ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រឌិតការចោទប្រកាន់ ដែលខ្លួនបានធ្វើការវាយលុកក្រុមហ៊ុន Microsoft យ៉ាងខ្លាំង ដោយរាប់បញ្ចូលថា ទីក្រុងវ៉ាស៊ីនតោន គឺជា“ ជើងឯកពិភពលោក” នៃការវាយប្រហារតាមអ៊ីនធឺណិត ខណៈពេលដែលកំពុងវាយឆ្មក់ ជាមួយសម្ព័ន្ធមិត្តអាមេរិក ចំពោះការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការថ្កោលទោស។ សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត នៅខែមីនានៅលើក្រុមហ៊ុន Microsoft...
បរទេស ៖ មន្ទីរបញ្ចកោណ បានធ្វើការប្រកាសថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកការវាយប្រហារ តាមអាកាស ដោយប្រើកូនដ្រូន ទៅលើពួកសកម្មប្រយុទ្ធ អាល់សាបាប ហើយវាជាការវាយប្រហារ បែបនេះជាលើកដំបូង ទៅក្រុមពួកសកម្មប្រយុទ្ធ នៅក្រោមរដ្ឋបាលលោក បៃដិន ។ មន្ត្រីនាំពាក្យក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោកស្រី Cindi King...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ថ្មី និងមានករណីជា សះស្បើយ ចំនួន១៣៧នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៩នាក់ និងជាសះស្បើយចំនួន ៣២នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថាអ្នកការទូតជាន់ខ្ពស់ជប៉ុន និងកូរ៉េខាងត្បូង នៅតែឃ្លាតឆ្ងាយពីគ្នាលើបញ្ហា ដែលទាក់ទងនឹងប្រវត្តិសាស្រ្តសង្គ្រាមនៅពេលដែលពួកគេយល់ព្រមបន្តការសន្ទនាគ្នា នៅពេលដែលភាពតានតឹង បានផ្ទុះឡើងជាថ្មីជុំវិញការលើកឡើងរបស់មន្រ្តីស្ថានទូតជប៉ុន នៅទីក្រុងសេអ៊ូល។ នៅក្នុងជំនួបរបស់អ្នកទាំងពីរ នៅទីក្រុងតូក្យូអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Takeo Mori និងសមភាគីកូរ៉េខាងត្បូងលោក ឆយ ជុងគុណ ក៏បានលើកឡើងពីការកត់សម្គាល់របស់មន្រ្តី ដែលបានប្រើរូបភាពផ្លូវភេទ នៅពេលនិយាយសំដៅ ដល់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន។...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បង្កឲ្យមានករណីភ្ញាក់ផ្អើលក្រោយទូកដឹកអីវ៉ាន់ ព្រមទាំងដឹកក្មេងៗតូច២នាក់ និងចាស់៩នាក់ មកពីភូមិដើមថ្កូវ(ឡទឹកត្រី) បានឆាបឆេះនៅកណ្តាលសមុទ្រ កោះរ៉ុង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។ ក្នុងទូកនោះ មានប្រជាពលរដ្ឋជិះចំនួន ១១នាក់ក្មេងតូច ២ នាក់ ។ បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន...
វ៉ាស៊ីនតោន៖ យោងតាមវិទ្យាស្ថាន ស្រាវជ្រាវអាមេរិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា អាចខ្ពស់ជាង៤លាននាក់ ដែលជាចំនួនច្រើនជាង ១០ដង នៃការរាប់ផ្លូវការ របស់រដ្ឋាភិបាលឥណ្ឌា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន។ មជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍសកល បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ថា“ ការស្លាប់ពិតប្រាកដទំនង ជាមានរាប់លានរាប់លាន...
ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា លោក Emmanuel Macron ប្រធានាធិបតី គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំ ពិភពលោកជាច្រើនរូប ដែលត្រូវបានគេជឿថា ត្រូវបានគេកំណត់គោលដៅ សម្រាប់ការលួចស្តាប់ទូរស័ព្ទ ដោយប្រើប្រព័ន្ធ spyware...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨១២នាក់ទៀត ជាសះស្បើយចំនួន៧៤០នាក់ និងស្លាប់ចំនួន១៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២៧៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អនកឆ្លងសរុបចំនួន៦៩៦០៨នាក់ អ្នកជាសះស្បើយចំនួន៦១៧៧៩នាក់ និងអ្នកស្លាប់ចំនួន១១៦៨នាក់៕
រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៤២៤ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបង្កើនចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥៤៤,១៨០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការចុះផ្សាយដោយក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ២៧,៥៩២ករណី ត្រូវបានរកឃើញ ដោយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,៤១៩,៤៣៧ ករណីទូទាំងប្រទេស។ បច្ចុប្បន្នប្រេស៊ីល...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) បានលើកឡើងថា ដោយសារជំងឺកូវីដ១៩ មានការវិឌ្ឍន៍ខ្លួន ជាបន្តបន្ទាប់ ហើយចុងក្រោយ ក្លាយជាប្រភេទ Delta ដែលមានលក្ខណៈងាយឆ្លង ហើយធ្វើឱ្យអ្នកជំងឺ មានសភាពធ្ងន់ធ្ងរជាងមុន ធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ជួបបញ្ហា និងស្ថិតនៅក្នុង ភាពមិនច្បាស់លាស់...
ភ្នំពេញ ៖ “សហរដ្ឋអាមេរិក មានផែនការកសាងជញ្ជាំងប៊ែកឡាំង នៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិននឹងមិនអនុញ្ញាតដាច់ខាត រួមទាំងកោះតែវ៉ាន់ ទោះត្រូវខាតបង់ប៉ុណ្ណាក៏ដោយ” ។ នេះបើតាមការលើកឡើង របស់លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននាថ្ងៃ២១ កក្កដា។ លោកបន្តថា អាមេរិក និងក្រុមរបស់គេនៅពេលនេះ មិនអាចកកូរពិភពលោក ដូចក្រោយសម័យកាលសង្រ្គាមលោកលើកទី២ ក្រោមផែនការ ម៉ាកសាល...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារ មកលើខេត្តហេណាន ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឱ្យបាក់ច្រាំងទន្លេធំៗ ជន់លិចផ្លូវនានាក្នុងទីក្រុងជាច្រើន និងបិទវត្តសៅលីង ។ ខេត្ត ហេនណាន ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយ ត្រូវបានវាយប្រហារដោយព្យុះចាប់តាំង ពីចុងសប្តាហ៍នៅក្នុងរដូវវស្សា...
ប៉េកាំង៖ ឆ្នាំ២០២១ គឺជាឆ្នាំគម្រប់ខួប ៣០ ឆ្នាំនៃការបង្កើតការសន្ទនារវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះប្រកបដោយចីរភាពត្រូវបានសម្រេច ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ២ ពាន់លាននាក់នៅក្នុង ១១ ប្រទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា រយៈពេល ៣០ឆ្នាំកន្លងមក ចំណងទំនាក់ទំនងដ៏រឹងមាំបានដើរតួនាទីជាសរសរគ្រឹះសំខាន់ សម្រាប់សន្តិភាពនិងវិបុលភាពក្នុងតំបន់។ ស្ថិតិផ្លូវការបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ាន...
ភ្នំពេញ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿង អនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលាដំបូង ខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប ជាម្ចាស់បំណុលបានសំណូមពរ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ផ្អាកការអនុវត្តនិង បន្តដោះស្រាយ គោលនយោបាយ មនុស្សធម៌...
ភ្នំពេញ ៖ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ។ ការទទួលយកច្បាប់ចំនួន៣មកពិនិត្យនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ សេចក្តីព្រាងច្បាប់ថ្មីចំនួន៣នោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពី...
ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជូនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ទស្សន៍ជាតិកម្ពុជា ។ ការអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះ...
ភ្នំពេញ ៖ បន្ទាប់ពីតំណាងដឹកជញ្ជូន នាំគ្នាតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាលចំនួន៣ចំណុចដែលត្អូញត្អែពីផលលំបាករបស់ពួកគេនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបវិញថា ក្រសួងគ្មានសិទ្ធិកែច្បាប់របស់កម្ពុជាឡើយ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានតែស្នើឲ្យម្ចាស់យានយន្ដទាំងអស់ ត្រូវនាំចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជៀសវាងការឃាត់ទុកមួយឆ្នាំ ។...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា កងទ័ពចិនបានព្រមានថា ទំនប់វារីអគ្គិសនីមួយ នៅភាគកណ្តាលប្រទេស “អាចនឹងបាក់នៅពេលណាក៏បាន” បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងព្យុះដ៏ខ្លាំង ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១២នាក់ និងបាននាំតំបន់នេះ ទៅជាតំបន់ជាប់គាំងទៀតផង ។ អាជ្ញាធរអាកាសធាតុបានចេញ នូវការព្រមានខ្ពស់បំផុត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ចេញដោយក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តល់យោបល់ ស្តីពីការធ្វើដំណើរ ដែលទាក់ទង ទៅនឹងជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌា ឲ្យនៅត្រឹម“ កម្រិតទី៣ នៃការធ្វើដំណើរ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ប្រឹក្សាស្រាវជ្រាវវិជ្ជសាស្ត្រ របស់ប្រទេសឥណ្ឌា (ICMR) បានឲ្យដឹងថា ពលរដ្ឋឥណ្ឌាចំនួន២/៣ នៃពលរដ្ឋឥណ្ឌាទាំងអស់ ដែលមានអាយុលើសពី៦ឆ្នាំ មានអង់ទីគ័រទប់ទល់នឹងជំងឺកូវីដ-១៩ ប៉ុន្តែ ម្នាក់ក្នុងចំណោម៣នាក់ នៅមិនទាន់អាចទប់ទល់នឹងជំងឺបាននោះទេ ។ ក្រុមបាននិយាយកាលពីថ្ងៃអង្គារ ។ នេះជាការស្ទង់ទិន្នន័យលើកទី៤ ហើយដែលបានដាក់បញ្ចូលដោយ ធ្វើការកំណត់នៅក្នុងខ្នាតនៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបើកឲ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងនៅផ្សារទំនើប ហេរីថោក វ៉ក ខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ...
បរទេស៖ យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយ CNA នៅថ្ងៃអង្គារ បានឲ្យដឹងថា អ៊ឺរ៉ុបបានក្លាយទៅជាទ្វីបដំបូងគេ លើលោកដែលមានចំនួន នៃអ្នកឆ្លងកូវីដឡើងលើសចំនួន ៥០លាននាក់ ជាលើកដំបូងគិតត្រឹមថ្ងៃចន្ទ ។ តួលេខដដែលបានបង្ហាញទៀតថា អ៊ឺរ៉ុបបានរាយការណ៍ពីចំនួន នៃអ្នកឆ្លងកូវីដដល់ទៅជាង ១លាននាក់ ជារៀងរាល់ ៨ថ្ងៃម្តងហើយ មកដល់ពេលចុងក្រោយនេះ ចំនួននៃអ្នកបាត់បង់ជីវិត ក៏បានកើនឡើងសរុបដល់ទៅ ១,៣លាននាក់ផងដែរ...
បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា កាលពីយប់ថ្ងៃចន្ទ អ៊ិស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាស ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់សំដៅទីតាំងយោធានៅភាគខាងជើង ទីក្រុងអាឡេប៉ូប្រទេសស៊ីរី។ តាមការបញ្ជាក់ដោយ SANA ដដែលបានឲ្យដឹងទៀតថាការបាញ់មីស៊ីល ជាច្រើនទៀតក៏ត្រូវបានគេជឿជាក់ថា បានតំរង់ទៅលើទីតាំងយោធា ដែលស្ថិតនៅក្នុងតំបន់ដែល ត្រូវបានគេហៅឈ្មោះថា Safira នៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ផងដែរប៉ុន្តែប្រព័ន្ធការពារអាកាស បានស្ទាក់ចាប់បានទាំងអស់។ គួរឲ្យដឹងដែរថា...
បរទេស៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានបាញ់កាំភ្លើងធំទៅលើលីបង់ ក្នុងដំណើរសងសឹកចំពោះគ្រាប់រ៉ុកកែត ដែលបាញ់សំដៅមកលើអ៊ីស្រាអែល ពីប្រទេសជិតខាង នៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនបានបាញ់កាំភ្លើងធំលើលីបង់ ជាការឆ្លើយតបចំពោះគ្រាប់រ៉ុកកែតពីរគ្រាប់ ដែលបាញ់សំដៅមកលើខ្លួន បណ្ដាលឲ្យមានសម្លេងសឺរ៉ែនរោទិ៍ នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងជើង ហើយគ្រាប់រ៉ុកកែតមួយគ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ចំណែករ៉ុកកែតគ្រាប់ទីពីរ បានធ្លាក់ក្នុងទីទំនេរមួយកន្លែង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី King Abdullah II ដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក បានជួបពិភាក្សាគ្នាទៅលើបញ្ហាជាច្រើន ដូចជាទំនាក៉ទំនងទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់ផងដែរ។ នៅមុនជំនួបទ្វេភាគីលើកនេះលោក Biden បានធ្វើការលើកឡើងអំពីការ ដឹងគុណចំពោះព្រះមហាក្សត្រ Abdullah II ចំពោះ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា លោកបាននិយាយជាមួយ លោកប្រធានាធិបតី Mahmoud Abbas កាលពីថ្ងៃចន្ទ និងថា លោកទំាងពីរបានយល់ស្របគ្នាថា មានភាពចាំបាច់សម្រាប់ការ បោះជំហានកសាងទំនុកចិត្ត។ នេះគឺជាការទាក់ទងគ្នាលំដាប់ខ្ពស់ដំបូង ដែលត្រូវបាននិយាយប្រាប់ជាសាធារណៈ ដោយរដ្ឋាភិបាលអ៊ីស្រាអែល ដែលស្បថចូលកាន់តំណែងកាលពីខែមុន បន្ទាប់ពីមេដឹកនាំដ៏យូរបំផុតក្នុងប្រទេស គឺលោក Benjamin...
បរទេស៖ លេខាធិការព័ត៌មាន មន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នឹងធ្វើទស្សនកិច្ចប្រទេសសិង្ហបុរី វៀតណាមនិងហ្វីលីពីន ចាប់ពីចុងសប្ដាហ៍នេះទៅ ហើយនេះជាដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ដំបូង ធ្វើឡើងដោយសមាជិកជាន់ខ្ពស់ នៃរដ្ឋបាលលោក បៃដិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក John...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៧នាក់ថ្មី ជាសះស្បើយចំនួន៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៧នាក់២- ស្រុកព្រះសេ្ដច...