ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការសាងសង់ពន្ធនាគារ រត់មិនទាន់ អ្នកជាប់ពន្ធនាគារទេ ដោយសារអ្នកជាប់ទោស ពីបទល្មើសគ្រឿងញៀនច្រើន ខណៈអ្នកជាប់ មានការកើនឡើង ឥតឈប់ឈរ។ ក្នុងសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០...
បរទេស៖ អ្នកស្លាប់ថ្មីចំនួន ១០៨ នាក់និងករណីឆ្លងវីរុសថ្មីចំនួន ៣៤៩ នាក់ត្រូវបានចុះបញ្ជីនៅក្នុងខេត្តហ៊ូប៊ី នៅថ្ងៃទី ១៩ ខែកុម្ភៈ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៨៨ នាក់ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង វូហាន ដែលជាវីរុសកូរ៉ូណាថ្មីនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលចិនបាននិយាយថា...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងពិចារណាលើសំណើ របស់ទីភ្នាក់ងារអន្តរជាតិ សម្រាប់ជំនួយក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីជួយដល់ ប្រទេសកូរ៉េខាងជើង នូវវិធានការបង្ការជំងឺ ឆ្លងវីរុសកូរ៉ូណា ប្រសិនបើមានសំណើ ជាផ្លូវការពីក្រុមជំនួយ។ ប្រទេសកូរ៉េខាងជើង បានអះអាងម្តងហើយម្តងទៀតថា មិនមានការផ្ទុះឡើងនៃការឆ្លងមេរោគកូរ៉ូណា ឬកូវីដ-១៩ នៅលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែតាមសេចក្តីរាយការណ៍ បានស្នើសុំជំនួយពីខាងក្រៅ ក្នុងកិច្ចប្រឹងប្រែងបង្ការទូទាំងប្រទេស...
ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រាល់បុគ្គលិកបណ្ដែត ឬជាមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីបុគ្គលិកធម្មតា នៅតាមស្ថាប័នរដ្ឋ ឬក្រសួងនានា ត្រូវតែមានវត្តមាន នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន ឲ្យបានជាប់លាប់បំផុត រាល់ម៉ោងធ្វើការ ដោយមិនត្រូវអវត្តមានឡើយ។ លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ ក្រោយសង្កេតឃើញថា កន្លងទៅ មានមន្រ្តី...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ ភាគីពាក់ព័ន្ធទាំងអស់ បើកស្រាវជ្រាវ ករណីទារកអាយុ៥ខែស្លាប់ ដែលបានស្លាប់ ក្នុងអំឡុងពេលរស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គការលីកាដូ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទារកអាយុ៥ខែម្នាក់ រស់នៅជាមួយម្ដាយកំពុងជាប់ឃុំ ក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ជូនជនជាតិចិន ០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហឹង្សាឈានដល់ការផ្ទុះអាវុធ។ ១/ ឈ្មោះ YE QI FENG ហៅ IA FONG ភេទប្រុស អាយុ...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃពុធ អំពីរបាយការណ៍ នៃចំនួនអ្នកជំងឺថ្មីនៅក្នុងប្រទេស ដែលបានឆ្លងវីរុសកូរ៉ូណានេះ ដោយសង្កត់ធ្ងន់លើសារសំខាន់ នៃការពង្រឹង“ ការពារតំបន់” ប្រឆាំងនឹងការរីករាលដាល។ លោកក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ក្នុងការការពារកុមារ និងនិស្សិតពីជំងឺ និងគ្រោះថ្នាក់ផ្សេងៗដូចជាធូលីល្អ ដោយបានថ្លែងនៅក្នុងកិច្ចប្រជុំការិយាល័យ Cheong Wa Dae ដ៏កម្រជាមួយប្រធានអាជ្ញាធរអប់រំ...
វ៉ាស៊ីនតោន៖ គេហទំព័ររបស់គណៈកម្មការ បានបង្ហាញកាលពីថ្ងៃពុធថា អនុគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងបើកសវនាការមួយនៅសប្តាហ៍ក្រោយ ជាមួយអតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សា អំពីគោលនយោបាយកូរ៉េខាងជើង។ សវនាការដែលមានចំណងជើងថា“ គោលនយោបាយរបស់កូរ៉េខាងជើង នៅមួយឆ្នាំបន្ទាប់ពីទីក្រុងហាណូយ” នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយអនុគណៈកម្មាធិការ ទំនាក់ទំនងការបរទេសព្រឹទ្ធសភា ស្តីពីអាស៊ីបូព៌ាប៉ាស៊ីហ្វិក និងគោលនយោបាយសន្តិសុខ Cyber អន្តរជាតិ។ សាក្សីទាំងនោះគឺលោក Robert King...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អភិបាលខេត្តមួយចំនួន មានការរើសអើងចំពោះបណ្តារដ្ឋមន្ដ្រី នៅពេលត្រូវជួបពិភាក្សា លើការងារអ្វីមួយ។ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតក្រសួងមហាផ្ទៃ ឆ្នាំ២០១៩ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា...
ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌច្បាអំពៅ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលកោះ ចុះល្បាតក្នុងភូមិសាស្រ្ត បានប្រទះឃើញ ជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាព ជួញដូរនូវសារធាតុញៀនខុសច្បាប់ ក៏បានធ្វើការឃាត់ខ្លួន យកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលក្បាលកោះ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅខ្ទមចាស់ ផ្លូវលំ...
សេអ៊ូល៖ ឯកអគ្គរដ្ឋទូត របស់ទីក្រុងព្យុងយ៉ាងប្រចាំនៅទីក្រុងហ្សឺណែវ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារមេរោគថ្មី ពីការឆ្លងចូលប្រទេសនេះ រួមទាំងការពន្យាររយៈពេលកំណត់ សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដល់ ៣០ថ្ងៃ។ ឯកអគ្គរដ្ឋទូត Han Tae-song បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ដោយសង្កត់ធ្ងន់ថា ប្រទេសកុម្មុយនិស្តនេះ មិនទាន់បានឃើញករណីណាមួយ ដែលត្រូវបានបញ្ជាក់នៅឡើយទេ ចំពោះវីរុសសម្លាប់មនុស្ស...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣១ ករណីនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨២ ករណីដោយភាគច្រើនករណីថ្មី ផ្តោតលើទីក្រុងភាគអាគ្នេយ៍ នៃទីក្រុង Daegu ។ ការកើនឡើង ចំនួនអ្នកឆ្លងជំងឺក្នុងសប្តាហ៍នេះ ដែលកើនឡើងចំនួនអ្នកឆ្លងសរុបជាង ៥០ នាក់ បានធ្វើឱ្យមានការភ័យខ្លាចថាវីរុស ប្រហែលជាមានការរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងស្រុក។ មជ្ឈមណ្ឌលកូរ៉េ...
ពោធិ៍សាត់ ៖ ក្មេងប្រុសអាយុទើបតែ ១២ ឆ្នាំ បានឈ្លោះប្រកែក ជាមួយមិត្តភក្កិ បានទាញកាំបិតកាប់ កកុកកាប់ទៅលើគូរ ទំនាស់ម្នាក់អាយុ ១៣ ឆ្នាំ បណ្តាលអោយរងតបួសជាទម្ងន់ កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២០ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើរពីរ...
ភ្នំពេញ ៖ បន្ទាប់ពី ព្រះមហាក្សត្រត្រាស់ បង្គាប់តែងតាំងលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាលថ្មី ជំនួសលោក ម៉ៅ ភិរុណនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថាសម្ដេចធ្លាប់លឺតែឈ្មោះ អភិបាលខេត្តថ្មីរូបនេះ តែមិនដែលបានឃើញមុខសោះ ។ ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារ...
បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ការតេស្តបាញ់មីស៊ីល គ្រាប់ពិតនេះ បានធ្វើឲ្យយន្តហោះ សហរដ្ឋអាមេរិក និងកាណាដា ហោះហើរ ទៅកាន់មូលដ្ឋានទ័ពអាកាស Tyndall រដ្ឋផ្លរីដា សម្រាប់សមយុទ្ធកាលពីសប្ដាហ៍មុន ។ មូលដ្ឋានទ័ពអាកាសនេះ ប្រើប្រាស់ដែនអាកាស១០១.០០០ម៉ាយការ៉េ នៅលើឈូងសមុទ្រភាគខាងកើត នៃប្រទេសម៉ិចស៊ិកូ ឈ្មោះ...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកុម្ភៈ ដ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសចិន បានសារភាពថាមនុស្ស អាចឆ្លងវីរុសថ្មី ដែលបណ្តាលមកពីជំងឺរលាកសួត ដោយការស្រូបយកភាគល្អិត ផ្ទុកវីរុសតូចៗ អណ្តែតនៅលើអាកាស ឬដែលគេហៅថាការឆ្លងមេរោគ aerosol ។ គោលការណ៍ណែនាំ នៃការធ្វើរោគ វិនិច្ឆ័យ និងការព្យាបាល ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធបានឲ្យដឹងថា មនុស្សម្នាក់អាចឆ្លងមេរោគ ប្រសិនបើពួកគេត្រូវបានប៉ះពាល់ នឹងកំហាប់អ័រតូសខ្ពស់ នៅក្នុងបរិយាកាស...
ភ្នំពេញ៖ តំណាងសហភាព សហព័ន្ធសហជីព និងសមាគម ប្រមាណជា២០ បានរួមគ្នាដាក់សំណើ ទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងគោលបំណង ស្នើឲ្យពិនិត្យឡើងវិញ លើមាត្រាមួយចំនួន នៃច្បាប់ស្តីពីសហជីព ក្រោយរដ្ឋសភា បានធ្វើវិសោធនកម្មនាពេលកន្លងមក ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅព្រឹកថ្ងៃទី២០...
ភ្នំពេញ ៖ មនុស្សជំនិត លោកកឹម សុខា គឺលោក មុត ចន្ថា បានកោតសរសើរ ចំពោះកាយវិការ មនុស្សធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទៅលើក្រុមអ្នកទេសចរណ៍ ដែលធ្វើដំណើរតាមនាវាយក្សអាមេរិក ដែលបានអនុញ្ញាត ឲ្យចូលចតនៅកំពង់ស្វយ័ត ក្រុងព្រះសីហនុ ហើយក៏បានទទួលការសាទរ ពីមតិជាតិនិងអន្តរជាតិជាខ្លាំង ។ លោកបានលើកឡើង ក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃទី២០...
បរទេស៖ រដ្ឋាភិបាលកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា តៃវ៉ាន់គ្រោងធ្វើការបញ្ជូនយន្តហោះមួយគ្រឿង នៅក្នុងសប្ដាហ៍នេះ ទៅជម្លៀសពលរដ្ឋតៃវ៉ាន់ ចេញពីនាវាទេសចរណ៍ដែល រងការវាយប្រហារដោយកូរ៉ូណាវីរុស នៅក្នុងប្រទេសជប៉ុន។ អនុរដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ លោក ហូ ជីគុង បាននិយាយប្រាប់អ្នកសារព័ត៌មានថា យន្តហោះនោះនឹងទៅដល់ជប៉ុន យ៉ាងលឿនបំផុតនៅរសៀលថ្ងៃសុក្រ។ គួរបញ្ជាក់ថា មានពលរដ្ឋតៃវ៉ាន់ជាង២០នាក់ នៅលើនាវាទេសចរណ៍ Diamond Princess...
បរទេស៖ កងទ័ពបានបង្ហើបឱ្យដឹងថា ផ្ទះកងទ័ពប្រហែល ១០០ ខ្នង នៅតែត្រូវបានកាន់កាប់ ដោយអ្នកចូលនិវត្តន៍ ផ្នែកយោធាដោយសារ ហេតុផលផ្សេងៗ ខណៈមជ្ឈមណ្ឌល ហៅទូរស័ព្ទថ្មីមួយ បានបើកទទួលពាក្យបណ្តឹង ពីទាហាននៅជុំវិញម៉ោង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មេបញ្ជាការរងកងទ័ពលោកឧត្តមសេនីយ៍ Nattapol...
បរទេស៖ រដ្ឋបាលលោក ត្រាំ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនរុស្ស៊ី Rosneft Trading ពីបទជួយដល់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ គេចផុតពីការដាក់ពិន័យ របស់សហរដ្ឋអាមេរិក។ មន្ត្រីអាមេរិកបាននិយាយ ប្រាប់អ្នកសារព័ត៌មានថា ទណ្ឌកម្មថ្មីនេះ គឺផ្តោតគោលដៅលើទ្រព្យសម្បត្តិ នៅសហរដ្ឋអាមេរិកទាំងអស់របស់ក្រុមហ៊ុន Rosneft និងអនុវត្តទៅលើអ្នកណាដែល ជាប់ពាក់ព័ន្ធក្នុងពាណិជ្ជកម្មជាមួយ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើសន្និសីទ សារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកច្ច” នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ សន្និសីទនេះមានគោលបំណង បង្ហាញជូនសាធារណជនឲ្យយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារ បន្ត របស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងទិសដៅស្នូលជំរុញ គោលនយោបាយអភិបាលកិច្ចល្អ...
ភ្នំពេញ៖ ស្ពានថ្មើរជើង ចំណុចខាងលិចផ្សារដើមគរដែល មានបណ្ដោយប្រវែង ២៧ម៉ែត និងទទឹងប្រវែង ៣ម៉ែត្រ ត្រូវបាន សម្រុកសាងសង់ទាំងយប់ ទាំងថ្ងៃបានតម្លើងតួស្ពាន រួចរាល់ នាយប់១៩កុម្ភៈនេះ ដោយសម្រេចបាន ៨៥%ហើយ ដោយតាមផែនការ នឹងសម្រេចឲ្យបានរួចរាល់ នៅមុនថ្ងៃទី៨ ខែមីនា ខាងមុខ ។ កាលពីរាត្រី ថ្ងៃទី១៩...
បរទេស៖ សេចក្តីរាយការណ៍របស់ ទូរទស្សន៍កូរ៉េខាងត្បូងមួយ បានលើកឡើងថា អ្នកជំនាញវេជ្ជសាស្ត្រអង្គការ សុខភាពពិភពលោក នៅក្នុងប្រទេសចិន ដើម្បីតាមដានការផ្ទុះឡើងនៃកូរ៉ូណាវីរុស មិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងខេត្ត Hubei ជាកន្លែងផ្ទុះវីរុសឆ្លងថ្មីដំបូង បណ្ដាលឲ្យមានមនុស្សជាង ១,៨០០នាក់បាត់បង់ជីវិត និងមានករណីឆ្លងជាង ៧៣.០០០ករណី។ ប៉ុន្តែអគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញបើកសន្និបាត ត្រួតពិនិត្យការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាទីស្ដីការក្រសួងមហាផ្ទៃ ។ សន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ធ្វើឡើងរយៈពេល ២ថ្ងៃ...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងជើង បានពោលអះអាងនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង មិនមានករណីកូរ៉ូណាវីរុស ត្រូវបានបញ្ជាក់រកឃើញនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ លោក អូ ឈុនប៊ុក រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ របស់ទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍កណ្ដាលកូរ៉េថា ព្រមទាំងមិនមានអ្នកជម្ងឺសង្ស័យ មានផ្ទុកកូរ៉ូណាវីរុសទៀតផង...
ភ្នំពេញ៖ បើតាមនាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺឆ្លងកម្ពុជា CDC នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០បង្ហាញថា លទ្ធផលមន្ទីរពិសោធន៍ ម៉ាឡេស៊ី រកឃើញស្រ្តីអាមេរិក អាយុ៨៣ឆ្នាំ ធ្វើដំណើរតាមនាវា Westerdam ចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី ថាមានការឆ្លងវីរុសកូរ៉ូណា គឺមានភាព មិនប្រក្រតីឡើយ។ ស្រ្តីវ័យចំណាស់ អាមេរិករូបនេះ និងស្វាមី...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ទូរទស្សន៍ Press TV បានផ្សាយថា មន្ត្រីមួយរូប របស់ប្រទេសអ៊ីរ៉ង់ បានថ្លែងកាលពី ថ្ងៃអង្គារថា អ៊ីរ៉ង់ អាចនឹងចាត់វិធានការណ៍ ប្រឆំាងនឹងក្រុមហ៊ុន Samsung ក្រោយពីក្រុមហ៊ុន បានសម្រេចចិត្ត ស្នើឲ្យរិតត្បិត...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក Tony Abbott អតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី បានអះអាងថា ក្រុមមន្ត្រីជាន់ខ្ពស់ ម៉ាឡេស៊ី ជឿជាក់ថាការបាត់ខ្លួន យន្តហោះ MH370 គឺជាការធ្វើឲ្យធ្លាក់ ដោយកាប់ពីទែន...