ភ្នំពេញ ៖ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅវេលាម៉ោងជាង១០និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ ដោយក្រុមហ៊ុន/សហគ្រាសធំៗ ជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ,...
ភ្នំពេញ៖ លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេច ទៅលើឯកសារសរុបចំនួន៤៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារ ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង ឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ាន...
ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៥ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំលើក ទី២០របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...
មូស្គូ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកគ្រោង នឹងពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយការដាក់ពង្រាយឡើងវិញ កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់នោះវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង...
បរទេស៖ ប្រភពការទូតអាស៊ាន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកកំពុងជំរុញអាស៊ាន ស្តីបន្ទោសទៅលើប្រទេសចិន លើការទាមទារដែនសមុទ្រ ដែលបានពង្រីករបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ក្នុងតំបន់ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមប្រភពខាងលើថា សហរដ្ឋអាមេរិកបានសរសេរ“ លិខិតមិនផ្លូវការមួយ” ដែលជំរុញឱ្យសមាជិកអាស៊ាន“ ធ្វើការតវ៉ាចំពោះការទាមទារ និងការពង្រីកដែនសមុទ្រ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន នៅក្នុងទីក្រុងញូដេលី នាថ្ងៃសុក្រនេះ ដើម្បីធ្វើឲ្យសហប្រតិបត្តិការ យុទ្ធសាស្ត្រកាន់តែស៊ីជម្រៅឡើង និងបានផ្លាស់ប្តូរមតិគ្នា ស្តីពីមធ្យោបាយជំរុញ បង្កើនជំនួញទ្វេភាគី។ លោក ម៉ូឌី បានប្រាប់សហសន្និសីទកាសែតមួយ...
ភ្នំពេញ៖ដើម្បីកាត់ បន្ថយការកកស្ទះជាពិសេស បង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូល មកទស្សនាកម្មវិធី កំសាន្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបិទកំណាត់ផ្លូវសំខាន់ៗចំនួន១៣ខ្សែមិនឲ្យម៉ូតូឬ រថយន្តឆ្លងកាត់ឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវដែលត្រូវបិទមានដូចខាងក្រោម: ផ្លូវ ២៩៤...
ភ្នំពេញ ៖ ករណីរថយន្តកុង តឺន័រ បុកម៉ូតូយុវជនពីរនាក់ បណ្តាលឲ្យស្លាប់ ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីម៉ោង១យប់ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវ៣៧១ ចំនុចស្ដុបស្ពានដែក សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មាន បញ្ជាក់ថា គេឃើញរថយន្តកុងតឺន័រ...
បរទេស៖ កងទ័ពរបស់ប្រទេសតួកគី និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការល្បាតរួមគ្នាជាលើកដំបូង នៅក្នុងប្រទេសស៊ីរីភាគឦសាន នៅថ្ងៃសុក្រនេះ ក្រោមកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ ដែលបង្ខំឲ្យពួកឃឺដដកថយឆ្ងាយពីតំបន់ព្រំដែនប្រទេសតួកគី។ ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បាននិយាយប្រាប់ឲ្យដឹងថា ប្រតិបត្តិការល្បាតចម្ងាយ ១១០គីឡូម៉ែត្រ ជាមួយប៉ូលីសយោធារុស្ស៊ី ដែលមានរថយន្តយោធាចំនួន៩គ្រឿងនោះ បានចាប់ផ្តើមនៅទីក្រុង Darbasiya ហើយបានធ្វើដំណើរទៅទិសខាងលិច តាមបណ្ដោយព្រំដែន។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាឲ្យ កងកម្លាំងជីវពលចូលទៅក្នុងចម្ងាយយ៉ាងហោចណាស់ក៏ ៣០គីឡូម៉ែត្រដែរ នៅខាងត្បូងព្រំដែន ហើយប្រទេសរុស្ស៊ី បាននិយាយប្រាប់ប្រទេសតួកគីថា ពួកសកម្មប្រយុទ្ធ YPG បានចាកចេញពីតំបន់នោះហើយ៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកាបានឲ្យដឹងថា ប៉ូលីសនៃខេត្តHa Tinh ភាគកណ្តាលប្រទេសវៀតណាមបានចាប់ផ្តើមប្រតិបត្តិការ ត្រួតពិនិត្យលើបទឧក្រិដ្ឋនៃ ការធ្វើអាជីវកម្មអន្តោប្រវេសន៍ខុសច្បាប់ និងការស្នាក់នៅក្នុងប្រទេសក្រៅបន្ទាប់ពីមាន របាយការណ៍ដែលក្រុមគ្រួសារ នៃពលរដ្ឋរបស់ខ្លួនជាច្រើន ចាប់ផ្តើមធ្វើការស្វែងរកក្រុមគ្រួសាររបស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។ ប៉ូលីសក្នុងខេត្តបាននិយាយថា រហូតមកដល់ពេលនេះមាន១០គ្រួសារហើយ នៅក្នុងខេត្តនេះរួមមាន ៨ នាក់មកពីស្រុក Can Loc, មួយមកពីស្រុក Nghi Xuan និងមួយផ្សេងទៀតមកពីទីប្រជុំជន Hong Linh បានរាយការណ៍ថា ពួកគេបានបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ ដែលបានធ្វើដំណើរ ខុសច្បាប់តាមផ្លូវទៅកាន់ប្រទេសអង់គ្លេស។ ការផ្ទុះការស្វែងរកដ៏ច្រើននេះ បានធ្វើឡើងនៅបន្ទាប់ពីឧប្បត្តិហេតុនៃការស្លាប់មនុស្ស ដល់ទៅ៣៩នាក់ នៅលើរថយន្តដឹកទំនិញក្នុងតំបន់ Essex ចក្រភពអង់គ្លេសកន្លងមក។ ក្នុងនោះផងដែរអាជ្ញាធរ ដែលធ្វើការជាមួយ នឹងប៉ូលីសបានប្រមូលយក DNA នៃមនុស្សដែលបាត់ខ្លួនទាំងអស់ នោះផ្ញើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីផ្ទៀងផ្ទាត់និងស្វែងរកផងដែរ៕ ប្រែសម្រួល: ស៊ុន លី
ម៉ានីល៖ ការរញ្ជួយដីដ៏ខ្លាំងចំនួន ២ ដែលបានផ្ទុះឡើងនៅកោះមីនដាណាវ ប្រទេស ហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃសប្តាហ៍នេះបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ និងមនុស្ស ៤០៣ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសហ្វីលីពីន (NDRRMC )។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាស...
ភ្នំពេញ ៖ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានអគ្គិភ័យ ឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ពន្លត់៕
ភ្នំពេញ: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)ប្រកាស មិនគាំទ្ររាល់ការផ្លាស់ប្តូរ-តាមរយៈរូបភាពហិង្សា-ពីព្រោះវាមិនមែនជាដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋចង់បាន។ គបមប្រកាសបែបនេះ ស្របពេលដែលទណ្ឌិត សមរង្ស៊ី មេដឹកនាំក្រុមប្រឆាំងបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមានការជឿជាក់ថា ការផ្លាស់ប្តូរ នៃការដឹកនាំបែបឯកបក្ស ទៅសេរីពហុបក្ស នៅតែអាចធ្វើបានតាមរយៈ នៃការបោះឆ្នោត ដោយសេរី...
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្ទាប់ពីកិច្ចប្រជុំ ប្តូរវេនប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែនឆ្នាំ២០១៩-២០២០ ជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាមអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើការងារគ្រប់គ្រង និងការការពារព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរនិងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម ចំពោះការជំរុញ គាំទ្រទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានស្នើឱ្យមាន គាំទ្របន្ថែមទៀត លើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្ស។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបានបញ្ជាក់អំពីការបន្តជួយ លើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ក្នុងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ភ្នំពេញ:កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជាធ្វើការស្រាវជ្រាវ ដោយសហការជាមួយ នគរបាលអន្តរជាតិ(Interpol) និងសមត្ថកិច្ចប្រទេសឥណ្ឌូនេស៊ី ឈានទៅចាប់ខ្លួន មេក្លោង ឈ្មោះ ឡេ ហុងហ្វី (Le Hong Phi ) ជនជាតិវៀតណាម សញ្ជាតិកាណាដា នៅកោះបាលី ប្រទេសឥណ្ឌនេស៊ី តាមនិវេទន៍ក្រហម របស់នគរបាលអន្តរជាតិ(Interpol) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩...
ភ្នំពេញ :កងទ័ពមួកខៀវកម្ពុជា ចំនួន២០៤នាក់ ក្នុងនោះមានស្រ្ដី៦នាក់នៅរាត្រី ថ្ងៃទី១ ខែវិច្ឆិកា នេះបានរៀចំចេញដំណើរទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាល។
ភ្នំពេញ :ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជេីងគោកបានលេីកឡេីងថានយោបាយ ការ ទូត របស់ ទណ្ឌិត សម រង្ស៊ី គ្មាន ជំហរ ច្បាស់ លាស់នោះទេដោយសារពីមុននិយាយគាំទ្រចិនតែពេលនេះចោទចិនអាក្រក់ទៅវិញ។ ឧត្ដម សេនីយ៍ ឯក ហ៊ុន ម៉ាណែត បានសរសេរ...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះ លោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូប នៃចលនាបាតុករយ៉ាងកក្រើក នៅទីក្រុងហុងកុង ដែលបានចំអកឡកឡឺយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់កម្ពុជា តាមរយៈការគាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនកិច្ចប្រឹងប្រែង ឆ្ពោះទៅរកការចោទប្រកាន់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដោយឆ្លងកាត់សេចក្តីសម្រេចចិត្តមួយ ដើម្បីបង្កើតច្បាប់មូលដ្ឋាន សម្រាប់ដំណើរការស៊ើបអង្កេត ដែលត្រូវបានចោទប្រកាន់ថាខ្វះតម្លាភាព។ ការចាប់ផ្តើមការស៊ើបអង្កេត ការចោទប្រកាន់នេះ ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ដោយប្រធានសភាលោកស្រី Nancy Pelosi ជុំវិញការចោទប្រកាន់ដែលថាប្រធានាធិបតី បានដាក់សម្ពាធមេដឹកនាំអ៊ុយក្រែន ក្នុងគោលបំណងប្រមូលព័ត៌មាន ដែលអាចធ្វើឱ្យខូចខាត...
កំពង់ចាម : អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អំពាវនាវឱ្យអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំ វប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាបដល់សិស្សា នុ សិស្សគ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាង យុវវ័យជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ។ នេះជាការលើកឡើងរបស់លោកអភិ បាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នឹងអញ្ជេីញសម្ពោធដាក់ឲ្យដំណេីរការ រោងចក្រផលិត មីជាតិ ដែលមានទីតាំងនៅសង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មីជាតិ មាន៣រស់ជាតិ រួមមាន ៖...
ភ្នំពេញ៖ កម្លាំងនគរបាល ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆែកឆេរជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅចំណុចមុខកន្លែង ប្រថាប់ត្រាចេញ-ចូលប្រទេស រកឃើញ ម៉្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្រអប់កាដូ គ្រប់ប្រភេទចំនួន ២កញ្ចប់ធំ និង ២កញ្ចប់តូច ទម្ងន់ប្រហែលមួយគីឡូក្រាម សង្ស័យជា សារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក ។នេះបើយោងតាមហ្វេសប៊ុក...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ៊ីស្រាអ៊ែល បាននិយាយឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោង១គ្រាប់ ដែលបានបាញ់ចេញពី ពីតំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន នៅហ្គាហ្សាស្ទ្រីប ។ អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ “គ្រាប់ផ្លោងមួយ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអ៊ែល” ។ ដោយបានបន្ថែម ថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ក្រុមមន្ត្រីបាននិយាយឲ្យដឹង នៅថ្ងៃសុក្រនេះថា ក្រុមសេវាកម្មជួយសង្គ្រោះ បាននិងកំពុងស្រាវជ្រាវរកអ្នកដំណើរ ដែលកំពុងបាត់ខ្លួនចំនួន៧នាក់ ដែលជាជនជាតិកូរ៉េខាងត្បូង ក្រោយពីមានករណី ធ្លាក់ឧទ្ធម្ភាគចក្រចូលក្នុងដែន សមុទ្រ នៅដែនកោះជម្លោះ Dokdo កាលពីយប់ថ្ងៃព្រហស្បតិ៍...
ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលជាកម្មការិនី រោងចក្រ បានស្លាប់ ក្រោយពីបានស្តាប់កាស ក្នុងពេលកំពុងបញ្ចូលថ្មទូរស័ព្ទ កាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ យោងតាមហ្វេសប៊ុក របស់ស្នងការខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាន សុខណា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរស ១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ លើករណី បង្ករហិង្សា ដោយយកដុំថ្មគប់ ទៅលើផ្ទះអ្នកជិតខាង បណ្តាលឲ្យខូចខាតសម្ភារៈ។ ឈ្មោះ អំ វិសាល ភេទប្រុស អាយុ ២០ឆ្នាំ...
ភ្នំពេញ ៖ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរីបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងមូល នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីព្រឹត្តិការណ៍ទេសចរណ៍ “រម្យនា ហ្វេសស្ទីវ៉ល” ចាប់ពីថ្ងៃទី៩-១២ វិច្ឆិកា ខាងមុខ នៅកណ្ដាលក្រុងសែនមនោរម្យ ។ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកទស្សនា ខេត្តមណ្ឌលគិរី...
សេអ៊ូល៖ ក្រុមអ្នកវិភាគបានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមសម្ពាធ លើសហរដ្ឋអាមេរិក ឱ្យឆ្លើយតបតាមកាលបរិច្ឆេទ កំណត់ចុងឆ្នាំ សម្រាប់សំណើថ្មី ស្តីពីការផ្លាស់ប្តូរកម្មវិធី អាវុធនុយក្លេអ៊ែររបស់របបនេះ សម្រាប់សម្បទានសេដ្ឋកិច្ច និងនយោបាយ។ សហរដ្ឋអាមេរិក មិនបានបង្ហាញសញ្ញាភ្លាមៗ នៃការផ្លាស់ប្តូរជំហររបស់ខ្លួននោះទេ ដោយគ្រាន់តែថា ខ្លួនបានដឹងអំពីការបាញ់បង្ហោះ ហើយកំពុងសម្លឹងមើលវា នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនកូរ៉េខាងត្បូង...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាមេដឹកនាំខាងស្មារតីនៅក្នុងនយោបាយ។ សមិទ្ធិផលរបស់លោកសម្រាប់ប្រទេសបង្ហាញថា លោកតែងតែគិតដល់ប្រទេសជាតិ ហើយសង្ឃឹមថានឹងក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពប្រជាជនរបស់ខ្លួន។ សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា នេះថា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ