អ.ស.ប.៖ មិនមានការឯកភាពគ្នា លើថវិកាចំណាយ សម្រាប់បេសកកម្មថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ (អ.ស.ប.) ទេ, ការងារ អាចរាំងស្ទះ សម្រាប់ប្រតិបត្តិការ ពេញ១ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រភពពីអ្នកការទូត បានប្រាប់AFPថា...
ប្រ៊ីសប៊ែន៖ ប្រ៊ីសប៊ែន ក្លាយជា ទីក្រុងទី៤ របស់អូស្រ្តាលី សម្រាប់ការ បិទក្រុង ដោយសារតែការវាយប្រហារ ពីសំណាក់ជំងឺកូវីដ១៩ បំឡែងថ្មី។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP។
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ (Africa CDC)បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃចន្ទ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំនៅទ្វីបអាហ្វ្រិកដែលគេបញ្ជាក់ឲ្យដឹងនោះគឺមានចំនួនដល់ទៅ៥.៤១៧.៨៥៨នាក់ ។ មជ្ឈមណ្ឌល CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេសនៃសហភាពអាហ្វ្រិកដែលមានសមាជិក៥៥ប្រទេស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតគឺមានចំនួន១៤១.២៩០នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៤.៧៥០.១៦៦នាក់នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺ ។...
បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់កំាភ្លើងធំមានទំហំទឹកប្រាក់២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់កូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីចុងឆ្នាំមិញនេះ ផែនការការពារជាតិរបស់រដ្ឋាភិបាល បានស្នើឲ្យធ្វើការអភិវឌ្ឍផលិតប្រព័ន្ធការពារ Iron Dome...
បរទេស៖ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ីជិនពីង និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន កាលពីថ្ងៃចន្ទ បានប្រកាសជាផ្លូវការនូវការពង្រីកកិច្ចព្រមព្រៀងចិន – រុស្ស៊ី ស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាសន្ធិសញ្ញាយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទី៤លាននាក់ គឺលោក សូ សយ...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសតួកគីនិងអាហ្ស៊ែបៃហ្សង់ បានចាប់ផ្តើមសហសមយុទ្ធយោធា នៅទីក្រុងបាគូ នាថ្ងៃចន្ទនេះ ដោយធ្វើការដាក់ពង្រាយរថក្រោះ ឧទ្ធម្ភាគចក្រ និងកូនដ្រូន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការប្រយុទ្ធរបស់ប្រទេសទាំងពី។ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់យ៉ាងដូច្នេះថា “គោលបំណងដ៏ចម្បងនៃសហសមយុទ្ធនេះ គឺដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ នៅក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធ និងដើម្បីអភិវឌ្ឍជំនាញធ្វើការសម្រេចចិត្តយោធារបស់មេបញ្ជាកា និងសមត្ថភាពគ្រប់គ្រងអង្គភាពយោធា”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន India...
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹងថា មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៣រូបបានឆ្លងកូវីដ-19 ។ ទី១ ឈ្មោះ ប៊ូ សារ៉េន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង២ ឈ្មោះ ប្រាក់...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ៣០ មិថុនា ដល់ថ្ងៃ៦ កក្កដា កម្ពុជានឹងអាចមានភ្លៀងពីតិចទៅបង្គួរ ហើយផ្នែកខ្លះក៏ភ្លៀងធ្លាក់ច្រើនដែរ ។ សេចក្តីជូនដំណឹងរបស់ក្រសួងឲ្យដឹងទៀតថា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីរ ដំណាក់កាលដូចតទៅ៖ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីខ្សោយ និងពីថ្ងៃទី៤-៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៦នាក់បន្ថែមទៀត ក្នុងនោះ(០៧ករណី សហគមន៍ និង៣៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៤១...
ភ្នំពេញ៖ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣៤នាក់...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយបានសម្រេចចិត្តជាផ្លូវការ ដើម្បីពង្រីកសន្ធិសញ្ញាមិត្តភាពប្រទេសជិតខាងចិន និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសនេះបានធ្វើឡើង ក្នុងពេលជួបពិភាក្សារវាងប្រមុខរដ្ឋទាំងពីរតាមរយៈតំណភ្ជាប់វីដេអូ។ ដោយអបអរសាទរខួបលើកទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញានេះលោក ស៊ី ជីនពីង បានឲ្យដឹងនៅទីក្រុងប៉េកាំងថា សន្ធិសញ្ញានេះបានបង្កើតឡើងនូវគំនិតនៃភាពស្ថិតស្ថេរមិត្តភាព ដែលអនុលោមតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរក៏ដូចជាប្រធានបទនៃសន្តិភាព និងការអភិវឌ្ឍ។...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានសម្រេចចិត្តយកការចាក់ថ្នាំវ៉ាក់សាំង ជាកាតព្វកិច្ចចម្បងសម្រាប់អ្នកធ្វើការងារនៅមណ្ឌលមនុស្សចាស់ជរា និងបុគ្គលិននៅតាមបណ្ដាសណ្ឋាគារធ្វើចត្តាឡីស័ក ដែលមានហានិភ័យខ្ពស់ បន្ទាប់ពីការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩នៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី Scott Morrison បានជួបជាមួយថ្នាក់ដឹកនាំរដ្ឋនិងតំបន់ ធ្វើការពិភាក្សាគ្នាអំពីស្ថានភាព ដែលមានប្រជាជនអូស្ត្រាលីជាង២០លាននាក់ គឺស្មើនឹងប្រមាណ៨០ភាគរយនៃប្រជាជនសរុប កំពុងស្ថិតក្រោមទម្រង់នៃបម្រាមគោចរខ្លះ ឬក៏ការរឹតបន្តឹងពាក់ព័ន្ធមេរោគកូរ៉ូណា។ គួរបញ្ជាក់ថា ៥ក្នុងចំណោមរដ្ឋនិងតំបន់ចំនួន៨របស់ប្រទេសអូស្ត្រាលី បានរងការវាយប្រហារដោយការផ្ទុះឆ្លងនៃប្រភេទជម្ងឺកូវីដ១៩ Delta ដែលមានសមត្ថភាពចម្លងខ្ពស់ និងការលេចធ្លាយចេញពីសណ្ឋាគារធ្វើចត្តាឡីស័ក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង២០.៦៩៤នាក់ក្នុងអំឡុងពេល១ថ្ងៃ ធ្វើឲ្យតួលេខកើនឡើងដល់២.១៣៥.៩៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បាន កើនឡើងដល់៥៧.៥៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២៣នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៩.៤៨០នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១.៨៥៩.៩៦១នាក់ ។វីរុសបានឆ្លងរាលដាលដល់ខេត្តអ្នកទំាងអស់ចំនួន៣៤ ។ ជាពិសេស...
បរទេស៖ លោក Kjell Stefan Löfven កើតជាផ្លូវការនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៧) គឺជាអ្នកនយោបាយស៊ុយអែតបម្រើការជានាយករដ្ឋមន្ត្រីស៊ុយអែត តាំងពីឆ្នាំ ២០១៤ និងជាមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យស៊ុយអែត តាំងពីឆ្នាំ ២០១២ ។ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១លោកគឺជានាយករដ្ឋមន្រ្តីបណ្តោះ អាសន្នដែលមានទំនោរទៅរក...
បរទេស៖ កាលពីថ្ងៃចន្ទ ប្រទេស អ៊ីរ៉ាក់បានថ្កោលទោស ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតាមព្រំដែនស៊ីរី – អ៊ីរ៉ាក់ ដែលបានសម្លាប់យុទ្ធជនយ៉ាងតិច ៧ នាក់ និងបានជំរុញឱ្យមានការអំពាវនាវាឱ្យសងសឹកពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយឆ្មក់លើកទី...
ភ្នំពេញ ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើឲ្យមនុស្សប្រុស៤នាក់ស្លាប់ និងរងរបួសម្នាក់ ព្រមទាំងឆេះរថយន្តនិងម៉ូតូទាំងអស់៩គ្រឿងផងដែរ ។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។ អ្នកស្លាប់ទាំង៤នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកអ្នករបួសស្រាលមានឈ្មោះ ម៉ូច...
សំណេរអត្ថបទរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី១០០ នៃការបង្កើត គណបក្សកុម្មុយនិស្តចិន កាលពី១០០ឆ្នាំមុន ប្រទេសចិន ជាប្រទេសដែលរង ការគំរាមកំហែង ពីប្រទេសលោកខាងលិច ស្ថានភាពច្របូកច្របល់ ប្រទេសជាតិ ចុះខ្សោយក្រីក្រ ប្រជាជន ស្ទើរតែគ្មានទីជំរក។ ពេលដែលប្រទេសចិន មានបញ្ហាផ្ទៃក្នុង និងទទួលរងការឈ្លានពាន...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សម្តែងការរីករាយនិងពេញចិត្តបំផុត ដែលបានចូលរួមគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយកងកម្លាំងចម្រុះ គណបញ្ជាការខណ្ឌ-រាជធានី ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) អនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជារាជរដ្ឋាភិបាល។ ចូលរួមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និង សហគមន៍យើង!
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ៣៦នាក់ នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៨៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៣៥នាក់ និងស្លាប់៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៣៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១១នាក់ ស្លាប់១៣នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ១៤នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្ន ទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ខណៈរកឃើញអ្នកឆ្លងថ្មី ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានករណី ជាសះស្បើយចំនួន ៥នាក់ផងដែរ៕
ភ្នំពេញ ៖ លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តរួមចំណែកកាន់តែច្រើន និងកាន់តែធំធេងសម្រាប់វិបុលភាព ប្រទេសកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។ នាថ្ងៃទី២៨ ខែមិថុនា...
ភ្នំពេញ ៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុត នៅក្រោមច្បាប់អន្តរជាតិ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ ក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្តីពី ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នាថ្ងៃទី២៨ ខែមិថុនា...
បរទេសទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រទេសរុស្ស៊ីទើបទទួលបានជោគជ័យក្នុងការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីបថ្មីមួយ ពីទីតាំងបាញ់បង្ហោះយានអវកាស Plesetsk ស្ថិតនៅភាគពាយព្យនៃប្រទេស។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពក្នុងវិស័យឧស្សាហកម្មការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបថ្មីនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃទី២៨ ខែមិថុនានេះថា ទីក្រុង តេអេរ៉ង់នៅពេលថ្មីៗនេះ នៅមិនទាន់ធ្វើការសម្រេចចិត្ត លើការបន្តកិច្ចព្រមព្រៀងមួយ ជាមួយទីភ្នាក់ងារឃ្លាំមើលអាតូមិកអង្គការសហប្រជាជាតិ ជុំវិញការផ្តល់ឲ្យនូវរូបភាពនៃទីតំាងនុយក្លេអ៊ែ របស់ខ្លួននៅឡើយនោះទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “នៅមិនទាន់មានការសម្រេចចិត្តទាំងផ្នែកអវិជ្ជមាននិងផ្នែកវិជ្ជមាន ត្រូវបានធ្វើឡើងនៅឡើយនោះទេ មិនថាការបន្តកិច្ចព្រមព្រៀង ឬក៏លុបចោល (នូវទិន្នន័យ) នោះទេ...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ