បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ធនាគារជាតិនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ហើយថាអ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់កញ្ចប់ហិរញ្ញវត្ថុ ជំនួយពីខាងក្រៅប្រមាណជា ៣៧ពាន់លានដុល្លារ ដើម្បីមកទប់ទល់នឹងចំណាយ យោធានៅក្នុងឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់របស់ ធនាគារជាតិអ៊ុយក្រែនបានអះអាងថា៖ ការគាំទ្ររបស់អន្តរជាតិនឹង នៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ របស់អ៊ុយក្រែនទាំងមូលនៅក្នុង រយៈពេលឆ្នាំប៉ុន្មានខាងមុខនេះ។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ដែរ ទៅលើតម្រូវការសម្រាប់អ៊ុយក្រែន ក្នុងការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF...
បរទេស៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថា មានសមត្ថកិច្ចដើម្បីអាចប្រឈមមុខនឹង ការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ នៅក្នុងតុលាការមនុស្សពេញវ័យក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បន្ទាប់ពីគេបានចោទប្រកាន់ថា ក្មេងប្រុសរូបនេះ បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង អំឡុងពេលមានជម្លោះ រឿងឧបករណ៍វីដេអូហ្គេមកាលពីខែវិច្ឆិកា ឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sara...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ...
បរទេស៖ សហរដ្ឋអាមេរិកកំពុងព្យាយាម ក្នុងការតាមដានប្រាក់ជំនួយ រាប់ពាន់លានដុល្លារ ដែលខ្លួនបានបញ្ជូនទៅ ទីក្រុងគៀវតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រសិទ្ធភាពអាចនឹងត្រូវ កាត់បន្ថយដោយអំពើពុករលួយ របស់រដ្ឋាភិបាល និងឯកជននៅអ៊ុយក្រែន។ នេះជាការរកឃើញថ្មីបំផុតរបស់ ការិយាល័យអធិការកិច្ចនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក (OIG)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណែដែលបានកែសម្រួលឡើងវិញ...
បរទេស៖ ប្រទេសរុស្សីនឹងធ្វើការដឹកជញ្ជូន គ្រាប់ធញ្ញជាតិដែលជាជំនួយឥតសំណង របស់ខ្លួនមួយចំនួនទៅឲ្យប្រទេស នៅតំបន់អាហ្វ្រិកដែលក្រីក្រ ក្នុងរយៈបេល៣ទៅ៤ខែ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ចាក់ថានេះគឺជា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរុស្សី-អាហ្វ្រិក ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុង St. Petersburg។ ប្រទេសក្នុងតំបន់អាហ្វ្រិកដែលទទួលបាននោះ...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាចាត់ទុកការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី ក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី២៧ កក្កដា បានលើកឡើងថា ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីៗ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ដោយផ្តោតលើឃ្លាំងផ្ទុកសព្វាវុធ គ្រាប់ និងឃ្លាំងផ្ទុកប្រេងឥន្ធនៈ ក៏ដូចជាអាកាសយានដ្ឋានជាច្រើនផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់យោធារុស្ស៊ីដោយមិនបានបញ្ជាក់លម្អិតថា ការវាយប្រហារដែលបានធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺពាក់ព័ន្ធនឹង “អាវុធរយៈចម្ងាយឆ្ងាយពី អាកាស និងតាមសមុទ្រ”...
បរទេស៖ ទីក្រុងមូស្គូបាននិយាយថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិកបានធ្វើការហោះហើរ នៅរយៈចម្ងាយ “ជិតយ៉ាងគ្រោះថ្នាក់” ទៅនឹងយន្តហោះចម្បាំងរុស្ស៊ី Su-34 និង Su-35 នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃពុធ។ ឧបទ្ទវហេតុបែបនេះ បានកើតឡើងជាលើកទីពីរហើយក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមឧត្តមនាវីទោ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
សម្តេចតេជោ ហ៊ុន សែន អរគុណថ្នាក់ដឹកនាំ នៃប្រទេស៣ ដែលបានផ្ញើសារ អបអរគណបក្ស ប្រជាជនកម្ពុជាឈ្នះឆ្នោតhttps://dap-news.com/?p=348191 សម្ដេចតេជោ ប្រាប់កូនប្រុស ការពារ ឲ្យបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជនhttps://dap-news.com/?p=348198 រាជរដ្ឋាភិបាល យល់ព្រមឲ្យសមាគមឧកញ៉ា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងចាត់ចែង ឯកសណ្ឋានhttps://dap-news.com/?p=348240 រដ្ឋមន្ត្រី ខៀវ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូងដែលមិនធ្លាប់មាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនភាពជាដៃគូសន្តិសុខរបស់ពួកគេ ស្របពេលមានការអះអាងផ្នែកយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ យន្តហោះចម្បាំង F-15 ចំនួន៣គ្រឿង និងយន្តហោះ F-2 ចំនួន២គ្រឿងមកពីកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ហៅកាត់ថា ASDF និងយន្តហោះចម្បាំង...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ មានមនុស្សចំនួន៣នាក់បានស្លាប់នៅក្នុងពេលមានភ្លើងឆេះព្រៃកើតឡើង ដែលភ្លើងបានបន្តឆាបឆេះទូទាំងប្រទេសក្រិច ។ ទូរទស្សន៍ជាតិក្រិច ឈ្មោះថា ERT បានរាយការណ៍ថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តសណ្តោង១គ្រឿងនៅជិត Volos ជាកន្លែងដែលភ្លើងឆេះព្រៃដ៏ធំមួយបានឆាបឆេះឡើងកាលពីថ្ងៃពុធ ហើយប្តីគាត់បានរងរបួសធ្ងន់ធ្ងរ ។ ទន្ទឹមនឹងនេះដែរ អ្នកគង្វាលសត្វម្នាក់អាយុ៤៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅចម្ងាយពី២ទៅ៣គីឡូម៉ែត្រ ។...
ឥណ្ឌូណេស៊ី ៖ ក្រោមការចាត់តាំងរបស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម មន្ត្រីជំនាញ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំគណៈកម្មការអាស៊ាន លើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ លើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ JW...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា ពលរដ្ឋបានធ្វើការជម្លៀសខ្លួនចេញក្រោយពីមានភ្លើងឆេះព្រៃបានចាប់ផ្តើមឆេះនៅលើកោះ Gran Canaria កាលពីថ្ងៃចន្ទ ហើយភ្លើងនៅតែបន្តឆាបឆេះរហូតមកថ្ងៃពុធ ។ រដ្ឋាភិបាលនៅក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា ភ្លើងបានឆាបឆេះលើផ្ទៃដីប្រហែល២០០ហិកតា ខណៈដែលអ្នកពន្លត់អគ្គីភ័យប្រមាណ១០០នាក់មកពីក្រុមកោះ Gran Canaria ត្រូវបានចល័ត រួមជាមួយនឹងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន៩គ្រឿង ។ ឆ្មាំស៊ីវិលនៅក្នុងប្រទេសអេស្ប៉ាញ បានជម្លៀសអ្នកស្រុកចេញពីតំបន់...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី បានបង្ហាញជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹង “សំបុត្រដ៏កក់ក្តៅ” ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលកិច្ចជំនួបនៅទីក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន...
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងពលតូចលេខ៧០ សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំលោកបណ្ឌិត ហ៊ុន...
ភ្នំពេញ៖ កាលពីថ្មីៗនេះ ស្ថានីយទូរទស្សន៍ CBS ដែលមានប៉ុស្តិ៍ទូរទស្សន៍មានប្រជាប្រិយភាពខ្លាំងដូចជា CTN MyTV និង CNC បានដឹកនាំក្រុមការងារ ពិធីករ ពិធីការនី និងតារាល្បីៗជាច្រើន ទៅទស្សនាពីសង្វាក់ផលិតកម្មទាំងមូលរបស់រោងចក្រ ខ្មែរ ប៊ែវើរីជីស ចាប់តាំងពីការនាំចូលគឿងផ្សំ ការស្តុកទុក ការផលិត រហូតដល់ការវិចខ្ចប់។ ក្រុមការងាររបស់ CBS បានកោតសរសើររោងចក្រ ខ្មែរ ប៊ែវើរីជីស ថាពិតជាសាកសមជារោងចក្រផលិតភេសជ្ជៈ និងស្រាបៀរឈានមុខគេក្នុងស្រុកមែន ព្រោះរោងចក្រប្រើប្រាស់សុទ្ធតែម៉ាស៊ីនទំនើបៗ ធ្វើការដោយប្រព័ន្ធស្វ័យប្រវត្តិ ហើយគ្រឿងផ្សំមានគុណភាពខ្ពស់នាំចូលពីបណ្តាប្រទេសនៅអឺរ៉ុប។ មិនតែប៉ុណ្ណោះ...
បរទេស៖ ឆ្មាំសមុទ្របាននិយាយថា អគ្គីភ័យបានឆាបឆេះនៅលើកប៉ាល់ដឹកទំនិញដឹករថយន្តជិត ៣ ០០០ គ្រឿង នៅឆ្នេរសមុទ្រហូឡង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់សមាជិកនាវិកម្នាក់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកនាវិកជាច្រើននាក់ត្រូវបង្ខំលោតពីលើកប៉ាល់នោះ បន្ទាប់ពីភ្លើងបានចាប់ផ្តើមឆេះកាលពីយប់ថ្ងៃអង្គារនៅលើកប៉ាល់ Fremantle Highway ដែលចុះបញ្ជីដោយប្រទេសប៉ាណាម៉ា ប្រវែង...
ឧត្តមសេនីយ៍ឯក ម៉ឹង កុម្ភៈ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ សូមប្រកាសគាំទ្រ ចំពោះប្រសាសន៍ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង ក្លាយជានាយករដ្ឋមន្ត្រី...
រសៀលថ្ងៃទី២៥ និងរសៀលថ្ងៃទី២៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅត្រួតពិនិត្យ ការងារនៅទីក្រុង Guangyuan និងទីក្រុង Deyang ខេត្ត Sichuan លោកបានចុះទៅពិនិត្យ ដោយផ្ទាល់តាមផ្លូវភ្នំបុរាណ Cuiyunlang និងសារមន្ទីរ Sanxingdui ដោយឡែកពីគ្នា ដើម្បីឈ្វេងយល់ អំពីការជំរុញ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក វិស្ណុ គ្រែ ងាំ (Wissanu Krea-ngam) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចដាក់ញត្តិសុំការលើកលែងទោស ពីព្រះមហាក្សត្រ នៅថ្ងៃដំបូង នៃការជាប់ពន្ធនាគារ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសជប៉ុនបានឲ្យដឹងថា តាមការសង្កេតឃើញញថា មានទីតាំងជាង២០០កន្លែង នៅទូទាំងប្រទេស បានកត់ត្រា អំពីកំណើនសីតុណ្ហភាព រហូតដល់៣៥អង្សាសេ ឬអាចខ្ពស់ជាងនេះ គិតត្រឹមថ្ងៃពុធ ដោយកន្លែងខ្លះឃើញថ្ងៃក្តៅខ្លាំងបំផុត នៅក្នុងឆ្នាំ២០២៣នេះ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា...
តាំងពីសម័យបុរាណមក ជនជាតិចិនក៏មានមហិច្ឆតា ជម្នះឧបសគ្គតាមផ្លូវទឹក ពិសេសតាមលំហសមុទ្រ និងមហាសមុទ្រដ៏ធំល្វឹងល្វើយ ដែលប្រកបដោយគ្រោះថ្នាក់ ព្រោះវាអាចនឹងកើតមានហេតុភូត ជាច្រើនដែលនឹកស្មានមិនដល់ ។ កាលពីយុគថ្មរំលីង បុព្វបុរសចិនក៏ចេះធ្វើទូកកានូនិងក្បូន ហើយធ្វើដំណើរតាមសមុទ្រ ដើម្បីយកឈ្នះលើលំហទឹកដ៏លាតសន្ធឹង និងឆ្ងាយដាច់កន្ទុយភ្នែក ។ ភាពអង់អាចក្លាហាននិងតម្រិះប្រាជ្ញារបស់ពួកគេបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ នៃវិស័យនាវាចរណ៍របស់ប្រទេសចិន នៅជំនាន់ក្រោយៗ ។ លុះចំណេរតមក ស្របនឹងការវិវឌ្ឍនៃសម័យកាល សមត្ថភាពផលិតនាវារបស់ចិនក៏កាន់តែចាស់ទុំទៅៗ...
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៧ នៃគណៈកម្មាធិការ សវនកម្ម របស់អង្គការ សហប្រជាជាតិ បានបើកធ្វើនៅទីចាត់ការទូទៅ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមអធិបតីភាព របស់លោក Hou Kai ប្រធានគណៈកម្មាធិការ សវនកម្មអង្គការ សហប្រជាជាតិ...
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត នៅតែរក្សាការដាក់ពិន័យ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះមនុស្ស២១នាក់ ក្រោយពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ឲ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត ។ ថ្មីៗនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចាប់ពី ១០ ទៅ១៥លានរៀល ចំពោះបុគ្គលទាំង២១នាក់ បន្ទាប់ពីពាក់ព័ន្ធទៅនឹងការញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល កាលពីថ្ងៃបោះឆ្នោត នាថ្ងៃ២៣ កក្កដា។...
(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។ ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖...
បរទេស ៖ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យមកពីក្រុម “Thammasat បាននិយាយថា នឹងមិនអត់ឱន” និង បានទាមទារឲ្យប្រគល់អំណាចទៅឲ្យពលរដ្ឋវិញ នៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមនិស្សិត និងអ្នកគាំទ្រគណបក្ស ចលនាឆ្ពោះទៅមុខ ឬ Move...
បរទេស ៖ អតីតមេទ័ព ដែលបានធ្វើរដ្ឋប្រហារ និងផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោត របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី ១៧ ឆ្នាំមុន ឥឡូវនេះលោកបានបង្ហាញការគាំទ្រ ការវិលត្រឡប់របស់លោកថាក់ស៊ីន មកកាន់ប្រទេសថៃវិញ ដោយមើលឃើញថា វាជាឱកាសដ៏ល្អ សម្រាប់ការផ្សះផ្សាជាតិ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧...
យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េខាងត្បូង នាពេលថ្មីៗនេះឱ្យដឹងថា បើគណនាតាមអត្រាប្តូរប្រាក់ទីផ្សារ GDP របស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុនគឺ ១.៦៧៣៣ ទី្រលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី១៣ លើពិភពលោក ដោយធ្លាក់ចេញពីលំដាប់កំពូល ទាំង១០ម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល៣ឆ្នាំ ។ ទន្ទឹមនឹងនេះដែរ របាយការណ៍ ដែលចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េខាងត្បូង កាលពីខែឧសភា បានសម្រួលបញ្ចុះការប៉ាន់ប្រមាណ...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ នាជាងពាក់កណ្តាលខែសីហា ខាងមុខនេះ បានប្ដេជ្ញាចិត្តអនុវត្តឲ្យបាន នូវបណ្ដាំរបស់ពុក ដើម្បីការពារឲ្យខាង តែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបែបនេះក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦...