បរទេស ៖ ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង Moderna បាននិយាយ នៅថ្ងៃអង្គារនេះថា ថ្នាំវ៉ាក់សំាងកូវីដ១៩របស់ខ្លួន គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ចំពោះកុមារ មានអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ ហើយនេះជាការបើកទ្វារ ដើម្បីក្លាយជាថ្នាំវ៉ាក់សាំងទី២ សម្រាប់ចាក់ឲ្យដល់មនុស្ស វ័យជំទង់ នៅសហរដ្ឋអាមេរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន បាននិយាយថា...
បរទេស ៖ អង្គការសុខភាពពិភពលោក ត្រូវបានគេរំពឹងថា នឹងទទួលស្គាល់វ៉ាក់សាំង Sinovac របស់ប្រទេសចិន នៅចុងសប្តាហ៍នេះ ។ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយ កាលពីថ្ងៃច័ន្ទថា លោកប្រាយុទ្ធបានធានាថា មនុស្សគ្រប់គ្នា នៅក្នុងប្រទេស នឹងទទួលបានវ៉ាក់សាំងប្រឆាំង នឹងជំងឺនេះឆាប់ខាងមុខ ឬនៅពេលក្រោយ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានសម្រេចបិទ ការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារសាមគ្គី ដែលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹង ជាថ្មីឡើងវិញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ឧសភានេះ បានឲ្យដឹង ថា ការសម្ដេចបិទបន្ទាប់...
ភ្នំពេញ៖ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា ប្រទេសចិន នៅតែជាទីផ្សារនាំចេញ ធំបំផុត សម្រាប់អង្ករកម្ពុជា។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡងថា «យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នា៤ខែដំបូងឆ្នាំ២០២១នេះ បរិមាណ នៃការនាំចេញអង្ករកម្ពុជា...
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា គិតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូសរុប ចំនួន១៥៨០០០នាក់ ស្មើ៨៥ % នៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ ដូច្នេះនៅសល់...
ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ ៦នាក់ និងកុមារ ២នាក់ នឹងធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញតាមជើងយន្តហោះ លេខ SQ158 ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង ៥:៣៥នាទីល្ងាច។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកនេះថា ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមប្រឆាំង គួរចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាជាងប្រកួតប្រជែងគ្នាដណ្តើមមុខមាត់ ប្រជាប្រិយភាព និងអំណាច។ នេះជាការថ្លែងរបស់លោកក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ...
ភ្នំពេញ៖ ស្របពេលប្រទេសមួយចំនូន នៅលើពិភពលោក កំពុងជួបប្រទះទៅនឹងសង្គ្រាម នៅឡើយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដោយធ្លាប់ហែលឆ្លង នូវសង្គ្រាមអស់ជាច្រើន ទសវត្សរ៍ ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់ អំពីផលវិបាកនៃសង្គ្រាម។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ១៥នាក់ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា បច្ចុប្បន្នស្រុកស្រែអំបិល មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ហើយ បើគិតចាប់តាំងថ្ងៃទី២២ ឧសភា ឆ្នាំ ២០២១មក៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ រួមមានក្រោម៖ ១- ឈ្មោះ ស៊ុ សុធា...
បរទេស៖ យោងតាអង្គការសហប្រជាជាតិ និងសហព័ន្ធអាហ្វ្រិក ទាហាននៅប្រទេសម៉ាលី បានឃុំខ្លួនប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន ឲ្យកាន់តែមានភាព ចលាចលនយោបាយ នៅក្នុងប្រទេស ត្រឹមតែ៩ខែក្រោយ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្តួលរំលំមេដឹកនាំពីមុន ។ ការឃុំខ្លួនលោកប្រធានាធិបតី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane កាលពីថ្ងៃចន្ទនោះ គឺត្រូវបានធ្វើឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន ដោយអជ្ញាធរ នៃប្រទេសឥណ្ឌូនេស៊ី ក្រោយរងការចោទប្រកាន់ថា បានលួចយកវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូនអ្នកទោស យកទៅលក់នៅជាសាធារណៈ។ ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំងនោះ បានលួចយកវ៉ាក់សាំង ១០០០ដូស នៃវ៉ាក់សាំងចិន Sinovac ដែលត្រូវប្រើប្រាស់ សម្រាប់ក្រុមអ្នកទោស ទៅលក់នៅក្នុងរដ្ឋធានី Jakarta...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានប្រកាសក្នុងការ បិទទ្វារស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអាហ្គានីស្ថាន ទីក្រុងកាប៊ុល ខណៈដែលយោធាបរទេស ចាប់ផ្តើមដកខ្លួនជាបណ្តើរៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរដ្ឋាភិបាលក្រុង Canberra បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោយពេលខ្លួន អាចមើលឃើញថា ស្ថានភាពសន្តិសុខ នឹងក្លាយទៅជាបញ្ហាមិនច្បាស់លាស់ ហើយបារម្ភថានឹងអាចកើតឡើង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីជំហ ក្នុងការជួយសាងសង់តំបន់ Gaza ដែលវាគឺជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែង ក្នុងការបង្រួបបង្រួម នៃបទឈប់បាញ់ រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។ សេចក្តីប្រកាសដោយផ្ទាល់ ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលកិច្ចប្រជុំ...
អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ដ៏ធំបំផុតមួយ នៅក្នុងទីផ្សារអាស៊ាន បានបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការផ្ដល់ជំនួយគិតទឹកប្រាក់ជាង ១សែនដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាល ។ ថ្មីៗនេះ អេសស៊ីជី បានប្រគល់អំណោយជា Negative Pressure Room ចំនួន ១, សម្ភារៈឧបករណ៍ សម្រាប់បម្រើដល់ការងារចាក់វ៉ាក់សាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២ខ្នង ស្ថិតនៅក្រុមទី៤ និងក្រុមទី៤០ ភូមិដាំស្ពៃ សង្តាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ក្រសួងសុខាភិបាល បញ្ជាក់ពីករណីស្លាប់១០នាក់ នៅស្រុកកំពង់ត្រាចដោយការ ពុលស្រាស
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៩២,២១៣នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៨៦,០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៣នាក់ និងជាពលករ វិលត្រឡប់មកពីថៃ ចំនួន១០នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។
បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna ដូសដំបូង ប៉ុន្តែចំនួនថ្នាំវ៉ាក់សំាងនោះ ប្រហែលជាមិនល្មមគ្រប់ ដើម្បីទប់ទល់ចំពោះការកើនឡើងនៃការឆ្លង ជម្ងឺកូវីដ១៩នៅក្នុងប្រទេស ដែលត្រូវបានគេរាយការណ៍មានករណីឆ្លងថ្មីរាប់រយជាប្រចាំថ្ងៃ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍។ លោក Son Young-rae ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា ថ្នាំវ៉ាក់សាំងអាមេរិក៥៥.០០០ដូស នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែឧសភា សម្រាប់ការចែកចាយ នេះបើតាមសេចក្តីរាយការណ៍មួយ...
កាហ្សា៖ ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅលើតំបន់កាហ្សាស្ទ្រីប ដែលបានបញ្ចប់កាលពីថ្ងៃសុក្របានឈានដល់ចំនួន ២៥៣ នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងព័ត៌មានថ្មី ស្តីពីចំនួនអ្នកស្លាប់ក្រសួងសុខាភិបាលនៅតំបន់កាហ្សា បានឲ្យដឹងថាប្រជាជនប៉ាឡេស្ទីន ២៥៣ នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ ៦៦ នាក់ ស្ត្រី ៣៩ នាក់ និងមនុស្សចាស់ចំនួន ១៧...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អ៊ីរ៉ង់ រាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.៨៤៣.៥២៣នាក់ ។ ជំងឺឆ្លងរាតត្បាត ក៏បានប្រកាសឲ្យដឹងថា បានសម្លាប់មនុស្សអស់ចំនួន៧៨.៨៤៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ លើស ២៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងអត្ថបទដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ...
ភ្នំពេញ៖ ក្នុងនាមជាប្រជាពលរដ្ឋ មានដើមកំណើត ជាអ្នកខេត្តកំពង់ស្ពឺនិងជា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏កម្រ របស់ អភិបាលខេត្តកំពង់ស្ពឺ ក្នុងការបញ្ជាឱ្យរុះរើ ឱ្យអស់នូវ ផ្ទាំង ផ្សាយពាណិជ្មកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវា អតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស SPIN តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងកិច្ចប្រជុំ គណៈកម្មការសម្របសម្រួល គម្រោងកិច្ចគាំពារសង្គមស្តីពី “នវានុវត្តន៍សម្រាប់វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ” (SPIN...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍និង ជាសះស្បើយ ១៤នាក់ ផង ដែរ ។
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្រគល់និងទទួលម៉ាសវេជ្ជសាស្រ្តចំនួន ២០ម៉ឺនបន្ទះដែលជាអំណោយរបស់ភាគីចិន ថ្វាយចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអីករណីរកឃើញអ្នកវិជ្មមានកូវីដ១៩ ចំនួន៧៧នាក់ ជាកម្មការិនី រោងចក្រ នៅស្រុកចំការលើ១នាក់ ស្រុកព្រៃឈរ១នាក់ ស្រុកជើងព្រៃ៨នាក់ ស្រុកបាធាយ៣នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៦៥នាក់ ក្នុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា កិច្ចប្រជុំរវាងគណៈប្រតិភូយុវជន នៃស្ថាប័ននីតិបញ្ញត្តិចិននិងកម្ពុជា ត្រូវបានរៀបចំយ៉ាងជោគជ័យ ដោយសភាប្រជាជនទូទាំងប្រទេសចិន និងរដ្ឋសភាកម្ពុជាដោយតាមរយៈប្រព័ន្ធ Video Conference និងព្រមទាំងក្រោមអធិបតីភាពលោកជំទាវ Wang Hongyan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន និងជាប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ភាគច្រើនជាអាជីវករនៅផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕