ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានទទូចឲ្យសហរដ្ឋអាមេរិកគោរព ផលប្រយោជន៍ស្នូលរបស់ចិន យ៉ាងពិតប្រាកដ និងប្រកាន់យកទស្សនៈត្រឹមត្រូវនៃការអភិវឌ្ឍន៍របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់ជាការឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីជួបជាមួយសមភាគីសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ នៅខេត្តហ្វូជានប្រទេសចិន។ ដោយលើកឡើងថារដ្ឋមន្រ្តីការបរទេសបានចាត់ទុកការអភិវឌ្ឍ និងកំណើនរបស់ចិនថា ជាភាពចាំបាច់ជាប្រវត្តិសាស្ត្រលោក វ៉ាង...
បរទេស ៖ សមាជិកកងកម្លាំងសន្តិសុខឥណ្ឌា តិចបំផុត២២នាក់ ត្រូវពួកម៉ៅនិយមសម្លាប់ នៅក្នុងរដ្ឋមួយស្ថិតនៅភាគកណ្ដាលរបស់ប្រទេសឥណ្ឌា នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ធ្វើឡើងដោយក្រុមបះបោរឆ្វេង ជ្រុលនិយម នៅក្នុងឆ្នាំនេះ ។ នៅក្នុងទីក្រុង Raipur រដ្ឋ Chhattisgarh មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងអាចបញ្ជាក់បានថា សមាជិកកងកម្លាំងឥណ្ឌា ចំនួន២២នាក់ ត្រូវបានពួកម៉ៅនិយមសម្លាប់”...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយ នៅថ្ងៃអាទិត្យនេះ ថា ប្រទេសចិនកំពុងតែសម្លឹង គ្រប់គ្រងតំបន់បន្ថែមទៀត នៅក្នុងដែនសមុទ្រ ចិនខាងត្បូង ដោយលើកឡើង ពីការបន្តមានវត្តមាននាវាចិន ដែលទីក្រុង ម៉ានីលជឿថា ប្រើប្រាស់ដោយកងជីវពល នៅក្នុងផ្នែកមានជម្លោះ នៃផែនទឹកយុទ្ធសាស្ត្រនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន Delfin...
ប៉េកាំង ៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលទីក្រុងតៃប៉ិ មិនដែល បានសហការ ជាមួយប្រទេសកូរ៉េខាងជើង លើបច្ចេកវិទ្យាផលិត នាវាមុជទឹកឡើយ គឺខ្លួនទទួលបាន ជំនួយគម្រោងនេះ ពីតែប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិ...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការ បម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់សារជាថ្មីថា បុគ្គលមិនសហការ ជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោស ជាពិន័យអន្តរការណ៍ចាប់ពី ១លានរៀល ទៅ៥លានរៀល ។ យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ លោក គឹម...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ រក ឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន ៣១រូប ដែលជាករណីឆ្លង ក្នុងសហគមន៍ ដូច្នេះអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ទៅអាជ្ញាធរ មូលដ្ឋាន ជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ បានបន្តទទួលអំណោយឧបត្តម្ភ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
ដោយសារតែមេរោគCOVID-19បាននឹងកំពុង កើតឡើងនៅកម្ពុជាមិនទាន់ថមថយ ក្រុមហ៊ុន អចនលទ្រព្យ HIGH GROW បានសម្រួលដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលចង់បានដីធ្វើផ្ទះស្នាក់នៅខេត្តសៀមរាប គឺក្រុមហ៊ុនតម្រូវឲ្យអតិថិជន បង់មុនតែ200$ ក្នុងមួយឡូតិ៍ និងបង់តែ164$ក្នុង១ខែប៉ុណ្ណោះ និងទទួលបានដី១ឡូតិ៍5m x 20m ពីក្រុមហ៊ុនអចលនទ្រព្យ HIGH GROW នៅខេត្តសៀមរាប។ អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតរួមមាន៖ ប្លង់ដី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មានបុរសជនជាតិចិនអាយុ៤២ឆ្នាំ ដែលរស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីម៉ោង ១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ មេសា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានជាសះស្បើយពីជំងឺកូវីដ១៩ថ្មី ចំនួន៩៤នាក់ និងមានអ្នកមានឆ្លងថ្មី ៦៣នាក់ ។ ក្នុងនោះ អ្នកឆ្លងថ្មីមាននៅភ្នំពេញ ចំនួន៣១នាក់ ស្វាយរៀងចំនួន២២នាក់ ព្រះសីហនុចំនួន៦នាក់ កំពង់ឆ្នាំងម្នាក់ កោះកុងម្នាក់ កណ្តាលម្នាក់ និងព្រៃវែងម្នាក់។ គិតត្រឹមព្រឹកថ្ងៃ៥ មេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញវិធានការ រដ្ឋបាល ជាបណ្តោះអាសន្ន រយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ។ ក្នុងនោះ មានការបិទការលក់ដូរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្ដេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយអ្នកបន្ដវេនពីលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ដែលត្រូវបានតែងតាំង ជាប្រធានាធិបតីថ្មី របស់វៀតណាម ដើម្បីលើកកម្ពស់ភាពជាដៃគូ យូរអង្វែង ជាពិសេសនោះ ជម្នះរាល់ប្រឈមនានា ដែលជួបប្រទះបណ្ដាលមក...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ពុំទាន់មានការបិទការ នាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅឡើយទេ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក វេង សាខុន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ ព្រះសិរព្រះនារាយណ៍មួយបំណែក ខាងស្តាំ ត្រូវបានក្រុមការងារជួសជុលប្រាសាទ ត្រពាំងផុងប្រទះឃើញនៅខាងក្នុង តួប៉មកណ្តាលនៃប្រាសាទនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់ ៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាស ទៅតាមជើងសក់នៅជុំវិញ...
ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបានស្លាប់ មុនក្រោយគ្នាប្រហែលប៉ុន្មាន ម៉ោងប៉ុណ្ណោះក្នុងថ្ងៃតែមួយ។ ប្រពន្ធស្លាប់ដោយសារស្នាដៃប្តីរបស់ខ្លួន រាយខ្សែភ្លើងមានចរន្ត ក្នុងគោលបំណងសម្លាប់ប្រពន្ធ ដោយសារប្រចណ្ឌនិងខឹងសុំលែងលះ។ ចំណែកប្តីស្លាប់ដោយឥទ្ធិពលនៃគ្រឿងញឿន ពោលគឺជក់លើសកម្រិត។ នេះបើតាមក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាយបំភ្លឺ។ ការស្រាយបំភ្លឺរបស់ក្រុមការងារនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Dara khan បានផ្សព្វផ្សាយរូបភាពនិងសរសេរខ្លឹមសារ ចោទប្រកាន់ទៅលើសមត្ថកិច្ចនគរបាល ទាក់ទងនឹងការស្លាប់របស់ឈ្មោះពេជ្រ ធារ៉េត ហៅស្នា(ជាប្តី)...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា លទ្ធផល នៃការអនុវត្តបម្រាមគោចរ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១៖ ឃាត់ម៉ូតូបានចំនួន ៤គ្រឿង រថយន្តបានចំនួន ៦គ្រឿងសរុបឃាត់យានយន្តបានចំនួន ១០គ្រឿង ៕
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសអង់គ្លេសក្នុង រយៈពេល២៨ថ្ងៃចុងក្រោយនេះតួលេខនៃអ្នកបាត់បង់ជីវិត ដោយសារកូវីដបានធ្លាក់មកត្រឹមតែ១០នាក់ ក្នុងមួយថ្ងៃជាតួលេខទាបបំផុត មិនធ្លាប់មានតាំងតែពីដើមខែកញ្ញាខណៈដែលដំណើរការចាក់វ៉ាក់សាំង គឺអាចទទួលបានជោគជ័យ កាន់តែប្រសើរឡើង ។ តាមទិន្នន័យជាផ្លូវការ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ពលរដ្ឋអង់គ្លេសប្រមាណជា៣១ ៣០១ ២៦៧នាក់បានទទូលវ៉ាក់សាំង ដូសដំបូងខណៈដែលប្រមាណជា៥លាននាក់ មកហើយដែលអាចទទួលបានវ៉ាក់សាំងទាំងពីរ...
បរទេស ៖ ចំណងទាក់ទងរវាងប្រទេស ចិន – អូស្ត្រាលី កាន់តែយ៉ាប់យ៉ឺននៅឆ្នាំ ២០២០ នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ពន្ធគយ ៨០ ភាគរយលើការនាំចូលស្រូវ សាលីរបស់ អូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រទេសប៉ាស៊ីហ្វិក ឱ្យធ្វើការស៊ើបអង្កេត ជាអន្តរជាតិ អំពីប្រភពដើម របស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងពេលវេលាកាន់តែ លំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ ហ៊ុន សែន កាន់តែចូលកៀក ដើម្បីការពារអាយុជីវិត និងភាពសុខសាន្ត របស់ជនរួមជាតិ ។ តាមរយៈសំណេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែមេសា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាព ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូន ដល់មន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង២និង២០នាទី អធ្រាត្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។ លោកមិនមែនស្លាប់ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ទេ ។ នេះបើតាមការផ្សព្វផ្សាយ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ ដោយដកស្រង់សំដី កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្សកដានីកាលពីថ្ងៃសៅរ៍ថា អតីតព្រះអង្គម្ចាស់ ជារាជទាយាទហ្សកដានី Hamzah bin Al-Hussein ដែលត្រូវជាបងប្អូនប្រុសម្តាយតែមួយឳពុកផ្សេងគ្នារបស់ស្តេច Abdullah II ត្រូវបានគេប្រាប់អោយបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរដ្ឋ...
រ៉ងហ្គូន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែមេសា ឆ្នំា២០២១ថក្រុមឧទ្ទាមធំៗ ចំនួន១០នៃប្រទេសមីយ៉ាន់ម៉ា បានគាំទ្រនៅពីក្រោយចលនាប្រឆាំងនឹងរដ្ឋប្រហាររបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ ដោយមានការភ័យខ្លាចថា ជម្លោះកាន់តែរីកធំឡើងៗនឹងអាចផ្ទុះឡើងនៅក្នុងប្រទេសមួយនេះ ដែលញាំញីដោយការប្រយុទ្ធគ្នារវាងយោធា និងកងទ័ពជនជាតិភាគតិច ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាព ច្របូកច្របល់ចាប់តាំងពី យោធាបានបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ចេញពីអំ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបាន បដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតអំពីមរណភាព របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ការចេញមកច្រានចោលរបស់អគ្គស្នងការដ្ឋាន ដោយសារថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះ រូបភាពកែច្នៃនិងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ នេត សាវឿនបានទទួលមរណភាព។ ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ខណៈបច្ចុប្បន្ននាយឧត្តមសេនីយ៍ នេត សាវឿន មានសុខភាពរឹងមាំ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា សេក្តីប្រកាសមួយពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១៤២.៤៩៧នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន០៦នាក់បានស្លាប់ និង០៤នាក់ទៀតបានរងរបួស នៅក្នុងពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានី ម៉ូហ្គាឌីស៊ូ រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក Ismael Mukhtar Omar អ្នកនាំពាក្យក្រសួងព័ត៌មាន បាននិយាយថា ស្ត្រី០៣នាក់ និងកុមារម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដោយខ្លួនគាត់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអាហ្សង់ទីនលោក Alberto Fernandez បានធ្វើការប្រកាសដោយខ្លួនឯងនៅថ្ងៃនេះថាលោកបានតេស្តឃើញ វិជ្ជមានកូវីដ១៩ហើយ។ នៅក្នុងសារមួយដែលត្រូវបានធ្វើឡើងលើ Twitter របស់លោកផ្ទាល់បានសរសេរថា៖ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានមានអាក្ការៈផ្តាសាយនិងឡើង កំដៅដល់ទៅ ៣៧,៣អង្សារ រួចមកព្រមទាំងឈឺក្បាលផងនោះ ខ្ញុំក៏បានសម្រេចចិត្តទៅធ្វើតេស្ត ដែលលទ្ធផលចេញមកគឺវិជ្ជមានកូវីដពិតមែន។ លោក Fernandez ដែលទើបឈានវ័យចូល៦២ឆ្នាំកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយទៀតដែរថា ក្នុងអំឡុងពេលដែលលោករងចាំលទ្ធផល លោកបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមគោលការណ៍ និងការណែនាំពីសំណាកគ្រូពេទ្យផ្ទាល់ខ្លួនបានត្រឹមត្រូវ។ លោកបញ្ជាក់ដែរថាមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់គាត់នៅល្អជាធម្មតានៅឡើយ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
