ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន អាជីវករផ្សារដើមគ២នាក់ ម្ដាយកូន ដែលបានលួចចេញ ពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយសុំគោលការណ៍ ពីសាលារាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ...
បរទេស៖ នៅថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រី ការបរទេស អ៊ីរ៉ង់ Mohammad Javad Zarif ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះ បានជួបប្រជុំគ្នាជាមួយ នឹងរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ទៅលើបញ្ហាមួយចំនួន ដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យោងតាមសេក្តី ប្រកាសរបស់ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ថាលោក Zarif...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនបានស្នើច្បាប់ តម្រូវឲ្យប្រជាពលរដ្ឋ សុំការអនុញ្ញាត ផ្លូវការ មុនពេលប្រើប្រាស់ អ៊ីនធឺណេត ដើម្បីផ្លាស់ប្តូរគ្នា នូវឧបករណ៍ឌីជីថលនានា ដូចជាភាពយន្ត តន្រ្តី សៀវភៅ ឬក៏ការងារសិល្បៈ ជាមួយអ្នកណាម្នាក់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រសិនបើរដ្ឋសភា អនុម័តនោះ វិធានការនេះ នឹងក្លាយជាវិសោធនកម្ម...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចផ្អាកជាបណ្តោះអាសន្ន ផ្សារពោធិ៍ចិនតុង ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ ក្រសួង ធនធានទឹក បានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា បាននិងកំពុងបង្កើនឥទ្ធិពល គ្របដណ្តប់...
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្ស៦នាក់ នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារបានជួបជុំផឹកសុី ផ្ទុយពីច្បាប់ស្តីពីការ ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលបិទខ្ទប់ក្រុង។ ក្រោយការចាប់ខ្លួនត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ការចាប់ខ្លួននេះបន្ទាប់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាភ្លាមៗ៕
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ទាំង ៤៦៤នាក់ដែលឆ្លងថ្មី
ភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់កម្ពុជានិយាយជារួម និយាយដោយឡែក បើយើងមកមើលភូមិសាស្ត្រ រាជធានភ្នំពេញ កំពុងផ្ទុះឈានមុខគេ ដែលត្រូវបាន រាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបន្ថែមពីនោះ តំបន់មួយចំនួន ត្រូវចាប់ចូល ជាតំបន់ក្រហមទៀត ខណៈដែលទីតាំងផ្សេងៗ ពីតំបន់ក្រហម...
ភ្នំពេញ៖ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអាហារ កុម្ម៉ង់តាមប្រព័ន្ធអនឡាញ Food Panda បានរកឃើញថា ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានប្រើប្រាស់ឯកសណ្ឋាន និងឈ្មោះរបស់ក្រុមហ៊ុន ទៅប្រព្រឹត្តអំពើ ដែលផ្ទុយពីសេវាកម្ម និងគោលបំណង របស់ក្រុមហ៊ុន ដើម្បីបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ។ នេះបើយោងតាមការចែករំលែករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ មេសា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានសម្រេចផ្អាកជា បណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ភ្នំពេញ៖ ដោយសារតែនេះជាករណីថ្មីមួយ សម្រាប់រាជធានីភ្នំពេញ ចំពោះការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ទាំងស្រុង ឬ Lockdown ភូមសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មិនទាន់យល់ពី និងមានចម្ងល់ជាច្រើន ជាហេតុនាំឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យមន្ត្រីរបស់ខ្លួន ធ្វើការឡាយ រងចាំឆ្លើយនឹងសំណួរប្រជាពលរដ្ឋ ។ ការស្នើរបស់លោករដ្ឋមន្រ្តីព័ត៌មាននេះ...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នា រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះក្រោយ ទទួលបានសេចក្តីរាយការណ៍ពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងថា មានបុរសម្នាក់ ឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង...
ភ្នំពេញៈ អង្គភាពអ្នកនាំពាក្ររាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ បង្ហាញខ្លឹមសារសំខាន់ អំពីតំបន់ក្រហម ដោយបញ្ជាក់ថា “លោកអ្នកមិនអាចចេញពីផ្ទះទេ លើកលែងតែ ៣ ករណីប៉ុណ្ណោះ “។
ឡុងដ៌៖ ការិយាល័យរបស់លោក ចនសុន បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានលុបចោលដំណើរទៅប្រទេសឥណ្ឌាដែល គ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយដោយសារតែស្ថានភាព ជំងឺឆ្លងវីរុសនៅឥណ្ឌា នាពេលបច្ចុប្បន្ន។ ដំបូងឡើយត្រូវបានកំណត់ពេល សម្រាប់ខែមករានិងបានប្រកាសថា ជាឱកាសមួយ សម្រាប់ចក្រភពអង់គ្លេស ដើម្បីផ្តោតជាថ្មីលើគោល នយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនបន្ទាប់ពី Brexit នៅពេលដែលខ្លួនបន្តយុទ្ធសាស្ត្រ ដែលគេហៅថា“ ចក្រភពអង់គ្លេសសកល” ។...
ញូវដេលី៖ ករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ឥណ្ឌា បានកើនឡើងដល់ចំនួន ២៧៣,៨១០ នៅថ្ងៃច័ន្ទនេះ នៅពេលដែលប្រព័ន្ធសុខាភិបាលចុះខ្សោយ ក្រោមទំងន់របស់អ្នកជំងឺ ដែលនាំមកនូវការឆ្លងសរុបជិតស្មើ នឹងសហរដ្ឋអាមេរិកដែលជាប្រទេសដែលរងគ្រោះខ្លាំង ជាងគេនៅលើពិភពលោក។ មន្ទីរពេទ្យរបស់ប្រទេសឥណ្ឌា កំពុងតស៊ូជាមួយនឹងកង្វះគ្រែមន្ទីរពេទ្យ និងការផ្គត់ផ្គង់អុកស៊ីសែន ខណៈការឆ្លងបានឆ្លងលើសចំនួន ១៥ លាននាក់ ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ការស្លាប់របស់ប្រទេសនេះពីជំងឺកូវីដ-១៩ បានកើនឡើងដល់ចំនួន...
បរទេស៖ បាងកកប៉ុស្តិ៍ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់អ៊ឺរ៉ុប ត្រូវបានគេដឹងថានឹងបើកកិច្ចប្រជុំពិភាក្សាគ្នាមួយតាមរយៈ វិដេអូខលដើម្បីពិភាក្សាគ្នាអំពីបញ្ហារបស់លោក Alexei Navalny មេបក្សប្រឆាំងដ៏ធំបំផុត របស់រុស្សីជាពិសេសទៅលើបញ្ហាសុខភាព របស់គាត់។ ក្នុងពេលជាមួយគ្នានេះផងដែរ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏បានធ្វើការព្រមានខ្លាំងៗផងដែរ អំពីផលវិបាកដែលនឹងអាចកើតឡើងចេញពីបញ្ហាតានតឹង ជាមួយនឹងប្រទេសរុស្សីចំពោះ បញ្ហាផ្សេងទៀតដូចជាការបង្កើនកម្លាំងយោធា នៅក្បែរតំបន់ព្រំដែនជាមួយនឹងព្រំដែននៃប្រទេស អ៊ុយក្រែនផង។ ក្រុមគ្រូពេទ្យកាលពីចុងសប្តាហ៍ បានបញ្ជាក់ថាសុខភាព របស់លោក...
ភ្នំពេញ :វីរុសកូរ៉ូណាបានសម្លាប់មនុស្ស អស់ជាងបីលាននាក់មកហើយគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ ជំងឺឆ្លងដ៏កាចសាហាវនេះ បានធ្វើឱ្យពិភពលោកញាប់ញ័ររន្ធត់និងនាំឱ្យមនុស្សស្ទើរគ្រប់ជាតិសាសន៍ នាំគ្នារិះរកមធ្យោបាយ រកវ៉ាក់សាំង និងរកថ្នាំដើម្បីការពារនិងព្យាបាល បើទោះបីជារហូតមកទល់ពេលនេះពុំទាន់ ទទួលបានជោគជ័យនៅឡើយ ។ ទន្ទឹមនឹងផ្នែកវិទ្យាសាស្រ្តកំពុងបន្តស្រាវជ្រាវ ផ្នែកជំនឿរបស់មនុស្សលោកក៏ចេះតែ លេចចេញប្លែកៗនិងផ្សេងៗគ្នាទៅតាមតំបន់ តាមភូមិសាស្រ្ត និងជនជាតិនីមួយៗ ។ ដោយឡែកសំរាប់ស្រុកខ្មែរ ច្រើនជំនាន់មកហើយ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំង ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ដែលប្រែក្លាយ ពីកន្លែងហូបការទំនើប មកជាទីតាំង សម្រាប់ដាក់ ឲ្យសម្រាកព្យាបាល ជំងឺកូវីដ-១៩ ចំនួនជាង ២០០០គ្រែ ខណៈជំងឺនេះ បាននិងកំពុងបន្តរីករាលដាល...
រដ្ឋបាលរាជធានី សម្រេចដាក់ ភូមិ១៤ ភូមិ១៦ និងភូមិ១៧ របស់សង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ជាតំបន់ក្រហម
រដ្ឋបាលរាជធានី សម្រេចដាក់ សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម
រដ្ឋបាលរាជធានី ដាក់ សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ជាតំបន់ក្រហម
ភ្នំពេញ: លោក កៅ សុវណ្ណតារា អ្នកជំនាញចិត្តសាស្ត្រ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញសារអប់រំ ផ្លូវចិត្ត អំឡុងពេល កូវីដ១៩ កំពុងរាតត្បាត ។
ភ្នំពេញ: តោះចង់ដឹងថា ពងទា អាចធ្វើម្ហូបអ្វី បានខ្លះ?? កុំអោយពិបាកគិតរកឈ្មោះម្ហូប ខាងក្រោមនេះជាមុខម្ហូបដែលបងប្អូនអាចសាកបាន:១.ពងទាក្រឡុកគ្រឿងចៀន២.ពងទាស្ងោរ ទឹកសុីអុីវ៣.ពងទាប្រៃ៤.ពងទាខ៥.ពងទាស្ងោរ ចុចអំបិលម្រេច៦.ពងទាចៀនស្អំ៧.ពងទាចៀនស្លឹកខ្ទឹម៨.ពងទាចៀនពងត្រី៩.ពងទាចៀនខ្ទឹមបារាំង១០.ពងទារចំហុយខ្ទឹមស១១.ពងទាចំហ៊ុយប្រហុក១២.ពងទាចំហុយសាច់ជ្រូក១៣.ពងទារចំហុយត្រីប្រម៉ា១៤.ពងទាអាំង១៥.ពងទាចៀនត្រីប្រម៉ា១៦.ពងទាទឹក១៧.ពងទាស្ងោសាប់ស្វាយខ្ចីទឹកត្រី១៨.ពងទាឆាននោង១៩.ពងទាឆាត្រឡាច២០.ពងទាឆាល្ពៅ២១.ពងទាឆាត្រប់២២.ពងទាឆាផ្សិត២៣.ពងទាឆាត្រសក់២៤.ពងទាឆាប៉េងប៉ោះ២៥.ពងទាឆាក្រអៅឈូក២៥.ពងទាឆាទងល្ពៅ២៦.ពងទាឆាត្រយ៉ូងចេក២៧.ពងទាឆាពោត២៨.ពងទាឆាសៀង២៩.ពងទាបំពងផ្សិតម្ជុល៣០.ពងទាជ្រក់ក្រៅឆ្នាំង៣១.ពងទាស្ងោរទឹកត្រីអំពិលទុំ៣២.ពងទាស្ងោរ ទឹកត្រីកោះកុង៣៣.ពងទាកូន៣៤.ពងទាប្រៃ ឆាសាច់គោ៣៥. ពងទាឆាត្រីខ៣៦.ពងទាបំពង ខ្ចប់ផ្សិតស្រួយ៣៧.ពងទាចៀនការ៉ុត ផ្សិតម្ជុល៣៨.ពងទាស្ងោរ ខ្ចប់បន្លែ ទឹកត្រីផ្អែម៣៩.ពងទាស្ងោរ រួចឆាជូរអៀម៤០.ស៊ុបផ្សិតពងទា៤១.ពងទារលីង គល់ស្លឹកគ្រៃ៤២.ពងទាឆាមី៤៣.ពងទាឆាបាយ៤៤.ពងទាឆាបន្លែគ្រប់មុខ៤៥. ឡុកឡាក់ពងទា សាច់គោ….។
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបន្តបិទរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន នាពេល ថ្មីៗនេះបាន ឱ្យ ដឹង ថា តាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលស្ដីពី ការបន្ដហាមឃា...
បរទេស ៖ CNA ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទីក្រុងហុងកុង បានប្រកាសផ្អាកដំណើរការ ជាផ្លូវការ ហើយសម្រាប់ជើងហោះហើរទាំងឡាយ ដែលមានប្រភព មកពីប្រទេស ឥណ្ឌា ប៉ាគិស្ថាន និងហ្វីលីពីន សម្រាប់រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃអង្គារស្អែកនេះទៅ។ រដ្ឋាភិបាល របស់ក្រុងហុងកុង បានបញ្ជាក់ទៀតថា ប្រទេសទាំងបីនេះ នឹងត្រូវដាក់បញ្ចូល ទៅក្នុងបញ្ជីប្រទេស...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជន កម្ពុជា បាន ល់កឡើងថា នៅក្នុងកាលៈទេសៈនេះ គឺ ត្រូវការយ៉ាងចាំបាច់បំផុត ពីប្រជាពលរដ្ឋ ដើម្បីកម្ចាត់មេរោគCOVID-19 តាមរយៈអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងគោរព តាមបំរាមគោចរនានា របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន...
វីង បានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នក ផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរសព្ទចល័ត ឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណ ធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះ អនុញ្ញាតឱ្យវីង ធ្វើប្រតិបត្តិការ ជាធនាគារ...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុង ពេលបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ត្រូវបើកប្រាក់ឈ្នួល ដើមខែមេសា...
លទ្ធផលលេខសំណាង ពីកម្មវិធី «គោជល់លេខនាំសំណាង» សម្រាប់សប្តាហ៍ថ្មី ទើបតែបង្ហាញកាលពីថ្ងៃសុក្រ ទី១៦ ខែមេសាកន្លងទៅថ្មីៗនេះ ខណៈដែលពីរសប្តាហ៍មុន នៅមិនទាន់រកឃើញ អ្នកមានសំណាង ជាមួយប្រាក់រង្វាន់ ១ម៉ឺនដូល្លារ និង១០ដូល្លារនៅឡើយ។ លទ្ធផលលេខសំណាង នៃសប្តាហ៍ទី៣ របស់កម្មវិធី ដែលមានលេខសំណាង ទាំងប្រាំបីខ្ទង់ និងលេខសំណាងទាំងបួនខ្ទង់ មានដូចខាងក្រោម៖លទ្ធផល លេខសំណាងសប្តាហ៍ ទី៣...
ភ្នំពេញ៖ ថ្វីបើនៅពេលនេះ យើងកំពុងតែមានបញ្ហាប្រឈមក្តី តែពិធីបុណ្យចូលឆ្នាំខ្មែរ នៅតែជាពេលសប្បាយ ជាពេលនៃការអបអរ និងផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតដដែល។ នៅឆ្នាំនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានចូលរួមជាមួយមិត្តម្នាក់ គឺកញ្ញា កេសរ មកពីក្រុមតន្រ្តី SmallWorld SmallBand និងក្រុមសិល្បករ ភ្លើងគប់ Plerng Kob...