ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ហើយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី ការបង្កើនប្រសិទ្ធភាពរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរ ណ៍ផ្លូវគោកឆ្នាំ២០២១ ចេញផ្សាយនាថ្ងៃទី១៥ ខែមីនា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វេីការណែនាំកម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែនត្រូវ សហការជាមួយអាជ្ញាធរដេីម្បីបិទច្រកទ្វារមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កត្រឹមត្រូវ។ នេះបេីយោងតាមការចេញផ្សាយ អគ្គស្នងការនគរបាលជាតិ។ ក្នុងកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្ត តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ នៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន...
ភ្នំពេញ៖ រដ្ឋបាលស្រុកស្ទឹងហាវ នៅ ថ្ងៃទី ១៥ខែ មីនា នេះបានចេញសេចក្ដីជូនដំណឹងស្តីពីករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាមួយ គ្នា នោះ រដ្ឋបាល ស្រុក ស្ទឹងហាវ បញ្ជាឱ្យជនឆ្លៀតឱកាសកាយដីចេញវិញជាបន្ទាន់និងចូលខ្លួនដោះស្រាយជាមួយរដ្ឋបាលស្រុកបេីពុំដូច្នោះទេអាជ្ញាធរនឹងធ្វេីការស្រាវជ្រាវចាត់វិធានការផ្លូវច្បាប់។
ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំមីយ៉ានយ៉ាន់ម៉ា អំពាវនាវឲ្យមានចំណាត់ការ និងស៊ើបអង្កេត លើករណីដុតបំផ្លាញ រោងចក្រ សហគ្រាសចិន នៅ ទីក្រុងយ៊ាំងហ្គោន ត្រូវដុតបំផ្លាញ និងវាយកំទេចោលពីសំណាកក្រុមបាតុករ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រ ជាង២០ នៅក្នុងសួនឧស្សាហកម្មនៅ ប្រទេស មីយ៉ាន់ម៉ា ត្រូវបាន ដុតបំផ្លាញ និង...
ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េ ផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន១០លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់២០២៥ ។ ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រៀងត្រីភាគី តាមប្រព័ន្ធវិដេអូលើការ ប្រគល់-ទទួល ហិរញ្ញប្បទានឥតសំណង ចំនួន១០ លានដុល្លារ របស់សាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក លី...
ភ្នំពេញ ៖ អភិបាលខេត្តកំពង់ស្ពឺ ឲ្យសាធារណជន ដែលធ្លាប់អញ្ជើញ ទៅទីកន្លែងមួយចំនួន ក្នុងដែលមាននារី ម្នាក់ប៉ះពាល់ដោយផ្ទាល់ ជាមួយអតីតសង្ឃ កក្កដា សោភ័ណ្ឌ មានផ្ទុកជំងឺកូវីដ១៩ ត្រូវតាមដានសុខភាពខ្លួនឯង ឲ្យបានហ្មត់ចត់ ។ ក្នុងនោះជាពិសេស ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង ឬ នឹងត្រូវទៅយកសំណាក ដោយខ្លួនឯង ដើម្បីបញ្ជាក់ថា...
ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាពបំផុតនៅកម្ពុជា លើកទី ៦ ជាមួយនឹងការប្រកាសពីពេលវេលា សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ការចុះឈ្មោះ ចូលរួម រហូតដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ។ ក្នុងន័យលើកតម្កើង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចុះពិនិត្យការ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។ អភិបាលខេត្តរូបនេះ មានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន...
ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ មីនានេះ បានចេញ សេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្តោះអាសន្ន នូវដំណើរការគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជនក្នុងស្រុកសំរោង និងស្រុកបាទី។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំអាពាហ៍ពិពាហ៍នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គួរត្រូវតែផ្អាក ប៉ុន្ដែអនុញ្ញាតឲ្យរៀបចំពិធីសែនព្រេន ជាលក្ខណៈក្រុមគ្រួសារ ហើយចាំរៀបចំអាពាហ៍ពិពាហ៍ តាមក្រោយវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា យន្តហោះទម្លាក់គ្រាប់កងទ័ព អាកាសអាមេរិក B-1 មួយគ្រឿង បានចុះចតនៅក្នុងប្រទេស ប៉ូឡូញ ជាលើកទីមួយ សម្រាប់សមយុទ្ធចាក់សាំងរហ័ស កាលពីថ្ងៃសុក្រ នៅមូលដ្ឋាន ទ័ពអាកាស Powidz។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថាក្រុមអ្នកតស៊ូមតិបាននិយាយថា កម្លាំងសន្តិសុខបានសម្លាប់ ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ យ៉ាងតិច ២២នាក់ នៅតំបន់ជាយក្រុង Hlaingthaya នៃទីក្រុងរ៉ងហ្គោន ដែលជាជនក្រីក្រ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរោងចក្រដែលផ្តល់ ហិរញ្ញប្បទានដោយប្រទេសចិន ត្រូវបានដុតបំផ្លាញនៅទីនោះ ។ សមាគមជំនួយសម្រាប់...
ចាឡាឡាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃ១៤ ខែមីនា ឆ្នាំ២០២១ថា អភិបាលខេត្ត បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មន្ត្រីជំនាញនៃទីភ្នាក់ងារ សម្ងាត់ជាតិរបស់ប្រទេស អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានចាប់ខ្លួនក្រុមសកម្ម ប្រយុទ្ធបាន១៩នាក់ នៅខេត្ត Nangarhar ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។ លោក Ziaulhaq Amarkhil...
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៩ ឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្ត ដែលកំពុងបន្តប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជិត១០០០នាក់៕
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ ១៩៤.៧១៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់ ១.៤១៩.៤៥៥នាក់ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨.៤២៦នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់បន្ថែមទៀតចំនួន ៩៧នាក់ ដោយសារជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មួយរូបបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានចាប់ផ្តើមទាក់ទង ទៅនឹងរដ្ឋាភិបាលកូរ៉េខាងជើង ចាប់ពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយ តបពីក្រុងព្យុងយ៉ាងនៅឡើយទេ។ ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ដែលធ្វើឡើងតាមរយៈបណ្តាញជាច្រើន រួមទាំងបេសកកម្ម របស់ទីក្រុងព្យុងយ៉ាង ទៅកាន់អង្គការសហប្រជាជាតិ គឺមានគោលបំណង កាត់បន្ថយហានិភ័យ នៃការកើនឡើង...
បច្ចុប្បន្នភាព លោក Tarik Jasarevic អ្នកនាំពាក្យអង្គការ សុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនានេះ អំពីវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានសហការស្រាវជ្រាវ និងផលិតឡើងជាមួយសកលវិទ្យាល័យ Oxford និងមានរឿងអាស្រូវក្នុងពេលថ្មីៗនេះ ។ លោក Tarik...
ភ្នំពេញ ៖ បន្ទាប់ពីរកឃើញជំងឺកូវីដ១៩ កាន់តែច្រើនជាបន្តបន្ទាប់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានព្រមានពីការគ្មានកន្លែង សម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បើសិនកាន់តែមានករណី ឆ្លងជំងឺនេះកើនឡើងជាបន្ត ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា វ៉ាក់សាំងគ្រាន់តែជាវិធានការបន្ថែម...
ហូលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារ សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកកំពុងតែធ្វើដំណើរ ទៅកាន់ទ្វីបអាស៊ី ដើម្បីជំរុញដល់ កិច្ចសហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្តអាមេរិក និងជំរុញ “ដល់ការរារាំងគួរឲ្យទុកចិត្តបាន”...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់តុលាការ យុត្តិធម៌អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងតែងតាំងអ្នករាយការណ៍ពិសេស ទាក់ទងនឹងផលប៉ះពាល់ នៃទណ្ឌកម្ម លោកខាងលិច មកលើប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ លោក Ali Baqeri Kani ប្រធានឧត្តមក្រុមប្រឹក្សា សិទ្ធិមនុស្សអ៊ីរ៉ង់ ត្រូវបានគេដកស្រង់សម្តីថា“ យើងបានសម្រេចចិត្ត...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករាយការណ៍ថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់មនុស្ស យ៉ាងតិច ២០ នាក់ ដែលចូលរួមក្នុងបាតុកម្មប្រឆាំង រដ្ឋប្រហារ នៅទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃអាទិត្យ ហើយគិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងជាង ១០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ រូបភាពវីដេអូ បានបង្ហាញពីការផ្ទុះអាវុធជាច្រើន បានផ្ទុះឡើង នៅទីក្រុងបាហ្គោ...
ភ្នំពេញ ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានធ្វើរបាយការណ៍ បញ្ជាក់ថា អ្នកប៉ះពាល់ខ្លាំងជាមួយ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន២៥នាក់ និងអ្នកប៉ះពាល់ ដោយប្រយោល៣៥៥ នាក់ ។ របាយការណ៍បន្តថា...
ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៥០កេស និងទឹកក្រូចអាយស៍ Ize ២០កេស ដល់រដ្ឋបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីចែកជូន ដល់មន្ត្រីនគរបាល និងប៉ូលីស ដែលកំពុងបំពេញបេសកកម្ម...
ភ្នំពេញ ៖ ក្នុងពិធីមង្គលការមួយ ដែលប្រារព្ធឡើងនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងភូមិក្រាំលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានអតីតសង្ឃឈ្មោះកក្កដា សោភ័ណ្ឌមានផ្ទុកជំងឺកូវីដ១៩បានចូលរួមមង្គលការនោះ ត្រូវបានអាជ្ញាធរប្រកាសថា មានអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលនេះចំនួន១១នាក់ ខណៈអ្នកចូលរួមមង្គលការចំនួន២១។ ក្រោយលទ្ធផលបង្ហាញថា កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ តំបន់នេះ ត្រូវបានចាត់ចូលជាទីធ្វើចត្តាឡីស័កម្រាប់ប្រជាពលរដ្ឋ៕
ហូលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃសៅរ៍ថា លោកកំពុងតែធ្វើដំណើរ ទៅកាន់ទ្វីបអាស៊ី ដើម្បីជំរុញដល់កិច្ច សហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្តអាមេរិក និងជំរុញ...
ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម...
ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) និងក្រុមរួម របស់ចិន បានស្នើឱ្យបន្ត ស្វែងរកករណី ដែលអាចកើតមាននៅដំណាក់ កាលធំទូលាយនៅជុំវិញពិភពលោក នៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Liang Wannian សមាជិកក្រុមរួមគ្នារវាងអង្គការ សុខភាពពិភពលោក និង ចិន បានធ្វើការកត់សម្គាល់ នៅឯសន្និសីទសារព័ត៌មានខ្លីមួយ...
ប៉េកាំង ៖ អ្នកនាំពាក្យចិន បានឲ្យដឹងជាការឆ្លើយតប នឹងសេចក្តីថ្លែងការណ៍ របស់ក្រុមទាំង ៧ (G-7) ស្តីពីការសម្រេចចិត្ត របស់ចិនក្នុងការកែលម្អប្រព័ន្ធបោះឆ្នោត របស់ហុងកុង ដោយវានអះអាង បញ្ជាក់ថា ប្រទេសចិន ប្រឆាំងនឹងការជ្រៀតជ្រែក ពីបរទេសក្នុងកិច្ចការផ្ទៃ ក្នុងរបស់ខ្លួន ។ អ្នកនាំពាក្យការិយាល័យ កិច្ចការក្រុងហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋ...
ភ្នំពេញ ៖ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងភូមិក្រាំលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលអតីតសង្ឃឈ្មោះ កក្កដា សោភ័ណ្ឌ មានផ្ទុកជំងឺកូវីដ១៩ បានចូលរួម មង្គលការនោះ ត្រូវបានចាត់ចូលជាតំបន់ ធ្វើចត្តាឡីស័ក ដែលមានប្រជាពលរដ្ឋ បានប៉ះពាល់ផ្ទាល់ និងប្រយោល ៕