ទូលព្រះបង្គំជាខ្ញុំ កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហាក្ខត្តឫក្សអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវទទួលស្គាល់ថា និរន្តរភាព និងបរិយាប័ន្ន ជាគោលការណ៍សំខាន់ ក្នុងការកំណត់ទិសដៅ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ ហើយការអភិវឌ្ឍមូលធនមនុស្សត្រូវតែជាកម្លាំងស្នូល ។ លោក វង្សី វិស្សុត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ដីកាចាប់ខ្លួនមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៊ី ដែលចេញដោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺត្រូវចាត់ទុកជាមោឃៈ ខណៈដែលទីក្រុងម៉ូស្គូ មិនទទួលស្គាល់តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ នេះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធដោយ ដកស្រង់ពីមនុស្សដែលដឹងពីបញ្ហានេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណា លើការចូលដំណើរការទៅក្នុងថវិកា របស់កងទ័ពសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវជំនួយ ផ្នែកយោធាបន្ថែមដែលត្រូវការច្រើន នេះបើតាម Bloomberg បានរាយការណ៍កាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានថា ការសម្រេចចុងក្រោយមិនទាន់...
ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសរដ្ឋាភិបាល សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ សម្រាប់ការរក្សាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេតវិមាន “បានជ្រើសរើសបន្តអនុវត្តអំពើ ភេរវកម្មសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈវិធានការជាង ៩៣០ ប្រឆាំងនឹងប្រទេសរបស់យើង” ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្រេចចិត្តកាលពីថ្ងៃអង្គារ ដើម្បីបន្តបទបញ្ជាប្រតិបត្តិលេខ...
កង់បេរ៉ា៖ អូស្ត្រាលី និងវៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេដោយការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា អូស្ត្រាលី និងវៀតណាម បានបង្កើនទំនាក់ទំនងរបស់ពួកគេតាមរយៈការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៀតលោក Albanese បានប្រកាសកិច្ចព្រមព្រៀងថ្មីរវាងអូស្ត្រាលី និងទីភ្នាក់ងារវិទ្យាសាស្ត្រ និងដែនសមុទ្ររបស់វៀតណាម ដើម្បីតាមដានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើបរិស្ថានសមុទ្រ និងការរៀបចំថ្មីដែលនឹងអនុញ្ញាតឱ្យកម្មករវៀតណាមចំនួន ១,០០០នាក់បំពេញការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់អូស្ត្រាលី៕ ប្រែសម្រួល ឈូក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកទទួលស្គាល់គ្មានដែនកំណត់ឬ បន្ទាត់ក្រហម របស់រុស្ស៊ី នៅពេលនិយាយអំពីការ គាំទ្ររដ្ឋាភិបាលទីក្រុងគៀវដោយទាញការរិះគន់ ពីទីក្រុងម៉ូស្គូនិងក្រុមប្រឆាំងនៅក្នុងប្រទេសផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះលោក Macron បានហៅមេដឹកនាំបក្សប្រឆាំងទៅកាន់វិមាន Elysee ដើម្បីពិភាក្សាអំពីការគាំទ្ររបស់បារាំងសម្រាប់អ៊ុយក្រែន នេះបើតាមប្រភពក្នុងស្រុក BFMTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបានប្រាប់ឯកអគ្គរដ្ឋទូត Lynne Tracy កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកការទូតអាមេរិកដែលធ្វើការក្នុងប្រទេសរុស្ស៊ីដែលនឹងស្វែងរកការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែល កំណត់ដោយទីក្រុងមូស្គូថាមិនអនុញ្ញាតិនោះនឹងអាចត្រូវបណ្តេញចេញពីប្រទេស។ សេចក្តីសេចក្តីថ្លែងការណ៍ដដែលនេះក៏បាននិយាយដែរថា បេសកជនអាមេរិកត្រូវបានកោះហៅដោយក្រសួងដើម្បីជូនដំណឹង ដល់ពួកគេហើយនិងបញ្ជាក់ប្រាប់អំពីស្ថានភាពផ្លូវច្បាប់ដែលបានផ្លាស់ប្តូរនៃអង្គការចំនួនបីដែលមានការគាំទ្រពីស្ថានទូត ដែលពួកគេកំពុងធ្វើការទៀតផង។ ភាគីខាងប្រទេសរុស្ស៊ីបានពន្យល់ថាថាអង្គការក្រៅរដ្ឋាភិបាលទាំងនេះកំពុងធ្វើការលើ គម្រោងនៃធម្មជាតិប្រឆាំងនឹងរុស្ស៊ី ដែលមានគោលបំណងជ្រើសរើសភ្នាក់ងារ ដែលមានឥទ្ធិពលក្រោមរូបភាព នៃការផ្លាស់ប្តូរការអប់រំនិងវប្បធម៌។ រដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថានឹងធ្វើសកម្មភាពដើម្បីការពាររាល់សកម្មភាពនានានិងការផ្សព្វផ្សាយព័ត៌មាន មិនពិតរហូតដល់ និងរួមទាំងការប្រកាសបុគ្គលិកស្ថានទូត ប្រសិនបើពួកគេបំពានច្បាប់រុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកងទ័ពជើងគោកបាននិយាយថា អ៊ុយក្រែនគ្រោងនឹងរៀបចំកងទ័ពរបស់ខ្លួន ឡើងវិញ និងចាប់ផ្តើមការវាយលុកថ្មីមួយទៀតនៅក្នុងអំឡុងឆ្នាំនេះ។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន ICTV កាលពីថ្ងៃពុធ ឧត្តមសេនីយឯក Aleksandr Pavlyuk បាននិយាយថាគោលដៅសំខាន់បំផុតគឺបញ្ឈប់ការជឿនលឿនរបស់រុស្ស៊ី និងប្រមូលផ្តុំអង្គភាពអ៊ុយក្រែនឡើងវិញ ដូច្នេះកងកម្លាំងដែលហត់ នឿយអាចត្រូវដកថយពីជួរមុខ និងបំពេញបន្ថែមជំនួសមកវិញ។ បន្ទាប់មក វានឹងអនុញ្ញាតឱ្យកងកម្លាំងរបស់រដ្ឋាភិបាលក្រុងគៀវ ក្នុងការបង្កើតក្រុមធ្វើការវាយប្រហារថ្មី និងអនុវត្តសកម្មភាពទៅ...
បរទេស៖ ជនជាតិវៀតណាមចំនួន ១៨នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានបើកប្រតិបត្តិការល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតអំឡុង ពេលប៉ូលីសឆ្មក់ចូលផ្ទះប្រណីតមួយក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសអន្តោប្រវេសន៍របស់ថៃ បានឆែកឆេរផ្ទះក្នុងតំបន់ Rama IX ដោយសង្ស័យថា មានជនបរទេសមួយក្រុមកំពុងប្រើប្រាស់ទីតាំងជាមូលដ្ឋានប្រតិបត្តិការសម្រាប់លេងល្បែងតាមអនឡាញ។ នេះតាមឧត្តមសេនីយ៍ឯក Ittiphol Itthisarnronchai ប្រធានការិយាល័យអន្តោប្រវេសន៍ (IB)...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថារដ្ឋសហភាព កាលពីយប់ថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិកនឹងសាងសង់កំពង់ផែបណ្តោះអាសន្នមួយនៅលើឆ្នេរ Gazan ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានឈានចូលដល់ខែទីប្រាំក្នុងសប្តាហ៍នេះ។ មុននេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមកញ្ចប់ជំនួយតាមអាកាសចូលទៅក្នុងហ្គាហ្សា...
បរទេស៖ នៅពេលដែលការវាយប្រហារដោយក្រុមឧទ្ទាមហួធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅតែបន្តនៅក្នុងសមុទ្រក្រហមនោះ មេបញ្ជាការទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ានិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ឈប់អ៊ីរ៉ង់ពីការផ្តល់អាវុធដល់ពួកសកម្មប្រយុទ្ធនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Erik Kurilla ប្រធានបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រាប់សមាជិកនៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃពុធថា “អ្វីដែលសំខាន់បំផុតគឺការបដិសេធនូវលទ្ធភាពរបស់ពួកគេ (ក្រុមឧទ្ទាមហួធី) ក្នុងការផ្គត់ផ្គង់ឡើងវិញពីប្រទេសអ៊ីរ៉ង់។ ពួកឧទ្ទាម ហួធី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបណ្ដេញស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងម្នាក់ឈ្មោះ កែវ ភាគ ចេញពីក្របខណ្ឌតាមរូបភាពដកហូតតំណែង ឋានន្តរស័ក្តិ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ចំពោះប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌចាប់ពីខែមិថុនា ខាងមុខ ៕
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ងាកមកធ្វើការស្វែងយល់បន្ថែមលើការប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាពិសេសវិធីប្រើប្រាស់គន្លងស្វ័យប្រវត្តិ ETC ដើម្បីចេញ-ចូលបានលឿនរហ័ស មិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៨ មីនា បានឲ្យដឹងថា ដើម្បីចេញ-ចូលតាមគន្លងស្វ័យប្រវត្តិ ETC ដែលនៅខាងឆ្វេងបង្អស់ តម្រូវឲ្យមានបំពាក់ឧបករណ៍ETC នៅជាប់កញ្ចក់រថយន្ត រួចបញ្ចូលសមតុល្យជាមុន...
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅម៉ោងប្រមាណជា១០និង១១ នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងម៉ាក Lexus RX300 ដែលស្ថិតនៅលើស្ពានអាកាសទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមិនដឹងមូលហេតុ ៕
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានលើកឡើងថា កម្ពុជា ជាប្រទេសដៃគូដ៏ល្អបំផុត ក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២...
ប្រជាពលរដ្ឋខ្មែរសុទ្ធសឹងតែបានស្គាល់ពាក្យ «សោភិនី»។ ប៉ុន្តែមានចំនួនតិចប៉ុណ្ណោះដែលបានយល់អំពីន័យរបស់ពាក្យនេះ និងបានប្រើពាក្យនេះបានត្រឹមត្រូវតាមន័យដើម។ បើតាមវចនានុក្រម សម្តេច ជួន ណាន បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ពន្យល់ថា សោភិនី គឺជា ស្ត្រីល្អ ឬ នាងល្អ ស្ត្រីដែលមានសោភ័ណល្អហ្មត់ហ្មង។ តាមន័យនេះ «សោភិនី» គឺសំដៅលើនារីដែលប្រកបដោយចរិយាសម្បត្តិ វិជ្ជាសម្បត្ដិ និងរូបសម្បត្តិលើស្ត្រីទូទៅ។ ក្នុងអក្សរសិល្ប៍ខ្មែរមួយចំនួនក៏មានប្រើពាក្យផងដែរ។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មី ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់ តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពសំដៅ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ តាមរយៈសេចក្ដីណែនាំនាថ្ងៃ៧ មីនា បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវកន្លងមក ក្រសួងមហាផ្ទៃ បានរកឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនបាននិង កំពុងជួបបញ្ហាប្រឈមលើកំហុសទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋានជាមួយ...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការប្រារព្ធអន្តរជាតិ នារីជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឲ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហា ប្រឈមកាន់តែមានប្រសិទ្ធភាព។ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងនាថ្ងៃទី៧ មីនា ក្នុងពិធីទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖...
ភ្នំពេញ ៖ មន្ត្រីរាជការនិងបញ្ញវន្តនៅកម្ពុជា បានថ្លែងចាត់ទុកមហាសន្និបាត សភាទាំងពីរ នៃប្រទេសចិន ដែលសំដៅលើ កិច្ចប្រជុំមហាសន្និបាត សភាតំណាងប្រជាជន ទូទាំងប្រទេសចិន និង កិច្ចប្រជុំមហាសន្និបាតសភាប្រឹក្សា នយោបាយប្រជាជន ទូទាំងប្រទេសចិនថា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់គោលដៅ អភិវឌ្ឍន៍ប្រទេសចិន ជារៀងរាល់ឆ្នាំ ។ ថ្លែងក្នុងវេទិកាស្តីពី «ការចែករំលែកកាលានុវត្តភាពប្រទេសចិន ពួតដៃអភិវឌ្ឍទៅមុខដោយឈ្នះ-ឈ្នះ»...
ក្នុងរបាយការណ៍ការងារ របស់រដ្ឋាភិបាលចិន ថ្លែងដោយ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិន បានដាក់ចេញ នូវការងារអាទិភាពសំខាន់ៗមួយ ចំនួនសម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះរួមមានការខិតខំ ធ្វើទំនើបកម្មប្រព័ន្ធឧស្សាហកម្ម និងការអភិវឌ្ឍ “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” ក្នុងល្បឿនដ៏លឿនជាងមុន...
ភ្នំពេញ ៖ ក្រោយមន្ត្រី នៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៤៧រូប បានធ្វើតេស្តពិនិត្យ រកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយនោះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ដោយនៅក្នុង ជួរមន្ត្រីរាជការ ដែលបានធ្វើតេស្ត រកសារធាតុញៀន ទទួលបានលទ្ធផល គាប់ប្រសើរ...
ភ្នំពេញ ៖ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល បាននាំយកទៅប្រគល់ជូនក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដោយសារធ្លាក់ពីលើផ្ទះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងទប់ស្កាត់ការលួចចម្លងស្នាដៃ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”...
ព្រឹកថ្ងៃទី៧ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសអំពីបញ្ហាពាក់ព័ន្ធនឹង”គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយក្រៅប្រទេសរបស់ប្រទេសចិន”។ លោក Wang Yi បានថ្លែងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានរួមចំណែកជាកំណើន១ភាគ៣លើទូទាំងពិភពលោកតាមរយៈល្បឿនកំណើន៥,២ភាគរយ ។ ការបន្តុះបង្អាប់ចំពោះសេដ្ឋកិច្ចចិនមុខជានឹងបំផ្លាញផលប្រយោជន៍របស់ខ្លួនឯងជាក់ជាមិនខាន ហើយការវិនិច្ឆ័យខុសឆ្គងចំពោះប្រទេសចិននឹងខកខានឱកាសល្អ ។ ពេលថ្លែងអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល លោក Wang Yi បានលើកឡើងថា...
ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ និងព្រះពុទ្ធរូបអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង អ្នកឧកញ៉ា សុខ...
កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ។ ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ ៤៤០៧ របស់ភាគីហ្វីលីពីនមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុកនាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល ។ ឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង...
ព្រឹកថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មាន ។លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិពាក់ព័ន្ធបញ្ហា«គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន» ។ លោក Wang Yi បានថ្លែងថា ចាប់តាំងពីលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវទស្សនៈស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិមក ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិបានវិវឌ្ឍន៍ពីទស្សនៈនិងគំនិតផ្តួចផ្តើមទៅជាប្រព័ន្ធវិទ្យាសាស្ត្រ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ