ភ្នំពេញ ៖ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមួយចំនួន បានផ្តួចផ្តើមរៀបចំសិក្ខាសាលាថ្នាក់តំបន់ចំនួន៤ សម្រាប់ប្រធានសាខាធនាគារ និងមីក្រូហរិញ្ញវត្ថុ «ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃ ប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមទាំងពីរ បានបញ្ជាក់ថា សិក្ខាសាលាទាំងនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជូនប្រធានសាខា អំពីការទទួលខុសត្រូវសំខាន់ៗ ក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសំដៅពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ...
ភ្នំពេញ៖ យោងតាមការអញ្ជើញរបស់សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានអនុញ្ញាតឲ្យកម្ពុជា បើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតឲ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការី...
ភ្នំពេញ ៖ អ្នកតាមដានបញ្ហាសង្គមកម្ពុជា លោក យង់ ពៅ បានសម្លឹងមើលឃើញ៣ចំណុចធំៗ ដែលនាំឲ្យអតីតមន្រ្តីគណបក្សប្រឆាំងជាច្រើនរូប បាននាំគ្នាមកសុំចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចជាហូរហែរ ក្នុងរយៈពេលចុងក្រោយនេះ ។ លោក យង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ កក្កដា ថា “ចឹងចូលមកគណបក្សប្រជាជនកម្ពុជាហ្នឹង គឺផ្តល់ឱកាសឲ្យគាត់៣...
ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សាអំពី ផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិត ឯកភាពរួមនៃកិច្ចសហប្រតិបត្តិការជាមួយ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាន និងកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ គាំពារសន្តិភាពនិងវិបុលភាព នៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក...
ពោធិ៍សាត់៖ ជនសង្ស័យ ៤ នាក់ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ ស្រាវជ្រាវឈានដល់ការចាប់ខ្លួន បានកាលពីវេលាម៉ោង ៩ និង ៥០ នាទីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ពាក់ព័ន្ធនឹងបទលួចគ្មានស្ថានទម្ងន់ទោសកាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤កន្លងទៅនេះ។ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ...
នៅល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣...
Deep below the ground in southwest China’s Chongqing, endless cultural treasures are available in the dark depths of former air-raid shelters. Explore...
A friendship across time and space (video) from Global Link (Xinhua).
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា កតិកាសញ្ញាដែលបានចុះហត្ថលេខាថ្មីរវាងទីក្រុង Warsaw និងទីក្រុង Kiev មានបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យ ប៉ូឡូញបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅក្នុងដែនអាកាសអ៊ុយក្រែន បាន។ លោក Zelensky បាននិយាយបែបនេះនៅក្នុងទីក្រុង Warsaw កាលពីថ្ងៃចន្ទ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
ដោយមានគំរូដឹកនាំព្រមទាំងការចង្អុលបង្ហាញរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដែលត្រូវបានថ្នាក់ដឹកនាំផ្ទេរមុខតំណែង ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ឲ្យមកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន បានអភិវឌ្ឍន៍គ្រប់ផ្នែកកាន់តែប្រសើរឡើង...
ថ្មីទៀតហើយ ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣ កែងផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខ ។ នៅថ្ងៃទី៥...
● Shotgun គឺជាម៉ូតូតែមួយគត់ដែលកើតចេញពីកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង Royal Enfield DNA សុទ្ធសាធ – ម៉ូតូដែលត្រូវបានបំផុសគំនិតដោយទំនៀមទម្លាប់ផ្ទាល់ខ្លួន។ ● Shotgun 650 នឹងមានដាក់លក់ជាមួយជម្រើស ៤ ពណ៌ប្លែកៗ – Stencil White,...
រដ្ឋផេនស៊ីវ៉ានៀ ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំពុងប្រឈមមុខ នឹងសម្ពាធកាន់តែខ្លាំងឡើង ពីក្រុមអ្នកប្រជាធិបតេយ្យ ដែលមានការព្រួយបារម្ភ អំពីបេក្ខភាពរបស់គាត់ ដែលនេះ ជាការព្រួយបារម្ភសម្រាប់រូបគាត់ ហើយកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានបន្ថយសកម្មភាព សម្រាប់ការធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania ផងដែរ ។ លោក បៃដិន ដែលមានវ័យ៨១ឆ្នាំប្រឈមនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីបញ្ចប់ការចូលរួមប្រជែងក្នុងការបោះឆ្នោតឡើងវិញរបស់គាត់...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយក៏មានអត្ថប្រយោជន៍ សម្រាប់មនុស្សជាតិទាំងអស់ និងសត្វគ្រប់ប្រភេទលើភពផែនដី ។ ក្នុងឱកាសយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» លើកទី២៩ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា លោក Biden មិនត្រូវបានគេព្យាបាល សម្រាប់ជំងឺ ផាកឃីនសុន ដែលជាជំងឺខួរក្បាល ដែលបណ្តាល ឱ្យមានបញ្ហា ជាមួយនឹងចលនា សុខភាពផ្លូវចិត្ត ការគេង ការឈឺចាប់ និង បញ្ហាសុខភាពផ្សេងៗទៀតនោះទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា វេជ្ជបណ្ឌិតជំនាញខាងជំងឺនេះ បានទៅសេតវិមានជាច្រើនដង។...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយនៅថ្ងៃច័ន្ទថា យន្តហោះ Boeing 737 ជាង ២.៥០០ គ្រឿង ចាំបាច់ត្រូវត្រួតពិនិត្យ ដោយសារតែបញ្ហាដែលអាចកើតមានជាមួយនឹងម៉ាស៊ីនបង្កើតអុកស៊ីហ្សែនក្នុងហេតុការណ៍បន្ទាន់ អាចនឹងមិនធ្លាក់ចុះនៅកន្លែងអង្គុយរបស់អ្នកដំណើរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងករណីមានការបាត់បង់សម្ពាធក្នុងកាប៊ីន របាំងអុកស៊ីហ្សែនធ្លាក់ពីថតខាងលើក្បាលអ្នកដំណើរ ។...
កំពង់ស្ពឺ ៖ កម្មករកម្មការិនីប្រមាណ២៦នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបុករថយន្ត នៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាមុនកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រមួយគ្រឿងម៉ាក Hyundai Mighty ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1302...
តាកែវ៖ ជីសរីរាង្គព្រៃស្នួល (ជីទឹក) ដែលជាសមិទ្ធផល ផលិតដោយស្នាដៃកូនខ្មែរ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង នៅក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តិធ្វើឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ...
១.សេចក្តីសង្ខេបអំពីគម្រោង“កសិសហគ្រិនភាព” គឺជាគម្រោងបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ភាពជាសហគ្រិនក្នុងវិស័យកសិកម្ម គាំទ្រកសិករ អ្នកជំនួញ និងសិស្សនុស្សិតក្នុងការបង្កើតគំនិតថ្មី ក្នុងវិស័យកសិកម្មតាមរយៈ ការបង្កើតជាវេទិកាចែករំលែក និងការចុះទៅទស្សនកិច្ចនៅទីតាំងកសិកម្ម របស់ម្ចាស់សហគ្រិនកសិកម្មផ្ទាល់ ដើម្បីទទួលបានចំណេះដឹងបន្ថែម និងឃើញពីទិដ្ឋភាពជាក់ស្តែងនៃការធ្វើកសិកម្មផ្សំ ជាមួយនឹងសហគ្រិនភាពឲ្យទទួលបានផលល្អប្រសើរ។ ដើម្បីសម្រេចគោលដៅនៃគម្រោង ក្រុមការងារបានរៀបចំ វេទិកាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម” ដែលជាផ្នែកមួយនៃគម្រោង “កសិសហគ្រិនភាព”ដោយបង្កើតកម្មវិធីជា ០២ វគ្គ...
ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។...
កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ «People to People Exchange Amateur Badminton Champion 2024» រៀបចំឡើងដោយសារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា បានស្វែងរកឃើញជើងឯកជាម្ចាស់ជ័យលាភីហើយ ក្រោយការប្រកួតបែបមិត្តភាពដោយស្វិតស្វាញ និងបញ្ចប់ទៅដោយរលូន កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះដែរ លោកស្រី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការស្លាប់ ២ករណី បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត ។ ក្នុងសេចក្ដីប្រកាស បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន ៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាមលោក ង្វៀន ភូទ្រុង បានស្នើឲ្យកងទ័ពលើកកំពស់គុណភាពហ្វឹកហ្វឺន ដើម្បីបំពេញលក្ខខណ្ឌប្រយុទ្ធថ្មីនៃសង្គ្រាម ដោយប្រើប្រាស់ឧបករណ៍ និងអាវុធបច្ចេកវិទ្យាខ្ពស់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងសុន្ទរកថានៅសន្និសីទលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមយោធានៅថ្ងៃទី ៨ ខែកក្កដា អគ្គលេខាបក្សលោក ង្វៀន...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀង ជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀង ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយជាមួយសមភាគីអ៊ីរ៉ង់ ដែលទើបជាប់ឆ្នោតថ្មីរបស់លោក Masoud Pezeshkian និងដោយបានថ្លែងអបអរសាទរ ចំពោះមុខតំណែងថ្មីនេះផងដែរ ។ លោកPezeshkian អាយុ ៦៩ឆ្នាំ បានឈ្នះនៅក្នុងការបោះឆ្នោតចុងក្រោយ កាលពីចុងសប្តាហ៍ដោយឈ្នះ ៣លានសម្លេង ច្រើនជាងបេក្ខភាពប្រជែងលោក Saeed...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលឈរពីក្រោយបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង លោក នួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការឈរឈ្មោះសម្រាប់អាណត្តិទីពីរ នៅក្នុងខែវិច្ឆិកានេះ ហើយបានសរសេរសំបុត្រមួយច្បាប់ ទៅកាន់សមាជិកសភាបក្សប្រជាធិបតេយ្យ របស់គាត់ដើម្បីបញ្ជាក់អំពីជំហផងដែរ។ សាររបស់លោក Biden កើតឡើងបន្ទាប់ពីការជជែកដេញដោល ជាងមួយសប្តាហ៍នៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងក្នុងចំណោមអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ អំពីអ្នកណាដែលអាចជំនួសគាត់ជា បេក្ខភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។ ថ្មីៗកន្លងមកនេះក្រុមអ្នកគាំទ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចំនួននៃអ្នកបាត់បង់ជីវិតពិតប្រាកដ ពីសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា អាចមានលើសពី១៨៦០០០ នាក់ ដែលខ្ពស់ជាងចំនួនធ្លាប់បានប្រកាស ៣៧៣៩៦នាក់ កាលពីខែមុនដោយអាជ្ញាធរ សុខាភិបាលនៃតំបន់នេះ។ ខណៈពេលដែលរដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធទៅនឹងតួរលេខរបស់ ក្រសួងជាយូរមកហើយនោះ ពួកគេត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ និងក្រោយមកទទួលស្គាល់ដោយស្ងាត់ៗថា ជាការពិតដោយយោធាអ៊ីស្រាអែល។ ទោះបិជាយ៉ាងណាក្តីយោងតាម ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស អាមេរិក និងកាណាដា...