ប៉េកាំង ៖ បេសកជនជាន់ខ្ពស់ចិនបានឲ្យដឹងថាវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងការចរចានៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ មិនគួរត្រូវបានប៉ាន់ ស្មានឡើយ បើទោះបីជា របកគំហើញគឺនៅឆ្ងាយពីការសម្រេចបាន។ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ក្រុមប្រទេស P4+1 (ចិន អង់គ្លេស បារាំង និងរុស្ស៊ី បូកនឹង អាឡឺម៉ង់) សហភាពអឺរ៉ុប និងអ៊ីរ៉ង់បានធ្វើការពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។...
បរទេស ៖ សហភាពអារ៉ាប់រួមនៅថ្ងៃសុក្រនេះបានចុះកិច្ចព្រមព្រៀង យន្តចម្បាំងបារាំង ប្រភេទ Rafale ចំនួន៨០គ្រឿង ជាផ្លូវការដែលបានធ្វើឲ្យវាក្លាយ ទៅជាកិច្ចព្រមព្រៀង ទិញសព្វាវុធធំបំផុត របស់អន្តរជាតិ ។ ការចុះកិច្ចព្រមព្រៀងគ្នា ត្រូវបានធ្វើឡើង ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងប្រទេសអារ៉ាប់រួម មួយនេះ ។...
ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសទទួលសិទ្ធិ ជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក ។ ពិធី ប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទ សារព័ត៌មាន នៅរោងភាពយន្ត លេជេន អ៊ីដេន ហ្គាដេន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២១...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួងចុះសិក្សាពិនិត្យលទ្ធភាព ដើម្បីបើកច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រា ត ប្រទេសថៃ។ ការចុះសិក្សានិងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម...
នៅថ្ងៃអរព្រះគុណ របស់អាមេរិក សមាជិកនៃកុលសម័្ពន្ធ ជនជាតិដើមភាគតិច នៃទ្វីបអាមេរិក ដែលមកពីតំបន់ New England នៃសហរដ្ឋអាមេរិក បានធ្វើមីទីញដើម្បីរំលឹកពី “ជនជាតិដើមភាគតិច រាប់លាននាក់ ដែលទទួលរងអំពើប្រល័យពូជសាសន៍ ការទន្រ្ទានកាន់កាប់ដីធ្លី និងការរំលោភបំពាន វប្បធម៌យ៉ាងគឃ្លើន” ។ អ្នកនយោបាយអាមេរិកទាំងនោះ ដែលកំពុងត្រៀមរៀបចំ កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ កុំធ្វើពុតជាមិនបានឮសំឡេងស្រែកបន្ទរ...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច) នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក សយ សុភា បេក្ខជនបណ្ឌិត វិទ្យាសាស្ត្រនយោបាយ នៃសកលវិទ្យាល័យអាស៊ី អឺរ៉ុប (AEU) ទាក់ទងទៅនឹងកម្រងសំណួរស្រាវជ្រាវថ្នាក់បណ្ឌិត ប្រធានបទ ស្ដីអំពី ទំនាក់ទំនងរវាង...
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងតែនៅលើទំព័រតែមួយ ក្នុងការប្រឆាំងនឹង ឥទ្ធិពលកាន់តែខ្លាំងឡើង របស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី Sherman បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយ ដែលរៀបចំដោយក្រុមអ្នកគិតគូក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសំដៅលើអក្សរកាត់សម្រាប់ឈ្មោះផ្លូវការរបស់ប្រទេសចិនគឺ សាធារណរដ្ឋប្រជាមានិតចិនថា “យើងមើលឃើញវិធីសាស្រ្តរបស់យើង និងវិធីសាស្រ្តរបស់សហភាពអឺរ៉ុប ចំពោះចិន...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ចលនាប្រឆាំងរាជានិយមនៅក្នុងប្រទេសថៃ ដោយពណ៌នា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលមានឥទ្ធិពល ថាជាព័ត៌មានក្លែងក្លាយ និងសង្កត់ធ្ងន់ថា លោកជាអ្នកស្មោះត្រង់នឹងរាជានិយម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីនបានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសុក្រថា «ឥឡូវនេះមាននរណាម្នាក់កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា គណបក្សភឿថៃ...
បរទេស៖ ប្រទេសបេឡារុស បាននិយាយថា ខ្លួននឹងធ្វើការសងសឹកវិញ ក្រោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើន ក្នុងប្រទេសបេឡារុស ហើយនិងបានធ្វើត្អូញត្អែថា សេដ្ឋកិច្ចខ្លួនកំពុងតែប្រឈមមុខនឹង សម្ពាធពីខាងក្រៅមិនធ្លាប់មាន។ ទណ្ឌកម្មថ្មីនោះ មានគោលដៅបង្កើនសម្ពាធលើមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលរដ្ឋាភិបាល ប្រទេសលោកខាងលិច ចោទប្រកាន់ ពីបទក្លែងបន្លំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បញ្ជាឲ្យធ្វើការបង្ក្រាបដ៏ធំ លើក្រុមប្រឆាំង...
បរទេស៖ វិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែនប្រទេស បេឡារុស-ប៉ូឡូញ នាពេលថ្មីៗនេះ បានបង្កបញ្ហាដឹកជញ្ជូនសម្រាប់ ក្រុមហ៊ុនផលិតអាហាររុស្ស៊ី ដែលកំពុងតែរងការខាតបង់ និងប្រឈមនឹងការត្រូវផ្អាក ផលិតកម្មជាបណ្ដោះអាសន្ន ប្រសិនបើស្ថានភាពកាន់តែ អាក្រក់ខ្លាំងឡើង។ ប្រទេសប៉ូឡូញ បានបិទច្រកព្រំដែនមួយចំនួន ជាប់ប្រទេសបេឡារុស សម្រាប់ការដឹកជញ្ជូនទំនិញ ស្របពេលដែលសហភាពអឺរ៉ុប បានចោទប្រកាន់ទីក្រុងមីនស្កិ៍ ពីបទបង្កឲ្យមានជម្លោះជាប់គាំងមួយជាមួយលោកខាងលិច តាមរយៈការជំរុញឲ្យជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ឆ្លងកាត់ព្រំដែនខ្លួនដោយខុសច្បាប់។...
បរទេស៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បានធ្វើការព្រមានថា ប្រទេសរុស្ស៊ីអាចនឹង ចាប់ផ្តើមធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយ លើប្រទេសអ៊ុយក្រែន នៅចុងខែមករា ស្របពេលដែលភាពតានតឹង កំពុងកើនកម្តៅខ្លាំងឡើង ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតព្រំដែននៃទីក្រុងកៀវ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BARRON’S នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត...
ថៃ៖ មនុស្ស ៣នាក់ស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី២https://dap-news.com/covid19/2021/11/29/201997/ ចិន បានកាន់កាប់អាកាសយានដ្ឋាន អន្តរជាតិតែមួយគត់របស់អ៊ូហ្គង់ដា ដោយសារប្រទេសនេះ ការខកខានសងបំណុលhttps://dap-news.com/international/2021/11/29/202001/ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូង៖ វីរុសបំលែងថ្មីឈ្មោះ Omicron គឺ មិនធម្មតាមែន ប៉ុន្តែស្រាល ចំពោះអ្នកដែលមានសុខភាពល្អhttps://dap-news.com/international/2021/11/29/202005/ CEO ក្រុមហ៊ុន Moderna ព្រមានថា...
ហាណូយ ៖ ប្រទេសវៀតណាមបានរាយការណ៍ ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៣,៦៧០ករណី ដែលក្នុងនោះមាន ១៣,៦៦១ករណី ឆ្លងក្នុងស្រុក និង ៩ករណីនាំចូល នេះបើយោងតាមក្រសួង សុខាភិបាលវៀតណាម ។ តំបន់ដែលកត់ត្រាចំនួន អ្នកឆ្លងខ្ពស់បំផុត រួមមានទីក្រុងហូជីមិញ ភាគខាងត្បូងមាន ១៣១១ករណី ខេត្ត Can...
បរទេស ៖ អ្នកបើកយន្តហោះកងទ័ពអាកាសម្នាក់ បានរងរបួសធ្ងន់ បាក់ជើងទាំង២ និងបាក់ដៃឆ្វេងមួយទៀត នៅពេលយន្តហោះចម្បាំង F-5 បានធ្លាក់អំឡុងពេលហ្វឹកហាត់នៅស្រុក Chai Badan ក្នុងខេត្ត Lop Buri កាលពីព្រឹកថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១...
បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Ben Cardin និងលោក Pat Toomey នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដាក់ទណ្ឌកម្មដ៏ចាំបាច់ ទៅលើភ្នាក់ងារ អ៊ីរ៉ង់ ដែលនៅពីក្រោយកិច្ចប្រឹងប្រែង បំបិទមាត់អ្នកប្រឆាំងទាំង នៅក្នុងប្រទេស និងនៅបរទេស ។ ដោយដាក់ចំណងជើង តាមឈ្មោះអ្នកសារព័ត៌មាន និងសកម្មជនមួយរូប...
បរទេស ៖ សាធារណរដ្ឋប្រជាមានិត ចិន (PRC) បានបង្កើតសមត្ថភាព មីស៊ីល យ៉ាងទូលំទូលាយ រួមទាំងអាវុធផ្លោង និងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ប៉ុន្តែរក្សាបានត្រឹមតែរក្សាទុក នៅឃ្លាំងអាវុធនុយក្លេអ៊ែរ តូចបំផុត ក៏ដូចជាគោលនយោបាយ មិនប្រើលើកដំបូង ។ សហរដ្ឋអាមេរិក ដែលដើរយឺតជាងទីក្រុងប៉េកាំង និងក្រុងម៉ូស្គូលើការប្រើសំឡេងខ្លាំង ជាងសំឡេង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំកែលម្អសួនច្បារ ការដាំដើមឈើបន្ថែម ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងការរៀបចំលើកស្លាកគណបក្សប្រជាជនកម្ពុជា តាមទីតាំងសំខាន់ៗ នានា ក្នុងក្រុងកំពង់ចាមផងដែរ ។ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងផងដែរថា...
បរទេស ៖ មេដឹកនាំរបស់កងកម្លាំង Quds របស់ប្រទេសអ៊ីរ៉ង់ ដែលមានឯកទេស ក្នុងប្រតិបត្តិការ នៅបរទេស បានទាមទារឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់ ហើយបានប្តេជ្ញាធ្វើឱ្យយោធា ដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក (យោធាអាមេរិក) អាម៉ាស់ ប្រសិនបើប្រទេសនេះ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ...
សម្តេចរាជបុត្រីព្រះរៀម បុប្ផាទេវី និងសម្តេចក្រុមព្រះ ព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យ ក្នុងខែតែមួយhttps://dap-news.com/national/2021/11/29/202310/ លោក សេង សារី ៖ លោក កឹម សុខា អាចមានវាសនា ចូលប្រកួតនយោបាយ ខុសពីលោកសម រង្ស៊ី ត្រូវបិទផ្លូវhttps://dap-news.com/national/2021/11/29/202261/ កឹម មនោវិទ្យា ប្រាប់លោក សម...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ថា រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin បានថ្លែងនៅថ្ងៃសុក្រនេះថា ករណីវិជ្ជមានដំបូង នៃវីរុសបំប្លែងខ្លួនថ្មី ឈ្មោះថា Omicron ត្រូវបានរកឃើញ នៅក្នុងប្រទេសម៉ាឡេស៊ី នៅក្នុងខ្លួននិស្សិត មកពីអាហ្វ្រិកខាងត្បូង ។ ជនបរទេសដែលកំពុងសិក្សា...
បរទេស៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រារព្ធធ្វើកិច្ចប្រជុំលំដាប់ខ្ពស់លើកទី២ ពាក់ព័ន្ធនឹងបញ្ហាប្រទេសចិន ស្របពេលដែលភាគីទាំងពីរ មានបំណងជំរុញបង្កើន គោលនយោបាយរួមសាមគ្គីគ្នា ដើម្បីប្រឈមមុខនឹង ធ្វើការងារជាមួយប្រទេសអាស៊ី ស្របពេលមានភាពតានតឹងកើនឡើង។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងលេខាធិការទីភ្នាក់ងារចំណាត់ការ ខាងក្រៅអឺរ៉ុប លោក Stefano Sannino បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គូអភិវឌ្ឍនានា ផ្ដល់កិច្ចសហការជាមួយ អាជ្ញាធរមីនកាន់តែខ្លាំងក្លា ដើម្បីឲ្យកម្ពុជារួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥។ តាមរយៈ សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនចំពោះ «មិត្តវិស័យមីន» នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងប្រើប្រាស់វិធីសាស្ដ្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «កន្លងមកមានក្មួយៗ ដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំ ជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៨,៧១គីឡូម៉ែត្រ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេច បាន៥៤,៨៩%ហើយ។ នាថ្ងៃទី៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច...
បរទេស៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចូលរួមជាមួយប្រទេសកាណាដា អង់គ្លេសនិងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស ដែលកំពុងតែកើតមាន និងការកេងប្រវ័ញ្ចយ៉ាងអមនុស្សធម៌ លើជនដែលងាយរងគ្រោះនានា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ទណ្ឌកម្មថ្មីទាំងនោះ ក៏ជាការឆ្លើយតបចំពោះ វិបត្តិជនអន្តោប្រវេសន៍ នៅតាមបណ្ដោយព្រំឌដែន...
យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ សហរដ្ឋអាមេរិក ក្នុងការលប់ចោលនូវ កិច្ចពិភាក្សាគ្នាជាមួយនឹង អ៊ីរ៉ង់ភ្លាមដោយចោទរដ្ឋាភិបាល ក្រុងតេហរ៉ង់ថា បានចាប់ផ្តើមចម្រាញ់សារជាតិ អ៊ុយរ៉ាញ៉ូមម្តងទៀតរួចទៅហើយ។ សេចក្តីអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បន្ទាប់ពីការពិភាក្សាគ្នា រវាងលោកជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ។ លោក Bennett...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ថា មន្ត្រីឧតុនិយមក្នុងប្រទេសជប៉ុន បានព្រមានថា ការរញ្ជួយដីអាចនឹង កើតឡើងបន្ថែមទៀត ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៤,៨រ៉ិចទ័រ នៅជិតភ្នំហ្វូជី និងការរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ នៅជិតទីក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ ។ . ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង លោក Kim Boo-kyum បាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងកំណត់ការជួបជុំជាលក្ខណៈឯកជនត្រឹមមនុស្ស ៦នាក់នៅក្នុងតំបន់រដ្ឋធានី និង ៨ នាក់នៅក្នុងតំបន់ផ្សេងទៀតសម្រាប់រយៈពេល ៤ សប្តាហ៍ចាប់ពីសប្តាហ៍ក្រោយនេះ និងរឹតបន្តឹងច្បាប់នៃការរក្សាគម្លាតសុវត្ថិភាពដែលត្រូវបានអនុម័តក្រោម “ការរស់នៅជាមួយ COVID-19” កាលពីខែមុន។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ...
បរទេស៖ អង្គការសហប្រជាជាតិ បានសម្រេចចិត្ត មិនទទួលស្គាល់នោះឡើយ ចំពោះមន្រ្តីទូតដែលដាក់ចេញ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធានៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលទាំងពីរ បានអះអាងថាឯកអគ្គរដ្ឋទូត បច្ចុប្បន្នរបស់ពួកគេ មិនតំណាងឱ្យពួកគេនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការទទួលស្គាល់ អត្តសញ្ញាណជាតិចំនួនប្រាំបួន នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
