បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃពុធថា លោកនឹងផ្អាកការធ្វើដំណើរ ទៅក្រៅប្រទេសរយៈពេលពីរខែ ខណៈដែលការរិះគន់ជាសាធារណៈ ចំពោះដំណើរទស្សនកិច្ច របស់លោកនៅក្រៅប្រទេសកើនឡើង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក សេដ្ឋា ថាវីស៊ីនថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ទី២០ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា...
ពេលថ្មីៗនេះ ខុទ្ទកាល័យ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយ “ផែនការប្រតិបត្តិ ស្តីពីការជំរុញយ៉ាងជាក់ស្តែង នូវការបើកចំហដោយកម្រិតខ្ពស់ ដើម្បីបង្កើនការកៀរគរ និងប្រើប្រាស់ទុន វិនិយោគពីបរទេស “។ “ផែនការប្រតិបត្តិ”នេះសង្កត់ធ្ងន់ថា ការវិនិយោគពីបរទេស គឺជាកម្លាំងដ៏សំខាន់ ក្នុងការចូលរួមកិច្ចកសាង ទំនើបកម្ម តាមបែបផែនចិន និងការជំរុញការអភិវឌ្ឍ ប្រកបដោយវិបុលភាព រួមរវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចពិភពលោក ការបង្កើនការកៀរគរ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន បានអះអាងថា គិតត្រឹមឆ្នាំ ២០២៣ បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស ។ ថ្លែងក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ លោក ឆាយ ប្ញទ្ធិសែន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕
នេះជាស្លោកក្នុងរឿងស្រីហិតោបទេសកថាទី១ រឿងហង្ស និងក្ងោក, វគ្គសង្គ្រាម។ ក្នុងន័យរបស់ស្លោកនេះគឺ មានតែអ្នកមានចំណេះដឹងទេដែលគេគួរគប្បីពន្យល់ណែនាំប្រៀនប្រដៅឱ្យប្រព្រឹត្តអ្វីមួយបាន ដ្បិតបញ្ញាជនចេះភ្ញាក់រឭកនឹងភាពខុសឆ្គងហើយមានឆន្ទៈចង់កែប្រែខ្លួន ដោយមើលឃើញពីតម្លៃនៃការទូន្មាន និងអាចងាកមកតបស្នងសងគុណយើងវិញដោយប្រការណាមួយ ពួកល្ងង់ទូន្មានបានដោយកម្រ រីឯពួកអ្នកឆ្លាតទូន្មានបានដោយងាយ។ ហេតុនេះបើចង់ជួយសង្គ្រោះដោយការទូន្មានប្រៀនប្រដៅទៅលើជនណាមួយ ត្រូវតែពិនិត្យសង្កេតទៅលើបុគ្គលម្នាក់នោះថាជាមនុស្សល្ងង់ឬឆ្លាតជាមុនសិន ដើម្បីកុំឱ្យអ្វីដែលធ្វើទៅមិនសមប្រកប ហើយទទួលបានទោសត្រឡប់មកវិញ។ ចំពោះមនុស្សក្នុងសង្គមសព្វថ្ងៃ ទោះបីជាមើលទៅហាក់ស៊ីវិល័យ មានឱកាសរៀនសូត្រ និងបំពេញការងារបានយ៉ាងល្អប្រសើរ មានជីវភាពសមរម្យហើយក្ដី ប៉ុន្តែពួកគេហាក់មិនសូវទទួលយកកំហុសខ្លួននោះឡើយ។ តើក្រុមមនុស្សទាំងនោះជាមនុស្សរបៀបណាបើធៀបនឹងពាក្យស្លោកស្រីហិតោបទេសនេះ?...
ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ដោយបានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺ កញ្ជ្រឹល ចំនួន៤២ករណី និងសង្ស័យថា ជាជំងឺកញ្ជ្រិល ដែលបានកើតនៅក្នុងខេត្ត និងទីក្រុងចំនួន១៣ គិតចាប់តាំង ពីដើមឆ្នាំ២០២៤នេះ ។ គិតរហូតមកដល់ពេលនេះ មិនមានការផ្ទុះឡើងនៃការប្រមូលផ្តុំត្រូវបានកត់ត្រានោះទេ ។ ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានឱ្យពង្រឹង ការត្រួតពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យរកឃើញការឆ្លងមេរោគនៅក្នុងសហគមន៍...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិត នៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ របស់ខ្លួន ដែលក្រុមហ៊ុនជំពាក់ នៅរសៀលម៉ោង២ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ថា នាវាដឹកប្រេងគីមី ដែលមានទង់ជាតិកូរ៉េខាងត្បូងចំនួន១គ្រឿង បានក្រឡាប់លិចនៅព្រឹកថ្ងៃពុធនេះ នៅឯឆ្នេរសមុទ្រ នៃកោះ Mutsure ក្នុងខេត្តភាគខាងលិច នៃខេត្ត Yamaguchi របស់ប្រទេសជប៉ុន ។ មាននាវិកចំនួន១១នាក់នៅលើនាវាដឹកប្រេង Keoyoung Sun រួមទាំងជនជាតិកូរ៉េខាងត្បូង ចំនួន២នាក់...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវចុះណែនាំគ្រប់វត្តអារាម មិនត្រូវឲ្យមានការលេងល្បែងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសេចក្ដីណែនាំ ក្រសួងធម្មការ នៅថ្ងៃទី២០...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម ប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើង នៅចុងសប្តាហ៍នេះ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និង២៤...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្ត ជាអធិបតីបន្តប្រារព្ធថ្ងៃទី២ នៃសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីនោះរួមមានវត្តមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ចំពោះប្រទេសកម្ពុជា ក្រុមមនុស្សវ័យក្មេង(Gen Z ឬ Generation Zoom) ត្រូវបានគេវាយតម្លៃចំពោះយុវជនដែលបានកើតទាន់សម័យកាលបច្ចេកវិទ្យាឌីជីថលនៅចន្លោះឆ្នាំ១៩៩០-២០១០ ឬចន្លោះឆ្នាំ១៩៩៧-២០១២។ ពួកគេមានលទ្ធភាពគ្រប់គ្រាន់និងងាយស្រួលក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា និងសេវាកម្មសម្បូរបែបក្នុងសម័យទំនើប ឬសាកលភាវូបណីយកម្មឌីជីថល។ បណ្ឌិត ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានពន្យល់ថា Gen Z សម្រាប់ប្រទេសកម្ពុជាមានកម្រិតខ្ពស់ជាងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលប្រជាជនទាំងនោះកើតនៅក្នុងចន្លោះឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១០។ បណ្ឌិត...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ សមាសភាពគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាលើកដំបូងក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។លោករដ្ឋមន្ត្រី ថោ ជេដ្ឋា...
ភ្នំពេញ៖ កម្លាំងរបស់មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយ កម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរំលងអាធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូត ឈានទៅបង្ក្រាប ករណីជួញដូរ រក្សារទុក សម្រួលឲ្យប្រើប្រាស់...
បរទេស៖ ប្រទេស រ៉ូម៉ានី បានចាប់ផ្តើមការងារលើការកសាងមូលដ្ឋានទ័ពអាកាសឡើងវិញ ដែលនឹងក្លាយជាកន្លែងធំជាងគេរបស់អង្គការណាតូនៅអឺរ៉ុប ។ នេះបើយោងតាមគេហទំព័រ Euronews ។ មូលដ្ឋានទ័ពនេះមានទីតាំងនៅជិតទីក្រុង Constanta នៅលើសមុទ្រខ្មៅប្រហែល ១៣០ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា...
ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyat) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ក្នុងការលើកកម្ពស់ និងការពារការសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ដំណោះស្រាយបានយ៉ាងល្អ ចំពោះករណីការរើងអើង អ្នកស្រឡាញភេទដូចគ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន (គ.ស.ម.ក) ការលើកឡើងរបស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រាប់កាសែត Toronto Star កាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងបញ្ឈប់ ការលក់អាវុធនាពេលអនាគត ទៅឱ្យប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកស្រី Melanie Joly បានធ្វើឡើងបន្ទាប់ពីសភារបស់ប្រទេស...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារថា ការរស់រានមានជីវិតរបស់ អ៊ុយក្រែនអាចជាប់គាំង លុះត្រាតែលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោនបានស្ថិតនៅ ក្នុងប្រទេសអាល្លឺម៉ង់សម្រាប់កិច្ចប្រជុំ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង...
បរទេស៖ លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគី បាននិយាយថា យោធារបស់ប្រទេសតួកគី គ្រោងនឹងធ្វើប្រតិបត្តិការ ដើម្បីសម្រេចបាននូវសន្តិសុខពេញលេញនៅតាមព្រំដែនរបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមករា តួកគី បានធ្វើការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក ជាបន្តបន្ទាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងប្រទេសស៊ីរី...
បរទេស៖ សារព័ត៌មាន El Pais របស់អេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃចន្ទថា បុគ្គលិកសកម្ម និងជាអតីតបុគ្គលិក យោធា មកពីរដ្ឋរបស់អង្គការណាតូ បានប្រតិបត្តិការ យូរមកហើយ ក្នុងប្រទេសអ៊ុយក្រែន ដោយមើលការខុសត្រូវលើការ ប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច របស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោត ជាប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី៕
រ៉ាហ្វា៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែ បានបដិសេធលើការអំពាវនាវរបស់លោក ចូ បៃដិន ដើម្បីលុបចោល ផែនការ វាយប្រហារទៅលើទឹកដី Rafah ដែលជាជម្រកចុង ក្រោយនៅតំបន់ ហ្គាហ្សា សម្រាប់ជនភៀស ខ្លួន ជាង១លាននាក់ ជាកន្លែង ដែលអ៊ីស្រាអ៊ែល ជឿជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានលាក់ខ្លួននៅទីនោះ...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ក្រុមការងារគណៈកម្មការគាំទ្រ គោលនយោបាយ បានសហការជាមួយ បុគ្គលិកការិយាល័យ ចល័តខេត្តព្រៃវែង បានរៀបចំបណ្តុះបណ្តាលបំប៉ន បន្ថែមដល់សមាជិក សហគមន៍សង្ឃឹមបឹងព្រះ ស្តីពី “បច្ចេកទេសចិញ្ចឹមមាន់ស្រែ” នាថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤...
គៀវ៖ កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជុំវិញបំណង របស់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយ សហភាពអឺរ៉ុប (EU) ។ចំពោះការសន្ទនានេះដែរ គឺបានធ្វើឡើងនៅប៉ុន្មានថ្ងៃមុន ពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ហើយមេដឹកនាំទាំង២ បានពិភាក្សាអំពីជំហានឆ្ពោះ ទៅរកការចាប់ផ្តើមការចរចា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា មានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្ត លើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពី វិនិយោគកម្ពុជា ឆ្នាំ២០២១។ ការលើករបស់លោក ឧបនាយករដ្ឋមន្ដ្រិ ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ទទួលជួបពិភាក្សាការងារ...
ភ្នំពេញ ៖ ក្រសួង បរិស្ថាន បានឲ្យដឹងថា ក្រុមកម្លាំងចម្រុះ បន្តឃ្លុំដីបាន ចំនួន ៣០០០ហិកតា និងបានកំណត់ អត្តសញ្ញាណ ជនសង្ស័យ ចំនួន ៣នាក់ បន្ថែមទៀត ក្នុងយុទ្ធនាការចុះបង្រ្កាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ មីនា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយសេនាធិការ នៃកងទ័ពបារាំង លោកឧត្តមសេនីយ៍ Pierre Schill បាននិយាយនៅក្នុងបទ សម្ភាសន៍មួយដែល បានចេញផ្សាយ កាលពីថ្ងៃអង្គារថា ប្រទេសបារាំងត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខ នឹងការវិវឌ្ឍន៍ណាមួយ ដែលកើតឡើងជាអន្តរជាតិ ហើយត្រៀមខ្លួនសម្រាប់ ការចូលរួមដ៏តឹងតែងបំផុត ដើម្បីការពារប្រទេស ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “ បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ក្នុងឱកាសបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ កាលពីថ្ងៃ១៩ មីនា លោក...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ