំង ១៨នេះ ក៏ជួយសម្រេចបាននូវគោលដៅ នៃការនាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤០ម៉ឺនតោន ជារៀងរាល់ឆ្នាំ កាន់តែល្អប្រសើរ ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៧...
ឡាវ៖ ក្នុងថ្ងៃទី២ នៃដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី១៣ នាថ្ងៃទី៧ធ្នូនេះ គ្រួសារ Ford បានចូលសម្រាកលំហែកម្សាន្ត និងទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋានទឹកធ្លាក់ khone phapheng ក្នុងខេត្ត ចម្ប៉ាសាក់ ប្រទេសឡាវ ក្រោមបរិយាកាសសប្បាយ រីក រាយអមដោយសម្រស់ទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សា ស្រស់ត្រកាលនិង...
កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសម្ភព និងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នា ព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានថ្លែងប្រាប់ប្រជាពលរដ្ឋ ឱ្យចាត់ទុក មន្ត្រី-បុគ្គលិកពេទ្យទាំងអស់...
ពោធិ៍សាត់ ៖ ព្រោះតែស្នេហា ធ្វើឱ្យយុវជនម្នាក់ ទៅមុខមិនរួចទៅក្រោយមិនរួច ក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហាទាំងពួង ។ អត្តឃាតសម្លាប់ខ្លួនឯង បានកើតឡើង កាលពីវេលាម៉ោង១៩៖១៩នាទីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅចំនុចអូរទីមួយ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេចរណ៍ លោក ថោង ខុន អះអាងថា ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយដ៏សំខាន់ សម្រាប់កម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ សង្កេតឃើញមាន ភ្ញៀវទេសចរជប៉ុន កើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ពិព័រណ៌ទេសចរណ៍ជប៉ុន ឆ្នាំ២០១៩ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកថោង...
តូក្យូ ៖ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីថវិកា សង្គ្រោះរាប់ពាន់ លានដុល្លារ របស់ក្រុមហ៊ុន WeWork លោក Masayoshi Son ស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន SoftBank Group Corp បានបញ្ជាក់ជាថ្មីម្តងទៀត នូវជំនឿរបស់លោកលើបែប ផែនវិនិយោគ ដែលដឹកនាំដោយសភាវគតិ នៅក្នុងកិច្ចពិភាក្សា...
បរទេស: មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថា ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី បានសម្រេចចិត្តផ្អាកគម្រោងស្រាវជ្រាវមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដោយសារតែអ៊ីរ៉ង់ នៅតែបន្តការងារពង្រីក សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ ក្រុមហ៊ុនដែលត្រូវបាន គេស្គាល់ឈ្មោះថា TVEL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រ Fordo ធ្វើឱ្យខ្លួនមិនអាចផ្លាស់ប្តូររោងចក្រនេះ ទៅជាទីន្លែងដើម្បីផលិតសារធាតុវិទ្យុសកម្ម សម្រាប់គោលបំណង វេជ្ជសាស្រ្តវិញបានឡើយ។...
ភ្នំពេញ៖ ក្រោយបើកដំណើរការ អាជីវកម្ម អស់រយៈពេល២ទសវត្សកន្លងមក ដែលផ្ដោតលើការផ្តល់សេវាសុខភាព មាត់ធ្មេញគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា មន្ទីរព្យាបាល ធ្មេញបស្ចិម បានផ្លាស់ប្តូរខ្លួនពីគ្លីនិកតូចមួយ ទៅជាស្ថាប័នលំដាប់ពិភពលោក ដែលបានផ្លាស់ប្តូររបៀប អ្នកជំងឺឃើញ និងទទួលសេវា ថែទាំសុខភាព មាត់ធ្មេញ នៅប្រទេសកម្ពុជា រួមជាមួយ នឹងអ្នកជំនាញ ផ្នែកទន្តព្ទ្យវិទ្យា នឹងមានការនាំចូលនិងប្រើប្រាស់ បរិក្ខានិង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹង ធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តបទុមវត្តីចាប់ពីម៉ោង ៧យប់រាត្រីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩៕
ភ្នំពេញ៖ តម្លៃដីនៅតាមតំបន់ ជាយក្រុង និងតាមបណ្ដាខេត្តនានា នៅជិតរាជធានីភ្នំពេញ នៅតែបន្តកើនឡើង ស្របពេលដែល រាជរដ្ឋាភិបាល បានប្រកាសផែនការសម្រាប់ឆ្នាំ២០២១ ដោយកំណត់ឱ្យម្ចាស់ សហគ្រាសទាំងអស់ ត្រូវផ្លាស់ប្ដូរទីតាំង រោងចក្ររបស់ខ្លួនទៅក្រៅកណ្ដាលក្រុងភ្នំពេញ។ ការកើនឡើង នៃតម្លៃដីធ្លីនេះ ក៏ត្រូវបានជំរុញ ដោយកំណើន នៃតម្រូវការ ក៏ដូចជាលំហូរចូល នៃវិនិយោគិនបរទេស។ សម្រាប់អ្នកវិនិយោគលើ អចលនទ្រព្យក្នុងស្រុកវិញ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានបង្ហាញថា ព្រះមហាក្សត្ររបស់ ប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានផ្តល់នូវការអាណិតអាសូរ នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានថា អ្នកបាញ់សម្លាប់នៅស្ថានីយ៍ កងទ័ពជើងទឹកនៅរដ្ឋ Florida គឺជាអ្នកបណ្តុះបណ្តាល អាកាសចរណ៍អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថា “ពីមុនថាមានបុរសថៃដូចខ្ញុំ ពេលនេះលេចនារីថៃ ដូចប្រពន្ធទៀតហើយ?៕
បរទេស៖ លោក Evo Morales ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង ជាប្រធានាធិបតីប្រទេស បូលីវី កាលពីថ្ងៃទី ១០ ខែវិច្ឆិកាក្រោមសម្ពាធពីយោធា ហើយលោកបានភៀសខ្លួន ទៅកាន់ប្រទេសម៉ិកស៊ិក។ ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់បូលីវី ផ្សេងទៀតក៏បានលាលែង ពីតំណែងផងដែរ។ បើតាមប្រភពពីក្រសួការបរទេស ម៉ិកស៊ិក លោក Morales បានចាកចេញពីប្រទេស ដោយជូនដំណឹង...
ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោក គឺស្លាកសញ្ញាស្រាបៀរ ABC Extra Stout, Heineken® និង Tiger កាលពីដើមខែធ្នូ ឆ្នាំ២០១៩ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មី ទាំង១៧គូ ដែលបានជាវស្រាបៀរ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងមានសំណាងឈ្នះ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ។ កម្មវិធីប្រគល់រង្វាន់នេះ...
ភ្នំពេញ៖ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានឲ្យដឹងថា ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលក្នុងទឹកទន្លេ អាចការពារបរិស្ថាន សម្រាប់សុខភាពប្រជាពលរដ្ឋ។ ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប នៃគម្រោងសាងសង់ ប្រព័ន្ធការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធលូប្រឡាយ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅមុខវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ (ផ្លូវលេខ៤៧)។ នាឱកាស ចុះសិក្សាស្វែងយល់ អំពី បច្ចេកវិទ្យាសាងសង់លូក្នុងទីធ្លាតូចចង្អៀត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានថ្លែងថា “ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលទៅ ក្នុងទឹកទន្លេ អាចការពារបរិស្ថានស្អាត សម្រាប់សុខភាពប្រជាពលរដ្ឋនិងអាចការពារទីក្រុងភ្នំពេញ ពីការលិចទឹកនៅពេលមានភ្លៀងធ្លាក់ មកខ្លាំងផងដែរ”។ បន្ថែមពីនេះទៀត ក្រុមបច្ចេកទេស បានឲ្យដឹងថា បច្ចេកវិទ្យាម៉ាស៊ីនខួងលូក្រោមដី ដោយស្វ័យប្រវត្តិនេះ វាមានអត្ថប្រយោជន៍ អាចបញ្ជៀសការកកស្ទះចរាចរណ៍ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយលំអរផ្លូវថ្នល់ក្នុង រាជធានីភ្នំពេញតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។ ក្រុមជំនាញការ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារ JICA និងក្រុមហ៊ុន Toa Corporation ដែលបាននាំយកបច្ចេកវិទ្យាទំនើបនេះ មកជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ៕ ដោយ៖ អេង ប៊ូឆេង
កណ្តាល៖ លោក ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេសខ្មែរ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែដែលមាន ភាពលំបាក់ខ្លាំងពីមុន នឹងសាងសង់រួលរាល់ មុនឆ្នាំខ្មែរខាងមុននេះ ។ ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុប្រវែងជាង ១០គីឡូម៉ែត្រ (១០៨០០ម៉ែត្រ) និងទទឹ ៦ម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧបនាយកតដ្ឋមន្ត្រី...
ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតីវៀតណាម គឺលោក ង្វៀន ភូទ្រុង បានសាទរចំពោះកម្លាំង សន្តិសុខសាធារណៈចំពោះសមិទ្ធិផលរបស់ខ្លួន ក្នុងឆ្នាំ២០១៩នេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទកាលពីម្សិលមិញដែលធ្វើឡើង ដោយក្រុមប្រឹក្សាអចិន្ត្រៃយ៍ នៃគណៈកម្មាធិសន្តិសុខសាធារណៈកណ្តាល មេដឹកនាំបក្សរូបនេះបាននិយាយថា កងកម្លាំងបានដើរតួនាទីយ៉ាង សំខាន់ក្នុងការរក្សាសន្តិសុខនយោបាយ...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារ សហរដ្ឋអាមេរិក បានទទូចដល់ធនាគារពិភពលោក ឱ្យបញ្ចប់ការសិក្សាលើ ប្រទេសចិនពីកម្មវិធីផ្តល់ប្រាក់កម្ចីរបស់ខ្លួន សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបដោយនិយាយថា លោកសូមប្រឆាំងនឹង ការជំរុញរបស់ធនាគារ សម្រាប់ការផ្តល់ប្រាក់កម្ចីឱ្យ រដ្ឋាភិបាលទីក្រុងប៉េកាំងនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ធនាគារពិភពលោកបានអនុម័តផែនការលើការផ្តល់ប្រាក់កម្ចី ១.០០០លាន ទៅ ១,៥ ពាន់លានដុល្លារ ជាមួយនឹងការប្រាក់ទាប ដល់ប្រទេសចិនជារៀងរាល់ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ទោះបីមានការជំទាស់ពីក្រសួងរតនាគារ សហរដ្ឋអាមេរិកក៏ដោយ។ ផែនការនេះត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក “បានបង្ហាញការគាំទ្រយ៉ាងទូលំទូលាយ” សម្រាប់ការចូលរួមរបស់ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិនៅក្នុងការកែទម្រង់ រចនាសម្ព័ន្ធ និងបរិស្ថានរបស់ប្រទេសចិន។ ផែនការលម្អិតបង្ហាញថា ការផ្តល់ប្រាក់កម្ចីនឹង “ធ្លាក់ចុះជាលំដាប់” ពីមធ្យមភាគ ៥ឆ្នាំមុន ចំនួន ១,៨ពាន់លានដុល្លារ។ ធនាគារបាននិយាយថា “កម្រិតប្រាក់កម្ចីអាចមានភាព ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការគ្រប់គ្រង បំពង់បង្ហូរប្រេងធម្មតាដោយផ្អែកលើការត្រៀមគម្រោង” ៕ ប្រែសម្រួលៈ ណៃ តុលា
បរទេស: BBC ចេញផ្សាយនៅថ្ងៃសុក្រ ទី៦ ខែធ្នូ បានឲ្យដឹងថាកូដកម្មលើកំណែទម្រង់ ប្រាក់សោធនដែលបានគ្រោងទុកកំពុងតែបាន ធ្វើឱ្យប្រទេសបារាំងជាប់គាំង ២ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃព្រហស្បតិ៍។ គេអាចមើលឃើញថា សហជីពជាច្រើនរួមទាំង កម្មករផ្លូវដែកនិងមេត្រូបាននាំគ្នា បោះឆ្នោតសម្រេចដើម្បីឲ្យ មានការពង្រីកកូដកម្មនេះកាន់តែ ធំឡើយហើយដែលវានឹង មានន័យថាការរំខានដ៏ធំមួយ ចំពោះសេវាកម្មសំខាន់ៗនានា ក្នុងប្រទេសនឹងបន្តកើតមាន។ ប្រភពដដែលបានសរសេរទៀតថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមបាតុករតវ៉ា បានកើនចំនួនទៅដល់ ៨០ម៉ឺននាក់ នៅទូទាំងទីក្រុងនានាក្នុងប្រទេស។ គួរឲ្យដឹងដែរថា ក្រុមបាតុករបាននាំគ្នា បង្ហាញការខឹងសម្បារដោយមិនពេញចិត្ត ទៅនឹងច្បាប់ថ្មីដែលទាញឲ្យពួកគេ ចូលនិវត្តន៍យូរជាង មុនឬក៏ប្រឈមមុខទៅនឹង ការកាត់បន្ថយប្រាក់ សោធននិវត្តន៍របស់គេ៕ ប្រែសម្រួល: ស៊ុន លី
ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក HYUDAI ពណ៌ខៀវ ប្រភេទប្រភេទ ដឹកអ្នកដំណើរធុនធំ ពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ បុកម៉ូតូមួយគ្រឿងជិះគ្នា ៣នាក់ធ្វើឲ្យពួកគេស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើង នៅម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមរបាយការណ៍ពេល អ្នកបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៍ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ មានអ្នករួមដំណើរចំនួន ២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង ៣នាក់នៅកន្លែងកើតហេតុបាន ប្រគល់ឲ្យគ្រួសារសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ បានដឹកនាំក្រុមការងារ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រូវរបស់ប្រជាពលរដ្ឋដែលជួបនៅ គ្រោះរាំង ស្ងួតប្រមាណជាជាង ៣០ ហិកតាស្ថិតនៅភូមិបបូស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។...
ភ្នំពេញ៖ វិស័យឧស្សាហកម្មម៉ូដ នៅកម្ពុជាបានទទួលការ លើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដដែល បានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងរាជ្យក្នុងកម្មវិធីរាត្រី សមោសរដ៏ល្បីល្បាញមួយនៅ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី ៥ ខែធ្នូ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់ បានជួបជុំគ្នានៅសាលកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions...
ស្ទឹងត្រែង៖ ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ ឆ្នាំ២០១៩នេះក្រុមហ៊ុន Ford បានរៀបចំកម្មវិធី សប្បុរសធម៌ ចែក អំណោយ ជាគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋក្រីក្រប្រមាណ ២០០គ្រួសារ នៅខេត្ត ស្ទឹងត្រែង ក្រោយអធិបតីភាព លោក ម៉ុម សារឿន អភិបាលខេត្ត...
ភ្នំពេញ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០នាក់ បានចេញយុទ្ធនាការ លក់ផលិតផលស្រាបៀរកម្ពុជា រូបរាងថ្មី ទៅលើ ទីផ្សារហើយ នៅក្រោយពីប្រកាសជាផ្លូវការ ដោយថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយចាប់ផ្តើម ពីរាជធានីភ្នំពេញ ជាជំហានដំបូង ជាមួយការបន្ថែម ជូនកាដូរពិសេស...
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ គឺជាថ្ងៃកំណត់ ដែលសហភាពអឺរ៉ុប(EU) បានទុកឱកាសឲ្យកម្ពុជា បញ្ចេញប្រតិកម្មតប មុននឹង EU សម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA) ជាបណ្តោះអាសន្នពីកម្ពុជា ប៉ុន្តែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជានឹងរៀបចំរបាយការណ៍ ដាក់ទៅសហភាពអឺរ៉ុប...
ភ្នំពេញ ៖ ក្រោយពីបានជជែក និងពិភាក្សាគ្នា យ៉ាងផុសផុល នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០១៩ ដែលមាននិពន្ធនាយក បណ្ណាធិកា ចាងហ្វាង ឬតំណាងសារព័ត៌មាន ចំនួន៩៥នាក់ មកពី៦៧អង្គភាព បានសម្រេចចេញសេចក្តី ថ្លែងការណ៍រួច១៤ចំណុច ពាក់ព័ន្ធទៅនឹងស្ថានភាពវិស័យ ព័ត៌មានបច្ចុប្បន្ន៕
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះមួយពិន្ទុ ដើម្បីក្លាយជាដៃ គូពាណិជ្ជកម្មធំទី៤ របស់ជប៉ុននៅក្នុងខែតុលា។ ទិន្នន័យបានបង្ហាញថា តម្រូវការទំនិញជប៉ុន នៅទីនេះបានចុះខ្សោយចំពេលជម្លោះ ពាណិជ្ជកម្មរវាងប្រទេសជិត ខាងអាស៊ីទាំងពីរ។ ប្រទេសកូរ៉េខាងត្បូង មានចំនួន ៥,៨ ភាគរយ នៃការនាំចេញរបស់ជប៉ុន នៅក្នុងខែតុលានេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ និងសមាគមពន្ធជប៉ុន។...
ភ្នំពេញ: ខណះ នេះអគ្គីភ័យ បាននឹងកំពុងឆាបឆេះ រោងចក្រផលិតបារី យ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី ៦ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅផ្លូវជាតិលេខ ២ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យរាជធានី ខេត្ត បាននឹងកំពុងបញ្ជូនរថយន្តជួយអន្តរាគមន៍បាញ់ពន្លត់ ។ នៅនឹងកន្លែងកើតហេតុ នៃអគ្គីភ័យឆាបឆេះរោងចក្រនេះ សំបូរទៅដោយធុងហ្គាស នឹងបង្កឱ្យមានការផ្ទុះជាបន្តបន្ទាប់...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
