ភ្នំពេញ៖ លោកម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា បានសន្យាជំរុញអ្នកវិនិយោគខ្លួន មកបណ្តាក់ទុននៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ។ ការសន្យានេះ ឆ្លើយតបតាមសំណូមពរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសសម្តេច អនុញ្ញាតឲ្យចូលជួប សម្តែងការគួរសម នៅព្រឹកថ្ងៃ២៩ វិច្ឆិកា ។...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ត្រៀមអន្តរាគមន៍បង្ក្រាបបទល្មើសទន្ទ្រាន ឈូសឆាយ...
ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាហើយ នៅម៉ោងប្រមាណជា ១០និង៣០នាទីព្រឹក ថ្ងៃទី២៩ វិច្ឆិកា ។ លោកនាយរដ្ឋមន្រ្តី បំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល២ថ្ងៃ (២៩-៣០ វិច្ឆិកា)។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ...
ភ្នំពេញ៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា បានរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ។ ក្រោយពីមានបទបញ្ជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឱ្យធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដី នៅតាមបឹងទន្លេសាប...
ភ្នំពេញ៖ ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter របស់លោកថា យើងបានទទួលដំណឹង ដ៏ក្រៀមក្រំនៃការសោយទិវង្គតក្នុងព្រះជន្ម ៧៧ ព្រះវស្សារបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមុខងារសាធារណៈរបស់ព្រះអង្គរួម មានតួនាទីជានាយករដ្ឋមន្ត្រីទីមួយនៃកម្ពុជា ឆ្នាំ ១៩៩៣-១៩៩៧។ លោកទូត បានសរសេរបន្ថែមថា “ខ្ញុំសូមចូលរួមរំលែកទុក្ខ...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរ ថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បាន និងបណ្តារដ្ឋមន្រ្តីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននឹងកំពុង ស្ថិតនៅខេត្តកំពង់ឆ្នាំង ជាទីដែលមានករណីកាប់ទន្ទា្រន ឈូសឆាយដីព្រៃលិចទឹក គោលបំណង ដើម្បីបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប។...
ដើម្បីបន្តអបអរ ការផ្លាស់ប្តូររូបរាងកំប៉ុងថ្មី យ៉ាងឡូយកាលីប របស់ទឹកក្រូចអាយស៍ IZE នៅថ្ងៃទី២៥ ខែវិច្ឆិកា យុទ្ធនាការលក់ចល័ត របស់ទឹកក្រូចអាយស៍ IZE បានចាប់ផ្តើមជាមួយនឹងការផ្តល់ជូន ការបង្វិលកងយករង្វាន់ឃ្យូតៗជាច្រើន ធ្វើឲ្យយុវវ័យពាសពេញផ្ទៃប្រទេស ពិសេសហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យុទ្ធនាការនេះ គឺជាការលក់ផ្ទាល់ដល់ដៃអតិថិជន នៅតាមទីប្រជុំជន តំបន់ក្បែរសាលារៀន និងផ្សារនានាទូទាំងប្រទេស សរុបជាង ២៣០ទីតាំង...
បរទេស៖ លោក Mullah Mohammad Hassan Akhund សហស្ថាបនិករបស់ក្រុមតាលីបង់ និងបច្ចុប្បន្នជានាយករដ្ឋមន្ត្រី បណ្តោះអាសន្នរបស់ប្រទេសអាហ្គានីស្ថាន បានធ្វើការសន្យា សាជាថ្មីកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលតាលីបង់នឹងបន្ត មិនធ្វើការរារាំងឡើយចំពោះ ជំនួយពីបណ្តាប្រទេសលើ លោកដល់ប្រទេសរបស់ខ្លួន និងថែមទាំងអំពាវនាវ ឲ្យអង្គការសប្បុរសធម៍អន្តរជាតិ ក្នុងការបន្តផ្តល់ជំនួយផងដែរ។ លោក Hassan Akhund បានថ្លែងការណ៍បែបនេះ...
បរទេស៖ រដ្ឋទូតនៃប្រទេសរុស្សីប្រចាំ នៅសហរដ្ឋអាមេរិក នៅអាទិត្យបានអះអាងថា បុគ្គលិកទូតរបស់ខ្លួនប្រមាណជា ២៧នាក់ទៀត ព្រមទាំងក្រុមគ្រួសារផង នឹងចាកចេញពីអាមេរិក នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ។ លោក Anatoly Antonov បានថ្លែងតាមរយៈវិដេអូថា ក្រុមការងារទូតរបស់យើង នឹងត្រូវធ្វើដំណើរត្រឡប់ មាតុភូមិនិវត្តន៍វិញក្នុង ទ្រង់ទ្រាយធំព្រមគ្នាសរុប ២៧នាក់និងក្រុមគ្រួសារ។ រំលឹកដែរថា កាលពីកន្លងមករុស្សីបាននិយាយថា ក្រុមការងារទូតរបស់ខ្លួនជាង...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារំលែកព្រះមរណទុក្ខ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ។ ក្នុងនោះសម្តេចបានលើកពីវីរៈភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រថា ការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ មិនត្រឹមតែជាការបាត់បង់...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លងត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ។ ទីភ្នាក់ងារ ANSA បានរាយការណ៍ថា អ្នកជំងឺដែលជាបុគ្គលិកនៅក្រុមហ៊ុនអន្តរជាតិមួយ “បានចាក់វ៉ាក់សាំងចំនួន២ដូស” ។ កាលពីថ្ងៃអាទិត្យ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លង ប្រហែលជាកំពុងចរាចរនៅក្នុងប្រទេសបារាំងរួចហើយ រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងរឹតបន្តឹងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាល ។ វីរុស Omicron មានសក្តានុពលឆ្លងច្រើនជាងវីរុសបំប្លែងខ្លួនមុនៗ ទោះបីអ្នកជំនាញមិនទាន់ដឹង ថាតើ វានឹងធ្វើឱ្យជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាង...
បរទេស៖ មន្ត្រីសុខាភិបាលនៃប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ពីការរកឃើញមេរោគកូរ៉ូណាប្រភេទថ្មី Omicron ចំនួន២ករណីនៅក្នុងប្រទេស សម្រាប់ជាលើកដំបូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ANI នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងទៅតាមកាសែត Kyodo News បានឲ្យដឹងថា រដ្ឋ New South Wales បានរាយការណ៍ពីករណីជម្ងឺកូវីដ១៩ប្រភេទថ្មី...
ភ្នំពេញ៖ ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាត ទូទាំងសាកលលោក បានបង្កផលប៉ះពាល់ ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់ ។ ហើយ SIS Cambodia បានត្រូវបង្កើតឡើងដើម្បីដើរ តួជាដំណោះស្រាយមួយ ចំពោះភាពប្រឈមនេះ...
បរទេស៖ លោក Carlito Galvez ជាអ្នកចាត់ការរឿងថ្នាំវ៉ាក់សាំងហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីន នឹងទិញថ្នាំវ៉ាក់សំាងកូវីដ១៩ Pfizer ចំនួន២០លានដូសបន្ថែមទៀត ផ្តល់នូវទំនុកចិត្តផ្លូវការថា ប្រទេសនេះនឹងមានសមត្ថភាពអាចបំពេញទៅតាមគោលដៅចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABS-CBN News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីស្រាអែល មានក្តីព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយក្នុងទណ្ឌកម្ម នៅក្នុងកិច្ចចរចានុយក្លេអ៊ែជាថ្មីជាមួយមហាអំណាចពិភពលោក ប៉ុន្តែនឹងមិនដកគម្រោងដែលមានសក្កានុពលក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែ។ មន្ត្រីចរចា តាមសេចក្តីរាយការណ៍ នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែននាថ្ងៃចន្ទ ក្នុងកិច្ចប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលសហរដ្ឋអាមេរិក ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញនៅក្នុងឆ្នាំ២០១៨...
ភ្នំពេញ ថ្ងៃទី ២៦ ខែ ១១ ឆ្នាំ២០២១ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-19...
បរទេស៖ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូងដែលបានបន្លឺសំឡេងព្រមានជាលើកដំបូងនៅលើវីរុសបំលែងថ្មីឈ្មោះ Omicron បាននិយាយថា រោគសញ្ញារបស់វីរុសបំលែងថ្មីនេះគឺ “មិនធម្មតា ប៉ុន្តែស្រាល” ចំពោះអ្នកជំងឺដែលមានសុខភាពល្អ – ប៉ុន្តែលោកព្រួយបារម្ភថា ជំងឺនេះអាចបណ្តាលឱ្យមានផលវិបាកចំពោះមនុស្សចាស់ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Angelique...
បរទេស៖ អ្វីដែលជាវិធានការមួយទៀតដើម្បីទទួលបានទ្រព្យសកម្មពីបរទេសដោយសារការខកខានមិនបង់ប្រាក់ដែលបានខ្ចី, ប្រទេសចិន ត្រូវបានគេចោទថា បានចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ Entebbe និងទ្រព្យសកម្មផ្សេងទៀតក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ យោងតាមសារព័ត៌មាន Economic Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បានបញ្ជូនគណៈ ប្រតិភូទៅទីក្រុងប៉េកាំងដើម្បីចរចាជាមួយរដ្ឋាភិបាលចិន។ មុននេះ រដ្ឋាភិបាលដែលដឹកនាំដោយលោក...
បរទេស៖ ពិធីបុណ្យសពសម្រាប់មនុស្ស ៣នាក់ ដែលបានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ ត្រូវបានធ្វើឡើងនៅវត្តតែមួយ នៅ Wat Nam Daeng ស្រុក Bang Phli – នៃខេត្តភាគកណ្តាលរបស់ប្រទេសកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រោយមានបទបញ្ជាក្តៅៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រុមមន្រ្តីជាន់ខ្ពស់របស់កម្ពុជានៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប។ កិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ នេះបើយោងតាមបណ្តាញហ្វេសប៊ុកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា...
ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិចនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
លោក កឹម សុខា ប្រកាសថារូបលោក និង សម រង្ស៊ី មិនមែនជាមនុស្សតែមួយhttps://dap-news.com/national/2021/11/28/201830/ នាយករដ្ឋមន្រ្តី បញ្ជាឱ្យចាត់វិធានការ បង្ក្រាបជាបន្ទាន់ ចំពោះជនទុច្ចរិត កាប់ព្រៃលិចទឹកhttps://dap-news.com/national/2021/11/28/201833/ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដកហូតដីព្រៃ ដែលជនខិលខូច ទន្ទ្រានកាន់កាប់https://dap-news.com/national/2021/11/28/201850/ របាយការណ៍៖ អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយក...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។នេះបើតាមហ្វេសប៊ុក Royal du Cambodge ។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា សម្តេចក្រុមព្រះ គឺជាអតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ភ្នំពេញ ៖ ក្នុងសារថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះមរណភាពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបាត់បង់ សម្តេចក្រុម គឺជាការបាត់បង់ឥស្សរជនព្រះរាជវង្សដ៏ល្អឆ្នើមមួយអង្គ៕
ភ្នំពេញ៖នៅថ្ងៃទី ២៦ ខែវិច្ឆិកា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” ឆ្នាំ ២០២១ បានបើកធ្វើតាមអនឡាញ លោក Huang Kunming សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Huang Kunming បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រាស្រ័យទាក់ទងគ្នារវាងប្រព័ន្ធសាព័ត៌មានចិននិងអាហ្វ្រិកមានកាន់តែច្រើន ភាគីទាំងពីររួមគ្នាផ្សពផ្សាយសច្ចធម៌ និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន។ ទិដ្ឋភាពដ៏រស់រវើកនិងរឿងរ៉ាវគួរឱ្យរំភើបស្តីពីមេត្រីភាពរវាងចិននិងអាហ្វ្រិកត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន។ កិច្ចប្រជុំពេញអង្គលើកទី...
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហ រដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ នេះបើតាមការផ្សាយពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋរបស់ប្រទេសអូស្ត្រាលី មានរដ្ឋ New South Wales (NSW) និងវីកតូរីយ៉ា ដែលជារដ្ឋកំពង់ផែដ៏ធំចំនួន២ដែលបានណែនាំឲ្យតម្រូវដាក់ដាច់ដោយឡែកក្នុង រយៈពេល៧២ម៉ោងសម្រាប់ការមកដល់របស់អន្តរជាតិ ខណៈក្រុមអាជ្ញាធរសុខាភិបាលប្រកាសបន្ទាន់ពីវីរុសបំប្លែងខ្លួនថ្មី Omicron ដែលមកដល់ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ។ ក្រុមអាជ្ញាធររដ្ឋ NSW បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា មាន២ករណីក្នុងចំណោមអ្នកមកដល់ដែលមកពីបណ្តា...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ