ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាស ពីការរកឃើញអ្នកចាក់វ៉ាក់សាំង ទី៤លាននាក់ ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង នឹងទទួលរង្វាន់ ១០លានរៀល និងសម្ភារៈមួយចំនួនទៀតពី សម្ដេចតេជោ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចការងារសាងសង់ ៦៤%ហើយ បើគិតត្រឹមថ្ងៃទី២៥ ខែមិថុនា...
ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងអំណរគុណ រដ្ឋាភិបាលជប៉ុន ដែលបន្តជួយអភិវឌ្ឍន៍ និងដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក កឹម សុខា បានឲ្យដឹងថា នាថ្ងៃទី២៨ មិថុនា នេះ លោក បានជួបជាមួយ លោក Masahiro...
អ.ស.ប៖ មន្រ្តីសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងថា រដ្ឋទាំងអស់ត្រូវតែបញ្ឈប់ការបដិសេធ និងចាប់ផ្តើមរុះរើការរើសអើង ជាតិសាសន៍ ដើម្បីចៀសវាងការ ស្លាប់ដូចជាករណី ចច ផ្លយ នៅសហរដ្ឋអាមេរិក ម្តងទៀត។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៥០នាក់ ក្នុងនោះក្រុងកំពង់ចាម ២នាក់, ស្រុកព្រៃឈរ ១៧នាក់, ស្រុកចំការលើ ១១នាក់, ស្រុកកងមាស ៦នាក់, ស្រុកជើងព្រៃ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកបាធាយ ៥នាក់...
ម៉ូស្គូ៖ ទោះផ្ទុះករណីកូវីដ១៩ខ្លាំងក្តី ក៏ទីក្រុង Saint Petersburg បន្តធ្វើម្ចាស់ផ្ទះ បាល់ទាត់ អឺរ៉ូ ១លើ៨ ក្រុម ចុងក្រោយដែរ។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ អ្នករៀបចំកម្មវិធី ប្រកួតបាល់ទាត់អឺរ៉ូ ឆ្នាំ២០២០ បានថ្លែងអះអាងថា “ទោះជា ផ្ទុះករណីឆ្លង...
AFP៖ នាយករដ្ឋមន្រ្តី ស៊ុយ អ៊ែត Stefan Lofven ប្រកាសលាលែង ពីតំណែង បន្ទាប់ពី មិនបានទទួលការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត។ នេះបើមតាមទីភ្នាក់ងារ ព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ មេដឹកនាំ គណបក្ស ប្រជាធិបតេយ្យសង្គម លោក Stefan Lofven...
AFP៖ នាយករដ្ឋមន្រ្តី ស៊ុយ អ៊ែត Stefan Lofven ប្រកាសលាលែង ពីតំណែង បន្ទាប់ពី មិនបានទទួលការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត។ នេះបើមតាមទីភ្នាក់ងារ ព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយៈ សយ សុភា
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អាជីវករធ្វើក្រចកនៅតូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុងផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ១៩ ។ ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌបឹងកេងកង ក៏បានឲ្យអាជីវករ ប្រជាពលរដ្ឋរស់នៅ ជុំវិញផ្សារ និងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈ Zoom ក្រោមប្រធានបទ «ការអំពាវនាវដល់ការ ចាត់វិធានការ ដើម្បីវ៉ាក់សាំងពិភពលោក» ដើម្បីទាមទារឲ្យមានការបង្កើន កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិបង្កើនការផលិតវ៉ាក់សាំងឲ្យបានច្រើនទូទាំងពិភពលោក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីអ្នកជំនាញ សុខភាពសាធារណៈ...
ភ្នំពេញ ៖ បុរសជនជាតិម្នាក់ បានលបលួចចិញ្ចឹមសត្វតោ ឈ្មោលមួយក្បាល ដោយខុសច្បាប់ នៅក្នុងផ្ទះផ្ទះវីឡាមួយ កន្លែងស្ថិត នៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។ នេះបើតាមយោងតាមការផ្សាយ របស់ក្រសួងបរិស្ថាន ។ ក្រោយការ ស្រាវជ្រាវ ក្រុមការងារអនុវត្តច្បាប់ចម្រុះ បានចុះដកហូតសត្វតោមួយក្បាល ដែលជាប្រភេទសត្វកម្រ...
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេច សាយ ឈុំ...
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកជំទាវ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ...
ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងមិនមែន ទទួលធ្វើជាមេធាវី ឬដើមបណ្តឹង គឺអាជ្ញាធរនៅតាមតំបន់នីមួយៗ ដែលខ្លួនអ្នកត្រួតត្រា ជាអ្នកសម្រេចឲ្យអ្នកសារព័ត៌មាន ចូល ឬមិនចូល នៅពេលចុះបំពេញ បេសកកម្មការងារណាមួយ ។ យោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា ទទក ។...
បរទេស ៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានចាក់ផ្សាយការអត្ថាធិប្បាយ របស់ពលរដ្ឋអំពីស្ថានភាព “ ចុះស្គម” របស់លោកគីមជុងអ៊ុន ដែលជាការចាក់ផ្សាយ មិនធម្មតា មួយនៅក្នុងប្រទេសមួយ ដែលការពិភាក្សាជាសាធារណៈអំពីសុខភាព និងជីវិតផ្ទាល់ខ្លួន របស់មេដឹកនាំ តែងតែត្រូវបានហាមឃាត់។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក...
យោងតាមសេចក្តី រាយការណ៍ របស់ព័ត៍មានបរទេស បានឲ្យដឹងថា ទូរទស្សន៍ស៊ីអិនអិន (CNN) កន្លងមក ដែលតែងតែផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះ របស់ប្រទេសចិន កាលពីថ្មីៗនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់អាមេរិក ពិពណ៌នាជាទីភ្នាក់ងារ សារព័ត៍មានចិន ដោយសារតែទូរទស្សន៍ ស៊ីអិនអិន បានប្រើប្រាស់នូវតួលេខផ្លូវការមួយ ក្រុមរបស់រដ្ឋាភិបាលចិន ។ តួលេខដែល CNN បានយកមកប្រើគឺ៖...
បើនិយាយពីអរិយប្រទេសបុរាណនៅអាស៊ី យើងរមែងតែងនឹកឃើញដល់ ប្រទេសចិនដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំមកហើយ ។ បើនិយាយពីមហាអំណាច សេដ្ឋកិច្ចពិភពលោក យើងក៏នឹងនឹកឃើញដល់ប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកដែលត្រូវគេប្រសិទ្ធនាមថាជា«នាគយក្សនៅអាស៊ី» ។ បើនិយាយពីប្រទេសខ្លាំងខាងវិស័យអវកាស ប្រទេសចិនដែលទទួលបាន សមិទ្ធផលយ៉ាងលេចធ្លោក្នុងវិស័យនេះ ក៏ទទួលបានការកត់សម្គាល់ខ្លាំង ពីសំណាក់ពិភពលោកទាំងមូលផងដែរ ។ យ៉ាងណាមិញ ការទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ មិនមែនជារឿងមួយថ្ងៃពីរនោះទេ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្ដការពារខ្លួន ព្រោះថា តាមរយៈធ្វើការតេស្ដ លើពលករចំណាកស្រុក ត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) មានច្រើនករណី។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសល់ ជិត២ម៉ឺននាក់ ដែលគ្រប់អាយុ ចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រុកមកទទួល ការចាក់វ៉ាក់សាំង ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់។ កាលថ្ងៃទី២៥ មិថុនា សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើម ពីថ្ងៃ២៧មិថុនា ដល់ថ្ងៃ៨កក្កដា ឆ្នាំ២០២១ ។...
ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា។ នេះបបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវ...
សម្រាប់អ្នកដែលមិនទាន់ ទទួលបានរង្វាន់ធំទឹកប្រាក់ មួយម៉ឺនដូល្លារ ទឹកប្រាក់ដប់ដូល្លារ និងទឹកប្រាក់មួយដូល្លារ ពីភេសជ្ជៈប៉ូវកម្លាំងគោជល់ កុំទាន់អស់សង្ឃឹម ព្រោះលេខកូដសំណាងទាំងប្រាំបីខ្ទង់ នឹងនៅតែបន្តផ្តល់ជូន ជារៀងរាល់សប្តាហ៍។ ចំណែកឯអ្នកដែលបានជាវភេសជ្ជៈ គោជល់ យកទៅពិសាររួចហើយ នឹងមិនទាន់ទទួលបានរង្វាន់ កុំភ្លេចផ្ទៀងលេខសំណាងនោះ ក្នុងកម្មវិធី គោជល់លេខនាំសំណាង ដែលនឹងបង្ហាញជូន ជារៀងរាល់សប្តាហ៍។ សម្រាប់លទ្ធផល នៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រទីភ្នាក់ងារ USAID ស្នើសុំថវិ កាពីអាមេរិក ចំនួន៣លានដុល្លារ យកមកអនុវត្តគម្រោង ស្តីពី ការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ (Cold Chain Logistic System) ។...
ភ្នំពេញ ៖ ក្រោយរដ្ឋសភាជាតិកម្ពុជាបោះឆ្នោត សេចក្តីទុកចិត្តឲ្យធ្វើជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ដោយសំឡេងគាំទ្រជាឯកច្ឆ័ន្ទ៨២សំឡេង លោក ប្រាជ្ញ ចន្ទនឹងចូលកាន់តំណែងជាផ្លូវការ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។ ពិធីប្រកាសចូលកាន់តំណែងប្រធានគ.ជ.បថ្មីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប...
បរទេស៖ កាលពីខែសីហាឆ្នាំ២០២០មកប្រទេសរុស្សីបាន ក្លាយទៅជាប្រទេសដំបូងគេដែលអនុញ្ញាតិឲ្យពលរដ្ឋរបស់ខ្លួនអាចទទួលបាន នូវការចាក់វ៉ាក់សាំងមុនបណ្តាប្រទេសទាំង ឡាយលើលោកដែលក្នុងនោះកូនស្រីរបស់លោក Putin គឺជាអ្នកដែលបានចាក់មុនគេបង្អស់។ ចាប់តាំងតែពីពេលនោះប្រទេសរុស្សី បានចាប់ផ្តើមប្រជែងទៅនឹងការធ្វើយុទ្ធ ការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនព្រមទាំងបណ្តាប្រទេស ផ្សេងទៀតដែលជាដៃគូរបស់ខ្លួនផងដែរ។ ប៉ុន្តែជាលទ្ធផលរយៈពេល១០ខែមកហើយនេះបន្ទាប់ពីវ៉ាក់សាំង Sputnic ដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់នោះ ប្រទេសរុស្សីបានត្រឹមជាប់ឈ្មោះ ជាប្រទេសដែលមានអត្រាចាក់ វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនតិចជាងគេបំផុតទៅវិញ។ មកដល់ពេលនេះពលរដ្ឋរបស់រុស្សីប្រមាណជា ១៤ភាគរយប៉ុណ្ណោះដែលបានទទួល វ៉ាក់សាំងដំបូងធៀបទៅនឹងពលរដ្ឋសរុបរបស់ខ្លួន១៤៦លាននាក់ ខណៈដែលអាមេរិកមកដល់ពេលនេះ ពលរដ្ឋរបស់ខ្លួនដល់ទៅ...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកុវីដ១៩ថ្មីចំនួន៨៨៣នាក់ទៀត ជាសះស្បើយចំនួន៦០៧នាក់ និងស្លាប់ចំនួន១៦នាក់។ ក្នុងនោះឡករណីឆ្លងសហគមន៍ចំនួន៧៤៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៨៥៣២ នាក់ អ្នកជាសះស្បើយចំនួន៤២៧៦៤នាក់ និងអ្នកស្លាប់ចំនួន៥៥៦នាក់៕
បរទេស ៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតអំពីរបៀប ដែលឯកសារ ការពារជាតិ សម្ងាត់ដោយបញ្ជាក់ពីចលនានៃនាវាចម្បាំង ដែលនាំឱ្យរុស្ស៊ីបាញ់ព្រមាន នាវាចម្បាំងអង់គ្លេស នៅឆ្នេរសមុទ្រតំបន់ Crimean ដែលសារសំខាន់នោះ គឺត្រូវបានគេរកឃើញនៅចំណតឡាន ក្រុងក្នុងប្រទេសអង់គ្លេស ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ស្របពេលដែលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់របស់ចិន បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា នឹងបង្កើនកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា ក្នុងអត្ថន័យស្នូល នៃសហគមន៍វាសនារួម...
វីដេអូស្ពតដ៏អស្ចារ្យមួយ បង្ហាញការមកដល់របស់ភេសជ្ជៈ ប៉ូវកម្លាំងថ្មី ដែលមានឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL ដែលជាភេសជ្ជៈម្យ៉ាង នាំយកនូវអារម្មណ៍ស្រស់ស្រាយ និងភាពត្រជាក់ ដូចទឹកកកមកឲ្យ ប្រជាជនកម្ពុជា។ ផ្តើមចេញពីទេសភាពភ្នំស្រស់បំព្រង នៅតំបន់ប៉ូល ពេលនោះក៏មានផ្ទាំងទឹកកក ដ៏ធំអស្ចារ្យរះឡើង ចំកណ្តាលសមុទ្រទឹកកក ហើយមួយរំពេចនោះ ក៏មានជីរអង្កាមហោះជុំវិញ...