ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ នៅ ស្រុកប្រាសាទបាគង ។ អ្នកជំងឺកូវីដ១៩ ទើបឆ្លងថ្មីរួមមាន៖ ១- ឈ្មោះ មិត្ត ហ៊ន់ ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែបនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៥០៧ នាក់ទៀតដោយសារជំងឺកូវីដ -១៩ ដែលចំនួនសរុបកើនឡើងដល់ ៤៦៧,៧០៦ នាក់នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ករណីឆ្លងថ្មីចំនួន ៩៥.៦០១នាក់ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៦,៧២០,០៨១ នាក់។ ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ២នាក់ អ្នកប៉ះពាល់បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី ដែលវិជ្ជមាន៤នាក់ កម្មការិនីរោងចក្រ វ៉ាឡុង (ភូមិស្គន់ ឃុំសូទិន ស្រុកជើងព្រៃ ខេត្តកំពង់ចាម)១នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមាន នៅរាជធានភ្នំពេញចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ ឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅអចិន្ត្រៃភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់បន្ថែម នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ។
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានធ្វើការកោះហៅរដ្ឋទូតចិន ប្រចាំនៅក្នុងប្រទេសរបស់ខ្លួនមកជួប សាកសួរក្រោយពេលដែលយន្តចម្បាំង របស់ចិនចំនួន១៦គ្រឿង ត្រូវបានគេដឹងថា បានធ្វើការហោះហើរ ដោយគ្មានខ្វាយខ្វល់ពីច្បាប់ដែនអាកាសឡើយ នៅក្នុងដែលសមុទ្រចិន ខាងត្បូង ។ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានធ្វើការពិពណ៍ថា សកម្មភាពថា គឺជាការគម្រាមកំហែងដ៏ខ្លាំងក្លាមួយ មកលើដែនអធិបតេយ្យភាពរបស់ម៉ាឡេស៊ី...
វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានលើកទឹកចិត្តដល់អង្គការ សន្ធិសញ្ញា អាត្លង់ទិកខាងជើង ឱ្យធ្វើកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ជាមួយប្រទេសជប៉ុន ខណៈដែលអង្គការនេះព្យាយាម ធ្វើឱ្យមានសមត្ថភាព កាន់តែខ្លាំង ក្នុងការប្រឈមមុខ នឹងការកើនឡើង ឥទ្ធិពលរបស់ចិន និងរុស្ស៊ី ។ យោងតាមក្រសួងការបរទេស...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវិដ១៩ ថ្មីចំនួន៣៨នាក់បន្ថែមទៀត ដែលជាករណីពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។
ភ្នំពេញ ៖ “ផ្អាកសាលា, សេដ្ឋកិច្ចនឹងប្រហារ ។ បើបើកសាលា ព្រះនាងកូរ៉ូណាមិនប្រណី” ។ នេះជាការលើកឡើងរបស់ លោកហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ។ លោកថា ដូច្នេះមានតែមានតែ សម្ងំស្ងៀម រង់ចាំចាក់វ៉ាក់សាំង ឲ្យបានពី៧០%ទៅ៨០%សិន។ បើតាមការប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃ១មិថុនា...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មីចំនួន ៣៩ នាក់ និង បានរកឃើញករណីឆ្លងថ្មីចំនួន ៣ ៨៨៦ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការបន្តរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះស្រុករលាប្អៀរ ០៣នាក់ ស្រុកសាមគ្គីមានជ័យ ០៩នាក់ ស្រុកកំពង់ត្រឡាច ០៩នាក់ និងកម្មកររោងចក្រ នៅបាធាយខេត្តកំពង់ចាម ចំនួន...
បរទេស ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀង CPTPP នៅថ្ងៃពុធនេះ បានព្រមព្រៀងគ្នា អនុញ្ញាតឲ្យប្រទេសអង់គ្លេស ចាប់ផ្តើមធ្វើដំណើរការ នៃការចូលរួមក្នុងកិច្ចព្រមព្រៀង ជំនួញអន្តរប៉ាស៊ីហ្វិកនេះ ។ ការសម្រេចចិត្តនេះ គឺជាការបោះជំហានមួយទៀត ក្នុងកិច្ចប្រឹងប្រែង របស់ប្រទេសអង់គ្លេស ដើម្បីងាកចេញពីអឺរ៉ុប កសាងឥទ្ធិពល សកល...
បរទេស ៖ យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រអាមេរិក B-52H Stratofortress តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ ពីលើប្រទេស ជាសមាជិកអង្គការណាតូទាំង៣០ប្រទេស នៅអាមេរិកខាងជើង និងនៅតំបន់អឺរ៉ុប កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយទីបញ្ជាការ នៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក នៅមុនពេលធ្វើការហោះហើរនោះ បានឲ្យដឹងថា យន្តហោះ B-52 ដែលបច្ចុប្បន្ន...
បរទេស ៖ ទីក្រុងព្យុងយ៉ាង បានធ្វើការគេចវេសពី ទណ្ឌកម្មសកល និងបានទិញានាវាដឹកប្រេងថ្មី ចំនួនពីរគ្រឿង សម្រាប់ប្រតិបត្តិការ រត់ពន្ធរបស់ខ្លួនក្នុងឆ្នាំ២០២០ នេះបើយោង តាមការវិភាគមួយ ធ្វើឡើងដោយមជ្ឈមណ្ឌល សិក្សាស្រាវជា្រវ យុទ្ធសាស្ត្រអន្តរជាតិ CSIS មានមូលដ្ឋាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ របាយការណ៍ ដែលចេញផ្សាយលើ គេហទំព័រ Asia...
នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខាពេទ្យប្រគល់ ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលិក របស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។ គ្រឿងបរិក្ខាពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤១នាក់ នៅថ្ងៃទី៣ មិថុនា ២០២១ ។
ភ្នំពេញ៖ ក្រុមហ៊ុន Rolya enterprise ប្រកាសឲ្យឈ្មោះ អ៊ិន ប៊ុណ្ណនី និង អ៊ុយ សុជាតិ ចូលខ្លួនដោះស្រាយ និងយករថយន្តម៉ាក់ Lexus RX300 ពណ៌ប្រផេះ ផលិតក្នុងឆ្នាំ២០០១ ផ្លាកលេខ ភ្នំពេញ2AK-8349 មកវិញ ត្រឹមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ បើពុំដូច្នេះទេក្រុមហ៊ុននឹងប្តឹង...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តគាំទ្រដល់ការ អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ប្រកបដោយនិរន្តរភាព នៅកម្ពុជា ទាំងក្នុងអំឡុងនិងក្រោយពេល នៃជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរាជទូតរង លោក Luke Arnold រីករាយដែលបានចូលរួមជាមួយ លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ ពិតជាអតិថិជន កំពូលសំណាងពិតៗតែម្តង ដែលបានឈ្នះលុយសុទ្ធ សរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀត ឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ...
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ HUAWEI Technologies (Cambodia) Co., Ltd ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប...
ឆ្នាំ២០២១នេះ ជាខួបទី១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សលោក ម៉ៅ សេទុង ក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ចាប់ពីពេលនោះមក ប្រទេសចិនត្រូវបានដឹកនាំដើរឆ្ពោះទៅមុខដោយបក្សកុម្មុយនិស្ដចិនក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបជាបន្តបន្តាប់តាមជំនាន់ ហើយរហូតមកដល់បច្ចុប្បន្នមានលោក ស៊ី ជីនភីង ជាប្រធានាធិបតីនៃប្រទេសចិន។ នៅឆ្នាំ២០១២ លោក ស៊ី ជីនភីង បានឡើងកាន់អំណាចជាប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្ស...
ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូរត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ខ្លួន ក្រោយសង្ស័យពាក់ព័ន្ធករណីផលិតស្រាស មានសារជាតិពុល ដែលបណ្តាលមនុស្សប្រុស-ស្រី៩នាក់ ស្លាប់ជាបន្តបន្ទាប់ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកស្លាប់ទាំង៩នាក់នេះកើតនៅភូមិចំនួន៣គឺ ភូមិសានសរ ភូមិថ្គោលធំ និងភូមិកំពង់ថ្គោល ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមិថុនា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា មន្ត្រីមួយចំនួន តូចអនុវត្ត មិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រេីប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ស ថេត...
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់ថវិកា ចំនួន៣០ម៉ឺនដុល្លារ (សាមសិបម៉ឺនដុល្លារ) មកឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះ ទៅបែងចែកនិងប្រគល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះ...
ភ្នំពេញ ៖ ការឈប់ធ្វើ ជាប្រធានប្រតិបត្តិ នៃចលនាយុវជន អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូងរបស់លោក យឹម ស៊ីណន ដោយសារតែ ការចប់អាណត្តិ ក្រោយលោកបានកាន់ រយៈពេល២អាណត្តិ(៤ឆ្នាំ)មកនេះ ។ នេះបើតាម ការបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ ខ្លួនលោក នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ បើតាមហ្វេសប៊ុករបស់លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
