តូក្យូ៖ មន្រ្តីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនបានសម្រេចចិត្ត ផ្តល់ថវិកាប្រមាណ ៣០០ លានដុល្លារ ដល់អង្គការពិភពលោកមួយ ដើម្បីបង្កើនលទ្ធភាព ទទួលបានវ៉ាក់សាំង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ យោងតាមមន្រ្តីបានឲ្យដឹងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ នឹងត្រូវបានផ្តល់ទៅឱ្យGavi ដែលជាសម្ព័ន្ធវ៉ាក់សាំង សម្រាប់រយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ២០២១ ដើម្បីចូលរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែង សុខភាពសាធារណៈទូទាំងពិភពលោក...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានប្រាប់ទូតទើបតែងតាំងថ្មី ចំនួន៩រូប ថា ត្រូវក្តាប់ឲ្យជាប់នូវ នយោបាយការបរទេសរបស់កម្ពុជា ហើយចាត់តាំងអនុវត្តឲ្យបានដំណើរ ការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។ ក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មី ប្រចំាប្រទេសនានា ចំនួន៩រូប កាលពីថ្ងៃទី៤ ខែមិថុនា...
នៅក្នុងសម្រេច សាលដីកាលើកដំបូង នៅថ្ងៃនេះ មានន័យថា កីឡាករខ្សែប្រយុទ្ធ Diego Costa នឹងត្រូវទទួលរងទោស ជាប់គុករយៈពេល៦ខែ នៅក្នុងប្រទេសកំណើតរបស់ខ្លួន បូករួមទាំងប្រាក់ពិន័យ មួយចំនួនទៀតផងដែរ។ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madridរូបនេះ ត្រូវបានតុលាការ ដាក់ការចោទប្រកាន់ថា បានបន្លំនិងគេចពន្ធ នៅក្នុងប្រទេសអេស្បាញប្រមាណ ជាង១លានអ៊ឺរ៉ូ ដែលជាប្រាក់ត្រូវបង់ពន្ធ ក្នុងទំហំប្រាក់ចំណូល...
សេអ៊ូល៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងថា លោកជឿជាក់ថា ប្រទេសរបស់លោក ឥឡូវនេះស្ថិតក្នុងជំហរ“ ជ្រើសរើស” រវាងសហរដ្ឋអាមេរិក និងចិន ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងឡើង។ ភាពតានតឹង រវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន បានកើតឡើង ដោយសារការទទួលខុសត្រូវ ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងការផ្លាស់ប្តូររបស់ទីក្រុងប៉េកាំង ក្នុងការបង្ក្រាបសេរីភាពស៊ីវិល នៅក្រុងហុងកុង។ មានការព្រួយបារម្ភថា...
សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun បានបញ្ជាឱ្យប្រេសិត ប្រចាំនៅអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្ថែមការការពារបែបកុងស៊ុល យ៉ាងសកម្មសម្រាប់ជនជាតិកូរ៉េ ចំពេលមានការតវ៉ា ប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅទីនោះកាន់តែខ្លាំងឡើង។ ចលនាប្រឆាំង នឹងការរើសអើងជាតិសាសន៍ ដែលបង្កឡើង ដោយការស្លាប់របស់បុរស ជនជាតិអាមេរិកកាត់អាហ្វ្រិក លោក George Floyd ដោយមន្រ្តីប៉ូលីសកាលពីចុងខែមុន...
ភ្នំពេញ ថ្ងៃទី ០៥ ខែមិថុនា ២០២០៖ ការបោកគក់ សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅ ក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា ធ្វើឱ្យសម្លៀក បំពាក់ប្រឡាក់ខ្លាំង។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះកន្លែងដែលមានក្អែលប្រឡាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជា...
សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានជួបនឹងឱនភាព គណនីចរន្តធំបំផុត ក្នុងរយៈពេលជិត មួយទសវត្សរ៍នៅក្នុងខែមេសា ដោយសារតែការធ្លាក់ចុះ នៃការនាំចេញ ដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩។ ប្រទេសកូរ៉េបានបង្ហាញ ឱនភាពគណនីចំនួន ៣,១២ ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ដែលបង្ហាញពីការផ្លាស់ប្តូរ ពីអតិរេក ៥,៩៦ ពាន់លានដុល្លារ កាលពីខែមុន នេះបើយោង...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នាពេលថ្មីៗនេះ រវាងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិ ធម៌ ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ភាគីទាំងពីរបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយគាំទ្រគ្នា ទៅវិញ ទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះ ពាល់ សេដ្ឋកិច្ច សង្គមកិច្ច...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ខែមិថុនាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។ សម័យប្រជុំរដ្ឋសភា នាថ្ងៃនេះ បានធ្វើការពិភាក្ សានិងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះ មានដូចជា៖១- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ...
បរទេស៖ មនុស្សចំនួន៣រូប ដែលដឹងពីបញ្ហានោះ បាននិយាយប្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងចាត់ទុកបណ្ដាញផ្សព្វផ្សាយ រដ្ឋចិនយ៉ាងតិចចំនួន៤ បន្ថែមទៀត ថាជាស្ថានទូតបរទេស ដោយបង្កើនការរឹតបន្តឹងលើប្រតិបត្តិការរបស់ពួកគេ នៅលើទឹកដីសហរដ្ឋអាមេរិក។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គឺគ្មានគោលជំហរត្រូវរិះគន់ ប្រទេសចិន ជុំវិញរឿងទីក្រុងហុងកុង ឬក៏សិទ្ធិមនុស្ស នៅពេលទីក្រុងវ៉ាស៊ីនតោន គម្រាមព្រលែងឆ្កែ ដើម្បីបង្ក្រាបបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ នៅក្នុងប្រទេសនោះ។ នៅក្នុងអត្ថបទព័ត៌មានមួយ ចេញដោយកាសែតរដ្ឋកូរ៉េខាងជើង មន្ត្រីនាំពាក្យឲ្យនាយកដ្ឋានកិច្ចការអន្តរជាតិ របស់គណបក្សពលករកូរ៉េ ដែលមិនបញ្ចេញឈ្មោះមួយរូប បានធ្វើការរិះគន់ ចំពោះការថ្លែងថ្មីៗនេះធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារ ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អាគារជាង...
បរទេស៖ កាលពីថ្ងៃ ច័ន្ទលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសថា លោកនឹងដាក់ពង្រាយទ្រព្យសម្បត្តិយោធាអាមេរិក ទៅកាន់រដ្ឋនានា ដែលមិនប្រើឆ្មាំជាតិក្នុងចំនួនគ្រប់គ្រាន់ដើម្បី “ គ្របដណ្តប់លើដងផ្លូវ” ចំពេលមានបាតុកម្មទ្រង់ទ្រាយធំ ដែលកំពុងកើតមាននៅទូទាំងប្រទេស ដែលបង្កឡើងដោយការសម្លាប់បុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd នៅក្នុងដៃរបស់ប៉ូលីសស្បែកសនៅ Minneapolis នៅចុងខែឧសភា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៧យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៩៨,៣១៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៦,៩៧៥នាក់ អ្នកស្លាប់សរុបចំនួន៖ ២,៩១០នាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា លោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារ ជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថាលោក បានជំទាស់នឹង ការប្រើប្រាស់កម្លាំង យោធាដែលមានមុខងារសកម្មដើម្បីបង្ក្រាបក្រុមបាតុករនៅ ទូទាំងប្រទេស ដែលធ្វើបាតុកម្មប្រឆាំង នឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងភាពអយុត្តិធម៌ទៅលើពូជសាសន៍ ។ លោកបានថ្លែងថា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋនៅក្នុងប្រទេសអ៊ីតាលី នឹងត្រូវបានអនុញ្ញត ឲ្យធ្វើដំណើរដោយសេរីវិញ នៅក្នុងប្រទេស គិតចាប់ពីថ្ងៃពុធ និងរាល់ការរឹតត្បិត លើការធ្វើដំណើរ ក៏ត្រូវបានបន្ធូរបន្ថយ នៅថ្ងៃដដែលនេះ ជាមួយអ្នកដែលធ្វើដំណើរ មកពីបណ្តាប្រទេស នៅតំបន់អឺរ៉ុប (EU)និងបណ្តាប្រទេសជាច្រើនទៀត រួមទាំងចក្រភពអង់គ្លេស ប្រទេស Andorra និងម៉ារ៉ុក...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋនៅអង់គ្លេសរាប់ពាន់នាក់ បានផ្ទុះការតវ៉ា ទៅលើករណីនៃការសម្លាប់ លោក George Floyd ។ កាលពីថ្ងៃទី៣ ខែមិថុនា នៅចក្រភពអង់គ្លេស ក្នុងក្រុងឡុងដ៏ គេឃើញមានពលរដ្ឋរាប់ពាន់នាក់ បាននាំ គ្នាប្រមូលផ្តុំគ្នា និងបានតវ៉ាទៅលើករណី នៃការសម្លាប់លោក George...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលគ្រោះរញ្ជួយដីជាតិ នៃសាកលវិទ្យាល័យ University of Chile បានឲ្យដឹងថា ក្រុមអាជ្ញាធរនៃប្រទេសឈីលី បាននិយាយថា មិនទាន់មានជនរងគ្រោះ ហើយក៏មិនទាន់មានការ ខូចខាតហេដ្ឋារចនាសម្ព័ន្ធណាមួយ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានកើតឡើង កាលពីថ្ងៃពុធ នៅតំបន់ភាគខាងជើងនៃប្រទេស...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានទទួលយកសំណើ របស់កូរ៉េខាងត្បូង ដើម្បីផ្តល់ប្រាក់ឈ្នួល កម្លាំងពលកម្ម ដល់ប្រជាជនកូរ៉េទាំងអស់ ដែលធ្វើការឱ្យកងកំលាំងកូរ៉េ (USFK) ចំពេលដែលកិច្ចចរចា ចែករំលែកចំណាយការពារជាតិ របស់ប្រទេសទាំងពីរ ត្រូវបានជាប់គាំង។ និយោជិកប្រហែល ៤.០០០ នាក់ ត្រូវបានឲ្យឈប់សម្រាក ដោយមិនបានបង់ប្រាក់ ចាប់ពីថ្ងៃទី ១ ខែមេសា...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារភូមិសាស្ត្រ និងឧតុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅលើដែនកោះបាលី ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីថ្ងៃពុធ ។ ទីភ្នាក់ងារបានឲ្យដឹងថា ដំបូងឡើយ គ្រោះរញ្ជួយដីមានកម្រិត៦.០រ៉ិចទ័រ ។ មន្ត្រីមួយរូបទទួលបន្ទុកនៅទីភ្នាក់ងារ ឧតុនិមយបានបញ្ជាក់ដូច្នេះ ។មន្ត្រីបានប្រាប់ដល់ស៊ិនហួ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៣ ខែមិថុនា បានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ច ការងារថាមពល របស់ប្រទេសអ៊ីរ៉ង់លោក Reza Ardakanianបានធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីស្វែងរកឧិកាស ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យថាមពល។ លោក Ardakanian ក៏បានជួបពិភាក្សា ជាមួយនឹងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ ទទួលផែនចរាចរណ៍ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ ឃើញរថយន្ដ Rolls-Royce និង Mercedes ដែលពាក់ផ្លាក លេខ ក្លែងក្លាយ «នគរបាល 2-7715» ត្រូវរាយការណ៍ទៅលេខ១១៧ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធាន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាច...
បរទេស៖ នៅថ្ងៃពុធ នាយករដ្ឋមន្រ្តី អេស្ប៉ាញលោក Pedro Sanchez បានប្រាប់សមាជិក សភារបស់ខ្លួនថា ស្ថានភាពអាក្រក់បំផុត ក្នុងប្រទេស ត្រូវបានបញ្ចប់ហើយ។ ខណៈថ្លែងទៅកាន់សភាអេស្ប៉ាញ ដែលជាសភាជាន់ទាប នៃសភាក្នុងកិច្ចពិភាក្សាមួយ ដែលនឹងកំពុងពិចារណា ក្នុងការដាក់ ប្រទេសក្នុងការប្រកាស អាសន្នបន្តជាលើកទី ៦ និងចុងក្រោយ ដោយរបៀបណា ។...
បរទេស ៖ មរណភាពរបស់ George Floyd ដែលបណ្តាលមកពី ការចាប់ខ្លួនរបស់គាត់ គឺបានបណ្តាល ឱ្យមានការតវ៉ា និងកុប្បកម្មអំពើហឹង្សា នៅទូទាំងសហរដ្ឋអាមេរិក ខណៈដែល យ៉ាងហោចណាស់ មានរដ្ឋចំនួន ២៣ និងទីក្រុង Washington DC បានធ្វើឱ្យឆ្មាំជាតិ ដើម្បីទប់ស្កាត់ភាពវឹកវរ និងបញ្ឈប់ការប៉ះទង្គិចគ្នា កាន់តែខ្លាំងឡើង...
តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨ បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើស នូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។ កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនីមួយៗ ដោយសារតែកញ្ញាជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។ កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា” ។ ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេLuna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា៖ “ក្នុងនាម ខ្ញុំជានាយិកា និង ជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និង អនាម័យជាចំបង ដូចដែល កញ្ចនាផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈ របស់គាត់ផងដែរ”៕
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការដ្ឋា ននគរបាលជាតិ បានថ្លែងថា នាពេលកន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ សម្របសម្រួ ល និងចរចាជាមួយ កម្លាំងនគរបាលនៅជាប់ព្រំដែន អនុវត្តតាមកិច្ចព្រមព្រៀង និងតាមគោ លការណ៍របស់រាជរដ្ឋាភិបាល។ ក្រោយបញ្ចប់កិច្ចប្រជុំ បូកសរុបសភាពការណ៍...
ភ្នំពេញ៖ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រតាមប្រព័ន្ធទូរស័ព្ទដៃ (NSSF Claim Mobile App) ដែលត្រូវបានលើកយក មកប្រជុំពិភាក្សាបន្ត នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មិនមានគម្រោងចូលរួម ក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ ស្តីពីថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ដែលរៀបចំធ្វើឡើង ដោយរដ្ឋាភិបាលនៃប្រទេសអង់គ្លេស នៅក្នុងសប្ដាហ៍នេះនោះទេ នេះបើតាមសម្តី របស់មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
