ឥស្លាម៉ាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នំា២០២២ថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត រងរបួសកាលពីល្ងាចថ្ងៃពុធ នៅក្នុងការបំផ្ទុះ មួយនៅទីក្រុង Quetta ភាគនីរតីនៃប្រទេសប៉ាគីស្ថាន នេះបើតាមមន្ត្រីម្នាក់ បាននិយាយដូច្នេះ ។ អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយ នៃនាយកដ្ឋានសុខាភិបាល នៃខេត្ត Balochistan ភាគនីរតីនៃប្រទេស...
បរទេស ៖ យោងតាមការប្រកាស ដោយមន្ត្រីគ្រប់គ្រងស្ថានីយរថភ្លើង ក្រោមដី ប្រចាំទីក្រុងគៀវ បានអះអាងនៅថ្ងៃនេះថា មកដល់ពេលនេះ ពលរដ្ឋប្រមាណជា១៥ ០០០នាក់ហើយ ដែលកំពុងជ្រកកោនបណ្តោះអាសន្ន នៅតាម់ស្ថានីយ រថភ្លើងក្រោមដី ទាំងឡាយរបស់ទីក្រុង ដើម្បីគេចចេញពីគ្រោះថ្នាក់ នៃការលុកលុយរបស់រុស្សី ។ លោក Viktor Brahinsky ដែលជាមន្ត្រីម្នាក់បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកព័ត៌មានថា...
ភ្នំពេញ ៖ «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើមនិងដឹកនាំរៀបចំ ដោយក្រសួងបរិស្ថាន មានការចូលរួមរបស់អង្គការ អន្តរជាតិដៃគូ ក្នុងកិច្ចការអភិរក្សធនធាន ធម្មជាតិ ចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្រាប់រយៈពេល ៦ ខែ នៅក្នុងបណ្តាខេត្តខាងកើត ទន្លេមេគង្គ រួមមានខេត្តក្រចេះ ស្ទឹងត្រែង...
ក្នុងសមយ័កាលសង្គ្រាមត្រជាក់ និងបន្ទាប់ពីមានការបង្កើតទ្បើងនៅអង្គការ NATO មក មានពាក្យស្លោកមួយ ដែលជាគោលដៅយុទ្ធសាស្ត្រថា រុញសូវៀតចេញ នាំអាមេរិកចូល និង កៀបអាល្លឺម៉ង់ កុំអោយងើប.(To keep the Russian out , to American in and to keep...
ម៉ូស្គូ/គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នំា២០២២ថា ខណៈដែលការចរចាជុំទី១ មិនទទួលបានលទ្ធផលជាក់ស្តែង គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន កំពុងរំពឹងថា កិច្ចចរចាសន្តិភាពជុំទី២ ដែលត្រូវបានគេរាយការណ៍ថា អាចប្រព្រឹត្តទៅនៅថ្ងៃពុធ ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការបន្តដំណើរការចរចារ ខណៈដែលពិភពលោក មានភាពតានតឹងជាមួយនឹងការដោះស្រាយ...
ប៉េកាំង ៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo ដែលល្បីល្បាញដោយសារមានមោទនភាព ចំពោះ “ការភូតកុហក បោកប្រាស់ និងលួចបន្លំ” កំពុងព្យាយាមម្តងទៀត ដោយឥតអៀនខ្មាស ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ផ្នែកនយោបាយ ដោយលេង “សន្លឹកបៀតៃវ៉ាន់” ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ច របស់លោកទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ ។ ទោះយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៤ ឆ្នាំ២០២២ នាថ្ងៃ៣ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន បានធ្វើឲ្យឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្រ្តីកម្ពុជាមានការប្រែប្រួលមុខមាត់កាន់តែប្រសើរឡើង គួរជាទីមោទកទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាមួយបានចាប់ផ្តើម ធ្វើឡើងនៅក្នុងដែនសមុទ្រនៃក្បែរតំបន់កោះ Gotland ភាគខាងលិចរវាងកងកម្លាំងយោធា នៃប្រទេសហ្វាំងឡង់ ជាមួយនឹងកងកម្លាំង នៃប្រទេសស៊ុយអែត។ រដ្ឋាភិបាលក្រុង Helsinkik ក៏បានបញ្ជាក់ទៀតដែរថា ស្ថានភាពសន្តិសុខកាន់តែ តានតឹងបានកំពុងដាក់សំពាធយ៉ាងខ្លាំង ទៅលើសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការល្អ និងការបណ្តុះបណ្តាលរួមគ្នា ដែលយើងគួរតែមានរួមគ្នា...
បរទេស៖ យោងតាមការប្រកាសជាផ្លូវការ ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សីកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះយោធារបស់ខ្លួន ប្រមាណជា ៤៩៨នាក់បានបាត់បង់ជីវិត និងប្រមាណជា ១៦០០នាក់បានទទួលរងរបួស នៅក្នុងប្រតិបត្តិការពិសេសដែលកំពុង បន្តនៅឡើយក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិក៏បានចេញ មកបដិសេធអំពីរបាយការណ៍ ដែលអះអាងថា យោធារបស់រុស្សីបានបាត់បង់ជីវិត ស្ទើររាប់មិនអស់នៅក្នុងព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា ការអះអាងទាំងនេះ គឺជាព័ត៌មានមិនពិត និងមានចេតនាមិនល្អពីសំណាក់ ប្រទេសជាសត្រូវរបស់ខ្លួនប៉ុណ្ណោះ។...
បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិក បានប្រកាសក្នុងការផ្លាស់ប្តូរ ពេលវេលាសាជាថ្មីទៅលើការ ធ្វើតេស្តគ្រាប់មីស៊ីលឆ្លងទ្វីប Minuteman III ដែលដំបូងឡើយត្រូវបានត្រៀម ធ្វើឡើងនៅចុងសប្តាហ៍នេះ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក John Kirby បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះដែរថា សកម្មភាពនេះគឺសំដៅទៅ លើការអនុវត្តទៅលើការងារ ដែលអាមេរិកគួរតែធ្វើក្នុងនាម ជាមហាអំណាចនុយក្លេអ៊ែរដែល ពោរពេញទៅដោយទំនួលខុសត្រូវ។ លោកបន្តថា នៅក្នុងកិច្ចខំប្រឹងប្រែង ដើម្បីអនុវត្តមួយដែលពួកយើង...
បរទេស៖ សេតវិមានកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្ម ទៅលើបណ្តាក្រុមហ៊ុន ពាក់ព័ន្ធនឹងវិស័យការពារ ជាតិរបស់រុស្សីចំនួន២២ ព្រមទាំងបន្តត្រួតពិនិត្យទៅលើការនាំចេញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលគាំទ្រទៅដល់ ការរុករករ៉ែប្រេង។ ការដាក់ទណ្ឌកម្មដែលមានទាំង សកម្មភាពទាំងឡាយនៅក្នុង ប្រទេសបេឡារូសផងនោះ ត្រូវបានសេតវិមានពន្យល់ថា៖ ទណ្ឌកម្ម ទាំងនេះនឹងអាចមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបង្វែរបច្ចេកវិទ្យា និងកម្មវិធីនានាតាមរយៈប្រទេសបេឡារូស ទៅកាន់ប្រទេស រុស្សីនិងកំណត់យកកម្រិតធ្ងន់ធ្ងរ ទៅលើសមត្ថភាពរបស់រុស្សី និងបេឡារូសចំពោះសកម្មភាព...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការចំអកឱ្យទៅកាន់ បណ្ដាប្រទេសអឺរ៉ុប មួយចំនួន ដែលបានអំពាវនាវឱ្យកម្ពុជា គាំទ្រអ៊ុយក្រែន និងថ្កោលទោសរុស្ស៊ី លើសមរភូមិប្រយុទ្ធរវាងប្រទេសទាំងពីរនេះ។ ការចេញមកចំអក ពីសំណាក់លោក សយ សុភាព បែបនេះ បន្ទាប់ពី...
ភ្នំពេញ៖ ព្រឹត្តិការណ៍ ដ៏កក្រើកពិភពលោក និយាយដាច់ដោយឡែក ដែលផ្ដើមចេញពីការផ្ទុះអាវុធ រវាងរុស្ស៊ីនិងអ៊ុយក្រែន និងនិយាយជារួម ការប្រឈមមុខដាក់គ្នា រវាងប្រទេសលោកខាងលិច អឺរ៉ុប ដែលមានអង្គការយោធា ណាតូ ជាមួយរុស្ស៊ី បាននឹងកំពុងក្លាយជាប្រធានបទក្ដៅមួយ នៅទូទាំងពិភាពលោក។ អ្វីដែលគួរឱ្យកត់សំគាល់នោះ គឺកាលបរិច្ឆេទ នៃការចាប់ផ្ដើមធ្វើប្រតិបត្តិការយោធារុស្ស៊ី ទៅលើអ៊ុយក្រែន និងកាលបរិច្ឆេទ នៃសង្រ្គាមលោក លើកទី១និងទី២...
Breaking: សហភាពអឺរ៉ុប ដកធនាគាររុស្ស៊ី ចំនួន ៧ ចេញពីបណ្តាញ SWIFT ក្រោមការដាក់ទណ្ឌកម្ម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ សូមរង់ចាំ អានតើធនាគារទាំងនោះ មានអ្វីខ្លះ? ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ស្លាប់៤នាក់ និងរបួស៩នាក់ នៅក្រុងខាគីវ ប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មា បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: កុំទាន់បាក់ទឹកចិត្ត! អត្តពលិកប៉ារ៉ាឡាំពិក រុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាត ឱ្យចូលរួមប្រកួតប្រជែងនៅឡើយទេ៖ គណៈកម្មាធិការប៉ារ៉ាឡាំពិក, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតី បារាំង នឹងថ្លែងនៅកាន់ប្រជាជាតិរបស់ខ្លួន ជុំវិញជំហរបារាំង លើសង្រ្គាមរុស្ស៊ី អ៊ុនក្រែន នៅវេលាម៉ោង ៨យប់ ម៉ោងនៅប្រទេសបារាំង។ នេះបើតាម Twitter ផ្ទាល់ខ្លួនរបស់លោក ប្រធានាធិបតី។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ផែនទីនៃអ៊ុយក្រែន កំណត់ទីតាំងកន្លែង ដែលមានការផ្ទុះ ការវាយប្រហារ និងការប្រយុទ្ធគ្នា ត្រូវបានគេរាយការណ៍ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី គិតត្រឹមថ្ងៃទី ២ ខែមីនា។ AFP ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២២ បានចាប់ខ្លួន និង ចោទប្រកាន់ បុរសត្រូវចោទម្នាក់ ជាងប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ មានតម្លៃ ជិត ១លានដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ ។ យោងតាមរបាយការណ៍...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនស្រ្តី សង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ជិត ២០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២១...
បរទេស៖ មន្ត្រីចិន បានស្តីបន្ទោសប្រទេសជប៉ុន ជុំវិញការអំពាវនាវ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺលោក Shinzo Abe ដើម្បីបន្ធូរបន្ថយ គោលការណ៍មិននុយក្លេអ៊ែរ របស់ប្រទេស ហើយពិចារណា ក្នុងការអនុញ្ញាតឱ្យដាក់អាវុធយុទ្ធសាស្ត្រ របស់អាមេរិក ដើម្បីបង្កើនសន្តិសុខ ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមមិនឱ្យមានការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតតទៅទៀតនោះឡើយ។ យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា «ក្រសួង មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ»។ ក្រសួង បន្ដថា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចាត់តំណាង នាំយកអំណោយសប្បុរសធម៌ រួមមាន មឈូសដាក់សពបូជា ចំនួន១ និងថវិកា ចំនួន២លានរៀល តាមការស្នើសុំរបស់គ្រួសារសព លោកតា កៅ រ៉ាមី អាយុ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ៕
ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ដោយ គាប់ប្រសើរ ឯការប្រកួត ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងនឹងខិតជិតចូលមកដល់។ អត្តពលិកពិការនៃ បណ្តាប្រទេសនានា នឹងបន្តជួបជុំគ្នាធ្វើការ ប្រកួតយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមកិត្តិយសជូនជាតិ និង បង្ហាញពីស្មារតីអូឡាំពិក។ ទាក់ទិននឹងស្មារតីអូឡាំពិក លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយ ជាច្រើនលើក ក្នុងកាលៈទេសៈខុសៗគ្នា។ ខាងក្រោមនេះ យើងនាំគ្នាស្វែងយល់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គណបក្សនយោបាយ ចំនួន១១ បានស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតពីគណបក្សនយោបាយ ចំនួន១១ រួមមាន៖ គណបក្សប្រជាជនកម្ពុជា,...
Breaking: តម្លៃឧស្ម័ននៅអឺរ៉ុបឡើងដល់កម្រិតខ្ពស់លើជម្លោះអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះមន្ដ្រីរាជការជានារី សម្រេចបាននូវស្នាដៃជាច្រើន ក្នុងបេសកកម្មថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។ តាមសារលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ដីពី ការអបអរសាទរខួបលើកទី១១១...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅថ្ងៃពុធថា កងទ័ពរុស្ស៊ីបានដណ្តើម យកទីក្រុង Kherson ដែលជារដ្ឋធានីខេត្ត នៅផ្នែកឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ។ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ផងដែរ អំពីការវាយប្រហារលើអ្វី ដែលខ្លួនបានអះអាងថា ជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវចិត្ត របស់ប្រទេសអ៊ុយក្រែន រួមទាំងប៉មទូរទស្សន៍ក្នុងទីក្រុងគៀវផងដែរ ។ យោងតាមសារព័ត៌មាន RT...