ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃទី៤ឧសភានេះថា បន្ទាប់ពី រាជធានីភ្នំពេញ គឺ ខេត្តកណ្តាល ដែលត្រូវបាន រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភដល់ក្រុមការងារ និងសម្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាល ជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុ អាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១ ដោយព្យាករណ៍ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់ ។...
ញូវដេលី៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman កាលពីថ្ងៃចន្ទបានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងពិភពលោក គឺជាគន្លឹះ ដើម្បីទទួលបាន ជោគជ័យ ក្នុងការស្វែងរកការងើបឡើងវិញ ដែលអាចទ្រទ្រង់ បានបន្ទាប់ពីការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ដោយដកស្រង់សម្ដី លោកស្រី Nirmala...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទៅ ទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាង នូវភាពកកកុញ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា នេះ សម្ដេច ទៀ បាញ់...
បរទេស ៖ ការសម្រេចចិត្តរបស់អូស្រ្តាលីក្នុងការហាម ឃាត់ការធ្វើដំណើរពីប្រទេស ឥណ្ឌា គឺបានកើតឡើង នៅពីក្រោយខ្នង នៃការហាមឃាត់ការធ្វើដំណើរ ស្រដៀងគ្នា ដោយប្រទេសដទៃទៀតរួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។ ទោះយ៉ាងណាការគំរាមកំហែង របស់អូស្ត្រាលី ចំពោះអ្នកដំណើរ គឺនឹងជាប់ពន្ធនាគារ ដែលធ្វើដំណើរពីប្រទេសឥណ្ឌា ក្នុងអំឡុងពេល នៃការហាមឃាត់នេះបានធ្វើឱ្យមានការ រិះគន់ពីគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ដែលជាអ្នកឃ្លាំមើល សហព័ន្ធរបស់ប្រទេសនេះ។...
ញូវដេលី ៖ ក្រុមហ៊ុន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនឥណ្ឌា Natco Pharma បានទទួលការយល់ព្រម ឲ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់ថ្នាំ Baricitinib ពីអង្គការត្រួតពិនិត្យស្តង់ដារ ឱសថកណ្តាល ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ បានចេញវេជ្ជបញ្ជាដំបូង សម្រាប់ការព្យាបាលជំងឺរលាក សន្លាក់រ៉ាំរ៉ៃ Baricitinib បានអនុម័តជាកម្លាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បាន សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ ដាប់ប៊ែលយូអ៊ូជីស៊ី មេនូហ្វេកធើរីងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹង ថាមានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ម្នាក់ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញ តំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)...
ទី១ សហរដ្ឋអាមេរិក ឆ្លង 33,180,441នាក់, ស្លាប់ចំនួន 591,062នាក់, អ្នកជាសះស្បើយ 25,823,800នាក់ទី២. ឥណ្ឌា ឆ្លង 19,925,604នាក់, ស្លាប់ 218,959នាក់ និងជាសះស្បើយ 16,293,003នាក់,ទី៣. ប្រេស៊ីល ឆ្លង 14,754,910នាក់, ស្លាប់ 407,775នាក់ និងមានអ្នកជាសះស្បើយ 13,278,718នាក់,ទី៤....
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រ កាសព័ត៌មានអំពី ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត៕
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកា ចំនួន១,០៧៤,២៧១,០០០ រៀល ។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ ខែឧសភា...
អាជ្ញាធរខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៥៣នាក់ទៀត នៅប៉ោយប៉ែត
ភនំពេញ ៖ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយ នៃភូមិសាស្រ្តរាជធានីភ្នំពេ ញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ឬវិធានការចាំបាច់ផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺអភិបាលរាជធានី ភ្នំពេញ និងខេត្តកណ្ដាល អាចបិទខ្ទប់តំបន់ណាមួយក្រោមសមត្ថកិច្ចរបស់ខ្លួន។ តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលសម្រេច បញ្ចប់បិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ...
បរទេស៖នាវាកាត់ផ្ទាំងទឹកកក USCGC Hamilton របស់កងកម្លាំងការពារ ដែនសមុទ្រសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធហ្វឹកហាត់ ជាមួយកងទ័ពជើងទឹកតួកគី នៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការឲ្យដឹងពីកងនាវាលេខ៦នៃទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នាវាកាត់ផ្ទាំងទឹកកកប្រភេទ Legend ដែលធ្វើដំណើរចូលសមុទ្រខ្មៅនៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក កាលពីដើមខែមេសានោះ បានធ្វើសមយុទ្ធហាត់ឆ្លងកាត់ និងប្រតិបត្តិការឧទ្ធម្ភាគចក្រ ជាមួយនាវា TCG Turgutreis របស់ទ័ពជើងទឹកតួកគី។ តាមសេចក្តីរាយការណ៍...
បរទេស៖ កាសែត South China Morning Post បានផ្សាយដោយស្រង់ប្រភព ពីខាងយោធាថា នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរថ្មីរបស់ប្រទេសចិនដែលមានឈ្មោះថា Type 094A បំពាក់ដោយមីស៊ីលផ្លោងដែលអាចវាយប្រហារគោលដៅនៅចម្ងាយ ១០ ០០០ គីឡូម៉ែត្រ (៦,២០០ ម៉ាយល៍) ដែលជាកម្លាំងខ្លាំងបំផុតនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣...
បរទេស៖ អង្គភាពទំនាក់ទំនងបរទេសរបស់ KIA ដែលស្ថិតនៅកន្លែងណាមួយក្បែររដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា បានជូនដំណឹងដល់ IANS ថា ក្រុមឧទ្ទាមបានប្រើកាំភ្លើងយន្តបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ា នៅឯ Momauk ក្នុងរដ្ឋ កាឈិន នៅម៉ោង ១០.២០ នាទីព្រឹកម៉ោងក្នុងស្រុក ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Sify...
បរទេស៖ មន្ទីរពេទ្យក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា បានបន្តផ្ញើសារអស់សង្ឃឹមសម្រាប់ ការផ្គត់ផ្គង់អុកស៊ីសែនបន្ទាន់ នៅយប់ថ្ងៃអាទិត្យដោយព្រមានថា អ្នកជំងឺស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។ វិបត្តិនេះបានចាប់ផ្តើម កាលពីពីរសប្តាហ៍មុន ប៉ុន្តែមិនមានសញ្ញានៃ ការបញ្ឈប់នោះទេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ១២ នាក់រួមទាំងវេជ្ជបណ្ឌិតផងបានស្លាប់ នៅពេលដែលមន្ទីរពេទ្យអស់អុកស៊ីសែនកាលពីថ្ងៃសៅរ៍។ នៅខាងក្រៅមន្ទីរពេទ្យ...
ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបិទបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានន័យថាបើដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២១តទៅ។ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្តេច តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅថ្ងៃទី៣ឧសភាឆ្នាំ២០២១ បានលើកឡើងថា បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេច ដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមគោរពថ្លែងអំណរគុណដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលមិនត្រឹមតែជារដ្ឋមន្ត្រីប៉ុណ្ណោះទេថែមទាំងជារៀមច្បងនិងជា សាស្ត្រាចារ្យដ៏ល្អលើវិស័យសារព័ត៌មាន ដែលបានផ្ដល់ភាពកក់ក្ដៅដល់អ្នកសារព័ត៌មានគ្រប់រូបនៅកម្ពុជា។ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ នាថ្ងៃទី៣ ឧសភានេះ លោក សយ សុភាពស្ថាបនិកនិងជាអតីតសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន(សសកច)បានលើកឡើងថា” ៣...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ ការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្ដាល នៃភូមិសាស្ត្រខេត្តកណ្ដាល។
ភ្នំពេញ: ដោយអនុវត្តតាម ការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ស្បៀងចម្រុះ...
ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១០.០០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភបន្ត ដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋ ទទួលរងគ្រោះធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ។...
ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរជននានា ប្រមាណជា៧០នាក់ ប្រមូលថវិកា ៣០២.២៥០ដុល្លារ មកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ លោក...
ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាព អាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១ ដូចខាងក្រោម ៖ ១- ស្ថានភាពទូទៅ នៃអាកាសធាតុក្នុងតំបន់ ៖ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ...
ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែក សកម្មភាពមនុស្សធម៌ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប បានឧបត្ថម្ភ ថវិកា ២០,០០០$ ក្រុមការងាររៀបចំ អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសកាណាដា បានឧបត្ថម្ភថវិកា ២៤,៤៧៧$ ផ្នែកឃោសនាអប់រំ នៃយុវជនគណបក្ស ប្រជាជនកម្ពុជា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារ ជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC) បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ៩៥នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី ដោយបានបញ្ជូន មកកាន់ក្រុងទ្រីប៉ូលី វិញកាលពីអាទិត្យ ។ UNHRC...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីប៉ូលិសជាន់ខ្ពស់ មួយរូបបាននិយាយថា ទូកល្បឿនលឿនមួយគ្រឿង បានដឹកអ្នកដំណើរ ជាច្រើនអ្នក បានបុកនាវា ដឹកខ្សាច់មួយគ្រឿង ហើយបានលិចចូលក្នុងទន្លេ Padma ប្រទេសបង់ក្លាដេស នៅក្នុងស្រុក Madaripur បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត២៦នាក់ និងមួយចំនួនទៀតបាត់ខ្លួន ។ លោក Abdul...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស០២នាក់បានស្លាប់ និង២៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ បន្ទាប់ពីមានករណីលិច ទូកមួយគ្រឿង កាលពីថ្ងៃអាទិត្យនៅ ឆ្នេរសមុទ្រនៃក្រុង សាន់ឌីយ៉ាហ្គោ សហរដ្ឋអាមេរិក ។ អង្គភាពជួយសង្គ្រោះអគ្គីភ័យ ប្រចាំក្រុង សាន់ឌីយ៉ាហ្គោ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter...
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិនយោបាយ ដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្ត របស់គណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍដែលគាំទ្រដោយ យោធាចំពោះលទ្ធផលនៃ ការបោះឆ្នោតកាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោកខាងលិចរួមមានសហភាពអ៊ឺរ៉ុបអង់គ្លេស និងសហរដ្ឋអាមេរិក បានសម្តែងការរិះគន់ និងការព្រួយបារម្ភចំពោះការ មិនផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតមួយចំនួន ការលុបចោលការបោះឆ្នោតនៅផ្នែកខ្លះ នៃរដ្ឋនិងតំបន់មួយចំនួន...