បាត់ដំបង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនបានជ្រាបថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានស្វែងរកនិងបំផ្លាញសំបុកក្រុមលួចកាត់ខ្សែភ្លេីង ដែលត្រូវបានផ្សព្វផ្សាយយ៉ាងចំហរក្នុងបណ្តាញសង្គមនាប៉ុន្មានថ្ងៃកន្លងមកនេះ។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំនិងនគរបាលក្រុងបាត់ដំបង សហការក្របួចពួកនេះដល់លំនៅដ្ឋានមានគ្នាចំនួន០៣នាក់ក្នុងនោះមានបុរសចំនួន០២នាក់...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានទាមទារ “ការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់” នៃអាជ្ញាធរអ៊ីស្រាអែលម៉ិកស៊ិកចំនួន ៦នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ទាក់ចាប់កងនាវាចរ ដែលប៉ុនប៉ងផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា។ លោកស្រី Sheinbaum បានបញ្ជាក់ចំនួននេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីដោយថា ពួកគេកំពុងត្រូវបានឃុំខ្លួននៅកំពង់ផែ Ashdod ។ សកម្មជនដែលត្រូវបានឃុំខ្លួននៅលើនាវា Global Sumud Flotilla មិនទាន់ទទួលបានការគាំទ្រផ្នែកកុងស៊ុលនៅឡើយទេ។ លោកស្រី Sheinbaum...
វ៉ាស៊ីនតោន៖ នៅថ្ងៃដំបូងនៃការបិទរដ្ឋាភិបាលសហព័ន្ធ លោក Russell Vought នាយកថវិកាសេតវិមាន បានឧ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបណ្តេញបុគ្គលិកសហព័ន្ធនៅក្នុង “មួយទៅពីរ” ថ្ងៃបន្ទាប់។ រដ្ឋាភិបាលសហព័ន្ធបានចូលដល់ការបិទទ្វារលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៧ឆ្នាំបន្ទាប់ពីព្រឹទ្ធសភាអាមេរិក បានបរាជ័យក្នុងការអនុម័តច្បាប់ចំណាយរយៈពេលខ្លី។ លោក ត្រាំ បានឧ្យដឹងកាលពីថ្ងៃអង្គារថា “ចំណុចល្អជាច្រើនអាចធ្លាក់ចុះពីការបិទ យើងអាចកម្ចាត់រឿងជាច្រើន...
ភ្នំពេញ៖ សិក្ខាកាមចំនួន ២៦០នាក់មកពីបណ្តាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ បានបញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដោយឥតគិតថ្លៃសម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស គ្រឹះស្ថាន សម្រាប់ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីក្រសួង។ អ្នកស្រី វុទ្ធី សៅនី...
ភ្នំពេញ: អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នារសៀលថ្ងៃទី៥ ខែតុលានេះបានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងបំភ្លៃខុសពីការពិត លើការតវ៉ារបស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយបំភ្លៃខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ លោកថ្លែងថា៖«ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែង ការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ...
គៀវ៖ កាលពីថ្ងៃទី០៣ ខែតុលា ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយយប់ប្រឆាំងនឹងអគារឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ ដែលបាញ់ចេញពីដី អាកាស និងសមុទ្រ ក៏ដូចជាយន្តហោះដ្រូនប្រយុទ្ធ។ យោងតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូនប្រយុទ្ធ និងដ្រូនបោកបញ្ឆោតចំនួន ៣៨១ គ្រឿង និងកាំជ្រួចចំនួន ៣៥គ្រាប់ក្នុងអំឡុងពេលវាយប្រហារ ដោយផ្តោតជាសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងតំបន់ Kharkov និង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ក្រុមហាម៉ាស់ត្រូវតែទទួលយកផែនការសន្តិភាពចំនួន ២០ចំណុចលើតំបន់ហ្គាហ្សា ត្រឹមម៉ោង ៦ ល្ងាចថ្ងៃអាទិត្យ បើមិនដូច្នេះទេ “ឋាននរកទាំងអស់ ដូចជាគ្មាននរណាម្នាក់ធ្លាប់បានឃើញពីមុនមក នឹងផ្ទុះឡើងប្រឆាំងនឹងក្រុមហាម៉ាស់” ។ លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញ Truth Social ថាក្រុមហាម៉ាស់...
ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភ ដល់នាយទាហាននិងពលទាហាន នៃកងរាជអាវុធហត្ថ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍ កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែន ដូច្នេះកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់ ត្រូវរងចាំស្តាប់នូវបទបញ្ជា...
កំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី៣ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសស្វាគមន៍ចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
ត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខពលរដ្ឋ នឹងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។ អមដំណើរនាឱកាសនោះរួមមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ សាខាកាកបាទក្រហមខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន...
ភ្នំពេញ៖ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងជាអនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់កង់ផ្សព្វផ្សាយការងារចំនួន ១០៣កង់ ជូនយុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកបវេល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានសហរដ្ឋអាមេរិកថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន នឹងធ្វើឱ្យខូចទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរ រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ហេីយនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិនោះទេ។ លោក ពូទីន បានឧ្យដឹងនៅក្នុងវេទិកានៃអ្នកជំនាញគោលនយោបាយការបរទេសអន្តរជាតិនៅរមណីយដ្ឋាន Sochi នៃសមុទ្រខ្មៅរបស់រុស្ស៊ីថា ការផ្គត់ផ្គង់សក្តានុពលនៃមីស៊ីល Tomahawk របស់អាមេរិកទៅកាន់ទីក្រុងគៀវ នឹងជាសញ្ញានៃ “ដំណាក់កាលថ្មីប្រកបដោយគុណភាព...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវ ខេត្តមណ្ឌលគិរី បានផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លាររួចហើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋមន្ដ្រី កែវ រតនៈ បានគូសបញ្ជាក់ថា «ស្នាមញញឹមនៃក្តីសង្ឃឹមនិងការពេញចិត្តរបស់វិស្វករនិងបងប្អូនកម្មករ កម្មការិនីខ្មែរនៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូរខ្វាវខេត្តមណ្ឌលគិរី។ គម្រោងនេះកំពុងផ្តល់ការងារ៦៥០កន្លែង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ទិវាគ្រូបង្រៀន (៥ តុលា ) ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត»។ សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ប្រធានបទ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍រះថ្មីត្រដែត និងពេញនិយមសម្រាប់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ា ។...
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគិរី លោកមេឃុំយ៉ាទុង លោកមេភូមិពាក់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD និងបានរកឃើញករណីសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ...
ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលភាគីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា នៅថ្ងៃទី៤...
បរទេស៖ យោធាអាមេរិកបានចេញផ្សាយរូបថតដំបូងនៃយន្តហោះចម្បាំងបំបាំងកាយ F-35B នៅឯមូលដ្ឋានរបស់ខ្លួននៅប្រទេស Puerto Rico ខណៈដែលភាពតានតឹងជាមួយវ៉េណេស៊ុយអេឡានៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រូបថតទាំងនេះត្រូវបានថតនៅថ្ងៃទី ១៣ ខែកញ្ញា នៅពេលដែលយន្តហោះ F-35Bs ចុះចតនៅមូលដ្ឋានទ័ពអាកាស Roosevelt Roads...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្របានបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាសបាននិយាយថាខ្លួនបានទទួលយកធាតុមួយចំនួននៃផែនការរបស់លោកដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំ និងប្រគល់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហាម៉ាស់បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំង និងប្រគល់អំណាចទៅឱ្យប៉ាឡេស្ទីនផ្សេងទៀត ប៉ុន្តែទិដ្ឋភាពផ្សេងទៀតនៃផែនការនេះ ទាមទារឱ្យមានការពិគ្រោះយោបល់បន្ថែមទៀតក្នុងចំណោមប៉ាឡេស្ទីន។...
បរទេស៖ ប្រទេសដាណឺម៉ាកបានចោទនាវាចម្បាំងរបស់រុស្ស៊ីថា បានបង្កហេតុលើកងកម្លាំងរបស់ខ្លួនម្តងហើយម្តងទៀតដោយបើករ៉ាដា តម្រង់អាវុធ និងចូលទៅជិត ដែលបង្កើតហានិភ័យនៃការប៉ះទង្គិច។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Thomas Ahrenkiel នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិដាណឺម៉ាកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែតុលាថា “យើងបានកត់ត្រាឧប្បត្តិហេតុជាច្រើននៅក្នុងច្រកសមុទ្រដាណឺម៉ាកដែលនាវាចម្បាំងរុស្ស៊ីបានបើករ៉ាដារបស់ពួកគេដើម្បីតាមដាននាវាកងទ័ពជើងទឹករបស់យើង និងឧទ្ធម្ភាគចក្រទ័ពអាកាស ក៏ដូចជាការតម្រង់អាវុធដោយផ្ទាល់” ។...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។នៅក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបងប្អូនកសិករនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ លើកឡើងនូវបញ្ហាប្រឈមក្នុងមុខរបររបស់ខ្លួន ដែលសរុបជារួមកសិករបានលើកឡើងនូវបញ្ហាមួយចំនួនដួចជា៖ ១.បញ្ហាកើនតម្លៃនៃធាតុចូលកសិកម្ម ២.បញ្ហាបន្លែ...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០៧នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានជួយសង្គ្រោះបុរសជនជាតិចិន ២នាក់ ដែលលោតចេញពីរថយន្តម៉ាក GAC GN8 ពណ៌ខ្មៅ នៅចំណុចបង់ប្រាក់ផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះម្នាក់រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យ និងម្នាក់ទៀតឈ្មោះ WUNG BO ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ...
វៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ និងបិទព្រលានយន្តហោះមួយចំនួន ខណៈព្យុះទីហ្វុង Bualoi បង្កការបាក់ដី ទំនុកចិត្តធ្លាក់ចុះ ខណៈដែលភ្ញៀវទេសចរបរទេស នាំគ្នាគេចពីប្រទេសថៃ មេដឹកនាំបេឡារុស លោក Lukashenko ចេញមុខព្រមានអង្គការណាតូ និងសមាជិក លោក ដូណាល់ ត្រាំ ហៅប្រទេស បារាំង អង់គ្លេស កាណាដា និងអូស្ត្រាលី...
ខេត្តតាកែវ : ផ្សារលក់ផលិតផលខ្មែរ ចុងសប្តាហ៏ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានចាប់ផ្តើមដាក់តាំងលក់ រាល់ ផលិតផល របស់ខ្មែរ រយះពេល ៣ខែ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ នៅខាងមុខ សាលមហោស្រពមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ។ យើងទាំងអស់គ្នា...
ស្រុកព្រៃនប់៖ បុរសម្នាក់ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែង ពេលបុរសរូបនេះដេកនៅលើផ្លូវរថភ្លើង រសៀល ថ្ងៃទី៤ តុលា ២០២៥ ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមសមត្ថកិច្ចឲ្យដឹងថា រថភ្លើង ១ខ្សែរ ប្រភេទដឹកអ្នកដំណើរ ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានកិនបុរសរូបនេះ ឈ្មោះ ហែម រិនអាយុ៣២ឆ្នាំ...
ព្រះវិហារ៖ នា ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ឌឿន សុ វណ្ណ បានដឹកនាំកិច្ចប្រជុំពិភាគ្សា ស្តីអំពីតម្រូវការចាំបាច់ និងការគ្រប់គ្រងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ដោយ៖ សួនពិសិត/ព្រះវិហារ/ដើមអម្ពិល
តូក្យូ៖ គណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចរបស់ ប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លួន មានវ័យអាយុ 64 ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥នេះ។ ប្រែសម្រួលដោយ៖ សយ រិទ្ធី/ភ្នំពេញ/ដើមអម្ពិល
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា អជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាល្លឺម៉ង់ (DFS) បានរឹតបន្តឹងប្រតិបត្តិការហោះហើរ នៅអាកាសយានដ្ឋាន Munich កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានរបាយការណ៍អំពីសកម្មភាពយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។ អាកាសយានដ្ឋានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការប្រុងប្រយ័ត្ន ប្រតិបត្តិការហោះហើរទាំងអស់នៅអាកាសយានដ្ឋានត្រូវបានផ្អាករហូតដល់ មានការជូនដំណឹងបន្ថែម។ តាមប្រភពដដែលមកទល់នឹងពេលនេះ នៅមិនមានការកំណត់ពេលវេលាភ្លាមៗ សម្រាប់ការបន្តជើងហោះហើរឡើងវិញត្រូវបានប្រកាសនៅឡើយទេ៕ ប្រែសម្រួល៖ ស៊ុន លី
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
