ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកសវនាការ ជំនុំជម្រះ លើសំណុំរឿង បុរសជាប់ចោទ ចំនួន២ នាក់ ក្នុងនោះ ជនជាប់ចោទម្នាក់ គឺជា អតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិជាប់ ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ដែលត្រូវបានប្តឹងផ្តល់ ដោយពាណិជ្ជករ ម្នាក់...
ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា និង តម្កល់ទោស ស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡាម្នាក់ជាប់គុកពន្ធនាគារ កំណត់ ៣០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៉ីន ចំនួនជិត១គីឡូកន្លះ ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តកាលពីអំឡុង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើគណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដាក់បញ្ចូលកីឡាតេក្វាន់ដូ (ITF) របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្រួបបង្រួមឧបទ្វីបកូរ៉េ ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក...
ហ្សឺណែវ៖ ទោះបីជាមនុស្សភាគច្រើន ជាសះស្បើយពី ៥ ទៅ ៧ថ្ងៃនៃការចាប់ផ្តើមរោគសញ្ញាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) នៅតែផ្តល់អនុសាសន៍ឱ្យ នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នេះបើតាមមន្ត្រីមកពីអង្គការនេះ បានប្រាប់សន្និសីទសារព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Abdi Mahamud មកពីក្រុមគាំទ្រការគ្រប់គ្រង ឧប្បត្តិហេតុជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា...
វ៉ាស៊ីនតោន៖ អូមីក្រុង ត្រូវបានប្រកាសជា ផ្លូវការកាលពីថ្ងៃអង្គារថា ជាទម្រង់ឆ្លងដ៏លេចធ្លោនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុង ឈានចូលដល់ឆ្នាំទី៣ នៃជំងឺរាតត្បាត ដោយមានថ្នាំព្យាបាលជាច្រើនទៀត បានបញ្ជាទិញពីក្រុមហ៊ុន Pfizer ខណៈពេលដែលគោលនយោបាយ របស់រដ្ឋាភិបាលសហព័ន្ធបានរិះគន់ថា នៅមានភាពស្រពិចស្រពិល។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ទើរតែគ្រប់ករណី ជំងឺកូវីដ-១៩ ថ្មីរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា នៅតែដំណើរការជាធម្មតា ជាក់ស្តែងសម្រាប់រាជធានីភ្នំពេញ ការកសាងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូល ចោមចៅ ដំណើរការជាធម្មតា ដោយរហូតមកដល់ពេលនេះ បានស្ថាបនារួចរាល់ នៃចំណែកខ្លះហើយ ពោរសម្រេចបានប្រមាណ ជា៩២% ។ ដោយបានដាក់ឲ្យដំណើរការ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ផងដែរ...
ភ្នំពេញ៖ ងាកចេញពីរឿងនយោបាយបន្តិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីបញ្ហាក្នុងសង្គមបច្ចុប្បន្នមួយចំនួន ជាពិសេសរឿងបរិហាកេរ្តិ៍គ្នានៅលើបណ្តាញសង្គម ដោយសម្តេចអំពាវនាវយ៉ាងទទូច ដល់គូស្វាមីភរិយា ដែលបានលែងលះគ្នា ជៀសវាងកុំជេរបញ្ចោរគ្នា នៅលើបណ្ដាញសង្គម នាំឲ្យអាសោចកេរ្តិ៍ ដល់កូនៗ ទៅថ្ងៃអនាគត ។ ការលើកឡើងបែបប្រៀនប្រដៅ ពីសំណាក់ប្រមុខដឹកនាំប្រទេសបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ អ្នករកស៊ី អនឡាញ...
កំពង់ចាម ៖ ទោះជាឆ្នាំ២០២១ បានកន្លងផុតទៅពិតមែន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២១ ដើម្បីអបអរសាទរ ឆ្នាំថ្មីឆ្នាំសកល២០២២ និងខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជំនះ ៧...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ។ លោកស្រីបានបន្តថា អគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដើម្បីបំរើឲ្យរដ្ឋបាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៩នាក់ទៀតដែលជាប្រភេទអូមីក្រុងទាំងអស់ជាករណីនាំចូល ខណៈជាសះស្បើយចំនួន៨នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥៣៥នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៩៧១នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
តេអេរ៉ង់៖ លោក Iman Abniki សមាជិកវ័យក្មេង នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានលើកឡើងថា “ខ្ញុំមកទីនេះមិនមែន ដោយសារ កាតព្វកិច្ច របស់ខ្ញុំទេ ប៉ុន្តែវាចេញពីបេះដូងរបស់ខ្ញុំ” ។ ការលើកឡើងនេះ ធ្វើឡើងនៅពេលចូលរួម ក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី២ នៃការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើករបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់...
ភ្នំពេញ ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដើម្បីចូលរួមដោះស្រាយ បញ្ហានៅក្នុងប្រទេសនេះ ប៉ុន្តែសម្តេចបានបញ្ជាក់យ៉ាងច្បាស់ៗថា ការទៅនេះ គ្មានគោលបំណងទទួល ផលប្រយោជន៍អ្វីនោះទេ គឺធ្វើឡើងក្នុងនាម ជាប្រធានអាស៊ាននៅឆ្នាំ២០២២ ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាស...
បរទេស ៖ មន្ត្រីណាតូមួយរូប បាននិយាយនៅថ្ងៃអង្គារថា អគ្គលេខាធិការ អង្គការសម្ពន្ធមិត្ត យោធាណាតូ លោក Jens Stoltenberg បានគ្រោងរៀបចំកិច្ចប្រជុំពិសេសមួយ រវាងឯកអគ្គរដ្ឋទូតសម្ពន្ធមិត្ត និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅក្នុងសប្ដាហ៍ក្រោយ ស្របពេលដែលភាគីទាំងពីរ ស្វះស្វែងឲ្យមានកិច្ចពិភាក្សាគ្នាទប់ស្កាត់មិនឲ្យមានជម្លោះដោយចំហ ជុំវិញបញ្ហាអ៊ុយក្រែន ។ ដោយព្រួយបារម្ភ ចំពោះការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន សម្ពន្ធមិត្តយោធា...
ឆ្នាំ២០២១ ជាខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋ ប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ និងជាខួប២០ឆ្នាំ នៃការដែលប្រទេស ចិន ចូលជាសមាជិក អង្គការ ពាណិជ្ជកម្មពិភពលោក ។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលា នៃគម្រប់ខួប ដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ នេះ លោកXiJinping ប្រធានរដ្ឋចិន បានថ្លែងក្នុងឱកាសបើកមហាសន្និបាត...
Breaking: ប្រធានាធិបតី កាហ្សាក់ស្ថាន បានបណ្តេញចេញគណៈរដ្ឋមន្ត្រីរបស់ខ្លួន ចោលតែម្តង បន្ទាប់ពីការតវ៉ា នេះបើយោងតាមគេហទំព័រប្រធានាធិបតី។ ទីភ្នាក់ងារព័ត៌មាន បារាំង AFP រាយការណ៍ នៅមុននេះបន្តិច។ ប្រធានាធិបតីកាហ្សាក់ស្ថាន បានបណ្តេញគណៈរដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីកណ្តាល កាលពីថ្ងៃពុធ ក្នុងគោលបំណង ដើម្បីលុបបំបាត់ភាពចលាចល ដែលមិនធ្លាប់មាន ពីមុនមកនៅទូទាំងប្រទេស ដែលបន្ទាប់ពី ការដំឡើង ថ្លៃថាមពល។...
ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី៤ មករា បានដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីក្រុមការងារជំនាញ បច្ចេកទេស របស់ក្រុមហ៊ុន Shanghai Construction...
បរទេស ៖ ការធ្វើចំណាត់ការសងសឹក របស់ទីក្រុងប៉េកាំង ទៅលើការបើកការិយាល័យ តំណាង របស់តៃវ៉ាន់មួយ នៅក្នុងប្រទេសលីទុយអានី បានធ្វើឲ្យប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda មានប្រសាសន៍នៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការអនុញ្ញាត ឲ្យមានការិយាល័យតំណាង ក្រោមឈ្មោះ របស់តៃវ៉ាន់ គឺជាកំហុសមួយ ។ ប្រទេសលីទុយអានី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅតំណាងប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា តើហ៊ានចេញមុខបកស្រាយ និងការពារសញ្ញាបត្រជាន់ខ្ពស់របស់ លោក ហ៊ុន ម៉ាណែតដែរឬទេ ? លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាជាន់ខ្ពស់បណ្ឌិតផ្នែកខាងយោធា-នយោបាយ និងសេដ្ឋកិច្ចមកពីសកលវិទ្យាល័យល្បីៗឈ្មោះ របស់មហាអំណាចទាំង២ ។...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ បានបាញ់បង្ហោះកាំជ្រួច ដែលទំនងជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា កាំជ្រួចដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេជឿថា បានធ្លាក់នៅកន្លែងណា មួយរួចទៅហើយ។ វាត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្តីរបស់យោធា កូរ៉េខាងត្បូង។ នេះជាការបាញ់សាកល្បងលើកដំបូងរបស់ប្រទេសក្នុង ឆ្នាំ២០២២។ មុនពេលកូរ៉េខាងជើងបានបាញ់...
បរទេស៖ អង្គការសម្ពន្ធមិត្ត យោធាណាតូ បានប្រកាសនៅថ្ងៃអង្គារនេះថា សម្ពន្ធមិត្តនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីប្រទេសសមាជិក ទាំង៣០ នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការវាយតម្លៃពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងកិច្ចពិភាក្សាខាងមុខជាមួយនឹងប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABC News បានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់សមាជិកអង្គការសម្ពន្ធមិត្តយោធា នៅថ្ងៃសុក្រនោះ នឹងចាប់ផ្តើមក្រោយមួយសប្ដាហ៍នៃការចរចាតាមបែបការទូតដ៏តានតឹង ជុំវិញការប្រមូលផ្តុំយោធារុស្ស៊ី នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងគោលគំនិតបន្ថយភាពតានតឹង...
បរទេស៖នៅដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់យ៉ាងច្បាស់ទៅកាន់មេដឹកនាំអ៊ុយក្រែនលោកប្រធានាធិបតីVolodymyr Zelensky ថារដ្ឋាភិបាលវ៉ាស៊ិនតោនព្រមទាំងសម្ព័ន្ធមិត្តនឹងធ្វើការឆ្លើយដោយមានការសម្រេចចិត្តបំផុតប្រសិនបើមានហេតុការណ៍វាយប្រហារដោយរុស្សីមកលើអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាតាមទូរស័ព្ទតាំងតែពីថ្ងៃអាទិត្យដែលក្រោយមកសេចក្តីថ្លែងការណ៍ត្រូវបានចេញសេចក្តីរាយការណ៍ដោយសេតវិមានដោយលោក Biden បានបញ្ជាក់ប្រាប់ ទៅលោក Zelensky ទៀតថាវ៉ាស៊ិនតោន នឹងមិនឈរអោបដៃទុកឲ្យអ៊ុយក្រែននៅម្នាក់ឯងនោះទេ។ លើសពីនេះផងដែរលោកប្រធានាធិបតីអាមេរិកក៏បានលើកសរសើរផងដែរចំពោះការផ្តល់ទំនុកចិត្តទៅលើភាពតានតឹងក្នុងតំបន់ Donbas និងក៏ដូចជាសកម្មភាពទំនាក់ទំនងបែបកាទូតស្របទៅតាមកិច្ចព្រមព្រៀង Minsk ។ គួរឲ្យដឹងដែរថាថ្ងៃចន្ទសប្តាហ៍ក្រោយម្តងទៀតអាមេរិកនិងរុស្សីនឹងត្រូវជួបគ្នាសាជាថ្មីម្តងទៀតដើម្បីធានាដល់សន្តិសុខក្បែរតំបន់អ៊ុយក្រែនដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅក្នុងទីក្រុង Gevena ប្រទេសស្វីស៕ ប្រែសម្រួល៖ស៊ុនលីhttps://www.rt.com/russia/545037-biden-phone-call-ukrainian-president/
ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក XiJinping ប្រធានរដ្ឋចិនបានចុះពិនិត្យកីឡាដ្ឋានជិះស្គីល្បឿនលឿនជាតិចិន មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មាននៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង(Beijing2022) ភូមិកីឡាBeijing2022 មជ្ឈមណ្ឌលប្រតិបត្តិនិងបញ្ជាការ Beijing2022 មូលដ្ឋានហ្វឹកហាត់កីឡាព្រិលទឹកកកដែលកែច្នៃចេញពីរោងចក្រចាស់ ដើម្បីស្វែងយល់ពីការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងBeijing2022 ។ លោកបានសួរសុខទុក្ខនិងសំណេះសំណាលជាមួយអត្តពលិក គ្រូបង្វឹក បុគ្គលិកគ្រប់គ្រងការងារដំណើរការ បុគ្គលិកផ្តល់សេវាកម្ម បុគ្គលិកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា អ្នកសារព័ត៌មាន និងអ្នកស្ម័គ្រចិត្តជាដើម ព្រមទាំងសម្តែងការជូនពរឆ្នាំថ្មីចំពោះពួកគេ៕
ទាក់ទិននឹងករណីប៉ូលិសតំបន់ហុងកុងចាត់វិធានការស្របច្បាប់ចំពោះ “STANDNEWS” ដែលជាប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ីនធើណេតនៅពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ដោយមួលបង្កាច់ភាគីចិនថា បានបំផ្លាញសេរីភាពសារព័ត៌មាននៅតំបន់ហុងកុង ហើយប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអង់គ្លេស កាណាដានិងអូស្ត្រាលីជាដើមបានធ្វើតាមអាមេរិក សម្តែងឆាកល្ខោននយោបាយម្តងទៀតដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយក “សេរីភាពសារព័ត៌មាន”ធ្វើជាលេស ប្រការនេះបានលាតត្រដាងថែមមួយកម្រិតទៀតនូវបំណងអាក្រក់របស់ពួកគេដែលរួមជាមួយជនខិលខូចចង់ឱ្យតំបន់ហុងកុងមានភាពចលាចល បំផ្លាញវិបុលភាពនិងស្ថិរភាពរបស់តំបន់ហុងកុង ។ ងាកទៅមើលសាវតារបស់ 《STANDNEWS》 អាចឃើញថា គេតែងតែចេញផ្សាយដំណឹងតែងលម្អរឿងអំពើហិង្សា និងញុះញង់ឱ្យចងគំនុំជាមួយប៉ូលិសជាច្រើន ។ បន្ទាប់ពីប្រកាសអនុវត្តច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុងរួច អង្គការនេះនៅតែបន្តចុះផ្សាយអត្ថបទដែលញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិជាច្រើនទៀត ដែលអួតថា “ដាក់ទណ្ឌកម្មទៅលើប្រទេសចិន”និងញុះញង់ឱ្យអនុវត្តការវាយប្រហារដោយភេរវកម្មបែបចចកនៅតំបន់ហុងកុងជាដើម ។ ដូច្នេះ អាចឃើញថា 《STANDNEWS》 មិនមែនជាប្រព័ន្ធសារព័ត៌មានប្រក្រតីមួយនោះទេ តែគឺជាអង្គការបង្ករឿងហេតុដែលយក “សេរីភាពសារព័ត៌មាន”ធ្វើជាលេស ជាភ្នាក់ងារនៃកម្លាំងប្រឆាំងប្រទេសចិននិងបង្កភាពវឹកវរនៅតំបន់ហុងកុងដែលមានលក្ខណៈប្រឆាំងប្រទេសជាតិនិងប្រឆាំងរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែត។ ដូចនេះ ប៉ូលិសតំបន់ហុងកុងយកមូលហេតុជាប់សង្ស័យពីបទឃិបឃិតគ្នាចេញផ្សាយសៀវភៅឬទស្សនាវដ្តីញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិ ធ្វើចំណាត់ការស្របច្បាប់ទៅលើអង្គការនេះដោយចាប់ខ្លួនបុគ្គលិកពាក់ព័ន្ធ គឺជាទង្វើដ៏យុត្តិធម៌ត្រឹមត្រូវក្នុងការគាំពារសន្តិសុខជាតិ ការពាររបៀបរៀបរយសង្គមនិងនីតិរដ្ឋរបស់ហុងកុង ។ ប៉ុន្តែ អ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចដែលមានលោក Antony Blinken ជាតំណាងបែរជាមិនអើពើនឹងការពិតជាមូលដ្ឋាននេះសោះ ថែមទាំងបានមួលបង្កាច់ថា “សេរីភាពសារព័ត៌មាននៃតំបន់ហុងកុងត្រូវបានរំលោភបំពាន” ។ ប្រការនេះអាចបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះសេរីភាពសារពត៌មានគឺជារឿងក្លែងក្លាយ តាមការពិតគឺមិនចង់ឃើញស្ថិរភាពនិងនីតិរដ្ឋនៅតំបន់ហុងកុងនោះឡើយ ។ សេរីភាពសារព័ត៌មានមិនមែនជាផ្ទាំងស៊ីបនៃបទឧក្រិដ្ឋល្មើសច្បាប់ទេ ហើយក៏មិនមែនជាឧបករណ៍នយោបាយនៃកម្លាំងបរទេសក្នុងការប៉ុនប៉ងបង្កភាពវឹកវរនៅហុងកុងនិងប្រឆាំងប្រទេសចិនផងដែរ ។ សូមដាស់តឿនអ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចឱ្យគោរពការពិត មើលឱ្យច្បាស់នូវនិន្នាការទូទៅ ប្រញាប់បញ្ឈប់បំផ្លាញប្រព័ន្ធច្បាប់តំបន់ហុងកុងភ្លាម និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការតំបន់ហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ និន្នាការប្រវត្តិសាស្ត្រដែលតំបន់ហុងកុងបញ្ចប់ភាពចលាចលនិងមានស្ថិរភាពឡើងវិញគឺមិនអាចរារាំងបានទេ ឆាកល្ខោន “ស្តង់ដារពីរ”ដ៏អាក្រក់និងលាក់ពុតរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចគួរតែបញ្ចប់ក្នុងពេលឆាប់ៗ !
នៅឆ្នាំ២០២១ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយលើការកាត់បន្ថយភាពក្រីក្រខ្លាំង បានបង្កើតភាពអច្ឆរិយនៃមនុស្សជាតិ។ “បន្ទាប់ការលុបបំបាត់ភាពក្រីក្រទទួលបានជោគជ័យ ជាបន្តគឺត្រូវជំរុញការអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ ។” លោកXiJinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ពីបញ្ហាគន្លឹះថ្មីដែលត្រូវផ្តោតសំខាន់ថែមទៀតលើការងារកសិកម្ម-ជនបទ-កសិកររបស់ប្រទេសចិន នៅដំណាក់កាលបន្ទាប់។ សូមបញ្ជាក់ថា ឆ្នាំ២០២១ ប្រទេសចិនបានផលិតស្បៀងសរុប 682850 លានគីឡូក្រាម ធៀបនឹងឆ្នាំ២០២០បានកើនឡើង 13350 លានគីឡូក្រាម។ នៅឆ្នាំ២០២១ ទូទាំងប្រទេសចិនបានកសាងថ្មីនូវសួនកសិឧស្សាហកម្មទំនើបថ្នាក់ជាតិចំនួន៥០ ឃុំកសិឧស្សាហកម្មខ្លាំងចំនួន ៣០០ តំបន់គំរូផ្នែកច្នៃប្រឌិតថ្មីខាងកសិកម្មនិងការបង្កើតអាជីពនៅទីជនបទចំនួន ២០០ ។ អត្រាប្រើបច្ចេកទេសកសិកម្មជឿនលឿនបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចលើសពី៦០% ខណៈអត្រាប្រើម៉ាស៊ីនស្រោចស្រោព-ដាំដុះ-ប្រមូលកសិផលរបស់ចិនបានឡើងដល់ ៧១%។ កាលពីខែធ្នូ ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសពី « ផែនការសកម្មភាព៥ឆ្នាំនៃការលើកកម្ពស់បរិស្ថានស្នាក់នៅនៅទីជនបទ(២០២១-២០២៥)» ក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថានជនបទចិនដោយគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ធ្វើទំនើបភាវូនីយកម្មជនបទ និងការកសាងប្រទេសជាតិដ៏ស្រស់ស្អាត។ ប្រាក់ចំណូលដែលអាចប្រើបានសម្រាប់កសិករចិនក្នុងមនុស្សម្នាក់ៗក្នុងត្រីមាសទាំង៣ ដើមឆ្នាំ២០២១ បានឡើងដល់ 13726យាន់ប្រាក់ចិន បានកើនឡើង112%។ គិតត្រឹមចុងឆ្នាំ២០២០ ប្រវែងសរុបនៃផ្លូវថ្នល់នៅជនបទចិនគឺ 438 ម៉ឺនគីឡូម៉ែត្រ។ ឆ្នាំ២០២០ តំបន់ជនបទចិនបានទទួលកញ្ចប់អីវ៉ាន់ផ្ញើចេញចំនួនលើសពី 30000 លាន ពោលគឺ ផលិតផលឧស្សហកម្មបានត្រូវដឹកជញ្ជូនទៅដល់ភូមិឃុំ ឯកសិផលក៏បានចូលក្នុងទីផ្សារនៅទីក្រុងធំៗកាន់តែច្រើនឡើងៗ។ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនបោះបង់ចោលជនជាតិណាមួយនោះទេ ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយក៏មិនបោះបង់ចោលជនជាតិណាមួយនោះដែរ។ ក្រោយពីចេញផុតពីភាពក្រីក្រ យើងត្រូវបន្តស្តារជនបទឱ្យមានការអភិវឌ្ឍយ៉ាងរុងរឿង ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្មនិងជនបទ។—XiJinping
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលសរសេរជាអក្សរកាត់ថា គ.អ.ទ.ស. ដើម្បីដឹកនាំសម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅ ទេសចរណ៍ ខេត្ដសៀមរាប ដោយអនុវត្ដតាមផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាព សំដៅបង្កើនភាព ប្រកួតប្រជែង និងធានានូវនិរន្ដភាព។ តាមរយៈអនុក្រឹត្យការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅនេះកម្ពុជាសម្រេចបានតម្លៃផលិតកម្មសត្វសរុបជាទឹកប្រាក់ចំនួន ៥ ១០០លានដុល្លារ ។តាមរយៈគេហទំព័រហ្វេសប៊ុក លោក វេង សាខុន ឱ្យដឹងថា របាយការណ៍បឋមរបស់នាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វក្នុងឆ្នាំ២០២១ ផលិតកម្មសត្វសរុបមានការកើន ៦%ប្រៀបធៀប នឹងឆ្នាំ២០២០ ដែលទទួលបាន ៤ ៨១៣លានដុល្លា។...
អ្នកនាង Archana Roche ជា Facebook Measurement Lead ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool បានលើកឡើងថា Facebook Marketplace គឺជាផ្សារអនឡាញមួយដែលផ្ដល់ភាពងាយស្រួល និងសម្របតាមតម្រូវការអ្នកប្រើប្រាស់ក្នុងការទិញ និងលក់នូវផលិតផលថ្មីៗ ក៏ដូចជាផលិតផលមួយតឹកនៅក្នុងស្រុក។ ផ្សារ Facebook Marketplace ដែលត្រូវបានដាក់ដំណើរការនៅខែតុលា ឆ្នាំ២០១៦ បានបន្ដកើនប្រជាប្រិយភាពឥតឈប់ឈរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យប្តីប្រពន្ធបើឈ្លោះទាស់ទែងគ្នា ធ្វើយ៉ាងណាកុំហែកហួរគ្នាក្នុងហ្វេសប៊ុក ព្រោះការធ្វើបែបនេះ នឹងធ្វើប៉ះពាល់ដល់អារម្មណ៍កូនចៅ ធ្វើឲ្យពួកគេរៀនសូត្រ មិនបាន ៕
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានមានប្រសាសន៍នៅថ្ងៃអង្គារថា លោកនឹងមិនខុំខមាទោសចំពោះ ការសម្លាប់អ្នកប្រើប្រាស់ និងឈ្មួញគ្រឿងញៀន នៅក្នុងប្រតិបត្តិការប៉ូលិស ក្រោមសង្គ្រាម របស់លោកប្រឆាំង នឹងគ្រឿងញៀន ដែលបង្កការព្រួយបារម្ភ ដល់ក្រុមសិទ្ធិមនុស្ស នោះឡើយ។ ទិន្នន័យរដ្ឋាភិបាល តាមសេចក្តីរាយការណ៍ បង្ហាញថា ជនសង្ស័យគ្រឿងញៀនជាង៦.២០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ងដែលជាមេក្លោងចោរប្លន់នោះធ្លាប់បបួលលោក ហ៊ុន ម៉ាណែត ប្រកួតគ្នា ប៉ុន្តែសម្តេចតបទៅវិញថា បើចង់ប្រកួតជាមួយកូនប្រុសច្បងរបស់សម្តេច គឺទាល់តែ លោក វិល្លាម ទៅប្រឡងឆ័តយោងជាមុនសិន ព្រោះហ៊ុន ម៉ាណែត...