វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា វាជាការខកចិត្ត ដែលក្រុងតេអេរ៉ង់ បានច្រានចោលសំណើ ដើម្បីធ្វើកិច្ចចរចាក្រៅផ្លូវការ ជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា“ ខណៈដែលយើងខកចិត្ត ចំពោះការឆ្លើយតបរបស់អ៊ីរ៉ង់យើង នៅតែត្រៀមរៀបចំឡើងវិញ ក្នុងការទូតប្រកបដោយអត្ថន័យ ដើម្បីទទួលបានមកវិញ នូវការគោរពគ្នាទៅនឹងការប្តេជ្ញាចិត្ត JCPOA” អ្នកនាំពាក្យរូបនេះបានបន្ថែមថា“ យើងនឹងពិគ្រោះយោបល់ជាមួយដៃគូ P5...
បរទេស៖ មនុស្សចំនួន ៣៣ នាក់ត្រូវបានគេបញ្ជាក់ថា បានរងរបួសក្នុងអំឡុងពេលបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅខាងក្រៅបន្ទាយទាហានថ្មើរជើងទី ១ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យ ហើយក្រុមអ្នកតវ៉ា ២២ នាក់ផ្សេងទៀត ក៏ត្រូវបានប៉ូលិសឃុំខ្លួនផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នានៅពេលយប់ថ្ងៃអាទិត្យ...
ភ្នំពេញ ៖ នៅមុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបាញ់សម្លាប់ក្រុមឧក្រិដ្ឋជន ៤នាក់ ក្រោយបាញ់រះមកលើកម្លាំង កងរាជអាវុធហត្ថ ក្នុងពេលចុះបង្ក្រាបករណីប្លន់សម្លាប់ ២នាក់ប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ នៅបុរីអង្គរភ្នំពេញ ។ យោងតាមហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផ្អាកបណ្ដោះអាសន្ន នូវសណ្ឋាគារ និងភោជនីយដ្ឋាន 88 11 ស្ថិតនៅ ផ្លូវ៧០៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយរកឃើញភ្ញៀវដែលធ្លាប់ ចេញ-ចូល ស្នាក់នៅសណ្ឋាគារនោះ មានវិជ្ជមានវិរុសកូវីដ-១៩។ យោងតាមលិខិត របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា...
បរទេស៖ ការប្រឈមមុខដាក់គ្នា រវាងប៉ូលីស និងក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រែទៅជាអាក្រក់ កាលពីថ្ងៃអាទិត្យ ដោយមានអ្នករងរបួស និងមានការចាប់ខ្លួនជាច្រើននាក់ បន្ទាប់ពីមានការតវ៉ា នៅខាងមុខបន្ទាយទាហាន កងវរសេនាតូចទី ១ និងក្រុមអង្គរក្ស របស់ព្រះមហាក្សត្រ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឲ្យទីផ្សារការងារ និងចំណូល ពីផ្នែកសិល្បៈវប្បធម៌ របស់កម្ពុជារងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្ទាល់ និងប្រយោល ។ ការថ្លែងរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពីពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា បាននិងកំពុងជួបវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយអស់ រយៈពេលជិត ១ឆ្នាំមកនេះ...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោកJake Sullivan បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងរៀបចំ “សកម្មភាពបន្ថែម” នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រឆាំងនឹងអ្នក ដែលទទួលខុសត្រូវ ចំពោះការបង្ក្រាបដោយហិង្សា និងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Sullivan បានឲ្យដឹងថា “ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ...
ភ្នំពេញ ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារចម្រុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះពិនិត្យនិងរៀបចំ ជាកន្លែងធ្វើការ កន្លែងប្រចាំបញ្ជា កន្លែងសំរាក សម្រាប់កងកម្លាំង មានសមត្ថកិច្ច ក្រុមគ្រូពេទ្យ ជាមួយនឹងរោងផ្តល់អាហារ សម្រាប់ពីរពេលជូនកងកម្លាំងចម្រុះ...
ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ពលរដ្ឋប្រមាណជាង ២០លាននាក់នៅទូទាំងចក្រភពអង់គ្លេស ឥឡូវនេះបានទទួលការចាក់វ៉ាក់សាំង ជាលើកដំបូងរបស់ពួកគេ ទិន្នន័យបានបង្ហាញ ឲ្យដឹងកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេស មានភាពប្រសើរឡើងវិញ ជាមួយនឹងកម្មវិធី នៃការចាក់វ៉ាក់សាំង ឆាប់រហ័សរបស់អឺរ៉ុប ។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចបន្ដ ឲ្យមានការទទួលពាក្យ សុំសិទ្ធិប្រឡង ជ្រើសរើស សិស្ស-និស្សិត បញ្ជូលក្នុងក្របខ័ណ្ឌ មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ ដើម្បីទៅបម្រើការងារ នៅអង្គភាពនានា ចំណុះទីស្ដីការក្រសួង ចំនួន៣៩នាក់ ។ ក្នុងនោះមានក្របខ័ណ្ឌមន្ដ្រីរដ្ឋបាល ជាន់ខ្ពស់ ចំនួន១៤នាក់ ក្រប់ខ័ណ្ឌមន្ដ្រីក្រមការចំនួន ១៧នាក់...
តេអេរ៉ង់ ៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ពេលវេលា គឺមិនសមស្របសម្រាប់ ប្រទេសអ៊ីរ៉ង់ ដើម្បីរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានឲ្យដឹងថា “ពិចារណាលើជំហរ និងសកម្មភាពថ្មីៗ របស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ក្រុមអ្នកអ្នកចិញ្ចឹមត្រី នៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួន បានត្អូញត្អែរយ៉ាងខ្លាំង ចំពោះត្រីដែលខ្លួនចិញ្ចឹម បានហើយ គ្មានទីផ្សារ និងលក់មិនចេញ ដោយសារតម្លៃថោក ក្រោយពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យនាំចូលត្រី ពីវៀតណាម ឡើងវិញ ។ ពួកគេអះអាងថា ដោយសារកត្តាទាំងនេះហើយ...
(ភ្នំពេញ) ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១៖ ការមកដល់របស់ Galaxy Z Fold2 5G ជាផ្លូវការនៅថ្ងៃនេះគឺជាកំណត់ត្រាអស្ចារ្យថ្មីមួយទៀត ក្នុងចំណោមកំណត់ត្រាអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង ក្នុងការបញ្ចេញលក់ក៏ដូចជាផ្តល់ជូននូវកំពូលផលិតផល ស្មាតហ្វូនរបស់ខ្លួនសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសម្រាប់ទីផ្សារ ប្រទេសកម្ពុជាយើងតែម្តង…! អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុត សម្រាប់អបអរ នៃការចេញលក់ផ្លូវការលើកនេះពីក្រុមហ៊ុន សាមសុង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
បាងកក៖ ប៉ូលីស បានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំង នឹងក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ នៅខាងក្រៅបន្ទាយទាហាន ដែលក្បួនបាតុកម្ម មានគោលដៅឆ្ពោះទៅកាន់ទីលំនៅ របស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា។ ចលនាបាតុកម្ម ដែលដឹកនាំដោយយុវជនអំពាវនាវ ឱ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូឆា លាឈប់ពីតំណែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកទី២ នៅក្នុងប្រទេសនេះ ប៉ុន្តែថ្មីៗនេះការឃុំខ្លួនមេដឹកនាំបាតុករចំនួន...
ភ្នំពេញ៖ អ្នកតាមដានភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា បានលើកឡើងថា ស្ថានភាពនៅប្រទេសភូមា កុំសង្ឃឹមថា នឹងមានអន្តរាគមន៍ ពិតប្រាកដពីអង្គការសហប្រជាជាតិ (United Nations) ឱ្យ សោះ ប្រសិនបើចិនមិនព្រម ។ លោក តាន់ វុទ្ធា បានលើកជា ទឡ្ហីករណ៍...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើបូបដែលធ្វើពីកំប្លោក ទទួលបានការប្រើប្រាស់ ពីក្រុមស្រ្តីខ្មែរយ៉ាងច្រើននោះ នឹងធ្វើឲ្យបង្កើនប្រាក់ចំណូល និងការងារច្រើនដល់ពលរដ្ឋ ដែលជាអ្នកផលិត ។ បច្ចុប្បន្ននេះសង្កេតឃើញថា ស្រ្តីភាគច្រើនបាននិយមប្រើប្រាស់ កាបូបដែលផលិតពីកំប្លោក ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១ មីនា សម្តេចតេជោ...
ភ្នំពេញ :កងពលតូចដឹកជញ្ជូន លេខ៩៩ សូមជូនដំណឹង ដល់សាធារណជនថា គណនីហ្វេសប៊ុក ដែលមានឈ្មោះថា “បង យុទ្ធ” បានបន្តយករូប ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ ដាក់ក្នុង Profile ហ្វេសប៊ុក របស់ខ្លួន ក្នុងចេតនាទុច្ចរិត ចែករំលែក នឹង ផ្សព្វផ្សាយព័ត៍មានមិនពិត...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៩នាក់ គិតត្រឹមថ្ងៃទី២៨ខែកុម្ភៈ ដែលបានកើនឡើង០៦ករណី ធៀបនឹងថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទៅលើក្រុមបាតុករ នៅបរិវេណប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបង្ហូរឈាម នៃការធ្វើបាតុកម្មអស់ជាច្រើនសប្តាហ៍ ប្រឆំាងនឹងការធ្វើរដ្ឋប្រហារយោធា ហើយយ៉ាងហោចណាស់ពលរដ្ឋ ចំនួន១៨នាក់បានស្លាប់ ។...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេសព័រទុយហ្គាល់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចំណាយប្រាក់ ចំនួន៩១៥,៩លានអឺរ៉ូ ស្មើនឹង១,១១ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆំាង នឹងជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ទិន្នន័យផ្លូវការបានបង្ហាញថា ការចំណាយលើប្រព័ន្ធសុខាភិបាល របស់ប្រទេសេបានកើនឡើងដល់ ១១,៣ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយភាគច្រើនៃការចំណាយគឺ...
ភ្នំពេញ ៖ ក្រោយពីផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស ដែលជំហានទី១នោះ មិត្តចិននឹងផ្តល់មកជាលើកទី២ម្តងទៀត នូវចំនួន៤០ម៉ឺនដូស នាពេលឆាប់ៗខាងមុខនេះ ខណៈកាលពីថ្ងៃ២៨ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ភាគីឥណ្ឌានឹងផ្តល់វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ។ តាមផេកហ្វេសប៊ុក របស់ទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃ១ មីនា...
ភ្នំពេញ ៖ “សេរីភាពសារព័ត៌មាន គឺជាគោលការណ៍ស្នូលនៅក្នុងសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់។ អ្នកសារព័ត៌មាន គួរតែអាចធ្វើសេចក្តីរាយការណ៍ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬបណ្តេញចេញពីប្រទេស ហើយគួរតែអាចចូលរួមបាន នៅក្នុងការបណ្តុះបណ្តាលផ្នែកអាជីព ដោយគ្មានឧបសគ្គ” ។ នេះជាការបង្ហាញ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១៕
ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទង នឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុង វិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។...
បរទេស៖ ការប្រមូលផ្តុំដោយក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅខាងក្រៅ កងវរសេនាធំថ្មើរជើងលេខ ១ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានផ្ទុះអំពើហិង្សាឡើង នៅពេលដែលប៉ូលិសបានបាញ់កាំភ្លើងជ័រ បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ដែលព្យាយាមចូលទៅកាន់ បន្ទាយទាហាននោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករបានសំបកគ្រាប់ដើម្បីបង្ហាញថា...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម...
ភ្នំពេញ ៖ ចាប់ពីម៉ោង ៩និង៣០នាទី រហូតដល់ម៉ោង១១ថ្ងៃ ១៦ ធ្នូ នេះ យោធាថៃ នៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំង...
ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ភារកិច្ចបន្ទាន់បំផុត គឺការបញ្ឈប់ការបាញ់ប្រហារគ្នារវាង កម្ពុជា-ថៃ និងការពារជនស៊ីវិល...
ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា...
ភ្នំពេញ ៖ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងអបរំ យុវជន និងកីឡា បានឲ្យដឹងថា ត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សាលានៅខេត្តចំនួន៦ ក្នុងក្រុង-ស្រុក ចំនួន២០...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រទេសថៃ និងកម្ពុជា នូវកាតព្វកិច្ចពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ ។ លោកបាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។ សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ...
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ ក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
