ប៉េកាំង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន និងប្រធានាធិបតី ចិនលោកស៊ី ជីនពីង បានផ្ញើសាររួមគ្នាទៅកាន់ អាមេរិក និងកូរ៉េខាងជេីងថា ប្រទេសទាំងពីរ គួរតែរក្សាសន្ទុះនៃកិច្ចចរចា នុយក្លេអ៊ែរ ដែលកំពុងជាប់គាំង។ លោក មូន និងលោកស៊ី បានជួបប្រជុំគ្នា នៅទីក្រុងឆឹងទូ ខេត្ដស៊ីឈួន សម្រាប់ ការប្រជុំជាមួយគណៈកម្មាធិការជាតិចិន...
ភ្នំពេញ៖អគ្គិសនីកម្ពុជានឹងផ្អាកការ ផ្គត់ផ្គង់ចរន្តដើម្បីអនុវត្ត ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែ បណ្តាញបង្ក លក្ខណៈដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
ខ្ញុំធ្លាប់តែលឺគេនិយាយ ហើយតែងតែនិយាយថា សូមឲ្យមានការអត់ធ្មត់ អត់ឱនផង ទៅមកពីប្រទេស យើងកំពុងអភិវឌ្ឍន៍ ម្ល៉ោះហើយតែងតែ មានផលប៉ះពាល់មិនខាន។ តែឥឡូវនេះ វាធ្លាក់មកដល់ មុខផ្ទះភរិយាខ្ញុំ រកស៊ីតែម្តង ផ្ទះគាត់ជួលគេមួយខែៗ រាប់ពាន់ដុល្លារ បង់ពន្ធដា ពន្ធប៉ាតង់ និងខ្ទង់ចំណាយផ្សេងៗជាច្រើន ដល់ពេល មិនដល់មួយខែផង មានក្រុមហ៊ុន ដល់ទៅពីរ មកគាស់...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ប្រាប់ថា វាជាទំនួលខុសត្រូវរបស់ ប្រទេសកូរ៉េខាងត្បូង ដែលត្រូវរកវិធានការដោះស្រាយជម្លោះទ្វេភាគី ដែលបានធ្វើឲ្យចំណងមិត្តភាព របស់ទីក្រុងតួក្យូ ជាមួយទីក្រុងសេអ៊ូល ធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ ទីបឹ្រក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien នាពេលថ្មីៗនេះ បានក្រើនរំឭកអង់គ្លេស ស្តីពីការអនុញ្ញាតក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei Tecnologies Co Ltd ឲ្យប្រតិបត្តិការបង្កើតបណ្ដាញទូរគមនាគមន៍ 5G ដោយនិយាយថា ការធ្វើបែបនេះ នឹងបង្កឲ្យមានហានិភ័យ ចំពោះទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។ លោក Robert O’Brien...
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថានព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង តំណាងលោក អភិបាលខេត្តព្រះវិហារ លោកម៉េង ហុង នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស.។ លោក នាយករង មានប្រសាសន៍ថា៖ បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងដំណើរការ របបសន្តិសុខសង្គម ចំនួនពីរ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ដូច្នេះបងប្អូនកម្មករ និយោជិតទាំងអស់ ជាសមាជិក ប.ស.ស. អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យ ទាំងអស់ (មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន) ដែលជាដៃគូជាមួយ ប.ស.ស. ដោយឥតគិតថ្លៃ។ នៅពេលឆាប់ៗខាងមុខ ប.ស.ស. នឹងគ្រោងដាក់ ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ទទួលបានប្រាក់ ចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ។ លោក នាយករង បានបន្តថា គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០១៩ នេះ ប.ស.ស. បានពង្រីកវិសាលភាព របស់ខ្លួនគ្របដណ្តប់ ទូទាំងប្រទេស ក្នុងការពន្លឿន ផ្តល់សេវា ជូនបងប្អូនកម្មករ និយោជិត ជាសមាជិករបស់ខ្លួន ឱ្យទាន់ពេលវេលា។ លោក នាយករង បានបន្តទៀតថា ប.ស.ស. បានផ្តល់តាវកាលិក ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះ ជាកម្មករនិយោជិតចំនួន២២២ ៩៣៦នាក់ ក្នុងចំណោមកម្មករ និយោជិតជាសមាជិក ចំនួន ១ ៦៦០ ៤៦៤នាក់ នៃសហគ្រាស ចំនួន ១៣ ២១៦ សហគ្រាស។ ដោយឡែក សម្រាប់ផ្នែក ថែទាំសុខភាព បានផ្តល់សេវា ដល់កម្មករ និយោជិតចំនួន ៣ ២៦៥ ៤៥០ ដង/នាក់ ក្នុងចំណោមកម្មករនិយោជិត ប្រមាណជាង ២ ០៩៩ ៣៨២ នាក់ នៃសហគ្រាស ចំនួន ១០ ០៥៦ សហគ្រាស។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ សាលប្រជុំ នៃសាលាខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងជនរងគ្រោះ ដោយសារគ្រោះថ្នាក់ការងារ សរុបប្រមាណជាង ១០០នាក់៕
ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ការិយាល័យ គោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានចុះរៀបចំ ប្រជុំផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងជំរុញ ការកែលម្អសុវត្ថិភាព រថយន្តដឹកកម្មករ និយោជិត ដល់អ្នកបើកបរ យានយន្ដដឹកកម្មករ និងកម្មករនិយោជិត នៅរោងចក្រ CAN STORTS SHOSE CO.LTD ស្ថិតនៅខេត្តកំពង់ឆ្នាំង។ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាព ចរាចរណ៍ បានលើកឡើងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើងលើកម្មករនិយោជិត នៅពេលធ្វើដំណើរ ឬដោយមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញ ទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យ មិនស្របទៅតាមលក្ខណៈ បច្ចេកទេស។ បន្ថែមពីលើនេះ លោកបានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរ ជាប់ជានិច្ច។ លោកឧត្ដមសេនីយ៍ត្រី កេត យ៉ុង តំណាងស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកនាយល្បាត ត្រួតពិនិត្យនិងផ្សព្វផ្សាយ បានកោតសរសើរ និងអរគុណ ចំពោះក្រុមការងារ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. តែងតែចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនអ្នកបើកបរយានយន្ត ដឹកកម្មករ និយោជិត ក៏ដូចជាបងប្អូនកម្មករនិយោជិត ដើម្បីរួមចំណែកទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ កុំឱ្យកើតមាន លើបងប្អូនកម្មករ និយោជិត។ សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយ ខាងលើមានការអញ្ចើញចូលរួមពី លោក សរ ថាត អភិបាល ស្រុកសាម្គីមានជ័យ លោក គង់ឃាង តំណាងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និង លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម ព្រមទាំង លោកលោកស្រី តំណាង សសយក តំណាង ប.ប.ស. ខេត្តកំពង់ឆ្នាំង តំណាងរោងចក្រ និងបងប្អូន អ្នកបើកបររថយន្តដឹកកម្មករ និយោជិតនិងកម្មករ-កម្មការិនី ប្រមាណជា ១២០នាក់៕
ភ្នំពេញ៖ អង្គការ WWF បានប្រកាសពីដំណឹងយ៉ាង ក្រៀមក្រំ ពីកូន ផ្សោតមានអាយុទើបតែ ១១ ថ្ងៃ បានងាប់អណ្តែតលើ ទឹកចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។ ខណៈដែលក្រុមការងារ ស្រាវជ្រាវ កំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរក មូលហេតុជាក់លាក់...
ភ្នំពេញ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង កំពុងអនុវត្តតាមនិតីវិធីច្បាប់ ទៅលើលោក ទុន ដៀត ពាក់ផ្កាយ២ ដែលបានចាក់ដី លុបឆ្នេរសមុទ្រ នៅខេត្តកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ថា សំណុំរឿងរបស់លោក...
ភ្នំពេញ ៖ ក្រុមកម្មករប្រមាណ ជា៤០នាក់ បំរើការងារ នៅរោងចក្រផលិតស្បែកជើង ឃីង ម៉េកឃើ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេតហាធេន ក្រុងបាវិត ខេត្តស្វាយរៀង បានដួលសន្លប់តៗគ្នា ដោយមិនទាន់ដឹងមូលហេតុ នៅឡើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។ នេះបើតាមហ្វេសប៊ុក របស់លោក ប៉ាវ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន នឹងជួបពិភាក្សា ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងរយៈពេលជាងមួយឆ្នាំ នៅថ្ងៃអង្គារនេះ ស្តីពីកិច្ចការពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសជិតខាងធ្លាក់ចុះ។ មេដឹកនាំទាំងពីរ កំពុងធ្វើទស្សនកិច្ចនៅឆេងឌូ ដែលជាទីក្រុងមួយនៅភាគនិរតី នៃប្រទេសចិន សម្រាប់កិច្ចប្រជុំត្រីភាគី ដែលត្រូវបានរៀបចំឡើង...
សាធារណជន ប្រាកដជាបានឃើញ រូបរាងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដែលរំលេចចេញ នូវរចនាបថយ៉ាងឡូយ និងទាន់សម័យ ព្រមជាមួយ នឹងរូបកីឡាករបីនាក់ ពីក្រុម Manchester City។ ចង់ដឹងកីឡារករទាំងបីរូបនេះ ពិសេសយ៉ាងណា ស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗ របស់ខ្សែប្រយុទ្ធមួយរូប ដែលបង្ហាញរូប លើសសម្បកកំប៉ុង ស្រាបៀរកម្ពុជា ។ កីឡាករ Sergio...
ភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) កាលពីពេលថ្មីៗនេះ បានរៀបចំសន្និសីទ សារព័ត៌មាន អំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍...
បរទេស ៖ ពួកតាលីបង់ បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ខ្លួន នៅថ្ងៃចន្ទនេះ បានសម្លាប់សមាជិក កងកម្លាំងសហរដ្ឋអាមេរិកមួយរូប នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយនិងបានបង្ហោះរូបថត សាក់ដូប្រឡាក់ជោក ដោយឈាម និងអត្តសញ្ញាណប័ណ្ណ របស់ទាហានអាមេរិកមួយរូប ដើម្បីបញ្ជាក់ពីការ អះអាងរបស់ខ្លួន ។ ចំណែកយោធា សហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Yuichi Sugano ប្រធាន ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (JICA ) នៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បានចុះហត្ថលេខារួមគ្នា...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំងថា វាមានសារៈសំខាន់ជាងអ្វីណាៗទាំងអស់ ដែលរក្សាសន្ទុះ សម្រាប់កិច្ចពិភាក្សាចរចាគ្នា រវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង។ ចំណែកលោកស្រី កូ មីនជុង ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីសម្តីរបស់លោក ស៊ី...
កំពង់ចាម ÷ ខណៈអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីប្រកាសបិទ កម្មវិធីប្រកួតកីឡារហែលទឹក ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៥ ឆ្នាំ២០១៩ នៅ មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង...
បរទេស ៖ គណៈប្រតិភូតួកគី មួយក្រុម តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រទេស ស៊ីរីនិងបញ្ហាប្រទេសលីប៊ី ជាទីដែលប្រទេសទាំងពីរ មានទស្សនកិច្ចផ្ទុយគ្នាខ្លះៗ សម្រាប់កិច្ចពិភាក្សាគ្នា ដែលលោកប្រធានាធិបតីតួកគី Tayyip Erdogan និយាយថា នឹងកំណត់គន្លងសកម្មភាព តួកគីនៅក្នុងតំបន់។ លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ជនស៊ីវិលជាង៨០.០០០នាក់ កំពុងតែធ្វើអន្តោប្រវេសន៍ចេញពីតំបន់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាជនវៀតណាមចូលរស់នៅកម្ពុជា មិនមែនជារឿងថ្មីឡើយ គឺមានតាំងពីសម័យ អាណានិគមនិយមបារាំង មកម្ល៉េះដោយសារសម័យនោះ បារាំងនាំប្រជាជនវៀតណាម មកដាំកៅស៊ូនៅកម្ពុជា។ ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ ផ្សារដោះដូរទំនិញ កម្ពុជា-វៀតណាម នាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ...
បរទេស៖មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ៊ីរ៉ង់ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តដកខ្លួនចេញ កាន់តែឆ្ងាយ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ប្រសិនបើប្រទេសអឺរ៉ុបដែលជាម្ចាស់ហត្ថលេខា មិនគោរពកិច្ចព្រមព្រៀង នុយក្លេអ៊ែនោះទេនោះ។ លោក Ali Shamkhani ជាលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការព្រមានបែបនេះនៅថ្ងៃអាទិត្យ ដោយនិយាយថា ប្រសិនបើបណ្ដា ប្រទេសអឺរ៉ុបជាម្ចាស់ហត្ថលេខានៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់...
ភ្នំពេញ ៖ ក្នុងឱកាសចុះសម្ពោធផ្សារដោះដូរ ទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចបាននិយាយភាសាវៀតណាមល្មម គួរសមទៅភាគីវៀតណាម ។ ប៉ុន្តែការនិយាយបែបនេះ សម្តេចក៏បានលើកឡើងថា មានបុគ្គលមួយចំនួនចោទសម្តេចថា និយាយភាសាវៀតណាមនេះ នឹងពិតជា អាយ៉ងវៀតណាមហើយ ។ ប៉ុន្តែសម្តេចតេជោក៏បាន ចោទជាសំណួរ ត្រឡប់ទៅវិញទៅមនុស្សចំនួន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា មនុស្សចំនួន៣នាក់បានស្លាប់ និងអ្នកផ្សេងទៀតចំនួន៧ នាក់បានរងរបួស នៅក្នុងអំពើបាញ់ប្រហារ៤ ដាច់ដោយឡែកពីគ្នា នៅក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ។ ការបាញ់ប្រហារមួយ ក្នុងចំណោមការបាញ់ប្រហារទាំងអស់...
ភ្នំពេញ ៖ ក្នុងគោលបំណងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តាខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តធ្វើការផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដោយមិនគិតថ្លៃ នៅខេត្តបាត់ដំបង។ លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក សួ ប៊ុណ្ណារ៉ុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងស្រដៀងគ្នា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនប្រទេសទាំងពីរ ក្នុងខេត្តត្បូងឃ្មុំ បើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធភាពរកស៊ីជាមួយគ្នា ដោយស្របច្បាប់ និងស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទម្សិលមិញនេះ បានចាប់ផ្តើម ដំណើរការរថភ្លើងរុស្ស៊ីដំបូង រត់ត្រង់ៗទៅកាន់តំបន់គ្រីមា ដែលរុស្ស៊ីបានយកពីប្រទេសអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធខ្លួន នៅក្នុងឆ្នាំ២០១៤ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។ រថភ្លើងនោះ បានធ្វើដំណើរចាកចេញពីស្ថានីយរថភ្លើង Moskovsky ក្នុងទីក្រុង St. Petersburg នៅវេលាម៉ោង២រសៀលថ្ងៃចន្ទ...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច លោក សុខ ឥសាន បានចោទប្រកាន់ លើក្រុមអតីតគណបក្សប្រឆាំង ដែលរត់គេចខ្លួននៅក្រៅប្រទេសថា ជាអ្នករារាំងកម្ពុជា មិនឲ្យបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកំណត់ព្រំដែនច្បាស់លាស់ ដែលបង្ហាញថាមិនចង់ខ្មែរ មានព្រំដែនច្បាស់លាស់ ជាមួយភាគីវៀតណាម ។ ពេលថ្មីៗនេះ មានមតិសាធារណជនមួយចំនួនទាំងក្នុង និងក្រៅប្រទេស...
ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ទៀង ច័ន្ទសារ ជាអធិការ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវរថភ្លើង ក្តាន់២...
ភ្នំពេញ៖ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៥ នៅមន្ទីរពហុព្យាបាល ហុង អិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៨៦ មហាវិថីសម្តេចមុនីរ៉េត (២១៧) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្ទីរពហុព្យាបាលហុង អិន ជាមន្ទីរពេទ្យព្យាបាលជម្ងឺជាលក្ខណៈសកលដែលមាន ទ្រង់ទ្រាយដ៏ធំមួយដែលបានបើក នៅផ្នែកសំខាន់ៗដូចជា ជម្ងឺទូទៅ ផ្នែកវះកាត់ ផ្នែកជម្ងឺសើស្បែក ផ្នែកឆ្អឹង ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកកំទេចគ្រួស ផ្នែកកាំរស្មី X និងផ្នែកពិសោធន៍។ល។ គួបផ្សំរួមមានការវិភាគយ៉ាង ច្បាស់លាស់ជាមួយនឹងម៉ាស៊ីន CT ស្កេន ឧបករណ៍ អេឡិចត្រូនិច ពិនិត្យក្រពះឧបករណ៍បំបែកគ្រួសខាងក្រៅខ្លួន ដែលកំណត់ទីតាំងដោយ កុំព្យូទ័រស្វ័យប្រវត្តិ និង គ្រឿងបរិក្ខារឧបករណ៍ដ៏ទំនើប។ វេជ្ជបណ្ឌិតសុទ្ឋតែមកពីមន្ទីរពេទ្យល្បីៗនៃប្រទេសចិន មានជំនាញ និង បទពិសោធន៍ខ្ពស់។ ក្នុងនោះដែរ លោកប្រធានមន្ទីរពេទ្យបានថ្លែងថា “យើងចង់អោយក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ទោះជាជនជាតិខ្មែរ ជនជាតិចិន ឬ ជាតិសាសន៍ដទៃអាចមក ចូលរួមពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាលហុង អិន” ។ តាងនាមឱ្យ សសកច លោក ជ័យ មករា បានថ្លែងអំណរគុណដល់មន្ទីរពហុព្យាបាល ហុង អិន ដែលបានផ្តល់ការគាំទ្រលើផ្នែកពិនិត្យសុខភាព ដល់អ្នកសារព័ត៌មានកម្ពុជានិងចិន ដែលកំពុងបំពេញការងារ ។ លោកបន្ថែមថា “ពហុព្យាបាលនេះបានផ្តល់មកសសកច សម្រាប់ការពិនិត្យសុខភាពដែលជាកាយ វិការសប្បុរសធម៌មួយ គួរអោយគោរព”៕
វ៉ាស៊ីនតោន៖ សេចក្តីរាយការណ៍បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ សហរដ្ឋអាមេរិក បានចេញការព្រមានមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្មកាលពីដើមខែនេះ អំពីលទ្ធភាពនៃប្រទេសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានចេញការព្រមាន“ ការព្រមាននៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅមុនដំណាច់ឆ្នាំ ២០១៩ ឬនៅដើមឆ្នាំ ២០២០” នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អាមេរិក។ មន្ដ្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសអាសន្ននៅសប្តាហ៍នេះចំពោះការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានសក្តានុពលមួយពីប្រទេសកូរ៉េខាងជេីង។...
ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញកម្ពុជា សព្វថ្ងៃមានការរីកចម្រើន ស្ទើរគ្រប់វិស័យ លោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគគិនកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ជាក់ជាពុំខាន ។ ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យស្ដីពី ផលិតផល និងឱកាសអាជីវកម្មនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកឡី សុភាព...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ