បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា ភាគីទាំងពីរនៃសង្គ្រាមស៊ីវិល នៃប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ចំពោះគម្រោងដោះដូរ អ្នកទោសគ្នាទ្រង់ទ្រាយធំ ដែលពន្យារពេលជាយូរមកហើយ ស្របពេលមានការប្រយុទ្ធគ្នា កាន់តែតានតឹងឡើង រវាងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់ និងពួកឧទ្ទាមហូធី។ អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា គម្រោងនោះ នឹងជាការដោះដូរអ្នកទោសគ្នា ទ្រង់ទ្រាយធំលើកដំបូង រវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម...
ភ្នំពេញ ៖ ក្រោយពីគណៈកម្មការអឺរ៉ុប(EU)ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)ចំនួន២០%ពីកម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធដែល បានផ្តល់ឲ្យកម្ពុជា ក្រោមគម្រោង ពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា បញ្ហា EBA មិនគួរឲ្យខ្លាចដូច មេរោគ Covid-19 នោះទេ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ...
ភ្នំពេញ៖ គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ដែលកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗ និងជាតំបន់អភិវឌ្ឍ សំបូរទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម រីឯសំណង់លំនៅដ្ឋាន មានភាពប្រណិតខ្ពស់ គ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល គិតមកដល់ពេលនេះ បានឈានដល់ដំណាក់កាលទី២...
ភ្នំពេញ ៖ ដោយសារប្រទេស និងកោះ៦ អត់ទទួលឲ្យនាវា Westerdam ចូលចតនោះ សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកទេសចរ នៅលើនាវាជាង ២០០០នាក់ថា ជាវិបត្តិមនុស្សធម៌ ដោយសារគ្មាន អ្នកណាជួយពួកគេ ក្រៅពីកម្ពុជា ៕
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ពីអ្នកទេសចរនៅលើនាវា Westerdam ដែលសម្តេចបានបង្ហាញ ពីការអាណិតអាសូរ ដល់ពួកគេ ដោយសម្តេចថា កម្ពុជាមានការទទួលខុសត្រូវ លើអ្នកនៅលើនាវា Westerdam មិនមែនសុខៗ ទៅទទួលជំងឺទេ៕
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យ ដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង មិនបានផ្តល់ការឆ្លើយតបណាមួយ ចំពោះលិខិតរបស់សមាគម អ្នកជំនួញកូរ៉េខាងត្បូង ដែលអំពាវនាវឱ្យបើកដំណើរការតំបន់ឧស្សាហកម្មអន្តរ កូរ៉េដែលត្រូវបានបិទនៅ កេសុង Kaesong នោះទេ។ ដោយប្រារព្ធខួបលើកទី ៤ នៃការបិទសួនឧស្សាហកម្ម Kaesong សមាគមអ្នកជំនួញដែលធ្លាប់បើករោងចក្រនៅទីនោះបានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល នៅថ្ងៃច័ន្ទនេះ និងបានជំរុញឱ្យរដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកសួនឧស្សាហកម្មឡើងវិញ។ ពួកគេក៏បានស្នើឱ្យក្រសួងប្រគល់លិខិតមួយទៅកូរ៉េខាងជើង ដែលជំរុញឱ្យទីក្រុងព្យុងយ៉ាងអនុញ្ញាតឱ្យអ្នកជំនួញធ្វើដំណើរទៅមើលសួនឧស្សាហកម្មដើម្បីត្រៀមសម្រាប់ការបន្តប្រតិបត្តិការរបស់ខ្លួន៕...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសឆ្លងកូរ៉ូណា មានដើមកំណើតនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំង ពីពេលនោះមកវាបានរីករាលដាលដល់ប្រទេសជាង ២០ នៅលើពិភពលោក។ បើតាមគណៈកម្មាធិការសុខាភិបាលរដ្ឋចិន បាននិយាយថា ចំនួនមនុស្សដែលបានស្លាប់ដោយសារ មេរោគឆ្លងថ្មីនៅក្នុងប្រទេសចិន បានកើនឡើងដល់ ១.៨៦៨. និងមនុស្សចំនួន ៧២.៤៣៦ នាក់បានឆ្លង និងច្រើនជាង ១២.៥០០ នាក់បានជាសះ ស្បើយឡើងវិញ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកម្តងទៀតថា សម្តេចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តីក្នុងរយៈពេល១០ឆ្នាំ ខាងមុខបន្តទៀត ដូច្នេះអ្នកចង់ឲ្យសម្តេច ជួបបញ្ហានេះ កុំសង្ឃឹមឲ្យសោះ ៕
មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ៤នាក់ ដែលធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ នៅចំណុច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានជនអគតិម្នាក់បានបំភ្លៃថា មាននិស្សិតខ្មែរស្លាប់ដោយវីរុសកូរ៉ូណានៅចិន ហើយបុគ្គលនេះក៏លើកឡើងថា សម្តេចកំពុងឈឺទៀតដោយសារជំងឺនេះ ។
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អ្នកនិយាយភាសាបារាំង បច្ចុប្បន្ននៅកម្ពុជា មានចំនួនតិចជាងអ្នករៀនភាសាចិនទៀតផង ខណៈក្នុងជំនួបឬកិច្ចប្រជុំអន្តរជាតិនានា ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសនីមួយៗ ប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ទំនាក់ទំនងគ្នា។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។ សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម ៕
បរទេស៖ ប្រទេសជប៉ុន បានដាក់នាវា ទេសចរណ៍ Diamond Princes ដែលមានផ្ទុកអ្នកដំណើរ ៣៧០០ នាក់ ឱ្យនៅដាច់ដោយឡែកពីគេ នៅលើកោះយូកូហាម៉ា។ យោងតាមទិន្នន័យ ចុងក្រោយ មានមនុស្សរហូតដល់ ៣៥៥នាក់ បានឆ្លងមេរោគ រលាកសួត បង្កឡើងដោយ វីរុសកូរ៉ូណា ឬ Covid-19 នៅលើនាវា...
បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះ ប្រទេសចិនបានលើកឡើងថា ខ្លួនអាចនឹងពន្យាពេល កិច្ចប្រជុំសមាជប្រចាំឆ្នាំ របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងខែមីនា ខាងមុខ។ វាគឺជាកិច្ចប្រជុំនយោបាយ ដ៏ធំបំផុតប្រចាំឆ្នាំ ហើយការពន្យាពេលនេះ ត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើង ដោយសារយោធា បានបញ្ជូនបុគ្គលិកពេទ្យ រាប់រយនាក់បន្ថែមទៀត និងគ្រឿងផ្គត់ផ្គង់បន្ថែម ទៅទីក្រុង ដែលរងគ្រោះខ្លាំងបំផុត ដោយសារការផ្ទុះវីរុស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។ គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ...
ក្រសួងសុខាភិបាល ពង្រឹងការតាមដាននិង វិធានការតបទៅនឹងករណី COVID-19 នៅកម្ពុជា
បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយ ថាទីក្រុងប៉េកាំងបានត្រៀមផែនការរួចហើយក្នុងការ បង្កើតរោងចក្រផលិតម៉ាសមួយក្នុងរយៈពេលតែ ៦ ថ្ងៃប៉ុណ្ណោះដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃឧបករណ៍ការពារប្រភេទនេះ។ គួរឲ្យដឹងបន្ថែមជាងនោះគឺថា រោងចក្រថ្មីនេះនឹងត្រូវកសាងឡើងតាមរយៈការផ្លាស់ប្តូរពីអគារ ឧស្សាហកម្មមួយដោយក្រុមហ៊ុន China Construction First Groupហើយតាមការអះអាង វានឹងអាចផលិតម៉ាសបានទៅដល់ ២៥០០០០ ក្នុងមួយថ្ងៃដោយបន្ថែមថា ការងារកសាងរោងចក្រុនេះនឹង ចាប់ផ្តើមនៅថ្ងៃចន្ទនេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍។ គេមើលឃើញថាក្រុមហ៊ុនអ្នកផលិតម៉ាស និងឧបករណ៍ការពារផ្សេងទៀតនៅជុំវិញពិភពលោកមិនអាចបំពេញតំរូវការរបស់ប្រទេសចិនបច្ចុប្បន្នបានទេបន្ទាប់ពីមានការផ្ទុះឡើងដែលបានសម្លាប់មនុស្សជាង ១៧០០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសគេមិនទទួល។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា “ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការកោតសរសេីរ យោធភូមិភាគទី១ ដែលសម្រេចបានក្នុងឆ្នាំ២០១៩។ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី១ នៅខេត្តស្ទឺងត្រែង, ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០...
សេអ៊ូល៖ ទោះបីជាមានការលេចចេញ នូវការថយចុះនៃការផ្ទុះឡើងនូវវីរុសឆ្លងកូរ៉ូណា ក៏ដោយក៏អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅតែមានការប្រុងប្រយ័ត្ន ចំពោះករណីវីរុសបន្ថែមនិងរាលដាលពាសពេញ ប្រទេស បន្ទាប់ពីករណីដែលត្រូវបានបញ្ជាក់ដំបូងត្រូវបានគេរាយការណ៍នៅទីនេះកាលពីមួយខែមុន។ ប្រទេសកូរ៉េបានរាយការណ៍ថា មានករណីឆ្លងវីរុសសរុបចំនួន ៣០ ករណីចាប់តាំងពីថ្ងៃទី ២០ ខែមករា នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) ។ បន្ទាប់ពីភាពស្រពិចស្រពិលរយៈពេល ៥ ថ្ងៃករណីនៃជំងឺ COVID-19 ត្រូវបានកំណត់អត្តសញ្ញាណកាលពីថ្ងៃអាទិត្យ។ រហូតមកដល់ពេលនេះមានមនុស្ស...
ភ្នំពេញ៖ ក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលា ស្តីពីការ “លក់ពី០ ទៅ ១០០” ដើម្បីចែករំលែកចំនេះដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្មទៅកាន់ តំណាងចែកចាយទាំងអស់ ដែលមាននៅក្នុងក្រុមហ៊ុន Justeen Miracle ជាពិសេសនោះអោយពួកគាត់កាន់តែពូកែលក់ ជាងមុនទៅទៀត...
ភ្នំពេញ៖ ពង្រីកបណ្តាញប្រតិបត្តិការ របស់ខ្លួនរហូតដល់ ១៣៦ សាខា ទូទាំងប្រទេសកម្ពុជា និងបង្កើន ទ្រព្យសកម្ម រហូតដល់ ៤៩៦ លានដុល្លារអាមេរិក ជាមួយនឹងផលប័ត្រ ឥណទានសរុប ៤៣៧ លានដុល្លារអាមេរិក ។ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ រាជធានីភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ...
អ្នកស្រុកពួក ខេត្តសៀមរាប ម្នាក់ទៀតហើយ គឺលោក ឡោ ធា បានត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា នារាត្រីថ្ងៃទី២៧ មករា កន្លងទៅ គ្រាដែលលោកពិសាស្រាបៀរនេះ ជួបជុំជាមួយសាច់ញាតិ ប្រមាណ៤ទៅ៥នាក់ ធ្វើឱ្យក្តីកង្វល់ក្នុងចិត្តរបស់លោកបានរសាយ។ លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា កន្លះកេសតែប៉ុណ្ណោះ ដើម្បីហូបជជែកគ្នាលេង ជាមួយបងប្អូន។...
ភ្នំពេញ៖ ដោយសារមានសំណើសុំ វិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន៤បន្ថែមទៀត ក្រុមហ៊ុនទាំង៤មានដូចខាងក្រោម៖ ១- “XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ Westerdam ទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេ ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេសចុះពីនាវា Westerdam...
តូក្យូ ៖ ក្រុមហ៊ុនផលិត រថយន្ត Toyota បាននិយាយថា ខ្លួនមានគម្រោង នឹងចាប់ដំណើរការ នៅរោងចក្រផលិតរថយន្តធំៗ ចំនួន៣របស់ខ្លួន នៅក្នុងប្រទេសចិន នៅសប្តាហ៍នេះហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការផលិតឡើងវិញ ត្រូវបានគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំចិន ប៉ុន្តែត្រូវបានពន្យារ...
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យបានថ្លែងថា ទោះបីមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ (EBA)ពីសហភាព អឺរ៉ុប(EU) ក៏កម្ពុជាបានតាំងចិត្តរួចហើយ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករ និយោជិត ជាអាទិភាពតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។ ការថ្លែងបែបនេះ របស់លោកហេង សួរ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើផែនការរួមរបស់គម្រោង...
តូក្យូ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន ប្រកាសជាផ្លូវការ និងបានជំរុញ ឲ្យសាធារណៈជន ជៀសវាងពីហ្វូងមនុស្ស និងការប្រមូលផ្តុំ ដែលមិនចាំបាច់ រួមទាំងរថភ្លើងដឹកអ្នកដំណើរ ដើម្បីការពារមេរោគថ្មីនេះ ពីការរីករាលដាល នៅក្នុងប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ លោក Katsunobu Kato បានព្រមានថា ប្រទេសនេះកំពុងឈានចូល ដំណាក់កាលថ្មីមួយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ពិនិត្យ និងចាត់វិធានការរាល់ វីដេអូអាសអាភាស របស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានការប៉ះពាល់ យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩...