ភ្នំពេញ ៖ មានរថយន្តថ្មីសន្លាង ប្រភេទ១៥កៅអី ចំនួន៤៥គ្រឿងទៀតហើយ ត្រូវបាន លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ ក៏មិនខុសពីលើកមុនៗដែរ រថយន្តដែលប្រមុខក្រសួងមហាផ្ទៃផ្ដល់ជូនអង្គភាពចំណុះ ទាំងកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងរថយន្ត៤៥គ្រឿងនេះ គឺក្នុងគោលដៅសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីស្របតាមតម្រូវការចាំបាច់របស់អង្គភាពនីមួយៗ។ អង្គភាពដែលបានទទួលរថយន្តនាឱកាសនេះ...
ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ បានសន្យាចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋរបស់ពួកគេដែលរស់នៅជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនោះ, រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជាឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា...
ភ្នំពេញ៖ លោក ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan...
ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បង មីស៊ីលការពារដែនអាកាសថ្មីពីរប្រភេទ ដែលអាចបំផ្លាញគោលដៅ ពីលើអាកាសជាច្រើន រួមទាំងយន្តហោះដ្រូនវាយប្រហារ និងមីស៊ីលនាំផ្លូវ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ បានចុះផ្សាយថា រដ្ឋបាលមីស៊ីល របស់ប្រទេសនេះ បានសាកល្បងសមត្ថភាពប្រយុទ្ធ នៃប្រព័ន្ធការពារដែនអាកាសថ្មី កាលពីថ្ងៃសៅរ៍ដោយបញ្ជាក់ពី “ការឆ្លើយតបរហ័ស”...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីបើកចំហរ ក្នុងការពិភាក្សាជាមួយមេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky ដោយបានចាត់ទុកថាគាត់ជា ប្រមុខមេដឹកនាំ នៅក្នុងទីក្រុងគៀវផ្លូវការ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយអាចត្រូវ បានចុះហត្ថលេខាដោយអ្នកតំណាងស្របច្បាប់ របស់អ៊ុយក្រែនតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ជាមួយទូរទស្សន៍...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារឥណទានសម្រាប់ការនាំចេញ របស់រដ្ឋាភិបាលអូស្ត្រាលី (EFA) ថា រាជរដ្ឋាភិបាលកម្ពុជា រៀបចំយុទ្ធសាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា។ ការថ្លែងប្រាប់របស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ...
ភ្នំពេញ ៖ គិតត្រឹមម៉ោង១៣និង៣០នារី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ហឹបវិញ្ញាសា សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព ។ ក្នុងដំណើរការ នៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinនឹងចាប់ផ្តើមដំណើរ ទស្សនកិច្ចរយៈពេលបួនថ្ងៃ ទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ។ លោកPutin ត្រូវបានគេរាយការណ៍ថា នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងអំឡុងពេលដំណើរកម្សាន្ត ដែលនឹងរួមបញ្ចូល...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តី មន្ត្រីអាមេរិកពីរនាក់ដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក បានយល់ព្រមលក់មីស៊ីល ប្រភេទcruise missle ដែលមានឈ្មោះថា ERAM បាញ់តាមអាកាសចំនួន៣,៣៥០ គ្រាប់ទៅឱ្យ អ៊ុយក្រែន។ គ្រាប់មីស៊ីល...
កំពង់ធំៈលោក សួគ៌ ប៊ុនធង អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខលើកទឹកចិត្តកុមារីកំព្រា នៅភូមិកំពង់ប្រដុំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥នេះ។ លោកអភិបាលរងស្រុកបានមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង...
ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង...
មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា មិនមានគម្រោងជួបប្រជុំគ្នា រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នោះទេ។ លោក Lavrov បានប្រាប់សារព័ត៌មានអាមេរិក NBC ថា...
ភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មាន ពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរស់ពលរដ្ឋមកលរាជរដ្ឋាភិបាល និងកងទ័ព ។...
ភ្នំពេញ ៖ ក្រោយពីបានពិភាក្សា យ៉ាងផលផុស តាមនីតិវិធីអង្គរដ្ឋសភា ដែលមានសមាជិកចំនួន១២០រូប បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ។ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់...
ភ្នំពេញ ៖ លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែន ខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចពង្រឹងទំនាក់ទំនងគ្នាបន្ថែមទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នាមុននេះបន្តិចបានឲ្យដឹងថា កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំគណៈប្រតិភូដោយ...
ជប៉ុន ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរ នៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួល បន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរ នៅជប៉ុន ប្រមាណ២០០នាក់ បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីវៈកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ ខេត្តកាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត...
ភ្នំពេញ ៖ ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារ ជាបន្តបន្ទាប់តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារ ទៅដល់មូលដ្ឋាន បន្ទាប់ពីពួកគាត់បាន មកដល់ស្រុកកំណើត។ អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រឡប់មកពីប្រទេសថៃ។...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារ ដ៏សម្បូរបែបចំនួន ២៤៦៣កន្លែង ជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ អ្នកស្រី ផល សុខលី ជាពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកអំពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៅតាមបណ្តាច្រកព្រំដែន ចំពោះបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដល់ទឹកដីកំណើតវិញ ជាលើកដំបូង បន្ទាប់ពីនៅថៃមានការបារម្ភដល់ការធ្វើទុក្ខបុកម្និញពីក្រុមជាតិ ជ្រុលនិយមថៃ។ ការរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ អំពីយន្តការគាំទ្រដល់ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២...
ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ ប៉ុន្តែអត្ថន័យដែលវាបានតំណាងគឺសំខាន់ជាង ២៥០០ ទៅទៀត។ នេះគឺជាចម្លើយវិជ្ជមាន ២៥០០ ក្នុងឆ្នាំ ២០២៥, ជាការចាប់ផ្តើមនៃទំនុកចិត្ត២៥០០ ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់២៥០០គ្រួសារ នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។ លើសពីនេះទៅទៀត វាគឺជាការចាក់ឫស...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា វាយតម្លៃថា ការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរកការងារជូនពលករខ្មែរ ដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង ។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារ បានដាក់ចេញ នូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរ ដែលត្រឡប់មកពីថៃ ឱ្យទទួលបានឱកាសការងារ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា...
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ជាង៥០០ឆ្នាំចុងក្រោយ បើគិតចាប់តាំងពីក្រោយសម័យអង្គរមក កម្ពុជា ក្នុងសករាជ តេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍលូតលាស់ខ្លាំងជាងពេលណាៗទាំងអស់...
បរទេស៖ តម្លៃប្រេងបានកើនឡើងខ្ពស់ នៅថ្ងៃចន្ទ បន្ទាប់ពីអ៊ុយក្រែនបង្កើនការវាយប្រហារលើប្រទេសរុស្ស៊ី ដោយក្តីបារម្ភពីការផ្គត់ផ្គង់ប្រេង របស់រុស្ស៊ីអាចត្រូវបានរំខាន ខណៈដែលការរំពឹងទុក នៃការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក បានជំរុញទស្សនវិស័យ សម្រាប់កំណើនពិភពលោក និងតម្រូវការប្រេងឥន្ធនៈ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អនាគតប្រេងឆៅ Brent បានកើនឡើង...
កាលពីយប់មិញ ពិតជាកក្រើកជាមួយការសម្តែង លើឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ Road 2the Starរដូវកាលទី៤ ពីមួយឆាកទៅមួយឆាកពិតជាអស្ចារ្យ ធ្វើអោយឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដូវកាលទី៤នេះ ពោរពេញដោយសម្លេងហ៊ោកញ្ជ្រៀវពេញស្ទូឌីយូ។ ចំណែកឯបេក្ខជនTop5ទាំង៥រូប ពិតជាប្រឹងប្រែងបញ្ចេញអស់ នូវសមត្ថភាព ដើម្បីដណ្តើមយកពានសម្រាប់រដូវកាលថ្មី ។ ៤វិញ្ញាសាររួមបញ្ចូលគ្នា លើឆាកតែមួយពិតជាធ្វើអោយអ្នកទស្សនាសសើរមិនដាច់ពីមាត់ នូវទេពកោសល្យបេក្ខជន Road 2theStar ដែលអាចធ្វើបានគ្រប់វិញ្ញាសារ មិនថា បង្ហាញម៉ូដ...
ភ្នំពេញ ៖ មុនចូលដល់របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥ សម្តេច រដ្ឋសភាកម្ពុជាតាមរយៈសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើសុំភាគីថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃ២៨ ក្កដា ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរគឺកម្ពុជា-ថៃ៕
បរទេស ៖ បណ្តាញព័ត៌មានជាច្រើនបានរាយការណ៍កាលពីថ្ងៃសុក្រថា FBI បានវាយឆ្មក់ចូលផ្ទះ និងការិយាល័យរបស់លោក John Bolton ដែលជាអ្នកនយោបាយការបរទេសដ៏ល្បីល្បាញ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក Donald Trump ។ កាសែត New York Post ដែលបានទម្លាយព័ត៌មានជាលើកដំបូងបាននិយាយថា ការស្វែងរកគឺជាផ្នែកមួយ នៃការស៊ើបអង្កេតដ៏ធំមួយ ក្នុងការដោះស្រាយឯកសារ...
តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា មហាអំណាចអ៊ីរ៉ង់ និងអឺរ៉ុប នឹង បន្តកិច្ចពិភាក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម របស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ប៉ុន្មានថ្ងៃមុនថ្ងៃកំណត់ ដែលកំណត់ដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីជំរុញយន្តការ ដាក់ទណ្ឌកម្ម ។ ក្រសួងបានឲ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើងតាមទូរស័ព្ទរួមគ្នាកាលពីថ្ងៃសុក្ររវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៥កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី ត្រាត ប្រព្រឹត្ដទៅនៅខេត្ដប៉ៃលិន ៕
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយភាពរលូន និងមានតម្លាភាព។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ និងគណៈកម្មការនានា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិសម័យប្រឡង៖...