ភ្នំពេញ-ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១៖ វីដេអូមេរៀនសម្រាប់សិក្សា តាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូល ទៅក្នុងកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធ យុវជនកម្ពុជា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូល របស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកណុប ដារ៉ាអភិបាលខេត្តបាត់ដំបងនិង ជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានធ្វើការណែនាំ កម្លាំងឈរជើងប្រចាំការ តាមច្រកព្រំដែនត្រូវពង្រឹងត្រួតពិនិត្យ ការចេញ-ចូលរបស់ពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។ នៅក្នុងកិច្ចប្រជុំនេះលោកណុប ដារ៉ាបានសង្កត់ធ្ងន់ថា «បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនេះមានការឃុបឃិត...
ញូវដេលី៖ មន្រ្តីរដ្ឋមួយរូបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋដែលមានប្រជាជន ច្រើនបំផុតនៅឥណ្ឌា គឺនឹងចំណាយទឹកប្រាក់រហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបានធ្វើកិច្ចចរចានៅដើមសប្តាហ៍នេះ ជាមួយក្រុមហ៊ុនដូចជា Pfizer និងអ្នកចែកចាយក្នុងស្រុករបស់រុស្ស៊ី Sputnik V ។ ការផ្លាស់ប្តូរដោយរដ្ឋ Uttar Pradesh ដែលជាកន្លែងមានប្រជាជនច្រើនជាងចំនួន ប្រជាជនប្រេស៊ីល កើតឡើងនៅពេល...
បរទេស៖ អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ ផ្នែកសុខភាពលោកវេជ្ជបណ្ឌិត Sura Wisetsak បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីសុខភាពសាធារណៈម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 បាន ៧ថ្ងៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Sura Wisetsak ថា ស្ត្រីដែលជាមន្រ្តីសុខាភិបាលដែលស្លាប់ត្រូវបានគេរកឃើញថា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារមកហើយ ទទួលបានស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។...
ភ្នំពេញ៖ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ណាហ្គាវើលដ៍ បេះដូងសប្បុរស បានបន្តធ្វើការឧបត្ថម្ភដល់ពលរដ្ឋនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដែលពេលនេះបានសហការជាមួយកសិដ្ឋានណាហ្គា ផ្តល់គ្រឿងឧបភោគបរិភោគដល់ ប្រជាពលរដ្ឋជាង ១.០០០ គ្រួសារដែលកំពុងស្វែងរកជំនួយនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ដោយការឧបត្ថម្ភនេះត្រូវបានអញ្ជើញទទួលដោយលោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ។ ការបិទខ្ទប់ក្នុងពេលថ្មីៗនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី៦ ខែឧសភាជាមួយនឹងការចាត់វិធានការថ្មីៗនៅតាមទីតាំងដែលមានការឆ្លងរីករាលដាលខ្លាំង។ ស្រុកអង្គស្នួលនៃខេត្តកណ្តាល គឺជាទីតាំងមួយដែលមានរោងចក្រ និងកម្មករកម្មការិនីបំពេញការងារច្រើន...
ភ្នំពេញ ៖ លោក ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវណែនាំ គ្រប់វត្តអារាម ឲ្យតុបតែងលម្អ បានសមរម្យ ក្នុងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា...
វ៉ាស៊ីនតោន ៖ ទិន្នន័យរបស់សហព័ន្ធចុងក្រោយ បង្អស់បានបង្ហាញថា សហរដ្ឋអាមេរិក កំពុងរាយការណ៍ អំពីការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជាមធ្យមក្នុងមួយថ្ងៃ ចំនួន ២,២ លានដូស ក្នុងមួយសប្តាហ៍កន្លង ទៅនេះ ដែលកើនឡើងបន្តិច ពីកម្រិតទាបបំផុត កាលពីថ្ងៃសៅរ៍ នៅពេលដែលវាធ្លាក់ចុះក្រោម ២ លានដូសជាលើកដំបូង ចាប់តាំង ពីដើមខែមីនា។...
យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល បានសម្រេចចិត្តនៅថ្ងៃពុធ ដើម្បីបង្កើនយុទ្ធនាការ យោធាប្រឆាំង នឹងមេដឹកនាំហាម៉ាស របស់កាហ្សា ចំពេលមានការប្រយុទ្ធគ្នាខ្លាំងបំផុត រវាងភាគីទាំងពីរ មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៤ ។ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្ត “វាយប្រហារក្រុមហាម៉ាស ជាមួយការវាយប្រហារ យ៉ាងខ្លាំង” មុនពេលពិចារណាលើ បទឈប់បាញ់ ដែលអាចកើតមានណាមួយ...
ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន២៦០នាក់ ដែលបានជាសះស្បើយ ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ មុនត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយពួកគាត់ផងងដែរ។ ដោយលោកបានផ្ដាំផ្ញើ ឲ្យអ្នកជាសះស្បើយ ទាំង២៦០នាក់ ត្រូវធ្វើចត្តាឡីស័ក...
ភ្នំពេញ–ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៖ សណ្ឋាគារ Hyatt Regency Phnom Penh មានក្តីសោមន្សរីករាយ ផ្តល់ជូនប្រូម៉ូសិនពិសេសមិនធ្លាប់មាន គឺកញ្ចប់ស្នាក់នៅ រយៈពេល ៣៨ម៉ោង។ សូមអញ្ជើញទទួលយក បទពិសោធន៍ស្នាក់នៅជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីបំផុត នៅក្នុងរាជធានីភ្នំពេញ ត្រឹមតែ ១៥០ដុល្លារ ប៉ុណ្ណោះក្នុងមួយយប់ រួមបញ្ចូលអត្ថប្រយោជន៍ជាច្រើនដូចជា៖ • Early check-in ពីព្រលឹមចាប់ពីម៉ោង ៥ព្រឹក និង Late checkout រហូតដល់ម៉ោង ៧យប់ • ទទួលបានអាហារពេលព្រឹក ចំនួនពីរពេល នៅថ្ងៃដែលភ្ញៀវអញ្ជើញមកដល់ នឹងថ្ងៃបន្ទាប់ ដែលភ្ញៀវចាកចេញ (អាហារពេលព្រឹក ចាប់ផ្តើមម៉ោង ៦:៣០ព្រឹក ដល់ម៉ោង ១០ព្រឹក) នៅភោជនីយដ្ឋាន Market Café Restaurant and Lounge • ទទួលបានប័ណ្ណឥណទាន ចំនួន ៣៨ដុល្លារ ក្នុងមួយបន្ទប់ សម្រាប់ការប្រើប្រាស់ សេវាកម្មអាហារ និងភេសជ្ជ: នៅភោជនីដ្ឋានក្នុងអំឡុងពេលស្នាក់នៅ • ទទួលបានការតម្លើងប្រភេទបន្ទប់ស្នាក់នៅឥតគិតថ្លៃ ពីប្រភេទបន្ទប់ធម្មតា ទៅប្រភេទបន្ទប់ Palace Views និងសម្រាកលំហែកាយ នៅអាងហែលទឹក។ កញ្ចប់ពិសេសនេះ មានសុពលភាពស្នាក់នៅ ពីឥឡូវរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១។ រីឯសេវាកម្មដឹកជញ្ជូនអាហារ #HyattDelivery វិញកាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ដែលនៅផ្ទះដើម្បីសុវត្ថិភាពក្នុងការកាត់បន្ថយ ការរីករាលដាល នៃវីរុសកូវីដ–១៩។ ផ្តល់ជូនលោកអ្នក នូវជម្រើសអាហារ បែបអាស៊ី ប្រណីត ឆ្ងាញ់ និងការវេចខ្ចប់ប្រកបដោយផាសុខភាព។ ទំនាក់ទំនងលេខទូរស័ព្ទកុម្ម៉ង់ផ្ទាល់៖ 097 300 1234 សេវាកម្មដឹកជញ្ជូន ដោយ TADA Cambodia. ឬកុម្ម៉ង់តាមរយៈ Nham24 និងទទួលបានការបញ្ចុះតម្លៃ 20% ភ្លាមៗ។ ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោកចូ បៃដិន រំពឹងថាការប៉ះទង្គិចគ្នា ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងត្រូវបានបញ្ចប់ឆាប់ ជាងនេះ ខណៈពេលដែលកំពុងជំរុញឱ្យមានភាពស្ងប់ស្ងាត់ ប្រកបដោយនិរន្តរភាព ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា“ ការរំពឹងទុក និងក្តីសង្ឃឹម របស់ខ្ញុំគឺថារឿងនេះនឹងត្រូវបិទ ក្នុងពេលឆាប់ៗខាងមុខនេះ តែអ៊ីស្រាអែល មានសិទ្ធិការពារខ្លួន...
បរទេស ៖ ពួកហាម៉ាស បានបាញ់គ្រាប់រ៉ុក កែទៅលើទីក្រុងតេលអាវីវ និងឆ្ពោះទៅទីក្រុងយេរូសាឡឹម ហើយអ៊ីស្រាអែល បានប្តេជ្ញាធ្វើការរក្សា វាយប្រហារលើក្រុមឥស្លាម នៅក្នុងតំបន់ ហ្គាហ្សា បើទោះជាលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ធ្វើការព្យាករថា ការប្រទូស្តរ៉ាយដ៏សាហាវបំផុត របស់ពួកគេក្នុងពេលជាច្រើនឆ្នាំ អាចនឹងបញ្ចប់ ក្នុងពេលឆាប់ៗនេះ ។ តាមសេចក្តីរាយការណ៍មួយ...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin ព្រមទាំងភាគីខាងតួកគី លោកប្រធានាធិបតី Recep Tayyip Erdogan នៅថ្ងៃពុធនេះបានបើកជំនួបពិភាក្សាគ្នា មួយតាមរយៈទូរស័ព្ទទៅលើបញ្ហាប៉ះទង្គិចគ្នា រវាងក្រុមប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល នាពេលចុងក្រោយនេះ។ មេដឹកនាំទាំងពីរបានសំដែង នូវក្តីបារម្ភយ៉ាងខ្លាំងក្លាចំពោះបញ្ហាប៉ះទង្គិចគ្នា ដែលនៅតែកំពុងបន្តនៅឡើយ នៅក្នុងតំបន់ និងកំពុងធ្វើឲ្យចំនួននៃអ្នកបាត់បង់ជីវិតនៅតែបន្តឡើងនៅឡើយ និងបានអំពាវនាវឲ្យប៉ាឡេស្ទីន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih បានធ្វើការអំពាវនាវ ឲ្យមានការបញ្ចប់ទៅ នៃភាពតានតឹងនៅក្នុងយេរូសាឡឹម ដែលវាជាសកម្មភាពល្មើស ទៅនឹងច្បាប់អន្តរជាតិ និងក៏ដូចជាសិទ្ធមនុស្សផងដែរ ។ សេចក្តីថ្លែង របស់លោក Salih បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាគ្នា របស់លោកជាមួយនឹងមេដឹកនាំ ប៉ាឡេស្ទីន...
ភ្នំពេញ ៖ លោកស្រី មាសសាឯម ដានី អាយុ៧១ឆ្នាំ ដែលជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឆ្លងជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្ត កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃ១៣ ឧសភា។ លោកស្រី បានទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃ៣ ឧសភា។...
ភ្នំពេញ ៖ កាលពីម៉ោង ៨យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានក្មាន់កាំភ្លើង បានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន ២គ្រាប់ ប៉ុន្តែមិនបានត្រូវមន្រ្តីនោះទេ ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សុខ ទូច នៅថ្ងៃទី១៣ ឧសភា ។...
ភ្នំពេញ ៖ តាមរយៈលោកស្រី Teo Lay Chengដែលជាឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត ឲ្យថៅកែជនជាតិសិង្ហបុរីបង្កើន ការវិនិយោគនៅកម្ពុជា ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បានលើកឡើងកាលពិថ្ងៃអង្គារថា ជប៉ុន បានចាប់ផ្តើមរៀបចំ ធ្វើការចាក់វ៉ាក់សាំង ដល់មនុស្សវ័យជំទង់ ដែលមានអាយុចន្លោះពី១២ និង១៥ឆ្នាំ ប្រឆំាងនឹងជំងឺកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងងជំងឺ បានកើនឡើងក្នុងចំណោម ពលរដ្ឋវ័យក្មេង ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃ១៤-១៦ឧសភា ដោយសារកម្ពុជា នឹងមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរ គ្រប់ទីកន្លែង ។ ក្រៅពីនេះក្នុងរយៈពេល៣ថ្ងៃនេះ ក៏មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង (ខ្យល់មុខកាត់) ពី១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម ៕
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានរហូតដល់លើសពី២៥០.០០០នាក់ គឺមានចំនួនដល់ទៅ២៥៤.១៩៧នាក់ និងសរុបអ្នកឆ្លងជំងឺ គិតត្រឹមថ្ងៃពុធនេះ មានចំនួន២៣លាននាក់ ។ ខណៈដែលមានអ្នកស្លាប់ច្រើន គឺ៤.២០៥នាក់ ដែលជាតួលេខខ្ពស់បំផុត ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានលើកឡើង នៅថ្ងៃពុធនេះថា វីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ អត្តសញ្ញាណថា នៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅ ក្នុងប្រទេសចំនួន៤៤ និងមានវត្តមាន៥ប្រភេទ ដែលគេជឿជាក់ថា នឹងមានភាពធន់នឹងអង់ទីគ័រ ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងផងដែរ ។ អង្គការសុខភាពពិភពលោក...
បរទេស ៖ អគ្គនាយកមន្ទីរកែប្រែ លោក Aryut Sinthoppan បាននិយាយនៅថ្ងៃពុធថា អ្នកទោសសរុបចំនួន ២ ៨៣៥ នាក់ នៅឯពន្ធនាគារធំ ៗ ចំនួន ២ ក្នុងទីក្រុងបាងកក គឺពន្ធនាគារ Remand និងនៅវិទ្យាស្ថានកែប្រែស្ត្រី ត្រូវបានរកឃើញថា បានឆ្លងមេរោគកូវីដ-19 ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជនជាតិ នេប៉ាល់ អាយុ៦៧ឆ្នាំ ម្នាក់ បានស្លាប់នៅម៉ោង៧ និង៣៩០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នៅមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង ដោយសារខ្សោយតំរងនោម ជំងឺទឹកនោមផ្អែមរ៊ាំរ៉ៃ និងមានវិជ្ជមានកូវីដ១៩។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១នាក់ ក្នុងនោះបានព្យាបាល...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសោកស្ដាយ ចំពោះការបាត់បង់អាយុជីវិតប្រជាជនឥណ្ឌា ជាច្រើននាក់ ដោយសារឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំងក្លា។ ការសម្តែងការសោកស្តាយនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ប៉ាន...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការបញ្ជាក់នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V ឲ្យដល់តួកគី។ ទីភ្នាក់ងារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា “ភាគី (ទាំងពីរ) បន្តកិច្ចពិភាក្សាគ្នាលើស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ហើយលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការព្យាបាល អ្នកជំងឺកូវីដ១៩មានរហូតទៅដល់៩៨០នាក់ និងអ្នកឆ្លងថ្មីចំនួន៤៤៦នាក់ ព្រមទាំងអ្នកស្លាប់៦នាក់ទៀត។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ១៣ ឧសភានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយចំនួន ៩,៥១៩នាក់ និងអ្នកស្លាប់ចំនួន ១៤២នាក់៕
បរទេស៖ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បានដោះលែងមន្ត្រីរាជការ អ្នកច្បាប់ ចៅក្រមនិងអ្នកសារព័ត៌មានជាង៤០០នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងឆ្នាំនេះ ក្នុងដំណើរបង្ក្រាបលើអ្នករិះគន់លើបណ្ដាញសង្គម ហើយចំណាត់ការនេះ ត្រូវអតីតអ្នកត្រូវឃុំខ្លួននិង សកម្មជនសិទ្ធិមនុស្សមើលឃើញថា មានបំណងយកឈ្នះលើ មតិសាធារណៈ នៅមុនពេលការបោះឆ្នោតជ្រើសប្រធានាធិបតីមកដល់។ អ្នកដែលត្រូវដោះលែងក្រោយត្រូវឃុំខ្លួនក្រោមច្បាប់ឧក្រិដ្ឋកម្មលើអ៊ីនធឺណេតរសប់ប្រទេសស៊ីរីនោះ គឺស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវដោះលែងនៅក្នុងខែនេះ ក្រោមការលើកលែងទាំងស្រុងមួយ សម្រាប់ឈ្មួញថ្នាំញៀន អ្នកជួញដូររូបិយប័ណ្ណ អ្នកចាប់ជំរិត និងអ្នករត់ពន្ធមនុស្ស នៅមុនការបោះឆ្នោតថ្ងៃទី២៦...
បរទេស៖អាជ្ញាធរនៃប្រទេសអ៊ុយក្រែន បានដាក់លោក Viktor Medvedchuk ជាសម្ពន្ធមិត្តដ៏លេចធ្លោរបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមបទសង្ស័យជាផ្លូវការសម្រាប់ការក្បត់ជាតិកម្រិតខ្ពស់ នៅថ្ងៃអង្គារម្សិលមិញនេះ ជាផ្នែកនៃការបង្ក្រាបលើក្រុមរបស់លោក ដែលបញ្ឆេះឲ្យមានភាពតានតឹង រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ។ តាមសេចក្តីរាយការណ៍ រដ្ឋអាជ្ញាអ៊ុយក្រែន កំពុងតែស្វះស្វែងធ្វើការឃុំខ្លួនលោក Viktor Medvedchuk ជាមេដឹកនាំបក្សប្រឆាំង និងជាពាណិជ្ជករមួយរូប ពីបទសង្ស័យក្បត់ជាតិ និងការប៉ុនប៉ងលួចធនធានជាតិនៅតំបន់គ្រីមា ជាទឹកដីដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤។ អគ្គរដ្ឋអាជ្ញា លោក...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
