ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី របស់បុរសជនជាតិហូឡង់ម្នាក់ វ័យ៧០ឆ្នាំ ក្រោយពីយកសំណាក មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ បន្ទាប់ពីធ្វើដំណើរ មកដល់កម្ពុជាតាមកប៉ាល់ ជាលក្ខណៈទេសចរណ៍នៅខេត្តព្រះសីហនុ កាលពីថ្ងៃ១០ កុម្ភៈ ដោយសារកំដៅរបស់គាត់ ឡើងជាង៣០អង្សាសេ៕
ភ្នំពេញ៖ គិតដល់លំនៅឋានប្រណិតៗ នៅកណ្តាលទីក្រុងភ្នំពេញ ដែលកំពុងរីកស្គុះស្គាយ បានធ្វើអោយប្រជាពលរដ្ឋ រីករាយក្នុងការរស់នៅ ប្រកបដោយផាសុភាព ដោយសារការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរ តួរយ៉ាង គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ឯណេះវិញ ក៏មិនធ្វើឲ្យប្រជាបលរដ្ឋ ខកបំណងដែរ ដោយបាន គិតគូរយ៉ាងឥតខ្ចោះ...
ភ្នំពេញ ៖ មុខសញ្ញាប្លន់បាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូប នៃសមាជិកអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃចន្ទ ដោយគូសបញ្ជាក់ អំពីភាពអាក់អន់ចិត្ត និងក្តីបារម្ភទៅលើរឿងបែកធ្លាយ នៃរបាយការណ៍មួយ លើការដាក់ទណ្ឌកម្មប្រឆាំង នឹងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) ។ អ្នកនាំពាក្យ ដែលមិនបានប្រាប់ឈ្មោះឲ្យដឹងថា ប្រទេសចិន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០នេះ បាននិងកំពុងជួបជាមួយលោកស្រី Liurka Rodriguez Bariios ឯកអគ្គរដ្ឋទូតគុយបាថ្មី ប្រចាំប្រទេសកម្ពុជា ។
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញរបាយការណ៍ថា បច្ចុប្បន្ននេះដោយសារឧបទ្ទវហេតុ នៃការរីករាលដាលនៃ វីរុសកូរូណា នៅប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្ដោះអាសន្ន ដែលបញ្ហានេះ នឹងបង្កឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជាដែរ ចាប់ពីចុងខែនេះ រហូតដល់ខែមីនា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ GMAC នៅថ្ងៃទី១១...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសថ្មី កូរ៉ូណា របស់ប្រទេសចិន បានកើនឡើងរហូតដល់១.០១៦នាក់ ហើយនៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីមានករណីនៃអ្នកស្លាប់ថ្មី ចំនួន១០៨នាក់ ក្នុងនោះរាប់បញ្ចូលទាំង១០៣នាក់ នៅខេត្តហឺប៉ី ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ។ គណៈកម្មាធិការជាតិសុខាភិបាល...
កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯក ប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់១ ដែលជាលទ្ធផល តានតឹងបំផុត។ លោក...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ មនុស្សចំនួន១៥នាក់បានស្លាប់ ក្រោយពីមានហេតុការណ៍ ក្រឡាប់ទូកលិចដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឆក ប៉េងហ្គាល់ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដេស ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ។ លោក Hayat Ibna Siddique អ្នកនាំពាក្យឆ្មាំប្រចាំការ នៅឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បានប្រាប់ដល់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានអនុញ្ញាត ឲ្យលោក Gluseppe de Vincentiis តំណាងទើបតែងតាំងថ្មី នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម...
ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រទី7 ខែកុម្ភៈ ឆ្នាំ 2020 ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះ វប្បធម៌អាននៅកម្ពុជា។ បណ្ណាល័យនេះកសាងឡើងដោយ ប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC ។...
ឌុបៃ៖ នៅថ្ងៃអាទិត្យនេះ អ៊ីរ៉ង់នឹងមានផែនការ ក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយរបស់ខ្លួន នេះបើយោងតាមការប្រកាស របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែក្នុងនោះគេក៏បានមើលឃើញ ពីប្រតិកម្មរបស់អាមេរិកផងដែរ ដោយបានចោទថា វាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍមីស៊ីល របស់ប្រទេស។ យោងតាម ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋរបស់អ៊ីរ៉ង់ ដែលមានឈ្មោះថា IRIB និងតាមរយៈលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាអ៊ីរ៉ង់លោក Mohammad Javad Azari-Jahromi បានឲ្យដឹងថា ផ្កាយរណប...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះបាននិងកំពុងជួបជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី។
តូក្យូ ៖ ក្រុមហ៊ុនផលិត រថយន្តជប៉ុន Nissan បាននិយាយថា ក្រុមហ៊ុន Nissan Motor Co នឹងបញ្ឈប់ការផលិតជាបណ្តោះអាសន្ន នៅរោងចក្រ របស់ខ្លួននៅ Kyushu ដោយសារតែមេរោគឆ្លងថ្មីនេះ និងដោយសារកង្វះការផ្គត់ផ្គង់គ្រឿង បន្លាស់ពីប្រទេសចិនយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Nissan...
ភ្នំពេញ ៖ កាលពីខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល គោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាបរិច្ចាគ ចំនួន ៨០ ០៩៨ ១៨៤,៤០ រៀល និង១ ៣៩៤ ៨២៩,៧២ ដុល្លារ ពីសប្បុរសជន ៧៧៣៤រូប ដែលរួមមានសមាជិកកិត្តិយស ៤រូប...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង កាលពីថ្ងៃច័ន្ទ បានទៅត្រួតពិនិត្យ ការងារបង្ការ និងត្រួតពិនិត្យជំងឺរលាកសួត នៅទីក្រុងប៉េកាំង ដោយបង្កើនជំនឿ លើកម្លាំងជាតិ និងឆន្ទៈ ដើម្បីឈ្នះវីរុសឆ្លងមួយ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស៊ី បានកើតឡើងនៅពេល ដែលការប្រយុទ្ធរបស់ចិន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមការបិទទ្វារ មិនមែនមកពីសហភាពអឺរ៉ុប (EU) ដកប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីកម្ពុជាឡើយ តែដោយសារចិន បិទរោងចក្រផ្គត់ផ្គង់ វត្ថុធាតុដើមមកកម្ពុជា ព្រោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាត នៅចិន ។ នៅថ្ងៃទី១២...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ក្រុមការងារ ដើម្បីសម្របសម្រួល គោលនយោបាយស្តីពីកូរ៉េខាងជើង ដោយការជំរុញរបស់ទីក្រុងសេអ៊ូលឲ្យ អនុញ្ញាតឲ្យមានការធ្វើដំណើរបែប បុគ្គល គឺជារបៀបវារៈ សំខាន់ ស្របពេលមានមន្ទិលសង្ស័យថា ជំនួយប្រឆាំងកូរ៉ូណាវីរុស អាចនឹងជាត្រូវយកមកពិភាក្សាគ្នាដែរឬទេ។ ប្រធានគណៈប្រតិភូសហរដ្ឋអាមេរិក ដែលជាអនុតំណាងពិសេសទទួល បន្ទុកគោលនយោបាយស្តីពីកូរ៉េខាងជើង លោក Alex Wong...
បរទេស៖ មេរោគរលាកសួត បង្កឡើងដោយវីរុស កូរ៉ូណា ដែលមានឈ្មោះថា ២០១៩ – nCoV ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះ មកវាបានរាលដាលដល់ជិត ៣០ ប្រទេស។ ទីក្រុងចិនដែលមានប្រជាជនចំនួន ១១ លាននាក់ នៅខេត្តហ៊ូប៉ីត្រូវបានគេកំណត់ថា ជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ។ យោងតាមសារព័ត៌មាន Sputnik...
ឡុងដ៏៖ ក្រុមហ៊ុន Jaguar Land Rover នឹងកាត់បន្ថយ ឬបញ្ឈប់ការផលិតនៅថ្ងៃជាក់លាក់ នៅរោងចក្រចំនួន២នៅអង់គ្លេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារក្រុមហ៊ុន ផលិតរថយន្តធំជាងគេរបស់អង់គ្លេស ព្យាយាមកាត់បន្ថយថ្លៃដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្លាក់ចុះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន JLR បានប្រកាស ពីការធ្លាក់ចុះការលក់រាយ ២,៣ ភាគរយក្នុងរយៈពេល ៣ខែគិតត្រឹមចុងខែធ្នូ...
ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាស ឲ្យពលរដ្ឋ ពលករ និងនិស្សិតខ្មែរ ដែលកំពុងនៅទីនោះ កុំទៅទៅតំបន់ចំនួន៥ ខណៈមានមនុស្សចំនួន ២៧នាក់ បានឆ្លងជំងឺវីរុសកូរ៉ូណាថ្មី ។ ក្នុងនោះគួរជៀសវាងកុំទៅទីប្រជុំជន បើគ្មានការចាំបាច់ ហើយត្រូវពាក់ម៉ាស់ រាល់ពេលធ្វើដំណើរ នៅទីសាធារណៈផងដែរ៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ ពង្រីកជា៤គន្លង ។ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម...
វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះស៊ើបការណ៍ តាមសមុទ្ររបស់សហរដ្ឋអាមេរិកមួយ បានហោះហើរមកលើ ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ នៅក្នុងប្រតិបត្តិការចុងក្រោយមួយ ក្នុងការឃ្លាំមើលរបស់សហរដ្ឋអាមេរិក ដែលទំនងជាមានគោលដៅ តាមដានកូរ៉េខាងជើង។ យោងតាមប្រភពព័ត៌មានយន្ដហោះ P-3C របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ ដែលប្រតិបត្ដិការនេះ ទំនងជាធ្វើឡើង ដើម្បីតាមដានសកម្មភាព របស់កូរ៉េខាងជើង។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បាននាំចេញធ្យូងថ្មមានតម្លៃ ៣៧០ លានដុល្លារកាលពីឆ្នាំមុន ដោយរំលោភលើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានចុះផ្សាយឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងភាគច្រើន តាមរយៈការផ្ទេរពីមួយទៅមួយ ទៅនាវាខុសច្បាប់ រវាងនាវាកូរ៉េខាងជើង និងកប៉ាល់ចិន។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានហាមប្រាមកូរ៉េខាងជើង...
ភ្នំពេញ ៖ ក្រោយពីបានកាន់តំណែង ជាសហប្រធានភាគីកម្ពុជា អាណត្តិទី១ ក្នុងឆ្នាំ២០១៩ រួចមករបស់សមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានផ្ទេរតំណែង ឲ្យទៅលោក ទេស សារ៉ារិទ្ធ ជាសហប្រធានភាគីកម្ពុជា អាណត្តិទី២ ក្នុងឆ្នាំ២០២០នេះ ។ ប្រធានប្តូរវេននេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ៕
ភ្នំពេញ ៖ នៅចំពោះមុខ លោក ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើរដ្ឋាភិបាលកូរ៉េ ជួយសាងសង់ស្ពាន ឆ្លងទន្លេមួយខ្សែទៀត នៅត្រង់ចំណុចស្វាយជ្រុំ ទៅតំបន់អរិយ្យក្សត្រ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយតភ្ជាប់ ពីតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ...
បរទេស ៖ The Businessinsider នៅថ្ងៃចន្ទទី១០ ខែកុម្ភៈ បានឲ្យដឹងថា បុរសម្នាក់ ដែលមានអាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅឯខាងក្រៅបរិវេណ នៃអគារសេតវិមានអាមេរិក បន្ទាប់ពីរូបគេបានធ្វើការ គម្រាមកំហែង ក្នុងការធ្វើឃាតប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ។ ប៉ុន្តែក្រោយការចាប់ខ្លួន គេសង្ស័យថា បុរសដែលមានឈ្មោះថាRoger Hedgpethរូបនេះ អាចជាមនុស្ស ដែលមានបញ្ហាខួរក្បាល...
កោះកុង : លោក ហាក់ ឡេង អភិបាល ស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី ១១ខែកុម្ភៈនេះថា អាជ្ញាធរស្រុកបុទុមសាគរ បានត្រៀមលក្ខណៈ ប្រព័ន្ធទឹកស្អាត ទុក ដើម្បីបំរើតាមតម្រូវការ ជាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ នៅរដូវប្រាំងនេះ បានត្រៀមលក្ខណៈសម្រាប់រក្សាទឹកទុក នៅក្នុងធុងចំណុះ៥០០០លីត្រ ដើម្បីតម្រូវការ២៤ម៉ោងលើ ២៤ម៉ោង...
សេធ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញ របស់កូរ៉េខាងត្បូង បានកើនឡើង ៦៩,៤ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូង នៃខែកុម្ភៈដែលភាគច្រើន ដោយសារតែការកើនឡើង នៃការដឹកជញ្ជូនរថយន្ត និងគ្រឿងអេឡិចត្រូនិច។ យោងតាមសេវាកម្ម គយកូរ៉េ បានឱ្យដឹងថា ការនាំចេញ របស់ប្រទេសនេះ មានចំនួន ១០,៧ ពាន់លានដុល្លារ...
បរទេស៖ កងទ័ពភូមិភាគ២ បានរាយការណ៍ពីស្ថានភាពព្រំដែនចុងក្រោយ យន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿងបានឆ្លើយតបនៅតំបន់ Chong An Ma មុនពេលមូលដ្ឋានទ័ពកម្ពុជាត្រូវបានបំផ្លាញ។ នេះបើតាមសារព័ត៌មាន ថៃរ៉ាត់។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
Breaking: យោធាថៃ ចុះចាញ់ សុំចរចាហើយ។
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ កម្ពុជាបានអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់រាល់អរិភាពជាបន្ទាន់ និងដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្មែរ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃចំពោះការឈ្លានពានកម្ពុជារហូតនាំឲ្យមានការផ្ទុះអាវុធមកលើកម្ពុជា ក្រោយកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ