បរទេស : កាលពីថ្ងៃពុធទី២៧ ខែវិច្ឆិកាកន្លងទៅ ឧត្តមសេនីយ៍អាមេរិកម្នាក់ បាននិយាយថា ឱកាសនៃលទ្ធផល ក្នុងទទួលបានជោគជ័យ ពីការចរចាសន្តិភាព ស្តីពីការបញ្ចប់សង្រ្គាម រយៈពេល១៨ឆ្នាំ នៅអាហ្វហ្គានីស្ថាន គឺមានអត្រាខ្ពស់ជាងពេលមុន ហើយអាចនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ គួរឲ្យដឹងដែរថា កាលពីដើមខែនេះក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន បានដោះលែងសាស្រ្តាចារ្យសាកលវិទ្យាល័យ អាមេរិកនិងអូស្ត្រាលី ដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំង អស់រយៈពេលជាង៣ឆ្នាំ មកហើយនោះដោយវាបានក្លាយ...
ភ្នំពេញ ៖ និស្សិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្របញ្ចប់ឆ្នាំសិក្សា២០១៦-២០១៧ និង២០១៧-២០១៨ របស់សាកលវិទ្យាល័យន័រតុន ជាង៣ពាន់នាក់ នឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ នៅដឹព្រេមៀសេនធ័រ សែនសុខ (The Premier Center Sen Sok)។ យោងតាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យន័រតុន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា...
តូក្យូ៖ ប្រភពជិតស្និទ្ធ នឹងបញ្ហានេះបានឲ្យដឹងថា លោក Yasuhiro Nakasone អ្នកនយោបាយអភិរក្សនិយម ដែលបានបម្រើការជានាយករដ្ឋមន្រ្តីជប៉ុនចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨២ ដល់ខែវិច្ឆិកា ឆ្នាំ១៩៨៧ បានទទួលមរណភាពនៅថ្ងៃសុក្រនេះ ក្នុងវ័យ ១០១ ឆ្នាំ។ ប្រភពដដែលបានបន្តថាលោក Nakasone បានទទួលមរណភាពនៅមន្ទីរពេទ្យទីក្រុងតូក្យូ ភ្លាមៗបន្ទាប់ពីម៉ោង ៧ ព្រឹកដោយជរាពាធ។ លោក...
ភ្នំពេញ ៖ និស្សិតម្នាក់ ត្រូវគ្រួសារខាងស្រី នាំខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដោយសារបង្ហោះវីដេអូ អាសអាភាសជាមួយសង្សារ ដែលបានថតនាពេលកន្លងមក ដោយសារខឹង នាងសុំចែកផ្លូវគ្នា ។ ការឃាត់ខ្លួនខាងប្រុសនេះ នៅវេលាម៉ោង១៨ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។...
បរទេស: អត្ថបទមួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែត The Independent នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ បានសរសេរថា ទីប្រឹក្សារបស់លោកប្រធានាធិបតី Trump ដែលធ្លាប់បានធ្វើការស្នើសុំ ឲ្យមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារ ថ្ងៃទី៩ ខែ១១ នោះ ត្រូវបានផ្តល់តួនាទីជាមន្ត្រីជាន់ខ្ពស់ ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យ ទៅលើសព្វាវុធរបស់ប្រទេសអាមេរិក។...
បរទេស ៖ ក្រោយពីភាពមិនច្បាស់លាស់ ជុំវិញការបញ្ជាទិញបន្ថែម ពីរដ្ឋាភិបាលទីក្រុងរ៉ូម បង្កឲ្យមានមន្ទិលសង្ស័យ ស្តីពីគម្រោងផលិតកម្មនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Lorenzo Guerini បានមានប្រសាសន៍ថា ប្រទេសអ៊ីតាលី នឹងបន្តជាមួយកម្មវិធីវិនិយោគ សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភា នាថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បានថ្លែងយ៉ាងដូច្នេះថា “ស្របពេលដែលរដ្ឋាភិបាលមានគោលបំណងបង្កើនលើវិនិយោគ...
ភ្នំពេញ៖ ដោយធ្លាប់ហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធន៍ ខាងវិស័យដោះមីន និងដោយសង្កេតឃើញថា ប្រទេសមួយចំនួននៅលើសកលលោក កំពុងជួបប្រទះនូវទុកលំបាកផងនោះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ជាច្រើនទៅចូលរួមថែរក្សា និងស្វែងរកសន្តិភាពជូនប្រទេសទាំងនោះ ប្រការនេះហើយធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់ថា ជាអ្នកដោះមីនពូកែជាងគេ ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមលោក កឹម សុខា បានចេញផ្សាយបទពិចារណកថា ក្រោមចំណងជើងថា តើតំណាងសំឡេងប្រឆាំង របស់ប្រទេសកម្ពុជាពិតប្រាកដនៅឯណា? ដែលការចេញផ្សាយនេះ ហាក់វាយប្រហារទៅក្រុមលោក សម រង្ស៊ី ព្រោះដោយសារមួយ រយៈពេលចុងក្រោយនេះ ក្រោយពីទទួលសិទ្ធិសេរីភាព ពីតុលាការ គឺលោក កឹម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ក្នុងប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពី ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ មាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានសហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ដើម្បីពិនិត្យសុខភាពជូនអ្នកសារព័ត៌មាន ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៤ នៅមន្ទីរពហុព្យាបាល ហុង...
ភ្នំពេញ ៖ មិនដល់មួយសប្តាហ៍ទៀតទេ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពោរពេញ ដោយអត្ថប្រយោជន៍ ដល់ទីក្រុងភ្នំពេញ តាមរយៈកិច្ចប្រជុំលើកទី៣៩ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ហៅកាត់ AIMF ។ ក្នុងនាមជាម្ចាស់ផ្ទះ នៃមហាសន្និបាទ AIMF...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ប្រមាណជា៤៤ ម៉ឺនដុល្លារ ដល់អង្គការ IVY សម្រាប់អភិវឌ្ឍន៍ គម្រោងគាំទ្រកសិករខ្នាតតូច ដើម្បីធ្វើកសិកម្មតាមកិច្ចសន្យា លើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម (ឆ្នាំទី២) ស្ថិតនៅខេត្តព្រះវិហារ ។ ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយ ក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែវិច្ឆិកា...
កណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សមត្ថកិច្ចចាប់ខ្លួនបានហើយ ជនបង្កដែលបើកបំបុកប៉ូលិស ចរាចរណ៍ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍ មួយ សុំមិនបញ្ចេញឈ្មោះ ។ បច្ចុប្បន្ននេះ ជនបង្កកំពុងនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បន្តនីតិវិធីតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ប៉ូលិសចរាចរណ៍ខេត្តកណ្តាលម្នាក់ បានបាក់ជើងទាំងសងខាងនិងរងរបួសក្បាល...
ភ្នំពេញ ៖ យុវជន គង់ រ៉ៃយ៉ា ដែលគេដាក់រហ្សនាមថា ជាយុវជនកែម ឡី ក្រោយពីត្រូវបានឃុំខ្លួន អស់រយៈពេលជាច្រើនខែ ដោយសារជាប់ចោទ នឹងការហាមឃាត់មិនឲ្យលក់អាវ មានរូបកែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩កន្លងមក នាព្រឹកថ្ងៃ២៩ វិច្ឆិកានេះ ត្រូវតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ មានសេរីភាពជាបណ្តោះអាសន្ន វិញហើយ...
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចតម្កល់ ការផ្តន្ទាទោសលោក រ៉ាត់ រ័ត្នមុនី ពីបទញុះញង់ឲ្យមានការរើសអើង។ នេះបើតាមការផ្សព្វផ្សាយ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)។ លោកត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុងការ ដែលលោកធ្វើជាជំនួយការក្នុងការ ផលិតវីដេអូ ឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” ដែលនិយាយ អំពីការជួញដូរមនុស្ស...
បរទេស៖សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងកាន់តបន្ថយចំនួនរួមចំណែក ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ចំពោះអង្គការណាតូ នៅក្នុងកាយវិការ គួរឲ្យកត់សម្គាល់ដ៏ធំមួយ ដែលបានប្រកាសឡើងក្នុងពេលមួយសប្ដាហ៍ មុនជំនួបកំពូលប្រចាំឆ្នាំ របស់អង្គការសម្ពន្ធមិត្តនោះ។ ប្រទេសជាសមាជិក បានព្រមព្រៀងគ្នា ចំពោះរូបមន្តថ្មីមួយន សម្រាប់កិច្ចថវិការួមនៃអង្គការណាតូ ដែលសហរដ្ឋអាមេរិក នឹងចេញប្រាក់ចំនួន ប្រហែល១៦ភាគរយ នៃកញ្ចប់ថវិកាអង្គការ ជាការបន្ថយពីចំនួន២២ភាគរយ នាពេលបច្ចុប្បន្ននេះ គឺកាន់បន្ថយការចំណាយ ប្រហែល១៥០លានដុល្លារ...
កោះកុង: មន្ត្រីជាន់ខ្ពស់ នៃក្រសួងធនធានទឹក និងឧត្តុនិយម ស្នើឲ្យមន្ត្រីរាជការ និងមន្ត្រីនៅតាមមូលដ្ឋាន ធ្វើការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យត្រៀមលក្ខណៈស្តុបទឹក និងថែរក្សាទឹក ទុកប្រើប្រាស់ នៅរដូវរីងស្ងួត ដែលធ្វើមានការកង្វះទឹក ប្រើប្រាស់ប្រចាំគ្រួសារ ពីព្រោះបណ្តាលប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ(EI Nino) បានបង្កឲ្យមានកត្តា អវិជ្ជាមានជាច្រើន ។...
បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធ មិនទទួលយកសំណើរុស្ស៊ី ក្នុងការដាក់បម្រាម មិនឲ្យដាក់ពង្រាយមីស៊ីល នៅអឺរ៉ុប ប៉ុន្តែបាននិយាយថា វាសំខាន់ខ្លាំងណាស់ ដែលការផ្តួចផ្តើមគំនិតរបស់វិមានក្រឹមឡាំងនេះ មិនគួរត្រូវបានច្រាន ចោលតាមធម្មតា។ ប្រទេសរុស្ស៊ីបាន អំពាវនាវឲ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ធ្វើការប្រកាសផ្អាកឈប់ដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែវាយប្រហារក្នុងចម្ងាយខ្លីនិងមធ្យម នៅក្នុងតំបន់អឺរ៉ុប...
ភ្នំពេញ ៖ លោក សាម អ៊ីន អគ្គលេខាធិការគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងជាទស្សនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា នឹងបន្តលេងល្បែង នយោបាយជាមួយ លោកសម រង្ស៊ី ដើម្បីថែរក្សាកម្លាំងមហាជន...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ទីក្រុងព្យុងយ៉ាង បាននិយាយ នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើល នូវការបាញ់តេស្ត ដ៏ជោគជ័យ នៃប្រព័ន្ធបាញ់ពហុរ៉ុកកែត ដ៏ធំមួយ និងបានបង្ហាញនូវក្តីពេញចិត្តជាខ្លាំង។ យោធាកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់អាវុធវាយប្រហារក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ខ្លួន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូល ដែនជម្រកសត្វព្រៃ សៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ ការពារធម្មជាតិ តែមួយមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុប ១៣៣.៧០៧,៧៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ព្រំប្រទល់ និងផ្ទៃក្រឡាដែន ជម្រកសត្វព្រៃនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកចំអនឲ្យទណ្ឌិត សម រង្ស៊ី ដែលរត់គេចខ្លួនសំងំ នៅក្រៅប្រទេសថា កំពុងភ័យខ្លួនយ៉ាងខ្លាំង ចំពោះលោក កឹម សុខា ដែលទៅបង្កើតគណក្ស សិទ្ធិមនុស្សឡើងវិញ។ កាលពីថ្ងៃទី២៨ តុលា គណបក្សសិទ្ធិមនុស្ស បានផ្ញើលិខិតទៅក្រសួងមហាផ្ទៃ...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទជួយប្រទេសស៊ីរី លាក់បំាងការប្រើប្រាស់ អាវុធគីមី នៅក្នុងសង្គ្រាមស៊ីវិល ដោយធ្វើឲ្យប៉ះពាល់ដល់ការងារ របស់ទីភ្នាក់ងារ អាវុធគីមីពិភពលោក ដែលព្យាយាមធ្វើការកំណត់ រកអ្នកត្រួវទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធនោះ។ ការថ្លែងដែលធ្វើឡើង ដោយតំណាងអាមេរិកប្រចាំ នៅអង្គការហាមឃាត់ អាវុធគីមី លោក Kenneth Ward...
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បានអះអាងថា លោកបានជួបឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា លោកស្រី ខាមិន ម៉រីណូ (Carmen Moreno) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកថា...
ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានអបអសាទរ ខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕
អ្វីដែលធ្វើឲ្យស្ពៃក្ដោបពណ៌ស្វាយ មានពណ៌ស្រស់ឆើតបែបនេះ គឺដោយសារវាមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា flavonoids ។ ភាពខុសគ្នានៃស្ពៃក្ដោបពណ៌ស្វាយ ជាមួយស្ពៃក្ដោបធម្មតា ឬពណ៌សនោះ គឺវាមានផ្ទុកបរិមាណនៃសារធាតុ flavonoids ច្រើនជាង។ ហើយក៏ដូចនឹងស្ពៃក្ដោបធម្មតាដែរ ស្ពៃក្ដោបពណ៌ស្វាយអាចត្រូវបានទទួលទានទាំងឆៅ ឬយកទៅចម្អិនតាមបែបផ្សេងៗ។ បើទោះបីជាភាគច្រើននៃពួកយើងបានស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពី អត្ថប្រយោជន៍ដ៏ប្រសើររបស់ វាចំពោះសុខភាពឡើយ ។ ...
បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងដំណើរទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលនៅអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកទើបបានបើកឡើងវិញ នូវកិច្ចពិភាក្សាគ្នា ជាមួយពួកតាលីបង់ កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ។ ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន បានរាយការណ៍ថា លោក ត្រំា បាននិយាយប្រាប់ មូលដ្ឋានទ័ពអាកាស Bagram...
ភ្នំពេញ ៖ ក្រោយពីឃើញសារឆ្លើយឆ្លងគ្នា ជាលិខិតរវាង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ឡៅ ម៉ុងហៃដែលជាអ្នកវិភាគពីស្ថានភាព សង្គមកម្ពុជា បានលើកឡើងថា “ទំនាក់ទំនងកម្ពុជា-អាមេរិក ៖ សុទិដ្ឋិនិយមដោយ ប្រុងប្រយ័ត្ន ចាំមើលការវិវត្ត...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៩ វិច្ឆិកានេះ បាននិងកំពុងជួបលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ។
បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យអាជ្ញាធរអ៊ីរ៉ង់ ធ្វើការឆ្លើយតបប្រកបដោយទំនួលខុសត្រូវ ភាពប្រាកដប្រជា និងមានប្រសិទ្ធភាព ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើកុងស៊ុលអ៊ីរ៉ង់នៅក្នុងទីក្រុងណាចាហ្វ។ អ្នកតវ៉ាអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានដុតកម្ទេចចោលកុងស៊ុលអ៊ីរ៉ង់នោះ ស្របពេលបាតុកម្មកំពុងតែប្រព្រឹត្តទៅ ជុំវិញពុករលួយរបស់រដ្ឋាភិបាល និងការពាក់ព័ន្ធរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចការអ៊ីរ៉ាក់ ក៏ដូចជាការគ្មានការងារធ្វើ និងការខ្វះខាតសេវាកម្មសង្គម។ ...