ភ្នំពេញ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងសហការគ្នា ជាមួយនឹងកងទ័ពជើងគោក រៀបចំចាត់ចែង យកស្បៀងអាហារ ចុះទៅចែកជូន ប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រ ជាង១ម៉ឺនគ្រួសារ ទៅតាមការណែនាំ របស់លោក ឃួង...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងពីការរកឃើញ បុគ្គលិកធនាគារភំ្នពេញពាណិជ្ជ សាខាផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ឆ្លងជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវា នៅធនាគារភំ្នពេញពាណិជ្ជ សាខាផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ចាប់ពីថ្ងៃទី ១៧ ខែមេសា ដលថ្ងៃទី២៤...
ភ្នំពេញ ៖ មនុស្ស៣នាក់ ត្រូវបាននគរបាលស្រុកសំបូរ ស្រាវជ្រាវចាប់ខ្លួន បានជាបន្តបន្ទាប់គ្នា បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព ចូលទៅលួចរ៉ែមាស ពីក្រុមហ៊ុនរ៉ែមាស មួយកន្លែង នៅចំនុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា អធិការនគរបាលស្រុកសំបូរ ដែលបានដឹកនាំកម្លាំង ប្រតិបត្តការ...
យេរ៉ូសាឡឹម ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ថា ខ្លួនកំពុងតែធ្វើការត្រួត ពិនតិត្យលើករណីតិចតួច ដែលបង្កឲ្យមានបេះដូង រីកចំពោះពលរដ្ឋដែលបានទទួលការចាក់ ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដូច្នេះ នៅមិនទាន់អាចសន្និដ្ឋាន...
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់រដ្ឋបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ កង សាមន ភេទប្រុស អាយុ៤៧ឆ្នាំ បានលួចរត់គេចខ្លួនបាត់ ពីមណ្ឌលចត្តាឡីស័កក្រុមហ៊ុន ទ្រីភាព នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បុរសខាងលើ មានទីលំនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលត្រូវបានកម្លាំងអធិការ...
បរទេស៖ រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា គ្រឿងបរិក្ខារពេទ្យជាង ៦០០ កំពុងត្រូវបានបញ្ជូន ទៅប្រទេសឥណ្ឌា ខណៈប្រទេសនេះ ប្រឈមនឹងការកើនឡើង នូវករណីឆ្លងវីរុសកូវីដ១៩ យ៉ាងច្រើន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនអុកស៊ីសែនចំនួន ៤៩៥ ដែលទាញយកអុកស៊ីសែន ចេញពីខ្យល់...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបន្តបរិច្ចាគ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលកំពុងឈរយាម នៅតាមគោលដៅបិទខ្ទប់ ចំនួន៣០ទីតាំង ក្នុងរាជធានីភ្នំពេញ។ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ...
បរទេស៖ មន្ទីរពេទ្យភាគច្រើននៅទីក្រុង ដេលី និងទីក្រុងជាច្រើនទៀតក្នុងប្រទេសឥណ្ឌា ខ្វះគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ដោយបានបង្ខំឱ្យប្រជាជន រកវិធីព្យាបាលអ្នកជំងឺនៅផ្ទះ។ ជាងនេះទៅទៀត វាថែមទាំងបង្ហាញការ លំបាកមួយកម្រិតទៀត ដោយសារតែតម្លៃអុកស៊ីសែន បានកើនឡើងលើសមុនប្រហែល ១០ដង, ថ្នាំសំខាន់ៗ តម្លៃបានឡើងយ៉ាងខ្លាំងនៅលើទីផ្សារងងឹត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នាង...
ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែ មេសានេះ បានផ្ញើជូនពរប្រទេសកម្ពុជា អភិវឌ្ឍន៍រីកចម្រើន ប្រជាជនសុខក្សេមក្សាន្ត ។
ភ្នំពេញ ៖ នៅថ្ងៃបុណ្យវិសាខបូជា នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពរជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខ និងរីកចម្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី២៦ មេសា...
ភ្នំពេញ ៖ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ បង្រ្កាបល្បែង ស៊ីសងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះ ប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង (ភ្នាល់អាប៉ោង )១ករណី និង ឃាត់ខ្លួនមនុស្សចំនួន៨ នាក់នៅចំណុចភូមិអូររំជៃក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិនឧត្តមសេនីយ៍ Wei Fenghe កំពុងដឹកនាំគណៈប្រតិភូយោធាចិនជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងជួបជាមួយសមភាគីវៀតណាមលោក Phan Van Giang។ ពិធីស្វាគមន៍ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យនៅទីក្រុងហាណូយ ដែលដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ Phan Van Giang។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ថ្ងៃទី២៥...
បរទេស៖ ប្រទេសថៃ បានហាមប្រជាជនឥណ្ឌាទាំងអស់ និងជនបរទេសដទៃទៀត ដែលមកពីប្រទេសឥណ្ឌា មិនឱ្យចូលមកប្រទេសថៃ ដោយសារតែវិបត្ដិនៃជំងឺឆ្លង ដ៏ធ្ងន់ធ្ងរនៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) លោក Tawivilp Visanuyothin បាននិយាយកាលពីម្សិលមិញថា...
ភ្នំពេញ៖ កម្ពុជាបានស្នើរូបមន្តត្រ័យការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្ឆាំ២០២១ ដោយ សម្តេចតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹងក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។ រូបមន្តត្រ័យការរបស់អាស៊ាន ដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃ អតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន...
បរទេស៖ សកម្មជនគំាទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះកិច្ចព្រមព្រៀងគ្នាមួយរវាងមេដឹកនាំសឹក និងមេដឹកនាំអាស៊ាននានា ឲ្យបញ្ចប់វិបត្តិប្រកបដោយហិង្សាក្រោយរដ្ឋប្រហារក្នុងប្រទេស និងបានប្តេជ្ញានៅថ្ងៃអាទិត្យនេះថា នងបន្តយុទ្ធនាការតវ៉ារបស់ពួកគេទៀត។ នៅថ្ងៃអាទិត្យនេះ ការតវ៉ាដោយសន្តិវិធីខ្លះ បានកើតមាននៅក្នុងទីក្រុងធំៗរបស់មីយ៉ានម៉ា ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សមាគមអាស៊ាន ជាមួយលោកឧត្តមសេនីយ៍ Min Aung Hlaing ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទឲ្យបញ្ចប់ភាពចលាចលក្នុងប្រទេស ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់នោះទេ។ លោក Khin...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.០៧៦នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះ បានកើនឡើងដល់ ៣៨៩.៤៩២នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីផ្សេងទៀតមានចំនួន ៧១.១៣៧នាក់ ត្រូវបានចុះក្នុងបញ្ជី...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។ យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ថារដ្ឋាភិបាលស្រមោល នៃសមាជិកសភា ដែលត្រូវបានបណ្តេញចេញ ពីប្រទេសមីយ៉ាន់ម៉ា បានស្វាគមន៍ការអំពាវនាវ របស់មេដឹក នាំអាស៊ីអាគ្នេយ៍ (អាស៊ាន) ឲ្យបញ្ឈប់ “អំពើហិង្សាយោធា” បន្ទាប់ពីកិច្ចប្រជុំកំពូលស្តីអំពីវិបត្តិរបស់ពួកគេនៅទីក្រុងហ្សាការតា ជាមួយមេដឹកនាំយោធា...
BBC៖ មន្រ្តីបាននិយាយថា នាវាមុជទឹកឥណ្ឌូនេស៊ីមួយគ្រឿង ដែលបានលិច នៅឆ្នេរសមុទ្រកោះបាលី កាលពីថ្ងៃពុធ ត្រូវបានគេរកឃើញថា បានបាក់ជាបីបំណែក នៅបាតសមុទ្រ ចំណែកនាវិកទាំង ៥៣ នាក់ នៅក្នុងនាវា ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្រ្តីកងទ័ពជើងទឹកបាននិយាយថា ពួកគេបានទទួលសញ្ញា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដាន ស្ថានភាពកូវីដ-១៩ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃឡង់ដ៏ បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លង ជំងឺកូវីដ-១៩ចំនួន២.៤៣៨នាក់ និងមានអ្នកស្លាប់ ចំនួន១១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ លោក Taweesin Visanuyothin អ្នកនាំពាក្យមួយរូប មកពីមជ្ឈមណ្ឌលខាងលើ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ណាវ សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្រ្តីការិយាល័យ អធិការកិច្ច នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ១០៦ ផ្លូវលេខ៣០ បុរីពិភពថ្មី ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រុមប្រឹក្សា នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ បានថ្កោលទោសខ្លាំង ទៅលើការវាយប្រហារ កាលពីថ្ងៃពុធ នៅក្រុង Quetta ប្រទេសប៉ាគីស្ថាន ដែលជាលទ្ធផល ស្លាប់តិចបំផុត០៥នាក់ និងមនុស្សជាច្រើននាក់រងរបួស ។ នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយ បានឲ្យដឹងថា...
បរទេស៖ មន្ត្រីនាំពាក្យសេតវិមាន បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើង ក្នុងករណីមេរោគកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌា និងមានគម្រោងឆាប់បញ្ជូន ការគាំទ្របន្ថែមទៀត ឲ្យទៅរដ្ឋាភិបាល និងបុគ្គលិក សុខាភិបាលឥណ្ឌា។ តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យសេតវិមាន រូបនោះបាននិយាយ យ៉ាងដូច្នេះថា “យើងធ្វើការសន្ទនាគ្នា យ៉ាងសកម្ម នៅក្នុងលំដាប់ខ្ពស់ និងមានគម្រោងឆាប់បញ្ជូន...
ភ្នំពេញ៖ បុរសភ្ជួរដីចំការសុខៗ ស្រាប់ជាន់មីនតោនផ្ទុះ ខូចខាតត្រាក់ទ័រទាំងស្រុង តែម្ចាស់គ្មានរងរបួសស្នាមសោះឡេីយ ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ មេសានេះថា «ពិតជាសំណាងណាស់ ចំពោះអ្នកបេីកបរត្រាក់ទ័រភ្ជួរដី ជាន់ផ្ទុះគ្រាប់មីនតោនសំណល់ ពីសង្គ្រាមខូចខាតត្រាក់ទ័រ ទាំងស្រុង ហេីយអ្នកបេីកបរគ្មាន រងរបួសស្នាមសោះឡេីយ! គ្រោះថ្នាក់នេះកេីតឡេីងនៅដីចំការប្រជាពលរដ្ឋស្ថិត ស្រុកអន្លង់វែង...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្ដីប្រកាសបញ្ជាក់ពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
ហ្សាការតា៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានផ្លាស់ប្តូរស្ថានភាព នៃពាក្យការប្រើពាក្យ នាវាមុជទឹកបាត់ខ្លួន របស់ខ្លួនពី “ ការបាត់ខ្លួន” ទៅជា “ នាវាដែលលិច” កាលពីថ្ងៃសៅរ៍ ខណៈដែល ប្រធានកងនាវាចរម្នាក់ បានបង្ហាញពីកម្ទេចកម្ទី ដែលគេជឿថា បានមកពីនាវា នៅក្នុងសន្និសីទកាសែត។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា...
CNN៖ ប្រទេសឥណ្ឌា បានរាយការណ៍ ពីករណីឆ្លងថ្មី នៃវីរុសកូវីដ-19 ចំនួន ៣៤៦ ៧៨៦ កាលពីថ្ងៃសៅរ៍ ជាថ្ងៃទី៣ ដែលប្រទេសនេះ បានបង្កើតឯតទគ្គកម្មពិភពលោក សម្រាប់ការឆ្លងច្រើន ក្នុងកំឡុង ពេលឆ្លងជំងឺនេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដែលទាក់ទង...
ភ្នំពេញ៖ កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (សុីណូហ្វាម) ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង ៨ទីតាំង សរុបចំនួន១,០២៧នាក់ (ប្រុសចំនួន ៤៧១នាក់,ស្រីចំនួន ៥៥៦នាក់) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។ សូមជម្រាបថា មួយថ្ងៃពេញ នៃការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ (សុីណូហ្វាម)ដូសទី២ ជូនយោធិន...