វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានសម្តែងការខកចិត្ត ចំពោះក្បួនព្យុហយាត្រាយោធា របស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់មន្រ្តីអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រើអក្សរកាត់ សម្រាប់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលមានឈ្មោះជាផ្លូវការ របស់កូរ៉េខាងជើងថា “ វាជាការខកចិត្ត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភំ្នពេញ បានប្រកាសថា ប្រជាពលរដ្ឋអាចធ្វើដំណើរ តាមដងផ្លូវ៣៧១ ជាធម្មតាឡើងវិញហើយ បន្ទាប់ពីបានបិទចរាចរ ជាបណ្តោះអាសន្ន នៅចំណុចមុខស្ថានីយមូបទឹកបឹងទំពន់ ខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ៕
ភ្នំពេញ៖ក្រុមប្រជាពលរដ្ឋ ដែលបានរងគ្រោះ ដោយជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ក្នុងរយៈកាលប៉ុន្មានថ្ងៃនេះ ត្រូវបានអាជ្ញាធរខេត្ត រួមទាំងកងកម្លាំងនានា ជួយសង្គ្រោះ នាំទៅកាន់ទីទួលសុវត្ថិភាព ប្រមាណជិត២ពាន់គ្រួសារ។ នេះបើយោងតាមរដ្ឋបាល ខេត្តបាត់ដំបង។ នាកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្នុងពេលលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ នៅរសៀលថ្ងៃទី១១ ខែតុលា...
បរទេស៖ នៅព្រឹកនេះ ក្រសួងការពារជាតិរបស់ប្រទេស អាសែបៃហ្ស៊ង់ និយាយថា ទីក្រុងហ្គានចា ត្រូវបានវាយប្រហារ ដោយកងទ័ពអាមេនី។ មុននោះ តំបន់ Nagorno-Karabakh ដែលជាសាធារណរដ្ឋជនជាតិអាមេនី ដែលមិនត្រូវបានគេទទួលស្គាល់ នៅក្នុងប្រទេស អាសែបៃហ្ស៊ង់ បានអះអាងថា ភូមិធំ ៗ ជាច្រើនត្រូវបានវាយប្រហារ ដោយកងទ័ពអាសែបៃហ្ស៊ង់ ទោះបីជាមានការឈប់បាញ់គ្នា ដោយមានទីក្រុងមូស្គូ...
បរទេស៖ ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់គ្នាមួយ ត្រូវបានដាក់អនុវត្តជាធរមាននោះ ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភបំពានកិច្ចព្រមព្រៀង បញ្ឈប់ការប្រយុទ្ធគ្នាមួយ។ មន្ត្រីតំណាងរបស់ប្រទេសទាំងពីរ បានចូលរួមក្នុងកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ បានយល់ព្រម លើបទឈប់បាញ់គ្នាមួយ ដែលអនុវត្តជាធរមាន នៅម៉ោង៤ព្រឹកថ្ងៃសៅរ៍ ហើយក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការឈប់ប្រយុទ្ធគ្នា គឺដើម្បីគោលបំណងមនុស្សធម៌ អនុញ្ញាតឲ្យភាគីទាំងពីរ...
បរទេស៖ ក្រសួងការបរទេស របស់ទីក្រុងម៉ានីល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិងចិន បានធ្វើការបញ្ជាក់សារជាថ្មី នូវចំណងមិត្តភាព ដ៏រឹងមាំរបស់ប្រទេសខ្លួន ស្របពេលមានភាពតានតឹងទ្វេភាគី ជុំវិញបញ្ហាដែនសមុទ្រចិនខាងត្បូង។ ក្រោយកិច្ចពិភាក្សាគ្នា នៅទីក្រុងយូណាន រវាងលោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin និងលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នោះ ក្រសួងការបរទេសហ្វីលីពីន បាននិយាយ...
បរទេស៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អាមេរិកមួយរូប នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានហៅការបង្ហាញ មីស៊ីលផ្លោងឆ្លងទ្វីប មិនធ្លាប់ឃើញពីមុនមួយ ថាជារឿងគួរឲ្យខកចិត្ត និងបានអំពាវនាវ ឲ្យរដ្ឋាភិបាលធ្វើការចរចា ដើម្បីសម្រេចការលុបបំបាត់ អាវុធនុយក្លេអ៊ែទាំងស្រុង។ មន្ត្រីអាមេរិករូបនេះ បាននិយាយដូច្នេះថា “វាជារឿងគួរឲ្យខកចិត្ត ដែលឃើញសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បន្តយកកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង ដែលហាមឃាតិជាអាទិភាពរបស់ខ្លួន ជុំវិញការធ្វើការងារ ឆ្ពោះទៅរកអនាគត...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា រាជធានីភ្នំពេញ នឹងទទួលរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ពីជំនន់ទឹកភ្លៀង ប្រសិនបើនៅមានការបំពាន លើទំហំឬច្រកមុខទឹកចាស់។នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម។ ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងឱកាសដែលលោករដ្ឋមន្រ្តី បានបន្តដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹកលើខ្នង ទំនប់សណ្តស្ទឹងព្រែកត្នោត នៅទីតាំង វត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង បន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការពង្វាងចរាចរណ៍ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹក ចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។ រដ្ឋបាលរាជធានីភ្នំពេញ បានសរសេរនៅលើហ្វេសប៊ុកផេក នៅយប់នេះថា «សូមបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការពង្វាងចរាចរផ្លូវ៣៧១...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារលើកទឹកចិត្ត ឲ្យសមាជិក សមាជិកា សសយក បន្តនូវបេសកកម្មជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង រហូតដល់ស្ថានការណ៏មានការធូរស្បើយ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានីបានសរសេរយ៉ាងដូច្នេះថា «ក្នុងស្ថានការណ៏ ដែលទឹកជំនន់កំពុងបន្តហក់ឡើង...
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទីី១១ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់ និងសប្បុរសជនចូលរួម ជួយរំលែកទុក្ខលំបាក ទាំងស្មារតីនិងសម្ភារ: ដល់បងប្អូនជនរងគ្រោះ ដោយទឹកជំនន់។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ...
បរទេស៖ អាជ្ញាធរដែនសមុទ្រ របស់ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃសៅរ៍ថា បានឃាត់ខ្លួនជនជាតិចិន ចំនួន៦០នាក់ និងនាវនេសាទ ចុះបញ្ជីក្នុងប្រទេសចិន ចំនួន៦គ្រឿង ដោយនិយាយថា ពួកគេបានបំពាន ចូលក្នុងដែនទូក របស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ។ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ទីភ្នាក់ងារប្រតិបត្តិការ ដែនសមុទ្រម៉ាឡេស៊ី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះបាន ចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពទឹកទន្លេមេគង្គ និងអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះទី១៥ ឈ្មោះលីនហ្វា (LINFA) កំពុងមានឥទ្ធិពល នៅប្រទេសឡាវ ដែលបណ្ដាលឱ្យទឹកទន្លេនឹងហក់ឡើង។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន...
បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបង្ហាញមីស៊ីលផ្លោង ឆ្លងទ្វីប ដែលមិនធ្លាប់ឃើញពីមុន នៅក្នុងពិធីព្យុហយាត្រា មុនព្រឹកព្រលឹមមិនធ្លាប់មាន នៅថ្ងៃសៅរ៍នេះ ហើយនេះគឺជា ការបង្ហាញមីស៊ីល វាយប្រហារ ក្នុងរយៈចម្ងាយឆ្ងាយ របស់ប្រទេស សម្រាប់ជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំ។ អ្នកវិភាគបាននិយាយប្រាប់ថា មីស៊ីលដែលបានបង្ហាញ នៅលើរថយន្តដឹកមួយគ្រឿង មានអ័ក្ស១១នោះ នឹងជាកំាជ្រួចមីស៊ីលឆ្លងទ្វីប ចល័តលើដងផ្លូវដ៏ធំបំផុត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យ អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យមើលផ្លូវណាលិចទឹកខ្លាំង ត្រូវបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីការពារអាយុជីវិត អ្នកដំណើរ ជាពិសេសត្រូវ ជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ផងដែរ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្ដេច...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០បញ្ជាឲ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ដេីម្បីត្រៀមខ្លួន និងត្រៀមសម្ភារៈសង្រ្គោះ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សូមជម្រាបថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេកងទ័ពជេីងគោក បានចេញបទបញ្ជាថា សម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមកម្លាំង និងសម្ភារៈសម្រាប់ទៅជួយសង្រ្គោះប្រជាលរដ្ឋតាមបណ្តាខេត្តនីមួយៗ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១១...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ។ សូមរំលឹកផងដែរថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ តុលានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង។តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា ដោយស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួល ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ឱ្យអង្គភាពនគរបាលគ្រប់រាជធានី-ខេត្ត ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលកម្លាំងនគរបាល ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តចំនួន៤រួចហើយផងដែរ។នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែតុលា...
បរទេស ៖ នៅក្នុងសារអបអរសាទរផ្ញើជូនលោក គីម ជុងអ៊ុន សម្រាប់គម្រប់ខួបបង្កើតបក្សពលករកូរ៉េ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកចង់ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពជាមួយទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តីលោក ស៊ី ជីនពីងថា “យើងមានបំណងចង់ការពារ យ៉ាងជោគជ័យ ពង្រឹងនិងអភិវឌ្ឍចំណងមិត្តភាពចិន-កូរ៉េ...
ភ្នំពេញ ៖ ឥទ្ធិពលព្យុះជាបន្តបន្ទាប់ធ្វើឲ្យ មានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយ ចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តចំនួន៣ កំពុងរងគ្រោះខ្លាំងជាងគេគឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។ ជុំវិញបញ្ហានេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំ អោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ។ ដោយឡែកក្នុង...
បរទេស ៖ កាលពីថ្ងៃសុក្រប្រធានាធិបតីស្រីលង្កា បានធ្វើការប្រកាសស្នើឱ្យគណៈប្រតិភូចិន ដែលកំពុងបំពេញទស្សនកិច្ច និងដឹកនាំដោយអ្នកការទូតចិន ជាន់ខ្ពស់ម្នាក់ដើម្បីឲ្យគាត់ធ្វើការបដិសេធ ការយល់ឃើញថា គម្រោងមេដែលគាំទ្រថវិកា ដោយប្រទេសចិនគឺជាអន្ទាក់បំណុល ដែលមានគោលបំណង ដើម្បីទទួលបានឥទ្ធិពលនៅក្នុងកិច្ចការក្នុងតំបន់ប៉ុណ្ណោះ។ លោកប្រធានាធិបតី Gotabhaya Rajapaksa បានធ្វើសំណើស្នើសុំនេះទៅកាន់គណៈប្រតិភូចិនដែលដឹកនាំដោយលោក Yang Jiechi សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តនិងជាអតីតរដ្ឋមន្រ្តី ក្រសួងការបរទេសផងដែរ។ ប្រទេសចិនត្រូវបានគេមើលឃើញថា បានចាត់ទុកប្រទេសកោះមហាសមុទ្រឥណ្ឌាមួយនេះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកDonald Trump បានសម្រេចចិត្ត ក្នុងការកែប្រែកញ្ចប់ថវិកា ជំនួយសម្រាប់កូវីដ១៩ឡើងវិញហើយ នៅក្នងកិច្ចប្រជុំសភា នៃបក្សប្រជាធិបតេយ្យ ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារជាតិក្រុមប្រឹក្សា សេដ្ឋកិច្ចដោយក្នុងនោះ បានបញ្ជាក់ទៀតថាប្រធានាធិបតី ទើបតែបានជួបជា មួយប្រធានបុគ្គលិកផ្នែកបុគ្គលិក គឺលោក Mark Meadows...
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងដែលកើតឡើង នៅខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា រយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ក្នុងកម្រិតពី(១០៩-២១០)មម ដែលបង្ករការជន់លិច ភូមិឋាន ប្រជាពលរដ្ឋ តាមតំបន់ទំនាប ពិសេសតាមមាត់ស្ទឹង និងអូរ ដែលប៉ះពាល់ដល់ផ្ទះ សំបែងប្រជាពលរដ្ឋចំនួន ៤៥២ ខ្នងផ្ទះ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសុក្របានធ្វើការ ប្រកាសជំរុញឱ្យមានទំនាក់ទំនងកាន់ តែជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ខណៈដែលលោកបានព្រមាន អំពីសកម្មភាពថ្មីៗ របស់ប្រទេសចិន ចំពេលមានភាពរង្គោះរង្គើនៃការទូត រវាងមហាអំណាចទាំងពីរលើលោក។លោក Pompeo បាននិយាយ អំពីបញ្ហានេះ កាលពីដើមសប្តាហ៍នេះ នៅទីក្រុងតូក្យូ ជាមួយសមភាគី របស់លោកមកពីឥណ្ឌា ជប៉ុន...
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ...
បរទេស៖ អ្នកនិពន្ធអូស្ត្រាលី ដើមកំណើតចិន និងជាអ្នកអត្ថាធិប្បាយ នយោបាយគាំទ្រ លទ្ធិប្រជាធិបតេយ្យ គឺលោក Yang Hengjun ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទចារកម្ម ឱ្យប្រទេសចិន បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជិត ២ ឆ្នាំ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន ABC។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា...
បរទេស៖ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់អ្នកដំណើរចំនួន ១៧ នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្រោយហេតុការណ៍រថយន្តក្រុងបុកមួយគ្រឿង បុកជាមួយរថភ្លើង នៅខេត្ត Chachoengsao នៅព្រឹកថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អធិការនគរបាលស្រុករបស់ថៃ បាននិយាយថា ហេតុការណ៍បុកគ្នានេះ...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឲ្យដឹងថា «ដើម្បីការពារសុវត្ថិភាព ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់...