ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃទូទាំងប្រទេស បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៨៩នាក់ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ដោយគិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌសរុប ភាគច្រើនជាអំពើលួច ដែលមានចំនួន១៧ករណី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៥ មីនានេះ បានអនុញ្ញាតឲ្យ លោក Christophe Bahuet នាយករង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៥ មីនានេះ បានអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងសហភាពអឺរ៉ុប ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេស...
វីយែន ៖ បេសកជនចិនមួយរូប បានអះអាងជាថ្មីពីការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចំពោះការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ដោយអំពាវនាវឱ្យមាន ការពង្រឹងការត្រួតពិនិត្យ ជាអន្តរជាតិ ជុំវិញការបញ្ចេញទឹក។ ដោយមិនយកចិត្តទុកដាក់ ចំពោះការប្រឆាំងពីប្រទេសជិតខាង និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ មកទល់ពេលនេះ ប្រទេសជប៉ុនបានបញ្ចេញទឹកសំណល់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ៤ មីនា បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យពិនិត្យមើលបានច្បាស់លាស់ក្នុងការងារចាត់តាំងមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវឈរលើគោលការណ៍ ពិនិត្យលើឧបនិស្ស័យ សមត្ថភាព និងកម្រិតសញ្ញាបត្របានសមស្រប ព្រមទាំងណែនាំជូនដំណឹងដល់រាជធានី-ខេត្តពាក់ព័ន្ធតម្រូវឲ្យមានគោលការណ៍រួមតែមួយ និងត្រូវអនុវត្តបានដូចៗគ្នា...
បរទេស ៖ របាយការណ៍បាននិយាយថា បុរសជនជាតិឥណ្ឌាបីនាក់ បានបង្ហាញខ្លួន នៅក្នុងតុលាការ បន្ទាប់ពីការចាប់រំលោភបូក លើអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ដែលជិះម៉ូតូជាមួយប្តីរបស់នាង ដោយប៉ូលីស កំពុងតាមប្រមាញ់ ជនសង្ស័យបួននាក់ផ្សេងទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ករណីចាប់រំលោភបូកនេះ បានកើតឡើង កាលពីយប់ថ្ងៃសុក្រ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន ។ ការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី៥ មីនាដែលមានការចូលរួមពីកងកម្លាំងនគរបាលនារី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មាន ផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់ គណនីធនាគារ ការស្នើសុំលេខ អត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មាន គណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់លោកគ្រូ អ្នកគ្រូ ជួយធ្វើយ៉ាងណាទប់ស្កាត់ និងលុបបំបាត់ឲ្យបាន នូវបញ្ហាគ្រឿងញៀនក្នុងសាលារៀន ខណៈនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀននោះទេ ។ ការជំរុញរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាទបូក សរុបវាយតម្លៃ លទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំមួយ ដើម្បីត្រៀមខ្លួន សម្រាប់ភាពអាសន្ននៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការបាញ់មីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ដោយកូរ៉េខាងជើង ចាប់តាំងពីចុងខែមករា។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងសមយុទ្ធរួម Freedom Shield ដែលនឹងប្រព្រឹត្តទៅរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែមីនា សម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធ ៤៨លើក ដែលកើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយសារបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល...
ភ្នំពេញ៖ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមម្លប់សុខសន្តិភាព ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច-សង្គម ពីវិបត្តិកូវីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ ។ ការលើកឡើង របស់លោកអភិបាលរង រាជធានីភ្នំពេញ...
វ៉ាស៊ីនតោន ៖ តុលាការកំពូល របស់សហរដ្ឋអាមេរិក បានសម្រេចថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចរក្សាការបោះឆ្នោត បឋមរបស់ប្រធានាធិបតី ឆ្នាំ២០២៤ ដោយបានច្រានចោលការសម្រេចចិត្ត របស់តុលាការកំពូល របស់រដ្ឋ Colorado ក្នុងការដកសិទ្ធិលោក ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅវិមានកាពីតូល ។...
ប៉េកាំង៖ អ្នកនាំពាក្យសភាចិនបានឲ្យដឹងដា នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នឹងមិនធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពី សម័យប្រជុំប្រចាំឆ្នាំរបស់ សភាបិទនៅសប្តាហ៍ក្រោយនេះ ដោយបានបំបែកទម្លាប់តាំងពីឆ្នាំ១៩៩៣ និងធ្វើឱ្យមានការព្រួយបារម្ភអំពីភាពស្រអាប់ នៃគោលនយោបាយរបស់ប្រទេស។ លោក លី ដែលបានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីក្នុងអំឡុងពេលសម័យ ប្រជុំសភាប្រជាជនជាតិកាលពីឆ្នាំមុននឹង រំលងសន្និសីទសារព័ត៌មាន នៅចុងបញ្ចប់នៃកិច្ចប្រជុំសភាប្រចាំឆ្នាំ សម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរយៈពេល ៥ ឆ្នាំរបស់គាត់រហូតដល់ឆ្នាំ២០១៨ លុះត្រាតែមានកាលៈទេសៈពិសេស។...
ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើន ផលិតផលក្នុងស្រុកសរុបប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៤ នៅឯការបើកសម័យប្រជុំប្រចាំឆ្នាំរបស់សភា ដែលវិធានការនានា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សាចំពេលមានវិបត្តិអចលនទ្រព្យ ដែលកំពុងដំណើរការជាយូរមកហើយ។ គោលដៅកំណើនសេដ្ឋកិច្ចគឺដូចគ្នា ទៅនឹងគោលដៅសម្រាប់ឆ្នាំ២០២៣។ កាលពីឆ្នាំមុន GDP របស់ប្រទេសចិន បានពង្រីកពិតប្រាកដ ៥,២ ភាគរយពីឆ្នាំ២០២២ ដោយសារតែមួយផ្នែកទៅនឹង កម្រិតមូលដ្ឋានទាបកាលពីឆ្នាំមុន...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ថា គោរពតាមលទ្ធិប្រជាធិបតេយ្យ ។ ការប្រកាសទទួលយកលទ្ធផលនេះ ដោយសារនៅព្រឹកថ្ងៃ៥ មីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ ក្រោយចេញលទ្ធផលផ្លូវការភ្លាម គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ ៥៥កៅអីក្នុងព្រឹទ្ធសភា កាលពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឯកភាព រៀបចំគណៈកម្មការតម្រង់ទិស ក្នុងវិស័យកសិកម្ម សំដៅបម្រើផលប្រយោជន៍ ប្រជាជន និងប្រជាកសិករកម្ពុជា ដើម្បីឲ្យត្រូវគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។ ក្នុងជំនួបពិភាក្សាការងាររវាង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញបានបន្តការកសាង យោធារបស់ខ្លួនជាការឆ្លើយតបទៅនឹង ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយយល់ព្រមទិញគ្រាប់បែកដៃ ប្រឆាំងរថក្រោះពីប្រទេសស៊ុយអែត ដែលជាសម្ព័ន្ធមិត្តថ្មីបំផុត របស់អង្គការណាតូ។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រកាសអំពីកិច្ចព្រមព្រៀង សព្វាវុធនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទក្នុងទីក្រុង Warsaw ដែលជាកន្លែងដែលលោកកំពុង ធ្វើទស្សនកិច្ចដោយ សមភាគីស៊ុយអែតលោក Pal...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលរបស់ប្រទេសហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេលបីថ្ងៃ និងបម្រាមគោចរពេលយប់ បន្ទាប់ពីក្រុមក្មេងទំនើងប្រដាប់អាវុធ បានវាយលុកពន្ធនាគារដ៏ធំបំផុតចំនួនពីរ របស់ប្រទេសការាបៀនកាលពីចុងសប្តាហ៍ ដែលអនុញ្ញាតឱ្យអ្នកទោស រាប់ពាន់នាក់រត់គេចខ្លួន។ ប្រភពដដែលបានឲ្យដឹងដែរថា មេដឹកនាំក្រុមទំនើងកំពុងទាមទារ ឲ្យលោកនាយករដ្ឋមន្ត្រី Ariel Henry លាលែងពីតំណែងខណៈដែលបច្ចុប្បន្ន លោកកំពុងធ្វើដំណើរទៅក្រៅប្រទេសនៅប្រទេសកេនយ៉ា។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកពន្ធនាគារដែលត្រូវបានវាយលុក គឺជាពន្ធនាគារជាតិរបស់ប្រទេសហៃទី...
ភ្នំពេញ៖ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានបង្ហាញបំណងវិនិយោគលើ វិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុនខ្លួន ។ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកប្រធានក្រុមហ៊ុន SPC Group...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Thierry Breton ស្នងការនៃប្លុកអឺរ៉ុបទទួលបន្ទុក កិច្ចការងារទីផ្សារផ្ទៃក្នុង បានប្រាប់ទូរទស្សន៍ France Info កាលពីថ្ងៃចន្ទថា អ៊ុយក្រែនមិនគួររំពឹងថា សហភាពអឺរ៉ុបនឹងផ្គត់ផ្គង់ វាជាមួយនឹងកាំភ្លើងធំចំនួន ១លានគ្រាប់ ដោយឥតគិតថ្លៃនោះទេ។ នៅក្នុងបទសំភាសនេះផងដែរ មន្ត្រីអឺរ៉ុបជាន់ខ្ពស់រូបនេះគាត់ ក៏បានរិះគន់ប្រធានាធិបតីVladimir Zelensky ពីបទក្លែងបន្លំដោយចោទប្រកាន់ប្លុកថា...
ប៉េកាំង៖ ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ និងជំរុញការអភិវឌ្ឍន៍ដោយសន្តិភាព នៃទំនាក់ទំនងឆ្លងច្រកសមុទ្រ នេះបើយោងតាមរបាយការណ៍ការងាររបស់ រដ្ឋាភិបាលដែលបានដាក់ជូន ទៅកាន់សភាជាតិ ដើម្បីពិភាក្សា៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាល្លឺម៉ង់បានច្រានចោល ការអះអាងថា ខ្លួនកំពុងរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីហើយបញ្ជាក់ថាវាជារឿង ដែលមិនសមហេតុផល។ កាលពីសប្តាហ៍មុន អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងពីលទ្ធភាពបែបនេះ បន្ទាប់ពីមានការលេចធ្លាយការ សន្ទនាតាមទូរស័ព្ទរវាង មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ដែលពិភាក្សាអំពីផែនការ នៃការវាយប្រហារដ៏មានសក្តានុពល មួយទៅលើស្ពាន Crimean ត្រូវបានផ្សព្វផ្សាយ។...
បរទេស៖ ការលើកលែងទោសចុងក្រោយ របស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួន នៅក្នុងបណ្តឹងមួយផ្សេងទៀតគឺ បាននាំឱ្យលោកស្រីកាន់តែខិតជិត ដល់ការវិលត្រឡប់មកប្រទេសវិញ, នេះបើយោងតាមអ្នកវិភាគនយោបាយរបស់ថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានសំណុំរឿងព្រហ្មទណ្ឌ របស់តុលាការកំពូលសម្រាប់ អ្នកកាន់តំណែងនយោបាយ កាលពីថ្ងៃចន្ទបានលើកលែងទោស...
រ៉ងហ្គូន៖ ក្រសួងកសិកម្ម បសុសត្វ និងធារាសាស្រ្ត បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ា រកចំណូលបានចំនួន៣ លានដុល្លារពីការនាំចេញទឹកឃ្មុំចំនួន២.០០៦តោននៅក្នុងរយៈពេល ១១ខែនៃឆ្នាំសារពើពន្ធ២០២៣-២០២៤ ។នាយកដ្ឋានបសុព្យាបាល ចំណុះឲ្យក្រសួងខាងលើបានបញ្ជាក់ថា “យើងរំពឹងថា នឹងនាំចេញទឹកឃ្មុំបាន២.៣០០តោន ក្នុងឆ្នាំសារពើពន្ធនេះ ។ វាត្រូវបានគេរំពឹងថា នឹងនាំចេញទឹកឃ្មុំបាន៣០០តោននៅក្នុងខែមីនានេះ ជាខែដែលនៅសល់នៃឆ្នាំ សារពើពន្ធ ២០២៣-២០២៤ ។ ក្រសួងបានឲ្យដឹងទៀតថា...
កាប៊ុល៖ លោក Ashraf al-Qedra អ្នកនាំពាក្យអាជ្ញាធរ គ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ ដោយសារអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ក្នុងរដូវរងាដ៏ត្រជាក់ខ្លាំងនេះ បានកើនឡើងដល់៣៩នាក់ហើយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈភាពត្រជាក់នៅតែបន្តកើតមាន នៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ ។ លោក Saeq បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា “មនុស្សប្រហែល៣៩នាក់ ដែលជាប្រជាជាតិ...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅខេត្តព្រះសីហនុ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គមនៅខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរ។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានដាក់កម្លាំងសមត្ថកិច្ចជំនាញ ឲ្យចុះធ្វើការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍...
ម៉ូស្គូ៖ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាសម្ព័ន្ធមិត្ត របស់លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងឲ្យដឹង នៅថ្ងៃចន្ទនេះថា អ៊ុយក្រែន ជាផ្នែកមួយនៃប្រទេសរុស្ស៊ី និងបានច្រានចោលការចរចា សន្តិភាពជាមួយថ្នាក់ដឹកនាំ អ៊ុយក្រែនបច្ចុប្បន្ននេះ ។ នៅក្នុងសុន្ទរកថាមួយនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី លោក Medvedev បានថ្លែងថា...
ប្រ៊ុចស៊ែល ៖ ក្រុមហ៊ុន Apple ត្រូវបានរងការផាកពិន័យប្រឆាំង នឹងការទុកចិត្ត របស់សហភាពអឺរ៉ុបជាង១,៨ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល១,៩៥ពាន់លានដុល្លារ នៅថ្ងៃចន្ទនេះ ដែលនេះជាលើកទី១ ហើយដែលមិនធ្លាប់ មានសម្រាប់ការពារ Spotify និងសេវាកម្មចាក់តន្ត្រីផ្សេងទៀត ពីការជូនដំណឹង ដល់អ្នកប្រើប្រាស់អំពីជម្រើសបង់ប្រាក់ នៅខាងក្រៅ App Store របស់ខ្លួន ។ ចំពោះការសម្រេចចិត្ត...
ខ្សែភាពយន្តខ្លីស្តីពី« គំនិតថ្មីក្នុងសៀវភៅបុរាណ» ដែលមាន៥វគ្គ ដោយផ្តល់អត្ថន័យតាមរយៈកិច្ចសន្ទនារបស់លោក Mohiar Ghovati ជាមួយបញ្ញវន្ត និងអ្នកជំនាញផ្នែក អរិយធម៌របស់ប្រទេសចិន នៅក្នុងទីតាំងចំនួន៥គឺខេត្តShandong ខេត្តGuangdong ខេត្តShaanxi ខេត្តZhejiang និងរដ្ឋធានីBeijing ។ ខ្សែភាពយន្តនេះបានបកប្រែជាខេមរភាសា និងបានផ្សព្វផ្សាយ នៅលើគេហទំព័រFacebookរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន (https://www.facebook.com/watch/100064633423866/24527543446894002 ) ពិតជាទាក់ទាញអារម្មណ៍របស់ខ្ញុំយល់យ៉ាងច្បាស់ពីគុណតម្លៃមហាសាលនៃអរិយធម៌ជាង៥០០០ឆ្នាំរបស់ប្រទេសចិនដែលបង្កប់នូវគោលគំនិត៥យ៉ាងគឺ ទី១-ការផ្ទេរមរតកដោយឥត...
In the early spring dawn, the white lotus distribution center in Guangchang county, east China’s Jiangxi province, is already bustling with activity,...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ