ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូល របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនការផលិតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្មវិធីចាក់វ៉ាក់សាំង នៅទូទាំងរដ្ឋ ជាសមាជិក។ ប្រធានាក្រុមប្រឹក្សា សហភាពអឺរ៉ុបលោក Charles Michel បានប្រាប់សន្និសីទសារព័ត៌មានថា“ ជាការពិតវាពិតជាសំខាន់ ណាស់ដែលយើង បន្តធ្វើការកែលម្អ ផលិតកម្មវ៉ាក់សាំងនៅអឺរ៉ុប និងពង្រឹងសមត្ថភាព...
កំពង់ចាម ៖ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកទីពីរនេះ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈបើកប្រតិបត្តិការ ចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជាង ២ ម៉ឺននាក់ និងត្រៀមទីតាំង សម្រាប់ចាក់វ៉ាក់សាំង ចំនួន២៨កន្លែង នៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១.៥លានដូស រាជរដ្ឋាភិបាលនឹងបន្ដចាក់ជូនមន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមចំពោះជំងឺកូវីដ-១៩ ជាពិសេសនោះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រគល់ឲ្យកម្ពុជានាពេលនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងស្រុងដោយក្នុង១ដូស ចំនួន១០ដុល្លារ ដោយចំណាយថវិកា ចំនួន១៥លានដុល្លារ...
វ៉ាស៊ីនតោន ៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយ កាលពីពីរសប្តាហ៍មុន នៅលើទឹកដីអាមេរិក មហាអំណាចមួយនេះ បានចាប់យកចំណងជើង ទូទាំង ពិភពលោកថា ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន អាចចាត់វិធានការ លើការត្រួតពិនិត្យ កាំភ្លើងតាមរយៈការបញ្ជាប្រតិបត្តិ ។ ដោយសំដៅទៅលើសភា ដែលបែកខ្ញែកគ្នាយ៉ាងជ្រៅបំផុត ក្នុងពេលជាច្រើនទស្សវត្សរ៍...
ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ ទណ្ឌកម្មលើបុគ្គល និងអង្គភាពអង់គ្លេសដែលពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម ជាឯកតោភាគីលើបុគ្គល និងអង្គភាពចិន ដែលពាក់ព័ន្ធដោយលើកឡើង ពីអ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលីសចរាចរណ៍ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១គឺមិនបានដឹងថា ខ្លួនមានផ្ទុកជំងឺកូវីដ១៩ទេ ពោលចូលសម្រាកបានកន្លះម៉ោងលោកក៏ស្លាប់។ ក្រុមគ្រូពេទ្យបានយកសំណាក...
ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានជាសះស្បើយ ពីជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះ ដើម្បីតាមដានសុខភាព ។ តារាចម្រៀង សុគន្ធ នីសា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនាថា «ថ្ងៃនេះខ្ញុំបានជាហើយ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មានដើមអម្ពិល បានស្នើរាជរដ្ឋាភិបាលកម្ពុជា ពិចារណាយកថ្ងៃទី២ ឬ២៩ ធ្នូ ដែលជាថ្ងៃខ្មែរ ទទួលបានសន្តិភាព និងការអភិវឌ្ឍប្រទេស ដាក់ក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក ដោយដោះដូរជាមួយថ្ងៃផ្សេង ដែលមាននៅក្នុងប្រតិទិន ។ លោក សយ សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «២...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ភាគី ចិនប្រគល់ឲ្យកម្ពុជា នាពេលនេះ នឹងអាចបង្កើនជាជញ្ជាំង ការពារសុខភាពដ៏រឹងមាំ សម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។ ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន១.៥លានដូស នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ដោយមើលឃើញ ពីការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដូចជាដើម្បីចូលរួមជំរុញ ការប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះ ក្រុមហ៊ុនមីជាតិ បានរៀបចំយុទ្ធនាការ ចុះចែកម៉ាស់ អាកុលលាងដៃ និងមីជាតិ ទៅកាន់អ្នកបើករ៉ឺម៉ក់កង់បី នៅទីក្រុងរណប អភិវឌ្ឍបឹងកក់ ក្រោមប្រធានបទ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១...
បរទេស៖ ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការស្នើឲ្យសហរដ្ឋអាមេរិក ធ្វើការផ្លាស់ប្តូរ ចំពោះការហៅដែនទឹក ដែលមិនត្រឹមត្រូវ ក្រោយប្រទេសកូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីល ផ្លោងពីរគ្រាប់ ចូលទៅក្នុងសមុទ្រ។ អនុរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Manabu Sakai បានមានប្រសាសាន៍ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសន្និសីទកាសែតមួយថា ទីក្រុងតូក្យូ បានស្នើឲ្យទីបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក កំណត់ហៅដែនទឹក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពន្យារសុពលភាពបណ្ណ /សៀវភៅ ការងារជនបរទេស ឆ្នាំ២០២០ រហូតដល់ចុងខែឧសភាឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារនៅថ្ងៃ២៦ មីនា បានលើកឡើងថា ដោយសារស្ថានភាពឆ្នាំ២០២១ បញ្ហាជំងឺឆ្លងកវីដ-១៩ នៅលើពិភពលោក និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យជនបរទេស ធ្លាប់មានបណ្ណ/សៀវភៅ ការងារជនរបទេសឆ្នាំ២០២០ មួយចំនួនធំ...
បរទេសៈ យោងតាមការចេញផ្សាយរបស់ The National Post នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កោះតៃវ៉ាន់គឺត្រូវបានគេជឿជាក់ថា កំពុងចាប់ផ្តើមកិច្ចការងារផលិតមីស៊ីល ប្រភេទចំងាយឆ្ងាយនៅក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលមន្ត្រីជាន់ខ្ពស់យោធាតៃវ៉ាន់ បានហៅថា វាជាកិច្ចខំប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ របស់កងកម្លាំងយោធាការពារជាតិរបស់ខ្លួន ខណៈដែលចិន នៅតែបន្តដាក់សំពាធនៅឡើយ។ គួរឲ្យដឹងដែរថា មួយរយៈមកនេះ ចិនដែលតែងតែបានប្រកាន់ជំហរថា តៃវ៉ាន់គឺស្ថិតនៅ ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះ...
បរទេស៖ ទីក្រុងឡុង កំពុងដើរតាមពីក្រោយ រដ្ឋាភិបាលវ៉ាស៊ីនតោន និង ទីក្រុងព្រុចសែល ដែលបានដាក់ចេញ នូវការរឹតត្បិតប្រឆាំង នឹងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បន្ទាប់ពីយោធាប្រទេសនេះ បានកាន់កាប់អំណាចដោយរដ្ឋប្រហារ នៅក្នុងប្រទេសអាស៊ីមួយនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មដោយនិយាយថា វាកំពុងផ្តោតលើផលប្រយោជន៍អាជីវកម្ម...
ភ្នំពេញ ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅសម្រាកព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅរក្សាសុខ ស្ថិតនៅផ្លូវលេខ១០៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រដ្ឋបាលខេត្តនេះ បានផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវ ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយទីតាំង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ដោយបានចំណាយ ថវិកា១៥លានដុល្លារ បានមកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីប្រទេសចិននេះ ដើម្បីបង្កើនការចាក់...
ភ្នំពេញ ៖ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារ អាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារ តាមបណ្តោយ ដងទន្លេសាបរួចរាល់ ខណៈកំពុងបន្តស្តារលូ នៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហូរ នារដូវវស្សាខាងមុខ ។ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើន ផលស្រូវរដូវប្រាំង ទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះ លើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហិកតា ស្មើនឹង ១៤២,៤៥%...
ភ្នំពេញ៖ លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលិសចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ បើយោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់ គិតត្រឹមព្រឹកថ្ងៃ២៦...
ភ្នំពេញ ៖ ក្រោយមានការចេញផ្សាយ បំផ្លើសថា DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ គឺក្រោយការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រួចនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលថា ជារឿងមិនពិតឡើយ។ លោកស្រីបានចេញបដិសេធ នៅព្រឹកថ្ងៃទី២៦ មីនា...
បរទេស៖ យោងតាមការសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការងារជោគជ័យរួចមកហើយ ក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដទាំង ២ដូស ជូនពលរដ្ឋរបស់ខ្លួនប្រមាណជាជាង ពាក់កណ្តាលមកហើយ។ ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលអាចធ្វើការ ចាក់វ៉ាក់សាំងបានលឿនជាងគេបំផុត ដោយគាត់ចាប់តាំង តែពីខែធ្នូមកប្រជាពលរដ្ឋរបស់ខ្លួន ដល់ទៅពាក់កណ្តាល ៩,៣លាននាក់ ដែលបានទទួលវ៉ាក់សាំងរួចរាល់។ វ៉ាក់សាំង...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបង្ហាញនូវក្តីព្រួយបារម្ភ ដល់ឯកអគ្គរដ្ឋទូតចិន ស្តីពីវត្តមានប្រមូលផ្តុំនាវាចិន នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលវៀតណាម ជំរុញទីក្រុងប៉េកាំង ឲ្យគោរពអធិបតេយ្យភាព ដែនសមុទ្ររបស់ខ្លួន។ លោក Harry Roque ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីហ្វីលីពីន បាននិយាយប្រាប់ សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី បានមានប្រសាសន៍ថា...
បរទេស៖ នៅក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ នៃរដ្ឋបាលលោក ត្រាំ មន្ត្រីសហរដ្ឋអាមេរិកខ្លះ បានជំរុញឲ្យអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo ធ្វើសេចក្តីប្រកាសជាផ្លូវការថា យុទ្ធនាការយោធាមីយ៉ានម៉ា ប្រឆាំងជនជាតិភាគតិច រ៉ូហ៊ីងយ៉ា គឺជាអំពើប្រល័យពូជសាសន៍។ មន្ត្រីទាំងនោះសង្ឃឹមថា ការប្តេជ្ញាចិត្តបែបនេះ ដែលជាកម្រិតខ្ពស់បំផុត នៃការស៊ើបអង្កេត និងការវិភាគផ្លូវច្បាប់ជាច្រើនឆ្នាំ របស់ក្រសួងការបរទេសនោះ នឹងបញ្ជូននូវសញ្ញាមួយថា ឧត្តមសេនីយ៍នានា...
ភ្នំពេញ ៖ លោក សយ សុភាពនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានលើកឡើងពីប្រវត្តិសាស្រ្ត ក្នុងន័យពញាក់អារម្មណ៍ របស់ប្រជាពលរដ្ឋថា ខ្មែរធ្លាប់ជាមហាអំណាចនាសម័យអង្គរ។ ក្នុងនោះក្រោយបែកបាក់រាប់រយឆ្នាំខ្មែរ រកការបង្រួបបង្រួមជាតិឃើញ ក្រោយពីបរទេសលុកលុយបំផ្លិចបំផ្លាញ និងដាក់អាណានិគម ព្រមទាំងកាត់ដីខ្មែរ ឲ្យប្រទេសជិតខាង ។ លោករៀបរាប់បន្តថា ចុងក្រោយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣...
រ៉ង់ហ្គូន៖ ទូរទស្សន៍រដ្ឋរបស់ភូមា បានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សជាង ៦០០ នាក់ដែលត្រូវបានឃុំខ្លួន ដោយកម្លាំងសន្តិសុខ រួមទាំងការចូលរួម ក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារ ត្រូវបានដោះលែងហើយ នៅក្នុងសញ្ញាដំបូង នៃការបន្ទន់ជំហររបស់យោធា ចំពោះការតវ៉ា ដែលខ្លួនបានព្យាយាមបញ្ឈប់ ដោយប្រើកម្លាំងស្លាប់ បង្ក្រាបយ៉ាងឃោរឃៅ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ចំពោះការដោះលែងអ្នកជាប់ឃុំនេះដែរ គេនៅមិនទាន់ដឹងច្បាស់នោះ ថាតើមូលហេតុអ្វីដែលមនុស្ស...
វ៉ាស៊ីមតោន៖ ក្រុមហ៊ុន AstraZeneca Plc បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយ ក្នុងការការពារជំងឺរោគសញ្ញា ក្នុងការសាកល្បងគ្លីនិក ដោយបន្ថយអត្រានេះបន្តិច បន្ទាប់ពីប្រឈមមុខនឹងសំណួរ នៅសហរដ្ឋអាមេរិក លើទិន្នន័យរបស់ខ្លួន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ការវិភាគបណ្តោះអាសន្ននៃការជំនុំជម្រះ ដែលបានធ្វើឡើង នៅសហរដ្ឋអាមេរិក ប៉េរូ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្អាកដំណើរការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលជំងឺកូវីដ-១៩ នៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ កាលពីថ្ងៃទី២៥...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។ តាមលិខិត របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់កម្មករ-និយោជិត ១នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប រយៈពេល៣ ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ តាមសេចក្ដីជូនដំណឹងរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើអំពាវនាវទៅដល់ម្ចាស់ អគារទីតាំងអាជីវកម្ម និងរោងចក្រកុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលដែលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល ទាន់ពេលវេលា ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ តាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ