កាប៉ុល៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះយោធាសហរដ្ឋអាមេរិក មួយគ្រឿង បានធ្លាក់នៅខេត្តហ្គាហ្សានី ភាគខាងកើត របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។ កាប៉ុល៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់នៅខេត្តហ្គាហ្សានីភាគខាងកើតរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃច័ន្ទ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក William Leggett...
ស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលក្រុង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក យានយន្តគ្រប់ប្រភេទលើដងផ្លូវ ដែលមិនគោរពច្បាប់នៅចំណុច រង្វង់មូលក្នុងក្រុងស្វាយរៀង។ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា កំលាំងនគរបាលក្រុងតែងតែ ដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័ត...
កោះកុង : អាជ្ញាធរប្រចាំការ ទីស្នាក់ច្រកទ្វារ អន្តរជាតិចាំយាម សហការ ជាមន្ត្រីសុខាភិបាល ចត្តាឡឺស័ក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចែកម៉ាស ដែលមានចំនួន២ម៉ឺន ជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលរកស៊ីប្រកបអាជីវកម្ម ចេញចូលនៅតាមច្រកទ្វារ អន្តរជាតិចាំយាម ហាលិកខេត្តត្រាត ដើម្បីការពារ ការចម្លងដោយសារជំងឺរលាកសួត...
តើអ្នកកំពុងស្វែងរកបន្ទប់ប្រជុំ នៅក្នុងទីក្រុង ដែលមានផាសុខភាព មែនទេ? គ្រប់អតិថិជនទាំងអស់ អាចទទួលយក បទពិសោធន៍ រសជាតិកាហ្វេថ្មី ពី Max Cafe រៀងរាល់ថ្ងៃ ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ អ្វីដែលប្រសើរថែមទៀតនោះ Max Cafe ផ្តល់ជូនបន្ទប់ប្រជុំ សម្រាប់មនុស្ស៨នាក់ ដោយឥតគិតថ្លៃទៀតផង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន កំពុងធ្វើការស្រាវជ្រាវ ដើម្បីជួយផ្តល់ការវិភាគ ឱ្យបានទាន់ពេលវេលា អំពីស្ថានភាពរាតត្បាត និងការគាំទ្រ ដើម្បីបង្កើតយុទ្ធសាស្ត្រគោលដៅ សម្រាប់ការបង្ការ និងការត្រួតពិនិត្យការផ្ទុះឡើង នៃមេរោគថ្មីកូរូណា ។ លោកវ៉ាង ចិន អនុប្រធាននៃ បណ្ឌិត្យសភាវិស្វកម្មចិន CAE និងជាប្រធានក្រុមស្រាវជ្រាវបាននិយាយថា“ ដោយមើលឃើញពីការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី ដែលគួរឱ្យកត់សម្គាល់ យើងគួរតែយល់អំពីច្បាប់នៃការចម្លងនិងរោគសាស្ត្ររបស់វាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរាលដាល...
ភ្នំពេញ ៖ ក្រុមការងារ របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងអង្គការ សង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធការ ស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ៕
នៅពេលនេះ Max Cafe កំពុងស្វែងរក និងត្រូវការអ្នកឆុងកាហេ្វក្រាម ដែលអាចបម្រើការងារ ចាប់ពីម៉ោង 1:00រសៀល រហូតដល់ ម៉ោង 7៖00ល្ងាច ធ្វើការពីថ្ងៃទីចន្ទ ដល់ថ្ងៃអាទិត្យ (ធ្វើការ៦ថ្ងៃ ក្នុង១សប្តាហ៍) ចំនូន ២នាក់ បន្ថែម ។ តម្រូវការ៖ ១- បទពិសោធន៍...
សេអ៊ូល៖ យោងតាមទិន្នន័យ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ឱនភាពពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង ជាមួយប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១៦ ឆ្នាំក្នុងឆ្នាំ ២០១៩ ដោយសារការធ្លាក់ចុះ នៃការនាំចូល ។ យោងតាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ទីក្រុងសេអ៊ូល មានឱនភាពពាណិជ្ជកម្មចំនួន ១៩,១៦ ពាន់លានដុល្លារជាមួយទីក្រុងតូក្យូ នៅឆ្នាំ...
សេអ៊ូល៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាបញ្ជូនជើងហោះហើរ ជាលក្ខណៈទៅទីក្រុង Wuhan របស់ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួន ចេញពីចំណុចកណ្តាលនៃការផ្ទុះឡើង នៃវីរុសថ្មីមួយ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។ មន្ត្រីមកពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីវិធានការណ៍សុវត្ថិភាព សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលនៅសេសសល់ក្នុងទីក្រុងវូហាន ដែលប៉ាន់ស្មានមានប្រហែលពី ៥០០ ទៅ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យត្រួតពិនិត្យយ៉ាងហ្មត់ចត់ នូវវីរុសកូរូណា ចំពោះអ្នកចូលមកក្នុងប្រទេសទាំងអស់ ពីទីក្រុងវូហាន របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះវីរុសនេះ។ លោក Yoon Do-han លេខាធិការជាន់ខ្ពស់ នៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយ លេខាធិការជាន់ខ្ពស់លោកមូន បានទទូចដល់តម្រូវការ ក្នុងការចាត់វិធានការ...
ភ្នំពេញ ៖ បើយោង តាមតារាង Channel News Asia នៃការរកឃើញ ឆ្លងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី គឺមានប្រទេស១៥ និងតំបន់ធំៗ៣ ហើយ បានរកឃើញជំងឺនេះ ក្នុងនោះ ប្រទេសទើបរកឃើញមាន ស្រីលង្កា១ ករណី និងអាល្លឺម៉ង់១ ករណី បន្ទាប់ពីកម្ពុជា រកឃើញជំងឺនេះ...
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក្នុងឱកាសចុះចែកម៉ាស់ ឲ្យកម្មករ-កម្មការិនី ដើម្បីការពារជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្អាកជើងហោះហើរពីចិន មកកម្ពុជាមួយរយៈពេលសិន ដើម្បីបង្កាជំងឺប្រភេទថ្មីនេះ។ លោក ពេជ្រ ស្រស់ បន្តថា...
ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត នៅទីក្រុងបាងកក ទទួលបន្ទុកលើប្រទេសថៃ កម្ពុជា និងឡាវ នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខលោក កឹម សុខា នៅម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅឯគេហដ្ឋានរបស់លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន ចុះត្រជាក់ដល់១៨អង្សាសេ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តបន្ទាប់ សង្កេតឃើញថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ សម្ពាធទាបខ្សោយលើផ្ទៃដី គ្របដណ្តប់លើកម្ពុជា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងប្រុងប្រយ័ត្នខ្ពស់បំផុត នៅថ្ងៃច័ន្ទនេះ ខណៈដែលមាន ការបញ្ជាក់ បន្ថែមទៀតនៃ ករណីវីរុសកូរូណា ពីទីក្រុងវូហានត្រូវ បានគេរកឃើញ នៅទីនេះចំពេលមានការ ព្រួយបារម្ភ ដែលថា ជំងឺដូចជាជំងឺ រលាកសួត អាចរីករាលដាល ពាសពេញប្រទេស ទោះបីជាមានការត្រួតពិនិត្យ បន្ថែមក៏ដោយ។ យោងតាមមជ្ឈមណ្ឌល កូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ...
ប៉េកាំង៖ អាជ្ញាធរបាន និយាយកាលពី ថ្ងៃអង្គារ ថ្ងៃទី ២៨ មករាថា ចំនួនអ្នកស្លាប់ ដោយសារការឆ្លងវីរុស កូរ៉ូណាវីរុស នៅប្រទេសចិនបានកើនឡើងដល់ ១០៦ នាក់ខណៈដែល មានករណីថ្មីជិត ១.៣០០ ត្រូវបានបញ្ជាក់។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី២៨ ខែមករា...
រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ ការពារជន ស៊ីវិល បាននិយាយកាលពី ថ្ងៃអាទិត្យថា ចំនួននៃអ្នកស្លាប់ដោយសារជំនន់ ទឹកភ្លៀងដ៏ខ្លាំង ដែលបានវាយប្រហារ នៅភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល បានបន្តកើនឡើង រហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនដល់៣៧នាក់ ។...
បរទេស៖CNN ចេញផ្សាយនៅថ្ងៃចន្ទទី២៧ ខែមករានេះបានឲ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិតកាលពីយប់ ថ្ងៃអាទិត្យនៅក្នុងហេតុការបាញ់ ប្រហារ នៅក្នុងបារមួយក្នុង ទីក្រុង Hartsville រដ្ឋ South Carolina ។ ប្រភបដដែលបានឲ្យដឹងទៀតថា ការបាញ់ប្រហារបាន កើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ នៅឯបារដែលមានឈ្មោះថា Mac’s Lounge ដែលមានចម្ងាយប្រហែលកន្លះម៉ាយ ពីមហាវិទ្យាល័យ...
ភ្នំពេញ៖ ក្រោយរកឃើញ ករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-Cov) លើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ នៅខេត្តព្រះសីហនុហើយនោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តវិធានការដើម្បីការពារ និងបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ឲ្យមានប្រសិទ្ធភាព ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំដែលធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និងវិធានការការពារជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-Cov)៖ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុសអាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយក មកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណា តែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖ ១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891 ២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen ភេទស្រី អាយុ ៥៧ឆ្នាំ ប៉ាស្ព័រលេខ E06137433 ៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ ប៉ាស្ព័រលេខ ED0134348 ៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ ប៉ាស្ព័រលេខ E24490509 យោងតាមប្រវត្តិ អ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រសារបានចេញដំណើរពីទីក្រុងហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមក ស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco...
ភ្នំពេញ៖ ម៉ម ប៊ុនហេង បានស្នើសុំយ៉ាងទទូចជាថ្មីម្តងទៀត សូមអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការ បន្តជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះការលេចឡើងនូវមេរោគកូរ៉ូណានេះ។ លោករដ្ឋមន្រ្តីបញ្ជាក់ថាលោកនឹងចុះទៅខេត្តព្រះសីហនុ ដើម្បីពិនិត្យជាក់ស្តែងដើម្បីលើកទឹកចិត្ត កុំឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាច។ បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តី អ្នកជំងឺដែលជាជនជាតិ មកពីខេត្តវូហាន ប្រទេសចិន ពិតជាមានវត្តមាន នៅខេត្តព្រះសីហនុ ហើយដែលត្រូវបានយកទុកដាក់ក្នុងបន្ទប់ដាច់ដោយឡែក ដើម្បីពិនិត្យនិងព្យាបាល ព្រមទាំងបាញ់សម្លាប់មេរោគផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រកាសនៅមុននេះបន្តិចថា ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូរ៉េណាហើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជា បន្តយកចិត្តទុកដាក់ ជាខ្លាំងទៅលើការឆ្លងមេរោគកូរ៉ូណានេះ។ ប៉ុន្តែមិនបានតបថា នឹងបិទជើងហោះហើរត្រង់ពីប្រទេសចិននោះទេ ដោយលោកស្រី ឆ្លើយថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រឹងប្រែងចាត់វិធានការយ៉ាងសកម្មភាពទប់ស្កាត់ដាក់ម៉ាស៊ីនស្កេន តាំងពីមានដំបូងមកម្ល៉េះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រកាសនៅមុននេះបន្តិចថា ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូរ៉េណាហើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជា បន្តយកចិត្តទុកដាក់ ជាខ្លាំងទៅលើការឆ្លងមេរោគកូរ៉ូណានេះ។ ប៉ុន្តែមិនបានតបថា នឹងបិទជើងហោះហើរត្រង់ ពីប្រទេសចិននោះទេ ដោយលោកស្រី ឆ្លើយថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រឹងប្រែងចាត់វិធានការ...
តាមរយៈសវនាការរយៈពេលពីសប្តាហ៍ កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថា សវនាការរឿងក្តី«សន្ទិដ្ឋិភាពជាមួយបរទេស» រឺ រឿងក្តី “ក្បត់ជាតិរបស់លោក កឹម សុខា” នេះបានប្រព្រឹត្តទៅដោយរលូននិង ដោយតម្លាភាពដែលធ្វើឲ្យគ្រប់ភាគី ពាក់ព័ន្ធអាចទទួលយកបានបើទោះបីមានមតិខ្លះយល់ឃើញផ្សេងពីនេះក៍ដោយ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ជាសវនាការមួយដោយរលូន និងដោយមានតម្លាភាព? មានហេតុផលជាក់ស្តែងមួយចំនួន ដូចខាងក្រោមដែលអាចបញ្ជាក់ បាន៖ ទី១៖ សវនាការនេះបាន ប្រព្រឹត្តទៅដោយបើកចំហរដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិព្រមទាំងអ្នកសារព័ត៌មានបានចូលសង្កេតការណ៍យ៉ាង...
ភ្នំពេញ: សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោក អ៊ាវ ចំរេីន ពីស្នងការនគរបាលខេត្តកណ្ដាល ទៅជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងតែងតាំង លោក ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្ដាល ជំនួសលោក អ៊ាវចំរេីន។ នេះបេីយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ខែមករាឆ្នាំ២០២០ដែល ទេីបផ្សព្វផ្សាយផ្លូវការនៅថ្ងៃនេះ។
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា លោក Reza Jafari ប្រធានក្រុមអាកាសចរណ៍ ស៊ីវិល បានប្រាប់ដល់ ទីភ្នាក់ងារព័ត៌មាន Tasnim ថា នៅថ្ងៃចន្ទនេះ យន្តហោះដឹកអ្នកដំណើរ អ៊ីរ៉ង់ចំនួន០១គ្រឿង បានចុះចត ហើយរត់ខុសផ្លូវ នៅឯព្រលានយន្តហោះក្រុង Mahshahr...
បរទេស៖គិតត្រឹម ថ្ងៃអាទិត្យម្សិលមិញ នេះអ្នកស្លាប់ដោយសារវិរុសកូរ៉ូណាបាន កើនឡើងដល់៨០នាក់ហើយ ខណៈដែលមនុស្សប្រមាណជា២៧៤៤នាក់ទៀតនៅក្នុង ប្រទេសចិនបានឆ្លងជំងឺមួយ។ ក្នុងនោះផងដែរស្ថាតទូត អាមេរិក ប្រចាំក្នុង ទីក្រុងវូហានបាន ប្រកាសឲ្យពលរដ្ឋរបស់ខ្លួនត្រូវតែភៀសខ្លួន ចេញពីទីក្រុង។ គួរភ្ញាក់ផ្អើលបំផុតនៅពេល ដែលការផ្ទុះឡើង យ៉ាងឆាប់រហ័សក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះមេរោគកូរ៉ូណាបានឆ្លងទៅដល់ ប្រជាជននៅហុងកុងអូស្ត្រាលី ម៉ាឡេស៊ី ថៃ ជប៉ុនជប៉ុន តៃវ៉ាន់ វៀតណាម សិង្ហបុរី...
សៀមរាប៖ នៅទីបំផុតក្រុមបាល់ទាត់ Samrong United បានក្លាយជាម្ចាស់ ជើងឯក Tiger Street Football 2020 ប្រចាំមណ្ឌល សៀមរាប ដែលជាមណ្ឌលទី២ ដោយយកឈ្នះ ក្រុមបាល់ទាត់គិរីដងរែក ក្នុងលទ្ធផល ៣ទល់០ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ។ ប្រធានក្រុម Samrong...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អ្នកណាបំភ្លៃព័ត៌មានថា កម្ពុជាកំពុងមានជំងឺ រលាកសួតចម្លងដោយ វិរុសកូរ៉ូណា នឹងចាត់ទុកជា បទឧក្រិដ្ឋ ខណៈក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជាមិនមានជំងឺប្រភេទថ្មីនេះឡើយ។ ក្រោយជំងឺប្រភេទនេះកំពុងរីករាលដាល នៅប្រទេសក្បែរខាង នៅកម្ពុជា ក៏មានបុគ្គលមួយចំនួនបំផ្លើសព័ត៌មានថា នៅមន្ទីរពេទ្យរុស្ស៊ីមាន...