ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានឱ្យដឹងថាក្រសួងបាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមថ្មី ទៀត ខណៈមិនមាករណីជាសះស្បើយនោះទេ ។ ក្រសួងបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០២នាក់រួមមាន៖ បុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ...
ប្រទេសថៃ៖ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ ក្រោយពីចប់កិច្ចប្រជុំពេ កិច្ចប្រជុំពេញអង្គសភាវិសាមញ្ញ 22:00នាទីមុននេះបន្តិច បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកមិនលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី តាមការទាមទាររបស់ក្រុមបាតុករយុវជនថៃនោះទេ។ តែលោក ប្រាយុទ្ធ បានយល់ព្រមតាមសំណើរនៃអង្គប្រជុំរដ្ឋសភា ត្រៀមរៀបចំបង្កើតគណៈកម្មាធិការ ដើម្បីដោះស្រាយវិបត្តិសង្គមថៃដែលបានកេីតឡើងនាពេលបច្ចុប្បន្ន និងរកដំណោះស្រាយផ្នែកនយោបាយ ដោយមានការចូលរួមឲ្យទូលំទូលាយពីគ្រប់ភាគី។ សូមជម្រាបជូនថារដ្ឋសភាថៃ បានបើកសម័យប្រជុំពេញអង្គវិសាមញ្ញរយៈពេល២ថ្ងៃ ពោលចាប់ផ្តើមពីថ្ងៃទី26 –...
ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានដាក់បទបញ្ជាអោយ លោក ចាន់ សុីណាត ធ្វើការបិទទ្វារទឹកទាំងអស់ របស់អាងទឹកបាសាក់ វិញដើម្បីខ្ចប់ទឹកទុក ។នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម។ សូមបញ្ជាក់ជូនថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម...
កំពង់ចាម ៖ អំណោយរបស់ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈអាជ្ញាធរខេត្តកំពង់ចាម បានចែក ជូនដល់ប្រជាពលរដ្ឋចំនួន ៣៧៨ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅថ្មីៗនេះ ។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ចាម ដែលមានវត្តមាន លោក រិន...
បរទេស៖ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការជំទាស់ដ៏ខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថា ជាការសម្លុតកំហែងរបស់អាមេរិកចំពោះប្រទេសស្រីលង្កា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសនៅកោះមហាសមុទ្រឥណ្ឌានេះ ត្រូវតែបង្កើតការជ្រើសរើសដ៏លំបាក ប៉ុន្តែចាំបាច់ ពាក់ព័ន្ធចំណងមិត្តភាពជាមួយប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបាននិយាយដូច្នេះថា “យើងជំទាស់យ៉ាងដាច់ខាត ចំពោះសហដ្ឋអាមេរិក ដែលឆ្លៀតឱកាសយកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសខ្លួន ដើម្បីសាបព្រួសនិងជ្រៀតជ្រែក ក្នុងចំណងមិត្តភាពចិន-ស្រីលង្កា និងដើម្បីបង្ខិតបង្ខំនិងសម្លុតប្រទេសស្រីលង្កា”។ គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ស្ថានទូតចិននៅទីក្រុងកូឡុំបូនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ ប្រជាជននៅតំបនភាគកណ្តាលប្រទេសវៀតណាម បាននិងកំពុងជំរុញឱ្យស្នាក់នៅក្នុងផ្ទះ និងមានការជម្លៀសប្រជាជន មួយថ្ងៃមុនការមកដល់នៃការបាក់ដី ដែលរំពឹងថា បណ្តាមមកពីឥទ្ធិពលនៃព្យុះ ម៉ូឡាវ, វិធានការការពារខ្លួនពីព្យុះខ្លាំងបំផុត ដែលប៉ះពាល់ដល់ប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹងជម្លៀសប្រជាជនជាង ១,២ លាននាក់នៅតាមតំបន់ឆ្នេរនិងទន្លេមុនពេលព្យុះបោកបក់។ ប្រជាជនប្រហែល...
ភ្នំពេញ៖ បើទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិង រៀបចំអំណោយរបស់សប្បុរសជន ០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖ 1-...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជន ដើម្បីសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងមជ្ឈ មណ្ឌលភ័ស្តុភារកម្មភ្នំពេញ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ភស្ដុភារកម្ម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការយ៉ាងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈពិភពលោក កំពុងរាត្បាតជំងឺកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៧...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក...
បរទេស៖ មេដឹកនាំបាតុករឈ្មោះ Arnon Nampha ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីទើបតែត្រូវបានដោះលែង ពីពន្ធនាគារឈៀងម៉ៃ ដោយនៅក្រៅឃុំ ហើយត្រូវបានគេនាំទៅខេត្ត Pathum Thani ហើយបន្ទាប់មក ទៅកាន់ប៉ុស្តិ៍ប៉ូលិស Chana Songkhram ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា...
បរទេស៖ ក្រុមសកម្មជនគាំទ្រ របបរាជានិយម បានបង្ហាញខ្លួន នៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ ដោយស្នើសុំឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “ សង្គ្រាមកូនកាត់” នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមនេះដឹកនាំដោយតារាចម្រៀង Haruethai “Ooh”...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ មានប្រជាជនស្លាប់ ដោយជំនន់ទឹកភ្លៀង កើនឡើងដល់ចំនួន៤៣នាក់ ហើយ។ ក្នុងលិខិត របសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដ រាយបានឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ ប្រជាជនប្រមាណ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ៥៩៤,៣៨៨នាក់...
ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។ ពិធីចែកអំណោយបានធ្វើឡើង នៅក្នុងបណ្ដាខេត្ត ដែលរងទទួលផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់...
បាងកក៖ ក្រុមបាតុករនៅប្រទេសថៃ បានពង្រីកការតវ៉ា របស់ពួកគេជាអន្តរជាតិ ដោយដើរដង្ហែទៅកាន់ ស្ថានទូតអាល្លឺម៉ង់ ដើម្បីអំពាវនាវដល់រដ្ឋាភិបាល អធិការបតីលោកស្រី Angela Merkel ដើម្បីស៊ើបអង្កេតថា តើព្រះមហាក្សត្រថៃ បានប្រើអំណាចនយោបាយ អំឡុងពេល ដែលទ្រង់បានបន្ត នៅឯទីក្រុងបាវ៉ារៀ ឬយ៉ាងណា។ ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាព ខណៈដែលកំពុងរិះគន់សភាផ្ទាល់របស់ពួកគេ ដែលបានចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល ២ ថ្ងៃនៅព្រឹកថ្ងៃច័ន្ទ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា ទើបតែងតាំងថ្មី ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំគម្រោង ចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍។ ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម លើកទី២ ក្រោមអធិបតីភាព លោក អូន...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ២០.៥៥ លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍ “គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប” ។ យោងតាម សេចក្ដីប្រកាស ព័ត៌មាន របស់ JICA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) កំពុងរៀបចំវិធានការ តបតប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបញ្ជាក់ពីសិទ្ធិសងសឹក របស់សហភាពអឺរ៉ុប ក្នុងប្រតិកម្មតប ទៅនឹងការឧបត្ថម្ភធនខុសច្បាប់ ដល់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង របស់សហរដ្ឋអាមេរិក។ ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គភាពដោះស្រាយវិវាទ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានផ្តល់សិទ្ធិជាផ្លូវការ ដល់សហគមន៍អ៊ឺរ៉ុប នៅព្រឹកថ្ងៃដដែលនោះ...
តូក្យូ៖ អ្នកនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសជប៉ុន នឹងមិនចូលរួម ក្នុងសន្ធិសញ្ញា អង្គការសហប្រជាជាតិ ស្ដីបីហាមឃាត់អាវុធនុយក្លេអ៊ែរនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ លោក Katsunobu Kato ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “យើងជឿជាក់ថា ដោយសារបរិយាកាសសន្តិសុខ កាន់តែលំបាកជុំវិញប្រទេសជប៉ុន វាជាការសមស្រប ដើម្បីធ្វើឱ្យមានវឌ្ឍនភាព...
ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពទឹកភ្លៀងដែលលិចលង់ នៅបុរីត្រពាំងថ្លឹង គម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការថមថយ ស្ទើតែទាំងស្រុងហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង ដោយបន្ថែមម៉ាស៊ីនបូមទឹក ពន្លឿនដល់ការ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវឲ្យ ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាឱកាស ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាម ភូមិ-ឃុំ និងនៅទីវត្តអារាម។ ថ្វីត្បិតតែឆ្នាំ២០២០នេះ...
បាងកក៖ សភាប្រទេសថៃ នៅថ្ងៃច័ន្ទម្សិលមិញនេះ បានជជែកដេញដោលគ្នា អំពីវិធីឆ្លើយតបនឹងការតវ៉ាប្រឆាំង រដ្ឋាភិបាល ដោយលោកនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូឆា ប្តេជ្ញាថានឹងជួយសម្រួល ដល់ដំណើរការសភា ដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញដែលនេះជាការទាមទារមួយ របស់និស្សិត។ តាមរយៈការពន្លឿនការជជែក ដេញដោលគ្នា ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលឧបត្ថម្ភដោយយោធា ដែលក្នុងនោះព្រឹទ្ធសភា ដែលមានអាសនៈ ២៥០ ត្រូវបានតែងតាំងដោយយោធាទាំងស្រុង...
ញូវយ៉ក៖ អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការផ្លាស់ប្តូរចុងក្រោយនេះត្រូវបានសាទរថាជា“ ការវិវឌ្ឍន៍វិជ្ជមានដ៏សំខាន់គួរឱ្យកត់សម្គាល់” ពិភពលោកធន់នឹងអព្យាក្រឹត និងអាកាសធាតុនៅឆ្នាំ២០៥០ “។ លោក Dujarric បានលើកឡើងថា“ ឥឡូវនេះអង្គការសហប្រជាជាតិ ទន្ទឹងរង់ចាំវិធានការគោល នយោបាយជាក់ស្តែងដែលនឹងត្រូវបានស្នើសុំ និងអនុវត្តដើម្បីឈានដល់គោលដៅនេះ” ។ ប្រមុខយូអិនលោក Guterres គ្មានការសង្ស័យទេថា ប្រទេសជប៉ុន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានចេញប្រកាសមួយថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៤៦.២០០នាក់ គិតត្រឹមថ្ងៃចន្ទ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺសរុប គឺមានអ្នកឆ្លងជំងឺថ្មីចំនួន១.៤២៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាលពីថ្ងៃចន្ទ និងមានអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩កើនឡើងដល់១.១១២នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែម ចំនួន២៧នាក់ គិតត្រឹមថ្ងៃចន្ទ ។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលតាមដាន គ្រោះរញ្ជួយដីរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,២រ៉ិចទ័រ បានកើតឡើងនៅតំបន់ Bahabad ខេត្ត Yazd ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង១និង០៤នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង០៤នាទី ម៉ោងសកល នៅព្រឹកថ្ងៃអង្គារនេះ ។ គ្រោះរញ្ជួយដីនេះមានរង្វាស់ ៣២.២៤៦ដឺក្រេ...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៨.១៥២នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២៨០នាក់ ដែលបានរកឃើញ នៅក្នុងថ្ងៃដដែលនោះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺសរុប មានអ្នកជំងឺចំនួន៣.៩៣៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ចំនួន១៦នាក់ត្រូវបានកត់ត្រា ។...
ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃសៀមប៉ាង បានចុះល្បាតដល់ចំណុច ត្រពាំងពុំសែន ដកហូតបានសត្វត្រកួត រស់១ក្បាល និងអន្ទាក់ជ្រូកព្រៃ ចំនួន២៧ខ្សែ ដែលជនសង្ស័យទម្លាក់ចោល ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ តុលា នេះបានឲ្យដឹងថា ក្រុមការងារ...
ភ្នំពេញ៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជួបពិភាក្សាគ្នា ដើម្បីបង្កើតបណ្ណាល័យឌីជីតាល់ ប្រឆាំងគ្រឿងញៀនសម្រាប់ ពង្រីកការងារផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនឲ្យបានកាន់តែ ទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...