បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង លោក Kim Boo-kyum បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងកំណត់ការជួបជុំជាលក្ខណៈឯកជនត្រឹមមនុស្ស ៦នាក់នៅក្នុងតំបន់រដ្ឋធានី និង ៨ នាក់នៅក្នុងតំបន់ផ្សេងទៀតសម្រាប់រយៈពេល ៤ សប្តាហ៍ចាប់ពីសប្តាហ៍ក្រោយនេះ និងរឹតបន្តឹងច្បាប់នៃការរក្សាគម្លាតសុវត្ថិភាពដែលត្រូវបានអនុម័តក្រោម “ការរស់នៅជាមួយ COVID-19” កាលពីខែមុន។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ...
បរទេស៖ អង្គការសហប្រជាជាតិ បានសម្រេចចិត្ត មិនទទួលស្គាល់នោះឡើយ ចំពោះមន្រ្តីទូតដែលដាក់ចេញ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលទាំងពីរ បានអះអាងថាឯកអគ្គរដ្ឋទូត បច្ចុប្បន្នរបស់ពួកគេ មិនតំណាងឱ្យពួកគេនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការទទួលស្គាល់ អត្តសញ្ញាណជាតិចំនួនប្រាំបួន នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវ...
ភ្នំពេញ៖ ប្រវត្តិសាស្រ្ត ជាកញ្ចក់ឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព និងជាស្ពានឆ្លងទៅថ្ងៃអនាគត ដូចដែលករណី នៃភាពបែកបាក់ និងការបាត់បង់ទឹកដីខ្មែរ នាសម័យលង្វែក ដោយល្បិចកល ពីប្រទេសជិតខាង ក្នុងឆ្នាំ១៥៩៦។ ចំពោះករណីនេះ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការប្រៀបធៀប ពីសម័យកាលនោះ មកបច្ចុប្បន្ន ដោយលើកឡើងថា « ១៥៩៦ កាប់ ឬស្សី បែកក្រុងលង្វែក ២០២១កាប់ព្រៃលិចទឹក បំផ្លាញបឹងទន្លេសាប»។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្នុងនោះ សម្ដេច បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៣ ខែធ្វូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «បើមិនបានដឹងប្រវត្តិសាស្ត្រខ្លួនឯងទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រ ហើយឈ្មោះរបស់អ្នក នឹងចារទុកជាប្រវត្តិសាស្ត្រ បំផ្លាញជាតិដែរ»។ លោកថា យ៉ាងណាមិញ សម័យលង្វែក ខ្មែរបានចាញ់កលល្បិចសៀម (មួយផ្នែក) ដោយគេយកប្រាក់ដួង មកបាចចូលគុម្ពឬស្សី រួចរាស្ត្រខ្មែរនាំគ្នា កាប់ឬស្សីយកប្រាក់ដួង ទីបំផុត សៀមវៃបែកក្រុងលង្វែក។ ក្រោយមកខ្មែរ សម័យនោះរស់នៅ យ៉ាងវេទនាជាទីបំផុត។ លោក សយ សុភាព បញ្ជាក់ថា «មកដល់សម័យនេះទៅហើយ ហេតុអីនៅមានអ្នកកាន់ការរដ្នមួយចំនួនតូចណានោះ មហាលោភលន់ និង ប្រកាន់យកនូវភាពល្ងង់ខ្លៅ បំផ្លាញជាតិឯង តទៅទៀត ដោយនាំគ្នាទៅកាប់ឆ្ការព្រៃលិចទឹក សម្រាប់ជំរកត្រីពង ដូរយកដុល្លារ ធ្វើពីក្រដាស»។ ក្នុងករណីដដែលនេះ លោក សយ សុភាព បន្តថា កន្លងទៅសមត្ថកិច្ច ហ៊ានបង្រ្កាបតែអ្នក ល្អិតល្អោច ដែលគេជួលទៅកាប់ឆ្ការទេ តែពេលនេះវែកមុខឃើញ អ្នកពាក់ផ្កាយ អតីតចៅហ្វយខេត្ត។ ទីបំផុតបានត្រឹមរួចខ្លួន។ លោកបន្ថែមថា តែយ៉ាងក៏ដោយបុគ្គល ណានោះ អ្នកឯងត្រូវបានប្រវត្តិសាស្ត្រចារទុក ថាពួកអ្នកឯងជាអ្នកបំផ្លាញជាតិ បំផ្លាញយុទ្ធសាស្ត្រជាតិ អ្នកមិនស័ក្តសម ជាកូនខ្មែរទេ។ លោក សយ សុភាព គួសបញ្ជាក់ថា «សេចក្តីលោភលន់របស់អ្នក បានមកដល់ទីបញ្ចប់ហើយ ។ បរាជ័យទៅអ្នកល្មោភលុយយកទ្រព្យសម្បត្តិជាតិ។ ពួកអ្នកឯង ប្រហែលជាវង្សត្រកូល កឋាថនឈុំ ដែលបានក្បត់រាជវាំង ឧត្តុង្គ ទៅរណបនគរសៀម កាលពីជិត២០០ឆ្នាំមុន»។ សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងមឺុងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នេះ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។
ភ្នំពេញ ៖ ក្រោយការយាងមកដល់មាតុប្រទេសវិញ របស់ព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ។ នេះបើយោងតាមសារាចរ ណែនាំស្តីពីកាចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ ។ សេចក្តីណែនាំចេញនាថ្ងៃ៣ ធ្នូនេះ ក៏បានឲ្យក្រសួង...
លោក សយ សុភាព ជាថ្មីទៀតផ្តាំទៅ អ្នកនយោបាយ ទាំងក្នុងនិងក្រៅស្រុក ឲ្យកាត់ចិត្ត ពីក្រុមប្រទេសភ្នែក៥ ថាស្រលាញ់ខ្លួន ដើម្បីប្រជាធិបតេយ្យទៀតhttps://dap-news.com/national/2021/12/03/203341/ តុលាការកំពូល តម្កល់ទោស បុរសអាហ្វ្រិកខាងត្បូងម្នាក់ ជាប់គុកអស់មួយជីវិត ពាក់ព័ន្ធនឹងការដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ដោយលេបថ្នាំញៀន លាក់ក្នុងពោះhttps://dap-news.com/national/2021/12/03/203435/ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន កើនដល់ជិត ៩ពាន់លានដុល្លារ...
សិង្ហបូរី: ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១.១០១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះ គឺ១.០៥០នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ហើយ៤១នាក់ជាកម្មករអន្តោប្រវេសន៍ស្នាក់នៅ កន្លែងធ្វើការ និង១០នាក់ទៀតជាករណីនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់២៦៧.១៥០នាក់ ។ សរុបអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៩១នាក់បានកំពុងសម្រាកនៅមន្ទីរពេទ្យ ជាមួយគ្នានេះដែរ ១៩៤នាក់តម្រូវការអុកស៊ីសែន ហើយ៩នាក់មានស្ថានភាពអាក្រក់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ថា ក្រុងញ៉ូវយ៉ក ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងវីរុសបំប្លែងខ្លួន ថ្មីចំនួន៥ករណីហើយ ។ អភិបាលក្រុងញ៉ូវយ៉ក លោក Kathy Hochul បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថា មាន៥ករណីនៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ Omicron ។ ដំបូងឡើយ...
បន្ទាយមានជ័យ: ជនអន្តោប្រវេសន៍ថៃប្រុសស្រីចំនួន១៤៣នាក់ ក្នុងនោះស្រី៥៦នាក់ត្រូវបាន សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនត្រឡប់ទៅប្រទេស កំណើតវិញ កាលពីរសៀលថ្ងៃ១៤ រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញពួកគេលួចឆ្លងដែនចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ពិធីប្រគល់ទទួលនេះភាគីកម្ពុជា-ថៃបានធ្វើឡើងនៅលើស្ពានមិត្តភាព ច្រកអន្តរជាតិប៉ោយប៉ែតជាប់ព្រំប្រទល់ច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ យុវជនចាម្ប៍មួយក្រុម ដែលស្គាល់ថា ជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពី នំប្រពៃណីរបស់ជនជាតិខ្លួន ក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» សម្រាប់សាធារណជនចូលទស្សនា ដោយសេរីនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះពីម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច។ លោក ឡឹប កើ តំណាងឲ្យក្រុមយុវជន និងជាអ្នកផ្តួចផ្តើមរៀបចំ...
ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងស្រុក។ ស្រាបៀរ Angkor Lager ដែលត្រូវបានផលិតឡើង និង ចែកចាយដោយក្រុមហ៊ុន Cambrew Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group កំពុងផ្តល់ការឧបត្ថម្ភដល់កម្មវិធីអ្នកនិពន្ធ-អ្នកអាន (Writers-Readers Festival) កម្មវិធីគូរគំនូរសិល្បៈតាមដងផ្លូវដោយផ្ទាល់នៅលើផ្ទាំងក្រណាត់...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូ នឹងដាក់ចេញសំណើ មួយឆាប់ៗនេះ សម្រាប់កិច្ចព្រមព្រៀង សន្តិសុខ អឺរ៉ុបថ្មី ដែល លោកនិយាយថា លោកសង្ឃឹមថា នឹងបញ្ឈប់អង្គការ សម្ពន្ធមិត្តយោធា ណាតូ មិនឲ្យពង្រីកចូល មកភាគខាងកើត ថែមទៀត...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំង ការជួញដូរមនុស្ស និង គាំពារអនីតិជនខេត្ត កាលលពីថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់និងបញ្ជូនខ្លួន យុវជនសង្ស័យជាជនជាតិភាគតិច-កាចក់- ចំនួន២នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមច្បាប់ជាប់ពាក់ព័ន្ធករណីរំលោភបូក ក្មេងស្រីម្នាក់អាយុ១២ ឆ្នាំ ជាជនជាតិកាចក់ ដូចគ្នា ប្រព្រឹត្ដិនៅចំណុច ភូមិកាណាត...
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាជំពូកមួយ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នឹងចូលជាធរ នៅពេលដ៏ខ្លីខាងមុខនេះ ថ្មីៗកន្លងទៅនេះ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងកម្ពុជា ទទួលបានដំណឹងល្អមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានសន្មតថា...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលស្រុកបាទី កាលពីថ្ងៃទី ២ខែ ធ្នូ ឆ្នាំ ២០២១ បានចាប់ឃាត់ខ្លួន បុរសសង្ស័យម្នាក់ និងនៅថ្ងៃសុក្រនេះ បានបញ្ជូនខ្លួន ទៅកាន់សាលា ដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយវាយសម្លាប់ឪពុកបង្តើតខ្លួនឯង នឹងបំពង់ទីបដែកចំក្បាល បណ្តាលឲ្យបែក និង ផុងលលាដ៍ក្បាលស្លាប់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញថ្នាំចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យរដ្ឋ និងចែកចាយ ដល់វិស័យឯកជនផងដែរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងនោះ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់មួយចំនួនទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៦ ធ្នូ ខាងមុខ ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើបណ្តាញសង្គមនៅថ្ងៃ៣ ធ្នូថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបគ្នាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គធ្វើការឈ្លានពានថ្មីណាមួយ។ ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តយោធាណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីសកម្មភាពទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនក្នុងឆ្នាំនេះ បង្កឲ្យមានការភ័យព្រួយថា ជម្លោះដែលកំពុងឆេះក្តៅនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត អាចនឹងផ្ទុះជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ។ នៅក្នុងសារធ្វីតធ័រមួយ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ ឯកឧត្តម...
ក្នុងឱកាសដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃវេទិកាចិន-សហគមន៍ អាមេរិក ឡាទីន និង ការាបៀនលើកទី ៣ជិតនឹងបើក បណ្តាញទូរទស្សន៍ អន្តរជាតិចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានផ្តួចផ្តើមគំនិត និងរួមសហការ ជាមួយប្រព័ន្ធ សារព័ត៌មានសំខាន់ៗ ចំនួនជាង៣០ ក្នុងតំបន់អាមេរិកឡាទីន ដើម្បីចេញផ្សាយគំនិតផ្តួចផ្តើម «ប្រតិបត្តិប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន» នៅថ្ងៃទី ២...
ភ្នំពេញ ៖ រដ្ឋសភា នឹងបើកការដ្ឋានសាងសង់អគារ រដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលយមវៀតណាម នៅលើទីតាំងដីខាងត្បូង នៃបរិវេណរដ្ឋសភា ។ ជំនួយវៀតណាម ផ្តល់ឲ្យរដ្ឋសភាកម្ពុជា លើការកសាងអគារដ្ឋបាលថ្មីនេះ ក្នុងទឹកប្រាក់ចំនួន២៥លាន ដុល្លារ។ ក្នុងជំនួបសន្ទនាការងារ តាមប្រព័ន្ធវិដេអូ ជាមួយលោកវឿង ឌីញ ហ្វេ...
វ៉ាស៊ីនតោន ៖ សារព័ត៌មាន Associate Press បានរាយការណ៍ថា សហរដ្ឋអាមេរិក បានចូលរួមចំណែក “តិចតួចណាស់” ដល់កិច្ចខិតខំប្រឹងប្រែង ជាសាកលក្នុងការស្វែងរក និងតាមដានកំណែថ្មី នៃជំងឺកូវីដ-១៩ ដូចជាប្រភេទអូមីក្រុង Omicron ។ របាយការណ៍បានឲ្យដឹងថា “ជាមួយនឹងការធ្វើតេស្ត ដែលមិនមានការសម្របសម្រួល និងស្កែតរកជំងឺកូវីដ-១៩ សហរដ្ឋអាមេរិកកំពុងបន្តធ្វើតេស្តតិចជាង ១%...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល នឹងមិនប្រើប្រាស់វិធានការ ខ្លាំង ដូចជាការដាក់ការបិទប្រទេស ក្នុងគោលបំណង បញ្ឈប់ការឆ្លងវីរុស បំលែងថ្មី Omicron ដ៏គួរឱ្យព្រួយបារម្ភពីការ ចូលទៅក្នុងប្រទេស និង ការរីករាលដាល នៅឡើយនោះទេ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យដំណើរការ នូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជួបពិភាក្សាជាមួយ លោក វ៉ាង យី ពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងការស្ដារវិស័យផ្សេងៗឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ១៩...
បរទេស៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ បានធ្វើការអំពាវនាវឲ្យ មហាអំណាចពិភពលោក បញ្ឈប់កិច្ចចរចានុយក្លេអ៊ែ ជាមួយប្រទេសអ៊ីរ៉ង់ភ្លាមៗ ដោយលើកឡើងពីការ ប្រកាសរបស់ទីភ្នាក់ងារឃ្លាំមើល របស់អង្គការសហប្រជាជាតិមួយ ដែលថា ទីក្រុងតេអេរ៉ង់ នាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការផលិត សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ជាមួយឧបករណ៍ដ៏ទំនើបជាងមុន។ ការិយាល័យរបស់ លោកនាយករដ្ឋអ៊ីស្រាអែល Naftali Bennett បានដកស្រង់សម្តីរបស់លោក ដែលនិយាយក្នុងកិច្ចសន្ទនា...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ព្រមទាំងថ្នាក់ដឹកនាំ នៃមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល សូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកលោកអាចនឹងធ្វើការ វាយតម្លៃនិងផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការជំរុញលើកទឹកចិត្ត ចំពោះប្រទេសកូរ៉េខាងជើង ក្នុងខណៈធ្វើការសង្កត់ធ្ងន់ពីតួនាតី កើនឡើងក្នុងតំបន់ សម្រាប់ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍមីស៊ីល និងអាវុធរបស់ ប្រទេសកូរ៉េខាងជើង គឺកំពុងតែបង្កអស្ថិរភាព កាន់តែខ្លាំងឡើងៗ ចំពោះសុវត្ថិភាពតំបន់ នេះបើតាមសម្តី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (MISTI) និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការ បច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ នៅរោងចក្រផលិត ទឹកស្អាតខេត្តបាត់ដំបង និងផ្សព្វផ្សាយពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ «ផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ដ្រាលី...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បាន ប្រកាសសាលដីកា និង តម្កល់ទោសពិរុទ្ធជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដាក់គុកអស់មួយ ជីវិត ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត១គីឡូក្រាម ដោយលេបថ្នាំញៀនទុក នៅក្នុងពោះរបស់គាត់ ប្រព្រឹត្តនៅចំណុច ច្រកអ្នកធ្វើដំណើរមកដល់ នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ