បរទេស៖ ខណៈពេលដែលសហរដ្ឋអាមេរិក បានឃ្លាតឆ្ងាយពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសពីរ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ក្នុងប្រទេសរុស្ស៊ីនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវ មិនចាំបាច់កំណត់ការប្រឹងប្រែង ធ្វើសង្គ្រាមរបស់ខ្លួន ចំពោះទឹកដីអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍នៃការផ្ទុះ...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ចំនួន ១.៨១៥.៩០៩.០០០ដុល្លារ សម្រាប់អនុវត្តន៍លើគម្រោងសំខាន់ៗចំនួន៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេសខ្មែរ នៅថ្ងៃទី៨...
បរទេស ៖ បទឈប់បាញ់ឆ្នាំ ២០១៤ ដែលសម្របសម្រួល ដោយទីក្រុងប៊ែកឡាំង និងប៉ារីស នៅទីក្រុង Minsk គឺជាការប៉ុនប៉ង ផ្តល់ពេលវេលា ដល់ទីក្រុងគៀវ របស់អ៊ុយក្រែន ដើម្បីពង្រឹងយោធារបស់ខ្លួន ហើយទទួលបានជោគជ័យក្នុងរឿងនេះ, នេះបើតាមអតីតអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel បានអះអាងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ។...
បរទេស ៖ ទីភ្នាក់ងារសន្តិសុខ ក្នុងស្រុករបស់អ៊ុយក្រែន (SBU) បានធ្វើការវាយឆ្មក់ជាច្រើន លើកគោលដៅទៅលើទីតាំង វិហារសាសនាគ្រិស្ត Orthodox Christian កាលពីថ្ងៃពុធ ។ ប្រតិបត្តិការ ដែលលាតសន្ធឹងលើ តំបន់ចំនួនបីនៃប្រទេសនេះ គឺជាផ្នែកមួយ នៃការបង្រ្កាបវិហារ គ្រិស្ត Orthodox Christian អ៊ុយក្រែន (UOC)...
បរទេស ៖ ទាហានរុស្ស៊ី បានចោទប្រកាន់ថា ពួកគេបានស៊ូទ្រាំ នឹងការធ្វើទារុណកម្មដ៏ឃោរឃៅ ខណៈដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំង របស់ទីក្រុងគៀវ ។ គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសនេះ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងចាប់ផ្តើម ការស៊ើបអង្កេតឧក្រិដ្ឋកម្ម លើការទាមទារការ រំលោភបំពាននេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ...
Cambodia Digital Awards 2022, the largest national ICT award ceremony was successfully held on December 6th at the Royal Train Square. This...
ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ២កង គឺកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) ដែលជាកងទ័ពទី៩របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ហេីយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ ។ ក្នុងពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល ខណៈម្ចាស់ទីតាំងនិងអ្នកប្រព្រឹត្ត ទទួលខុសត្រូវចំពោះមុខច្បាប។ យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ធ្នូ បានបញ្ជាក់ថា “បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ADB នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន...
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា-កូឡុំប៊ី បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិកាទេសចរណ៍ និងជួយគ្នាទៅវិញទៅមក ក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ ធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននោះ ភាគីកូឡុំប៊ីបានស្នើឱ្យភាគីកម្ពុជា ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ។ ការស្នើរបស់ភាគីកូឡុំប៊ីបែបនេះ ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ កាលពីពេលថ្មីៗនេះ នៅទីក្រុងបូហ្គូតា ដោយភាគីកម្ពុជាមាន លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេសកម្ពុជា និងភាគីកូឡុំប៊ីមានលោក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងប្រធានាធិបតីសហភាពអារ៉ាប់រួមSheikh Mohamed bin Zayed Al Nahyan បានការពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ យោងតាមការសេចក្តីប្រកាសដោយវិមានក្រមឡាំង បានបញ្ជាក់ថាមេដឹកនាំទាំងពីរ បានចូលរួមនៅក្នុងកម្មវិធីដែលត្រូវបានរៀបចឡើង ក្នុងគោលបំណងលើកកំពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងគ្នាដែល ក្នុងនោះរួមមានទាំងវិស័យដឹកជញ្ជូន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពលផងជាពិសេស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការលើកឡើងអំពីការគម្រាមកំហែងកាន់តែខ្ពស់ ចំពោះសង្គ្រាមដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរល ប៉ុន្តែអះអាងថារុស្សីនឹងមិនឆ្កួត ក្នុងការប្រើប្រាស់អាវុធប្រល័យលោកនេះ មុនគេនោះដែរ។ ប្រធានាធិបតីរុស្សីបានបន្តទៀតថាប្រទេសរបស់លោក នឹងប្រើប្រាស់អាវុធប្រភេទនេះ ក្នុងលក្ខណ្ឌតែមួយគត់គឺការឆ្លើយតប ទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរុស្សី ហើយបន្តថាជម្លោះនៅអ៊ុយក្រែន នឹងអាចក្លាយទៅជាគន្លឹះ ដែលនាំឲ្យកើតមានសង្គ្រាមអាវុធនេះ។ គួរឲ្យដឹងដែរថាកន្លងមកនិងបច្ចុប្បន្ន បណ្តាប្រទេសលោកខាងលិច បានអះអាងថាលោក Putin...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចប់សមយុទ្ធលើអាកាសរួមគ្នាជាមួយកងកម្លាំងអាកាស និងអវកាសបារាំង ហៅកាត់ (FASF) និងកងទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ាណេ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសមយុទ្ធដែលគេហៅថា Eastern Breeze នាវាផ្ទុកយន្តហោះ Charles de...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់២៥នាក់ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រតិបត្តិការទូទាំងប្រទេសក្រោយ រកឃើញថាពួកគេកំពុងរៀបចំផែនការ ធ្វើរដ្ឋប្រហារដើម្បីទំលាក់រដ្ឋាភិបាលកាន់អំណាច។ ក្រុមដែលជាភាគច្រើនជាអតីតក្រុមស្តាំនិយម និងអតីតមន្ត្រីយោធាផងត្រូវបានគេ ដឹងដែរថាបានរៀបចំព្រឹត្តិការណ៍មួយដែលនឹងមានឈ្មោះថា Day X ដើម្បីអាចចូលទៅលុកលុយនៅក្នុង អគាសភាជាតិ ដើម្បីដណ្តើមយកអំណាចពីរដ្ឋាភិបាល។ ក្នុងចំណោមនោះបុរសដែលមានឈ្មោះថា Heinrich XIII ពីត្រកូលគ្រួសារដ៏ចំណាស់មួយត្រូវបានគេចោទប្រកាន់ថាគឺជាអ្នកនៅពីក្រោយនិងមនុស្សសំខាន់បំផុតនៃកិច្ចផែនការរៀបចំលើកនេះខណៈ ដែលក្រុមនេះនៅតែបន្តបដិសេធមិនព្រមទទួលយការចោទប្រកាន់នេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ថ្លែងទៅកាន់ក្រុមប្រឹក្សានៃអង្គការសង្គមស៊ីវិល និងក្រុមសិទ្ធមនុស្សកាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការឆ្លើយតបទៅនឹងសំណួរអំពីស្ថានភាពនៃប្រតិបត្តិការយោធារុស្សីនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីខែកុម្ភៈ។ លោកប្រធានាធិបតីរុស្សីរូបបានលើកឡើងថា ប្រតិបត្តិការយោធាក្នុងអ៊ុយក្រែន នឹងចំណាយពេលបន្ថែមទៀត ក្នុងពេលនេះពីព្រោះថា រុស្សីចាំបាច់ត្រូវតែទទួលបានជោគជ័យ ទៅលើអ្វីដែលខ្លួនចង់បានជាមុនសិនដែល វាត្រូវការចំណាយពេលហើយទោះបីជាយ៉ាងណាក្តីចំណុចខ្លះរុស្សី គឺបានទទួលលទ្ធផល គាប់ប្រសើររួចទៅហើយ។ លោក Putin បានថ្លែងបែបនេះថា៖ ជាការពិតណាស់ប្រតិបត្តិការនេះប្រហែលជាត្រូវការពេលវេលា ដំណើរការយូរបន្តិច។សង្គ្រាមដែលចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមគាំទ្រពីក្រោយក្រុមជាតិនិយមដើម្បីធ្វើរដ្ឋប្រហារនៅក្នុងទីក្រុងគៀវ...
គៀវ៖ អ៊ុយក្រែន ត្រូវបានចោទប្រកាន់ថា បានធ្វើការវាយប្រហារ ដោយយន្តហោះដ្រូន ប្រឆាំងនឹងកន្លែងខួង យកប្រេងរបស់រុស្ស៊ី កាលពីថ្ងៃអង្គារ ដែលជាការវាយប្រហារ ដ៏កម្រមួយសំដៅលើ ផ្នែកខាងក្នុងរបស់រុស្ស៊ី ខណៈដែលខ្លួនព្យាយាម វាយបកប្រឆាំងនឹង ការវាយប្រហាររបស់រុស្ស៊ី នាពេលថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ខ្លួន។ ការវាយប្រហារ ដោយយន្តហោះដ្រូន ដែលបានវាយលុកមូលដ្ឋាន យោធាមួយ នៅក្នុងតំបន់ Kursk...
គៀវ៖ មន្ទីរប៉ង់តាហ្គោន បានផ្តល់កិច្ចសន្យាចំនួន ៤៣០ លានដុល្លារដល់ឧស្សាហកម្មការពារជាតិយក្ស Lockheed Martin សម្រាប់ការផលិត High Mobility Artillery Rocket Systems ដែលត្រូវបានគេស្គាល់ថាជា HIMARS និងសេវាកម្មជំនួយផ្សេងទៀត ដែលចាំបាច់ ដើម្បី “បំពេញតម្រូវការបន្ទាន់ក្នុងការគាំទ្រកងទ័ព និងដៃគូលក់យោធាបរទេសផ្សេងៗទៀត។ វាជាកិច្ចសន្យាដំបូង សម្រាប់ការផលិត HIMARS ថ្មីចាប់តាំងពីខែមេសា...
ញូវយ៉ក៖ តម្លៃប្រេងពិភពលោកបានធ្លាក់ចុះក្រោម $80 ក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីខែមករា ដោយសារការភ័យខ្លាច ជាបន្តបន្ទាប់នៃការធ្លាក់ចុះ សេដ្ឋកិច្ច និងការកើនឡើងអត្រា ការប្រាក់ ដោយធនាគារកណ្តាល ទូទាំងពិភពលោក។ ប្រេងឆៅប្រភេទ Brent ដែលជាគោលសម្រាប់ពីរភាគបី នៃប្រេងរបស់ពិភពលោក ត្រូវបានជួញដូរធ្លាក់ចុះ ០,១៩ភាគរយនៅ ៧៩,២០ដុល្លារ ក្នុងមួយបារ៉ែល ខណៈ West...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វាគមន៍ និងលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មមានគុណភាព និងមានតម្លៃសមរម្យមកចែកចាយនៅកម្ពុជា។ យោងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៧ ធ្នូ បានឲ្យដឹងថា «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ : កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមីនា ឆ្នាំ ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាលដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនិងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិនិងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល។ កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី...
បរទេស៖ យោធាអាមេរិកគ្រោងនឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ដោយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រកាសពីការដាក់ពង្រាយកងទ័ព និងយានជំនិះថ្មី ខណៈពេលដែលចោទប្រកាន់ប្រទេសចិនថា បានធ្វើឱ្យខូចដល់ “សន្តិភាព និងស្ថិរភាព” នៅក្នុងតំបន់។ គម្រោងពង្រីកវត្តមានយោធានេះកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំងបានបរិហារទីក្រុងវ៉ាស៊ីនតោនចំពោះការលើកកម្ពស់ “ការរីកសាយភាយនុយក្លេអ៊ែរ” ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយទីក្រុងកង់បេរ៉ាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាង...
គៀវ៖ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន បានចាប់ផ្តើមដំណើរការដើម្បីទាញយក និងសាកល្បងប្រព័ន្ធថាមពលរបស់ខ្លួនដោយឯករាជ្យពីបណ្តាញចែកចាយជាមួយរុស្ស៊ី និងបេឡារុស្ស ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមសង្រ្គាមរបស់លោក ប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមមន្ត្រីថាមពលកំពូលអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក Farid Safarov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយ Kyiv Post កាលពីថ្ងៃអង្គារថា អ៊ុយក្រែន គឺជាផ្នែកមួយនៃបណ្តាញថាមពលរួមជាមួយប្រទេសរុស្ស៊ី បេឡារុស្ស និងម៉ុលដាវ៉ា...
ភ្នំពេញ៖ អបអរសាទរដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស ទទួលបានពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ២០២២ (Cambodia Digital Award 2022) រៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សោភ័ណភាពទីក្រុង ជាកត្តាសំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ច របស់បងប្អូន ប្រជាពលរដ្ឋឲ្យបានប្រសើរមួយកម្រិតទៀត ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានប្ដេជ្ញា នឹងខិតខំកែលម្អ រៀបចំសោភ័ណភាព ទីប្រជុំឲ្យមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ ក្នុងឱកាស ចុះពិនិត្យការរៀបចំកែលម្អ ទីប្រជុំជន...
ណៃរ៉ូប៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សជាង៨០.០០០ក់បានមកដល់ជំរុំជនភៀសខ្លួន Dadaab ភាគឦសាននៃប្រទេសកេនយ៉ា ដោយសារអសន្តិសុខដែលកំពុងបន្ត និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។ អង្គការ UNHCR បានឲ្យដឹងថា ភាគច្រើននៃជនភៀសខ្លួនបានមកដល់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ។ អង្គការ UNHCR...
ភ្នំពេញ៖ លោក សួន សុទ្ធា អនុប្រធានមន្ទីរ តំណាងលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃសកម្មភាពការងារស្ថាបនា ផ្លូវលេខ១២៥ (បង្ហើយ) ប្រវែង២,២០០ម៉ែត្រ ក្នុងទឹកដីឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយក្រាលកៅស៊ូប្រភេទDBST...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានរំពឹងទុកដ៏មុតមាំថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំនេះ នឹងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគី ដ៏ល្អនាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៉ាក...
ភ្នំពេញ ៖ ក្រោមពាក្យស្លោក រួមគ្នាគិត និងរួមគ្នាដោះស្រាយ ក្នុងនាមក្រុមគ្រួសារតែមួយ និងក្នុងនាមជាអ្នកពោធិ៍សាត់ដូចគ្នា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីជួបពិភាក្សា ជាមួយលោកឧកញ៉ា ភួ ពុយ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលជាសំណូមជាចាំបាច់ របស់អាជីវករ ក្នុងផ្សារភួពុយ ទាំងអស់។...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរ ចំពោះបងប្អូនប្រជាកសិករ ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ដែលបានខិតខំបង្កបង្កើនផល ដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលបំណង របស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ស្រូវពូជ(OM5451)ជូន ខណៈស្រូវពូជរបស់រាជរដ្ឋាភិបាល បានផ្ដល់ឱ្យ ពិតជាមានគុណភាពល្អ សម្រាប់ធ្វើការដាំដុះស្ដារឡើងវិញ ដែលមួយហិកតា អាចនឹងទទួលបានទិន្នផល ពី០៥ទៅ០៨តោន ដើម្បីដោះស្រាយ...