ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទន្ទឹងរង់ចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលា របស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នាថ្ងៃទី១៣ កក្កដា អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញបញ្ជាឱ្យផ្អាក ការធ្វើដំណើរតាមផ្លូវសមុទ្រ បណ្តោះអាសន្ន ដោយសារធាតុអាកាសប្រែប្រួលបណ្ដាលឱ្យ មានរលកសមុទ្រខ្ពស់ៗ ៕ សូមស្ដាប់ការលើកឡើងរបស់លោក អភិបាលខេត្ត៖
តេអេរ៉ង់៖ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ មួយចំនួន ដែលធ្វើឡើងដោយសមាជិក អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) នាពេលថ្មីៗនេះ ប្រឆាំងនឹងប្រទេសនេះ រួមទាំងជុំវិញការចោទប្រកាន់ របស់ខ្លួន ចំពោះ ការគាំទ្រ ផ្នែកយោធាដល់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងប្រ៊ុចសែល បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូ...
ប៉េកាំង៖ មន្ត្រីការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាក់ស្តែង ដើម្បីនាំយកទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅរកផ្លូវត្រូវវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាបន្តបន្ទាប់ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាល សម្រាប់កិច្ចការបរទេស បានឲ្យដឹងថា...
បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward (MFP) បានទទូចថា ខ្លួននឹងមិនដកថយពីផែនការ ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬហៅម្យ៉ាងទៀតថា ច្បាប់ប្រមាថ ព្រះមហាក្សត្រឡើយ ដោយនិយាយថា គណបក្សមិនចង់ធ្លាក់ក្នុង អន្ទាក់ដាក់ ដោយសមាជិកព្រឹទ្ធសភា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ដល់២០ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជានឹងទទួលរងសម្ពាធទាបពីព្យុះទី៤ អាចធ្វើឲ្យតំបន់មួយចំនួនរបស់កម្ពុជា មានភ្លៀងពីខ្សោយទៅមធ្យម។ យោងតាម សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ – ២០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា យោងលើស្ថានភាពធាតុអាកាស...
ប៉េកាំង៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរបស់ពួកគេ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន (១០+១) ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានពុះកញ្ជ្រោលនូវមាគ៌ា ត្រឹមត្រូវនៃការបង្កើតភាព ជាអ្នកជិតខាងល្អយូរអង្វែង ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍន៍រួម...
ញូវយ៉ក៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) តាំងពីដើមមក មិនដែលខ្វល់ខ្វាយជាចម្បង ជាមួយការប្រមូលផ្តុំអំណាចយោធានោះទេ ផ្ទុយទៅវិញ វាបានកំណត់ ដើម្បីភ្ជាប់អឺរ៉ុបខាងលិចទៅនឹងគ ម្រោងដ៏ធំនៃសណ្តាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលក្នុងនោះការការពារ របស់អាមេរិកបានបម្រើជាគន្លឹះ ក្នុងការទទួលបានសម្បទានលើបញ្ហាផ្សេងទៀត ដូចជាពាណិជ្ជកម្ម និងគោលនយោបាយរូបិយវត្ថុជាដើម បានឲ្យដឹងថា អត្ថបទមតិដែលចេញផ្សាយដោយ The New York Times...
តូក្យូ៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួននឹងដកការរឹតបន្តឹងការនាំចូល ដែលនៅសេសសល់ ដែលខ្លួនដាក់លើផលិតផលម្ហូបអាហារ ពីផ្នែកមួយនៃប្រទេសជប៉ុនបន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ឆ្នាំ២០១១ ខណៈដែលកិច្ចសហប្រតិបត្តិការរវាងប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអាស៊ីដ៏ធំមួយនេះ បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងស្ទើរតែគ្រប់វិស័យ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ក្នុងអំឡុងពេល ដែលមេដឹកនាំបានយល់ព្រមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ឧស្សាហកម្ម និងវត្ថុធាតុដើមសំខាន់ៗ ហើយធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតលើវិស័យដូចជាសន្តិសុខដែនសមុទ្រ និងអ៊ីនធឺណិត ដោយមើលឃើញពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងចក្រពត្តិនិយមរុស្ស៊ី។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង...
តូក្យូ៖ ការចូលរួមរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេល ២ឆ្នាំជាប់គ្នានេះ បង្ហាញពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាស៊ី និងអឺរ៉ុប កំពុងមានការរួបរួមគ្នាកាន់តែខ្លាំងឡើង នៅពេលដែលសន្តិសុខ និងសេដ្ឋកិច្ចសកលរបស់ចិន កាន់តែទូលំទូលាយ ប៉ុន្តែជាមួយនឹងទំនាក់ទំនងនៅតែស្ថិតក្នុងវ័យក្មេងខ្ចីនៅឡើយ តួនាទីរបស់ទីក្រុងតូក្យូ ហាក់ដូចជានិមិត្តរូបយ៉ាងទូលំទូលាយ។ ការយល់ឃើញម្តងហើយម្តងទៀតរបស់លោក គីស៊ីដា ដែលថាសន្តិសុខរបស់អឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិកគឺ “មិនអាចបំបែកបាន” –...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបង្ហាញពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ខណៈដែលលោកបានជួបជាមួយមន្ត្រីការទូតកំពូលចិនលោក វ៉ាង យី នៅទីក្រុងហ្សាកាតា ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ មន្ត្រីរូបនេះបានឲ្យដឹងថា បន្ថែមពីលើការបង្ហាញពីការព្រួយបារម្ភទាក់ទងនឹងជនជាតិអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ក៏ដូចជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង លោក ប្លីងឃិន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។...
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់សារ៤ចំណុចបន្ថែម ពាក់ព័ន្ធករណី លោក Pita មិនទទួលបានការគាំទ្រ ធ្វើជានាយករដ្ឋមន្រ្តីថៃhttps://dap-news.com/?p=345473 សម្ដេចតេជោ ៖ ឥទ្ធិពលសុខសន្តិភាព ធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលថ្មីៗច្រើន ពិសេសធានាបានបូរណភាពទឹកដីhttps://dap-news.com/?p=345504 សម្ដេចតេជោ អំពាវនាវពលរដ្ឋ ទៅបោះឆ្នោតគ្រប់ៗគ្នា ជ្រើសរើសមេដឹកនាំខ្លួនពេញចិត្តhttps://dap-news.com/?p=345507 ក្រសួងការបរទេសខ្មែរ ៖ ក្រុមការងារ UN...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់កាសែត Kommersant កាលពីថ្ងៃព្រហស្បតិ៍ នៅពេលសួរអំពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេបញ្ជាការនៃក្រុមបះបោរថា ច្បាប់រុស្ស៊ី មិនទទួលស្គាល់វត្តមានរបស់ក្រុមហ៊ុនយោធាឯកជននោះទេ រួមទាំងក្រុមទាហ៊ាន Wagner ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលចូលរួមពិព័រណ៍បច្ចេកវិទ្យានៅទីក្រុងមូស្គូ លោកពូទីនត្រូវបានអ្នកសារព័ត៌មានសួរថាតើ...
បរទេស៖ សភាថៃ បានបញ្ជាក់នៅថ្ងៃសុក្រថា ខ្លួននឹងបោះឆ្នោតម្តងទៀត ដើម្បីរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្តាហ៍ក្រោយ បន្ទាប់ពីសមាជិកសភាដែលត្រូវបានតែងតាំងដោយយោធាបានបដិសេធការប៉ុនប៉ងរបស់លោក Pita Limjaroenrat សម្រាប់តំណែងកំពូលនេះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP)...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង អំពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងនោះ មានគណបក្ស៣ក្នុងចំណោមគណបក្សទាំង១៨នឹងធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ។
បរទេស៖ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលពាក្យយោងចំពោះកោះតៃវ៉ាន់ថាជា “ប្រទេស” នៅក្នុងផ្នែកប្រឹក្សាការធ្វើដំណើររបស់ខ្លួន, នេះបើតាមសារព័ត៌មានតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអង្គការព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ គឺគេហទំព័ររបស់ក្រសួងការបរទេសបានដកពាក្យថា ‘ទំព័រព័ត៌មានប្រទេស’ ហើយជំនួសមកវិញដោយតំណភ្ជាប់ទៅកាន់ផ្នែកមួយដែលឥឡូវនេះហៅថា ‘ព័ត៌មានធ្វើដំណើរអន្តរជាតិតៃវ៉ាន់’ ។ អ្នកនាំពាក្យរបស់វិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ ដែលធ្វើសកម្មភាពក្រៅផ្លូវការក្នុងនាមជាស្ថានទូតអាមេរិក...
ភ្នំពេញ៖ ពិតជាសំណាងមែន! អតិថិជន CAMBODIA BEER នៅខេត្តកំពង់ធំឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ មួយរំពេចភ្នែកខណៈពេលដែលស្រែកហៅ អ្នកជិតខាងមកពិសា CAMBODIA BEER ជាមួយក្រោយពេលសម្រាកពីការងារ។ បងប្រុសចិត្តល្អរាប់ញាតិម្នាក់នោះ មានឈ្មោះថា ញៀន លាងផេង រស់នៅខេត្តកំពង់ធំ ប្រកបរបរធ្វើសំណង់ បានប្រាប់ឲ្យដឹងថា គាត់បានទិញ CAMBODIA BEER...
បរទេស ៖ ការិយាល័យប៉ូលីសក្រុងបាងកក បានណែនាំប្រជាជន ឱ្យជៀសវាងធ្វើដំណើរ តាមផ្លូវដែលនាំទៅដល់ផ្លូវបំបែក Pathumwan ចាប់ពីម៉ោង ៤ រសៀលថ្ងៃសុក្រ បន្ទាប់ពីក្រុមបាតុករ បានប្រកាសពីការតវ៉ា នៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌បាងកក នៅពេលល្ងាច។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward នៅថ្ងៃសុក្រនេះបានកោះប្រជុំបន្ទាន់ នៃសមាជិកសភារបស់ខ្លួន ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីការបរាជ័យ របស់បេក្ខជន នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Pita Limjaroenrat ក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសភា។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញ ចូលជួបសម្តែង ការគួរសមជាមួយ លោក ចូកូ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ បានធ្វើការព្យាករណ៍ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល ទីក្រុងមូស្គូនិងលោកខាងលិច នឹងមិនអាចត្រឡប់ ដូចកាលពីមុនឆ្នាំ២០១៤ ឡើយ។ យោងតាមការចេញ ផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ប្រទេសរុស្សីបច្ចុប្បន្ន កំពុងផ្តោត សំខាន់ទៅលើកសាង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ការញុះញង់ ឱ្យគូសសន្លឹកឆ្នោតចោល ពីសំណាក់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី គឺជាបដិវត្តន៍ក្លែងភេទ មានចរិតសាហាវបំផុត ដូចបដិវត្តន៍ព័ណ៌ ដែលត្រូវទប់ស្កាត់ ឱ្យខានតែបាន ។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកក្កដា...
ថ្ងៃទី១៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Wang Yi ប្រធានការិយាល័យនៃ គណៈកម្មការកិច្ចការបរទេសមជ្ឈិមចិន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន (១០បូក១) នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាន និងអគ្គលេខាធិការអាស៊ាន ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។ លោក Wang Yi បានថ្លែងថា ប្រទេសចិននិងអាស៊ាន...
ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងតែរំកិលកៀកវគ្គប្រលង Battle Round នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨យប់ តទៅ។ វគ្គ Battle Round...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី បានចាត់ទុកថា ការដាក់ពង្រាយយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាការគំរាមកំហែងខ្លាំង ដោយប្រើអាវុធនុយក្លេអ៊ែរ ។ លោក Lavrov បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mohammad Younus Akhundzada នាយកគ្រប់គ្រងប៉ូលិស ប្រឆាំងគ្រឿងញៀន បានថ្លែងកាលពីថ្ងៃពុធថា ប៉ូលិសបានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍ កែច្នៃគ្រឿងញៀន ហើយបានចាប់ខ្លួនម្ចាស់ ទីតាំងនោះ នៅខេត្ត Jawzjan ភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន...
នៅរដូវក្តៅឆ្នាំនេះ នៅពេលដែលសិស្សានុសិស្ស នៃប្រទេសឡាវបានជិះរថភ្លើងល្បឿនលឿន “Lan cang” នៃផ្លូវដែកចិន-ឡាវ ដោយបានទទួលអារម្មណ៍ ពីភាពសប្បាយរីករាយនៃ “ការគយគនទេសភាព ដ៏ស្រស់ត្រកាលតាមរថភ្លើង” ពួកគេប្រហែលនឹកស្មានមិនដល់ថា ដើម្បីសាងសង់ផ្លូវដែកចិន-ឡាវ ភាគីម៉ៅការសាងសង់ គ្រាន់តែបោះសម្អាតគ្រាប់បែកចង្កោមរបស់អាមេរិក ដែលបន្សល់ទុកនៅតាមបណ្តោយផ្លូវដែក ក៏បានចំណាយរយៈពេលជាងពីរឆ្នាំដែរ ។ សូមបញ្ជាក់ថា គ្រាប់បែកចង្កោមទាំងនេះ ត្រូវបានទម្លាក់តាមអាកាសទៅលើប្រទេសឡាវ ដោយកងទ័ពអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាម ។...
ថ្ងៃទី១២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុង Vilnius បានបិទបញ្ចប់ ។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំកំពូលលើកនេះ បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា បានលើកឡើងដល់ប្រទេសចិន ជាង១០លើក ព្រមទាំងបានអះអាងម្តងទៀតថា ចិនបានបង្កជា “ការប្រកួតប្រជែងជាប្រព័ន្ធ” ចំពោះសន្តិសុខអឺរ៉ុប-មហាសមុទ្រអាត្លង់ទិក ។ បើប្រៀបធៀបនឹងឯកសារ “គំនិតយុទ្ធសាស្ត្រ” ដែលកិច្ចប្រជុំកំពូលម៉ាឌ្រីដបានអនុម័តនៅខែមិថុនាឆ្នាំ២០២២នោះ សេចកី្តប្រការរបស់កិច្ចប្រជុំកំពូលលើកនេះ បានលើកឡើងដល់ប្រទេសចិនច្រើនជាងមុនយ៉ាងច្បាស់លាស់...
កាលពីថ្ងៃទី១២ខែកក្កដា លោក Dai Bing តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានថ្លែងថា ការគ្រោងផែនការទូទៅ ស្តីពីសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍដោយស៊ីចង្វាក់គ្នា រវាងទីក្រុងនិងជនបទជាបញ្ហាដ៏សំខាន់ នៅចំពោះមុខប្រទេសនានា សហគមន៍អន្តរជាតិ គួរតម្កល់ទុកសន្តិសុខស្បៀងអាហារ ក្នុងឋានៈអាទិភាព នៃរបៀបវារៈអន្តរជាតិ ហើយជំរុញឱ្យអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងពេញលេញ ក៏ដូចជាគាំទ្រ ប្រទេសនានាស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងទោះបីស្ថិតនៅក្នុងពេលដែលមានការតវ៉ាប្រឆាំងនៅតាមដងផ្លូវក្តី ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃព្រហស្បតិ៍នេះហើយ។ ប្រភពដដែលបានសរសេរទៀតដំណើរទស្សនកិច្ចបានបញ្ចប់ ប៉ុន្តែលោកបានបរាជ័យក្នុងការដោះស្រាយអសន្តិសុខចុងក្រោយបង្អស់ របស់សម្ព័ន្ធមិត្តណាតូចំពោះការភ័យខ្លាច នៃភាពមិនប្រាកដប្រជានយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក។ គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅពេល នៃកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថាNATOដែលទើបតែបានបញ្ចប់ទៅថ្មីៗនៅក្នុងប្រទេសលីទុយនេស៊ី។ បន្ទាប់ពីបានមកដល់ទីក្រុង Helsinki កាលពីល្ងាចថ្ងៃពុធ លោក Biden...