ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ការស្រាវជ្រាវថ្មីមួយ បានបង្ហាញនៅថ្ងៃសុក្រនេះ បានបង្ហាញថា វីរុសដែលបង្កឱ្យមានជំងឺកូវីដ-១៩ អាចចាប់ផ្តើមរីករាលដាល នៅក្នុងប្រទេសចិន កាលពីដើមខែតុលា ឆ្នាំ២០១៩ ពោលគឺរយៈពេល០២ខែមុនករណីដំបូង ត្រូវបានគេរកឃើញ នៅកណ្តាលទីក្រុងវ៉ូហាន ( Wuhan)...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រៀនតាមប្រព័ន្ធអនឡាញ ជាការកែប្រែឥរិយាបទថ្មីមួយក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ហើយសិស្សានុសិស្សត្រូវប្ដេជ្ញាសិក្សារៀនសូត្រទាំងអស់គ្នា ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ហង់ជួន...
ភ្នំពេញ ៖ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World Bank) ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានឲ្យដឹងថា ធនាគារពិភពលោក នឹងរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបញ្ចប់។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូន...
គណបក្សកុម្មុយនីស្តចិន មានសមាជិកចំនួន ៩២ លាននាក់ មកពី គ្រប់មជ្ឈដ្ឋាន ដែលត្រូវបានទាក់ទាញ ដោយមនោគមវិជ្ជា មហិច្ឆតា និងចំណេះដឹង អំពីវិធីឈានទៅមុខ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ច ធំលំដាប់ទី ២ នៅលើ ពិភពលោក មួយនេះ។ ប៉ុន្តែគេដឹង តិចតួចអំពីការងារ ខាងក្នុងរបស់អង្គការសំងាត់ ដែលការរិះគន់បើកចំហរ នៅតែត្រូវបានគេ...
ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។ អគ្គនាយកក្រុមហ៊ុនShow Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up Land និង...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា បានច្រាននូវការលើកឡើង ដែលថា ព្រះចៅអធិរាជជប៉ុន មានហឫទ៏យកង្វល់ អំពីការប្រកួតកីឡាអូឡាំពិក ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ នាំទៅរករីករាលបន្ថែម ជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានថ្លែង ការលើកឡើងនោះ គ្រាន់តែទស្សនៈរបស់មន្រ្តីនៅក្នុងរាជវាំងតែប៉ុណ្ណោះ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ដែលវិជ្ជមានចំនួន៧៨៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៥០.៧១៤នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣.២៧៥នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន០៦នាក់ ដែលឆ្លងវីរុសកូរ៉ណា ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ លើសពីនេះ អ្នកជំងឺចំនួន៤៩៦នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្អែក។ នេះបើតាមការចុះផ្សាយរបស់ទទក។ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ថ្មីចំនួន៣៤នាក់ ដែលជាករីពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ១១នាក់ផងដែរ។
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ និងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦២នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៕
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសឈីលី បានបញ្ជាក់អំពីករណីដំបូងនៃវីរុសក្លាយពូជ Delta ដែលបង្កជាជំងឺកូវីដ-១៩នៅក្នុងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលទ្ធផលធ្វើតេស្តវិភាគរកឃើញពីអ្នកជំងឺម្នាក់ជនជាតិឈីលី ដែលមកពីសហរដ្ឋអាមេរិក ។ លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាលឈីលី បានលើកឡើងក្នុងអំឡុងពេលសុន្ទរកថា នៅមុនពេលប្រជុំសភា ថា “យើងបានបញ្ជាក់ជាផ្លូវការអំពីវត្តមាននៃអ្នកជំងឺម្នាក់ដែលមានផ្ទុកវីរុសក្លាយពូជ Delta”...
ហុងកុង៖ នៅក្នុងសេចក្តីថ្លែងការណ៍ ចុងក្រោយរបស់ពួកគេ មេដឹកនាំណាតូ បានប្រកាសថា ប្រទេសចិន បង្ហាញនូវបញ្ហាប្រឈម ជាលក្ខណៈ ប្រព័ន្ធទៅនឹង បទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់ ហើយការឆ្លើយតប ពីបេសកកម្មរបស់ចិន ទៅសហភាពអឺរ៉ុបគឺច្បាស់ណាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ វោហារស័ព្ទសម្រាប់សង្គ្រាមបែបនេះ គឺមិនចាំបាច់នោះទេហើយប្រជាជនភាគច្រើន នៅលើពិភពលោក ប្រហែលជាមិនចង់ឲ្យវាកើនឡើងនោះទេ ប៉ុន្តែការកើនឡើ ងកាន់តែច្រើនឡើងៗ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤៨នាក់ និងមានករណីជាសះស្បើយចំនួន១០៧នាក់ ផងដែរ។
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញឲ្យពង្រឹងការអនុវត្ត វិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះមិនអនុញ្ញាតឲ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅទីសាធារណៈជាដាច់ខាត ។ ក្នុងកិច្ចប្រជុំនោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់បំផុត ជាពិសេសនោះ ត្រៀមទុកជាមុន សម្រាប់ឆ្លើយតប គ្រោះទឹកជំនន់ នាឆ្នាំ២០២១នេះ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយម និងការផ្តល់ព័ត៌មាន...
ភ្នំពេញ៖ ក្នុងពិធីប្រកាសផ្ទេរតំណែង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធ សហជីព ត្រូវគិតដល់តុចរចា ជាអតិប្បរមា ជៀសវាងឱ្យបានរាល់ការដឹកនាំ ធ្វើបាតុកម្មបិទផ្លូវ...
ភ្នំពេញថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១៖ មិនធម្មតាទេ…ស្មាតហ្វូនស៊េរី A ឆ្នាំ 2021 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ទទួលបានការគាំទ្រ ពេញនិយម និងលក់ដាច់ខ្លាំងបំផុតពុំនឹកស្មានដល់ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងការស្រឡាញ់គាំទ្រដ៏ច្រើនបែបនេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ និងរំភើបជាមួយប្រូម៉ូសិនថែមជូនដ៏អស្ចារ្យសម្រាប់រដូវភ្លៀងនេះដល់អតិថិជនទាំងអស់ដែលបានជាវស្មាតហ្វូន A02s, A02, A12, A22 5G...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៩៩នាក់ទៀត ជាសះស្បើយចំនួន៧៥៩នាក់ និងស្លាប់ចំនួន១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៨៦នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៦០៦៥ នាក់ អ្នកជាសះស្បើយចំនួន៤០៧៦៩នាក់ និងអ្នកស្លាប់ចំនួន៥០៩នាក់៕
ភ្នំពេញ ៖ ក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិទាំងក្នុងនិងក្រៅប្រទេសកំពុងបើកការវាយប្រហាររិះគន់ចំពោះមន្រ្តីមួយចំនួនដែលបានសុំសិទ្ធិធ្វើនយោបាយរួចហើយ មកបង្កើតបក្សថ្មីដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ ។ ករណីនេះ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយបានលើកឡើងថា សូមអ្នកនៅបរទេសទាំងឡាយគួរបញ្ឈប់សកម្មភាពរិះគន់ទៅ ។ លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៥ មិថុនា ដោយភ្ជាប់រូបភាពរបស់អតីតមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិ បានឲ្យអ្នកគេចខ្លួនទៅក្រៅប្រទេសគួរសិក្សាប្រវត្តិសាស្ត្រ និងយល់ពីភូមិសាស្ត្រនយោបាយ បណ្តាសានយោបាយ។...
បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បងប្រព័ន្ធរ៉ាដាតាមដានកូនដ្រូនថ្មីមួយ ដែលមានសមត្ថភាពអាចកំណត់មុខសញ្ញាកូនដ្រូនរបស់សត្រូវបាន ក្នុងរយៈចម្ងាយ៥ម៉ាយ និងធ្វើឲ្យគាំងម៉ាស៊ីនដំណើរការលែងកើត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលកម្មវិធីទិញឧបករណ៍ ការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា ប្រព័ន្ធតាមដានប្រឆាំងកូនដ្រូននេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ជាំមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសកូរ៉េខាងត្បូង។ ចំណែកទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូងមួយទៀត ឈ្មោះ យុនហាប់ បានរាយការណ៍ថា ប្រព័ន្ធនេះមានសមត្ថភាពអាចចាប់សញ្ញាកូនដ្រូនដែលមានទំហំដ៏តូចប៉ុនបាល់បោះបាន។...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន ប្រឆាំងដាច់ខាត នឹងរាល់ទម្រង់នៃការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធារវាង សហរដ្ឋអាមេរិក និងតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិកដោយប្រើបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីធ្វើជាមធ្យោបាយទប់ស្កាត់ប្រទេសចិន។ លោក Ren ក៏បានសម្តែងការប្រឆាំងជំទាស់នឹងអាជ្ញាធរតៃវ៉ាន់...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស Deborah Bronnert កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពាន ដោយនាវាចម្បាំងអង់គ្លេស នៃព្រំដែនរដ្ឋរបស់រុស្ស៊ីនៅសមុទ្រខ្មៅ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបានថ្កោលទោសចំពោះ“ សកម្មភាពបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់” នៃនាវាពិឃាត HMS Defender របស់កងទ័ពជើងទឹកអង់គ្លេសនៅក្នុង“ ដែនទឹក” របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដែលបានប្រឆាំងនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កន្លងមក ស្ថានភាពនៃការដាំដុះ ការផលិត...
ប៉េកាំង៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ ស្លាប់, ១៦របួស ដោយសារអគ្គីភ័យ នៅក្នុងកន្លែងហាត់ ក្បាច់គុណ មួយកន្លែង នៅប្រទេសចិន។ នេះបើតាមសេចក្តី រាយការណ៍ ពីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ កន្លែងហាត់ក្បាច់គុណនេះ ភាគជាច្រើន មានក្មេងៗ អាយុ ចន្លោះពី៧ឆ្នាំ ទៅ១៦ឆ្នាំ។...
ភ្នំពេញ ៖ ក្រោយបានក្លាយជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី លោក ប្រាជ្ញ ចន្ទ បានប្តេជ្ញាចិត្តធ្វើឲ្យ គ.ជ.ប មានតម្លាភាព ទៅតាមច្បាប់បានកំណត់ ។ អ្នកវិភាគ និងបក្សនយោបាយផ្សេងទៀត បានធ្វើការរិះគន់លោកផងដែរ ។ លោក ប្រាជ្ញ ចន្ទ ត្រូវបានរដ្ឋសភាកម្ពុជា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់លួង សូមអានព្រឹត្តបត្រព័ត៌មាន...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ស្លាប់មនុស្សម្នាក់ និងជាច្រើននាក់បានបាត់ខ្លួន បន្ទាប់ពីដួលរលំគារស្នាក់នៅដែលមានកម្ពស់១២ជាន់ នៅភាគខាងជើងក្រុង Miami រដ្ឋផ្លរីដា ។ ចំនួនពលរដ្ឋដែលជាអ្នកនៅទីតាំងនាពេលឥឡូវនេះមានចំនួន១០២នាក់ ទន្ទឹមនឹងនេះដែរ ចំនួន៩៩នាក់នៅតែមិនទាន់រាប់ចូល ។ លោក Danielle Levine-Cava អភិបាលក្រុង...
ភ្នំពេញ ៖ ដោយសារមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញនោះបានធ្វើឲ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) អនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លាររបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយបន្ថែមទៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោងនេះរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា។ គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា...
ប៉េកាំង៖ នៅក្នុងវិធានការចុងក្រោយ ដើម្បីបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សរបស់បណ្តាប្រទេសលោកខាងលិច ប្រទេសចិនបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរំលោភសិទ្ធិរបស់ជនចំណាកស្រុកនិងជនភៀសខ្លួនដោយក្នុង ចំណោមប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី និងកាណាដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជូនកាលពីថ្ងៃពុធដល់កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
ស៊ីដនី៖ ពលរដ្ឋនៅស៊ីដនី ចំនួន៤សង្កាត់ តម្រូវឱ្យស្នាក់នៅក្នុងផ្ទះ រយៈពេល១សប្តាហ៍ ជាកំហិត ក្រោយអាជ្ញារ ប្រកាសបិទខ្ទប់ ដោយផ្នែកៗ ខណៈការរាតត្បាត ដោយសារជម្ ងឺកូវីដ១៩ ចាប់ផ្តើមវាយសន្ធឹកខ្លាំង មកលើទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។